ស្រីលង្កា
ប្រទេសស្រីលង្កា (ភាសាសិង្ហល៖ ශ්රී ලංකාව និងជាភាសាទមិឡ៖ இலங்கை) ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា គឺជាប្រទេសកោះមួយដែលមានទីតាំងស្ថិតនៅតំបន់អាស៊ីខាងត្បូង។ សព្វថ្ងៃ ប្រទេសនេះត្រូវបានបំបែកពីឧបទ្វីបឥណ្ឌាដោយឈូងសមុទ្រមាណ្ណារ និងច្រកសមុទ្រប៉ាក។ ស្រីលង្កាមានព្រំដែនសមុទ្រជាប់ជាមួយប្រទេសឥណ្ឌា និងម៉ាល់ឌីវ។ ស្រីជ័យវធ៌នបុរកូត្តេគឺជារដ្ឋធានីនីតិប្បញ្ញត្តិ ហើយកូឡុំបូគឺជាទីក្រុង និងមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏ធំបំផុតមួយនៅក្នុងប្រទេស។ ប្រទេសមួយនេះត្រូវបានគេនិយមហៅថា សៃឡង់ (ភាសាអង់គ្លេស៖ Ceylon) នៅក្នុងសម័យកាលក្រោមអាណានិគមអង់គ្លេស។ លង្កាទ្វីបបានទទួលឯករាជ្យពីចក្រភពអង់គ្លេសនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ១៩៤៨។ ជាកោះមួយដ៏ស្រស់ស្អាត លាយចំរុះទៅដោយវប្បធម៌សាសនា អម្បូរ ពូជសាសន៍ និង ភូមិសាស្ត្រ។ សំណល់បូរាណវត្ថុជាង ២០០០ឆ្នាំ នៃអរិយធម៌ចាស់មួយមាន វត្តអារាម និង បូជនីយដ្ឋាន សត្វព្រៃ សួនច្បារ ពិធីបុណ្យដ៏ចំរុះពណ៌និង ជាតិសាសន៍ របាំប្រចាំជាតិ ភ្នំ ទន្លេ និងទឹកធ្លាក់ គួរជាទីទាក់ទាញដល់ក្រសែភ្នែកអ្នកទេសចរទាំងឡាយ។ ក្នុងកោះលង្កានេះ ប្រជាជនចំនួន ៧០% កាន់សាសនាព្រះពុទ្ធ, ១៥% កាន់សាសនាហិណ្ឌូ, ៧.៥% កាន់សាសនាគ្រឺះ និង ៧.៥% ទៀតកាន់សាសនាឥស្លាម។ ឈ្មោះ
ប្រវត្តិសាស្ត្រប្រវត្តិសាស្រ្តក្នុងប្រទេសស្រីលង្កាបានចាប់ផ្តើមមកកត់ត្រាទុក នៅពេលដែលព្រះពុទ្ធសាសនាបានផ្តល់កំនើតទៅលើការអភិវឌ្ឍន៍ទៅនៃវប្បធម៌ ជាង ២០០០ឆ្នាំកន្លងទៅនេះ។ គួររំលឹកដល់ការអភិវឌ្ឍន៍ទៅនៃវប្បធម៌ ដែលបានឈានដល់កំរិតនៃស្នាដៃដ៏ពិសិដ្ឋ បញ្ចាក់រចនាបទទាន់សម័យ នៃរបៀប និង ជីវភាពរស់នៅរបស់ប្រជាជន។ ការបង្កបង្កើតសិល្បៈ មាន ការកសាងព្រះស្តូប ព្រះចេតិយ្យ ព្រះវិហារ ទីវត្តអារាម ព្រះពុទ្ធបដិមា អាងទឹក និង ប្រព័ន្ធធារាសាស្ត្រ បានប្រែក្លាយទៅជាការកែឆ្នៃ ផ្នែកវិស្វកម្មដ៏ពិសេសមួយ រហូតមកដល់សព្វថ្ងៃ។ ភូមិសាស្ដ្រ![]() ស្រីលង្កា គឺជាកោះមួយស្ថិតនៅលើខ្សែបន្ទាត់អេក្វាទ័រ ព័ទ្ធជុំវិញដោយមហាសមុទ្រឥណ្ឌា និង ស្ថិតនៅភាគអគ្នេយ៍នៃប្រទេសឥណ្ឌា