សង្ក្រាន្តសង្ក្រាន្ត (អង់គ្លេស: Sangkran) គឺជាដំណើរគោលចរណ៍របស់ព្រះអាទិត្យ ដែលធ្វើដំណើរចេញពី មីនរាសី (Pisces) គឺជាសញ្ញាហោរាសាស្ត្រទីដប់ពីរ និងចុងក្រោយនៅក្នុងរាសីចក្រ វាលាតសន្ធឹងពី 330° ទៅ 360° នៃរយៈបណ្តោយលំហអាកាស នៅក្រោមរាសីចក្រត្រូពិច ព្រះអាទិត្យឆ្លងកាត់តំបន់នេះនៅចន្លោះថ្ងៃទី 19 ខែកុម្ភៈ ដល់ថ្ងៃទី 20 ខែមីនា ហើយធ្វើដំណើរចូលដល់ មេសរាសី (Aries) ទីតាំងនៅអឌ្ឍគោលលំហអាកាសខាងជើង ហៅថា មេសាសង្ក្រាន្ត (Mesha Sankranti) ដែលជាទំនៀមទម្លាប់នៃការចូលឆ្នាំថ្មី របស់ប្រជាជនក្នុងតំបន់ ដែលប្រារព្ធពិធីចូលឆ្នាំថ្មីរបស់ពួកគេ ក្នុងអំឡុងពេលនៃការបញ្ចប់នូវរដូវប្រាំង ហើយពិធីចូលឆ្នាំថ្មីនេះបានប្រារព្ធឡើងនូវអំឡុងខែមេសា ដែលមានរយៈពេល ៣ថ្ងៃ ដែលមានប្រទេសជាច្រើនចូលរួមដូចជា៖ បង់ក្លាដេស ភូមា កម្ពុជា ថៃ ឡាវ ជនជាតិតៃ នៃ ចិន ភាគខាងត្បូង ស្រីលង្កា ឥណ្ឌា ភាគខាងជើង និង ជនជាតិខ្មែរដើម នៃ វៀតណាម ភាគខាងត្បូង ។[១] ឯកសារយោង
|
Portal di Ensiklopedia Dunia