ព្រះបាទសហស្សរង្សី (គ.ស ៤៣១-៥១១ រឺ គ.ស ៤៣៤-៥១៤) រជ្ជកាល (គ.ស ៤៦៥-៥១១ រឺ គ.ស ៤៦៨-៥១៤)នៅ ទីបំផុត គឺចៅរបស់ព្រះកេតុមាលា ព្រះនាមសហស្សរង្សី ព្រះជន្ម ៣៤ វស្សា ដែលឡើងសោយរាជ្យបន្ដពីព្រះអង្គ។ ព្រះអង្គបានក្លាយជាមហាក្សត្រទី៨ នេះបើយើងសំអាងទៅលើពង្សាវតាររបស់សម្ដេចវាំងជួន ចំពោះពង្សាវតារវត្ដកោកកាកវិញ គឺព្រះបទុមវរវង្សទៅវិញ ដែលបានសោយរាជ្យបន្ដពីព្រះកេតុមាលា។ ពង្សាវតារសម្ដេចវាំងជួនបានកត់ត្រាថា ព្រះអង្គសហស្សរង្សី បានតាំងព្រះរាជធានីនៅឯមហានគរធំដដែល។ ព្រះអង្គសោយរាជ្យបាន ៤៦ ឆ្នាំ ហើយចូលទិវង្គតនៅឆ្នាំថោះក្នុងព្រះជន្ម ៨០ វស្សា។ ព្រះអង្គធ្លាប់បានចែកកេរ្ដិ៍ដល់ព្រះរាជវង្សដែលជាស្ដេចនៅស្រុកសៀម នូវដងព្រះខ័នរាជ និងដល់ព្រះរាជវង្សស្ដេចនៅប្រទេសលាវនូវស្រោមដាវនោះ។ ជាមួយនិងព្រះនាងច័ន្ទបុប្ផា ព្រះអង្គបានមានបុត្រមួយព្រះអង្គព្រះនាម ព្រះជ័យវង្ស ដែលប្រសូតនៅក្នុងឆ្នាំថោះ។
ឯកសារយោង