លាតសន្ធឹងរវាងខ្សែស្របទី ៥o និង ទី ១០o នៃរយៈទទឹងខាងជើង និង ៧៩០- ៨១០ នៃរយៈបណ្តោយខាងកើត។ ប្រទេសនេះមានផ្ទៃដីប្រមាណ ៦៥,៦១០គម២ មានប្រជាជន ជាង ២០លានអ្នក។ តំបន់ឆ្នេរសមុទ្រតំបន់នេះជាតំបន់ទំនាប គ្មានភ្នំ ស្ថិតនៅជិតឆ្នេរសមុទ្រ។ តំបន់ភ្នំតូចៗ![]() ![]() ជាតំបន់ដែលមានកំពស់ពី ៣០ម ទៅ ៣០០ម មានភ្នំតូចៗនៅក្នុងតំបន់នោះដូចជាៈ
តំបន់ភ្នំធំៗជាតំបន់ប្រជុំភ្នំធំៗ មានកំពស់ជាង ៣០០ម ឡើងទៅ បើប្រៀបនឹងនីវូទឹកសមុទ្រ ស្ថិតនៅផ្នែកកណ្តាលនៃដីកោះ ក្នុងលំនាំជាដងភ្នំជាប់តគ្នា ដូចជាៈ បិទុរុតាលគលៈ សុមនកូដ ខ្នុកខល នាមុណុកុលៈ លុណុគលៈ ទោលោសពាគេ ហាបុតលេ និង រគលៈ។
ស្ទឹងធំៗទាំងឡាយ ហូរចេញពីប្រជុំភ្នំធំៗទាំងនោះ។ ស្ទឹងដែលធំជាងគេក្នុងកោះនេះ គឺ ស្ទឹងមហាវេលី Mahaveli មានប្រវែង ៣៣៥គ.ម ហូរចាប់ពីភ្នំសុមនកូដ ឆ្ពោះទៅសមុទ្រ នៅទ្រីនកោមលី Trincomalee ឆ្នេរខាងកើត។ ស្ទឹងកល្យាណី Kelani ប្រវែង ១៤៥គ.ម វាលវេគង្គា Walave Ganga ១៣៥គ.ម កលុគង្គា Kalu Ganga ១២៩គ.ម។ ប្រទេសនេះមាន ស្ទឹងធំៗចំនួន៣៦ និង ស្ទឹងតូចៗ ចំនួន១០៣។
អាកាសធាតុប្រទេសស្រីលង្កា ទទួលទឹកភ្លៀងដោយចំពោះ អំពីខ្យល់មូសុង។ ខ្យល់មូសុងនិរតី នាំទឹកភ្លៀងមកបង្អុរចុះ ចាប់ពីខែ ឧសភា ដល់ ខែ កញ្ញា ធ្វើអោយតំបន់ភាគខាងលិច និង ភាគពាយព្យ នៃប្រទេសទទួលទឹកភ្លៀង។ សេដ្ឋកិច្ច
នយោបាយ
ទំនាក់ទំនងអន្តរជាតិជាយូរលង់ណាស់មកហើយ អ្នកដំណើរពីបណ្តាប្រទេសផ្សេងៗ ជាច្រើន មកកាន់កោះស្រីលង្កា ជាសាសនទូត ទេសចរ អ្នកជំនួញ ឯកអគ្គរាជ ឬ រដ្ឋទូត និងពួកអាណានិគម។ ចាប់តាំងពីរាជរបស់ព្រះបាទ វិជ័យ រហូតដល់រាជព្រះបាទ ស្រីវិក្រមៈ រាជសិង្ហៈ (Sri Wickrama Rajasingha) ប្រមាណជាង ២០០ ព្រះអង្គ ប្រទេសនេះត្រូវបានគ្របគ្រងជាតំបន់ដាច់ៗ ដោយឡែកពីគ្នា។ មកដល់រាជព្រះបាទ ទុដ្ឋគាមិនី , វិជយពាហុ និង ព្រះបាទបរាក្រមពាហុ (Parakramabahu VI) ព្រះអង្គបានបង្រួមបង្រួមប្រទេសគ្រប់គ្រងតែមួយ។
