សម្ដេចព្រះភគវតី វីរក្សត្រី អង្គចូវ
សម្ដេចព្រះភគវតីព្រះស្រីវរក្សត្រី ឬ អង្គចូវ (ភាសាវៀតណាម: Công nữ Ngọc Vạn, ១៦០៥–១៦៥៦)គឺ សម្តេចព្រះរាជអគ្គមហេសីនៃព្រះបាទជ័យជេស្ឋាទី២ ព្រះមហាក្សត្រកម្ពុជាសម័យឧដុង្គ សម្តេចរាជបុត្រីស្ដេចអធិរាជអណ្ណាម ព្រះចៅក្រុងហ្វេ (Huế) ព្រះនាម "សៃវួង" (Sai Vuong) នាងមានរាជបុត្រីគឺ សម្ដេចព្រះភគវតី អង្គគុន(អង្គចន្ទវត្តី)សម្តេចព្រះរាជអគ្គមហេសី នៃព្រះបាទបទុមរាជាទី១.[១] សម្តេចព្រះរាជអគ្គមហេសីព្រះបាទជ័យជេស្ឋាទី២ ពីឆ្នាំ ១៦១៨-១៦២២ ថា ជារជ្ជកាលមួយដែលកម្ពុជារងឥទិ្ធ ពលជាខ្លាំងពីប្រទេសសៀម។ ដោយមិនចង់អោយប្រទេសបន្តរណបសៀមព្រះបាទជ័យជេស្ឋាទី២ បានកាត់ផ្ដាច់វប្បធម៌និងឥទិ្ធពលពីប្រទេសសៀម ដោយចងមេត្រីភាពស្អិត រមួតជាមួយអាណ្ណាម។ ព្រះអង្គបានទទួលយកនារីម្នាក់ជាកូនស្ដេចអាណ្ណាម ធ្វើជាភរិយា។ ព្រះបាទជ័យជេស្ឋាទី២ ក៏បានទទួលយកបុត្រីស្ដេចអាណ្ណាម ធ្វើជាព្រះជាយា ហើយលើកអ្នកអង្គចូវ ឲ្យឡើងជាអគ្គមហេសី ។ ក្សត្រីយ៍អង្គនេះ មានសម្ពស្សល្អណាស់ ហើយចេះធ្វើអោយព្រះរាជាស្រឡាញ់និងស្ដាប់បង្គាប់។ គេបានចាត់ទុកទំនាក់ទំនងរវាងព្រះរាជាអាណ្ណាមជាមួយព្រះរាជាកម្ពុជាចាប់ផ្ដើមកើនឡើងត្រឹមពេលដែលក្សត្រីយ៍រូបនេះ យាងមកដល់ព្រះរាជវាំងកម្ពុជា ។ ព្រះអង្គមានបុត្រីមួយអង្គជាមួយស្ដេចស្រីអង្គចូវ ។ ព្រះអង្គទ្រង់លើកអ្នកអង្គចូវ ព្រះរាជបុត្រីអាណ្ណាមឲ្យឡើងជាអគ្គមហេសី។ [២][៣] ឯកសារយោង
|
Portal di Ensiklopedia Dunia