សាយ ឈុំ
សាយ ឈុំ (កើតថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ១៩៤៥) គឺជាអ្នកនយោបាយកម្ពុជាហើយសព្វថ្ងៃមានតំណែងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ ដំបូង លោកបានឡើងកាន់តំណែងជាអនុប្រធានហើយក្រោយមកក៏ក្លាយជាប្រធាននៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥ ក្រោយពីឯកឧត្តមជា ស៊ីម ដែលជាអតីតប្រធានព្រឹទ្ធសភា បានទទួលមរណភាព។ លោកធ្លាប់បានបម្រើការជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។ លោកត្រូវបានគេបោះឆ្នោតជ្រើសតាំងជាតំណាងឱ្យខេត្តកំពង់ស្ពឺនៅក្នុងរដ្ឋសភាជាតិនៅឆ្នាំ២០០៣។[១] លោកក៏ធ្លាប់បានបម្រើការជាអនុប្រធានទីពីរនៃរដ្ឋសភាជាតិផងដែរ។ ក្នុងនាមជាអនុប្រធានទី១ នៃព្រឹទ្ធសភា, ឯកឧត្តមបានបម្រើការជាប្រធានស្តីទីព្រឹទ្ធសភានៅពេលអវត្តមានរបស់សម្តេច ជា ស៊ីម។ បន្តិចក្រោយពីឯកឧត្តមជា ស៊ីមបានទទួលមរណភាព, ឯកឧត្តមសាយ ឈុំត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភាជាឯកច្ឆ័ន្ទនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥ ដោយសមាជិកព្រឹទ្ធសភាចំនួន ៥១ រូប។[២] កូនប្រុសរបស់លោកឯកឧត្តម ឈ្មោះសាយ សំអាល់ ត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងបរិស្ថាននៅក្នុងឆ្នាំ២០១៣។ ឯកសារយោង
|
Portal di Ensiklopedia Dunia