ប្រជាសាស្ត្រប្រទេសស្រីលង្កា មានប្រជាជនសរុបជាង២០លាននាក់។ ជាជាតិសីហឡៈ ៧៤%, ទមិឡ ១៨%, មួរ ៧% និងជាតិដទៃទៀត ១%។ មានដង់សីតេប្រជាជន ២៩៥នាក់ ក្នុង១គីឡូមែត្រក្រឡា។ ប្រជាជន៩២% អាចអាននិងសរសេរអក្សរបាន។ សាសនាបន្ទាប់ពីការនិមន្តដល់នៃសាវ័កដ៏ឆ្នើម គឺព្រះមហិន្ទត្ថេរ ព្រះពុទ្ធសាសនាបានសាបព្រោះក្នុងដែននេះ ហើយក្រោយមក សាសនាហិណ្ឌូរបស់ពួកទមិឡ, លទ្ធិកាតូលិក របស់ពួកព័រទុយកាល, សាសនាឥស្លាម របស់ពួកអារាប់, សាសនាគ្រឺះរបស់ពួកដាច់(Dutch) និងលទ្ធិប្រូតេស្តង់ របស់ពួកអង់គ្លេស ក៏បានចូលមកសាបព្រោះលើដែនកោះនេះដែរ។ ព្រះពុទ្ធសាសនា![]() យោងតាមគម្ពីរប្រវត្តិសាស្ត្រទាំងឡាយ មានគម្ពីរមហាវង្សជាដើមថា ព្រះពុទ្ធទ្រង់បានយាងមកកោះនេះចំនួនបីដង គឺ
ព្រះពុទ្ធសានាគឺជាសាសនាចំបងនៅក្នុងប្រទេសស្រីលង្កា ក្នុងរាជរបស់ព្រះបាទ ទេវានម្បិយតិស្ស ដែលត្រូវបាននាំចូលនៅឆ្នាំ ២៤៦ មុនគ្រឹះសករាជ ដោយព្រះរាជបុត្រមួយព្រះអង្គរបស់ព្រះបាទអសោកមហារាជ ព្រះនាម មហិន្ទៈ ដែលជាសាវ័កដ៏ឈ្លាសវៃ អាចញុំាងអ្នកលង្កាទ្វីបអោយជ្រះថ្លាក្នុងព្រះពុទ្ធសាសនា និងបានបំបួសកុលបុត្រក្នុងត្រកូល។ ក្រោយមកបន្តិច ព្រះនាង សង្ឃមិត្តាថេរី ដែលជាបុត្រីរបស់ព្រះបាទអសោក និងជាព្រះភគិនីរបស់ព្រះមហិន្ទត្ថេរ ជាមួយនឹងគណៈភិក្ខុនីសង្ឃយាងមកជាបន្ទាប់ ហើយក៏បាននាំយក បំណែកដើមពោធ៍ ពីពុទ្ធគយា មកប្រតិស្ថានក្នុងប្រទេសនេះដែរ។ ព្រះនាងក៏បានបំបួសអោយមានភិក្ខុនីសង្ឃក្នុងកោះលង្កានេះ។ ចាប់តាំងពីពេលនោះមក ព្រះពុទ្ធសាសនាក៏បានរីកដុះដាលក្នុងប្រទេសនេះ។ នៅក្នុងកំឡុងឆ្នាំ២០០ មុនគ្រឹះសករាជ ព្រះពុទ្ធសាសនា ត្រូវបានចាត់ទុកជាសាសនាផ្លូវការនៅក្នុងប្រទេសលង្កា។ ក្នុងបណ្តាប្រទេសអ្នកកាន់ពុទ្ធសាសនាទាំងអស់ នៅលើពិភពលោក ស្រីលង្កា គឺជាប្រទេសមួយដ៏សំខាន់ ដែលជាមជ្ឈមណ្ឌល វប្បធម៌ ព្រះពុទ្ធសាសនាបែបថេរវាទ អស់កាលជាច្រើនពាន់ឆ្នាំមកហើយ។ ហើយដែលគេទទួលស្គាល់ថា ជាកន្លែងដែលនៅរក្សាក្បួនច្បាប់ ទំនៀមទំលាប់ព្រះពុទ្ធសាសនាល្អជាងគេរហួតដល់សព្វថ្ងៃនេះ។ បន្ទាប់ពីប្រទេសឥណ្ឌា កោះលង្កានេះគឺជាទីកន្លែងមួយដែលមានបូជនីយដ្ឋានសំខាន់ៗជាច្រើន ដូចជា សុវណ្ណមាលិក មិនិន្ទលេ មហាស្តូប ជាដើម ដែលបានទទួលការចាប់អារម្មណ៍ពីពុទ្ធបរិស័ទ ។ សាសនាហិណ្ឌូប្រជាជនលង្កាប្រមាណ១៥% កាន់សាសនាហិណ្ឌូ។ សាសនាគ្រិស្ត
សាសនាឥស្លាម
វប្បធម៌
ឯកសារយោង
|
Portal di Ensiklopedia Dunia