ប្រទេសសូម៉ាលី (ភាសាសូម៉ាលី៖ Soomaaliya, អក្សរអូស្មាញ្ញា៖ 𐒈𐒝𐒑𐒛𐒐𐒘𐒕𐒖; ភាសាអារ៉ាប់៖ الصومال) ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋសហព័ន្ធសូម៉ាលី[៧] (សូម៉ាលី៖ Jamhuuriyadda Federaalka Soomaaliya; អារ៉ាប់៖ جمهورية الصومال الفيدرالية) គឺជាប្រទេសមួយស្ថិតនៅក្នុងតំបន់ស្នែងអាហ្វ្រិក។ ប្រទេសនេះមានព្រំដែនខាងលិចជាប់នឹងប្រទេសអេត្យូពី ខាងពាយព្យជាប់នឹងប្រទេសជីប៊ូទី ខាងជើងជាប់នឹងឈូងសមុទ្រអាដិន ខាងកើតជាប់នឹងមហាសមុទ្រឥណ្ឌា និងខាងនិរតីជាប់នឹងប្រទេសកេនយ៉ា។ សូម៉ាលីជាប្រទេសដែលមានឆ្នេរសមុទ្រវែងជាងគេបំផុតនៅឯអាហ្វ្រិកដីគោក។[៨] ប្រទេសសូម៉ាលីច្រើនគ្របដណ្តប់លើតំបន់ខ្ពង់រាប វាលទំនាប និងតំបន់ភ្នំខ្ពស់ៗ។[១] អាកាសធាតុក្តៅតែងកើតមានពេញមួយឆ្នាំ បូករួមជាមួយខ្យល់មូសុងតាមរដូវ និងភ្លៀងធ្លាក់មិនទៀងទាត់។[៩] សូម៉ាលីមានចំនួនប្រជាជនប្រមាណ ១៥ លាននាក់[៣][៤] ដែលក្នុងនោះមានជាង ២ លាននាក់រស់នៅក្នុងរដ្ឋធានី និងជាទីក្រុងធំបំផុតគឺ មូកាឌីស៊ូ ហើយត្រូវបានគេចាត់ទុកថាជាប្រទេសដែលមានវប្បធម៌ឯកពន្ធុបំផុតនៅទ្វីបអាហ្វ្រិក។[១០][១១] ប្រហែល ៨៥% នៃប្រជាជនសរុបទាំងអស់ជាជនជាតិសូម៉ាលី[១] ដែលច្រើននិយមរស់នៅតាមភាគខាងជើងនៃប្រទេស។ ជនជាតិភាគតិចតែងប្រមូលផ្តុំគ្នារស់នៅលើដែនដីភាគខាងត្បូង។[១២] ភាសាផ្លូវការរបស់ប្រទេសនេះគឺ ភាសាសូម៉ាលី និងភាសាអារ៉ាប់។[១] ប្រជាជនប្រទេសសូម៉ាលីភាគច្រើនជាអ្នកកាន់សាសនាឥស្លាម[១៣] ដោយក្នុងនោះមានមួយភាគធំបានប្រតិបត្តិតាមនិកាយស៊ុននី។[១៤]
ឯកសារយោង
- ↑ ១,០ ១,១ ១,២ ១,៣ ១,៤ ១,៥ ១,៦ "Somalia". The World Factbook. Central Intelligence Agency. 10 November 2021.
- ↑ Lewis, I. M. (1998). Peoples of the Horn of Africa: Somali, Afar, and Saho. Red Sea Press. ល.ស.ប.អ. 978-1-56902-104-0. https://books.google.com/books?id=k3QwAQAAIAAJ.
- ↑ ៣,០ ៣,១ ""World Population prospects – Population division"". population.un.org. United Nations Department of Economic and Social Affairs, Population Division. Retrieved November 9, 2019.
- ↑ ៤,០ ៤,១ ""Overall total population" – World Population Prospects: The 2019 Revision" (xslx). population.un.org (custom data acquired via website). United Nations Department of Economic and Social Affairs, Population Division. Retrieved November 9, 2019.
- ↑ UNFPA Somali Population Survey 2014. Somalia.unfpa.org (06 April 2014). Retrieved 06 October 2016.
- ↑ ៦,០ ៦,១ ៦,២ "World Economic Outlook Database, October 2019". IMF.org. មូលនិធិរូបិយវត្ថុអន្តរជាតិ. Retrieved 21 មីនា 2022.
- ↑ The Federal Republic of Somalia is the country's name per Article 1 of the Provisional Constitution Archived 24 January 2013 at the វេយប៊ែខ ម៉ាស៊ីន..
- ↑ "Coastline". World Factbook. Central Intelligence Agency. Archived from the original on 16 កក្កដា 2017. Retrieved 3 August 2013.
- ↑ "Somalia – Climate". countrystudies.us. 14 May 2009. http://countrystudies.us/somalia/34.htm.
- ↑ Ismail, AA (2010). Somali state failure: Players, incentives and institutions.
- ↑ Woldemichael, B (1993). Decentralisation amidst poverty and disunity: The Sudan, 1969–1983..
- ↑ Abdullahi 2001, ទទ. 8–11.
- ↑ "Middle East Policy Council – Muslim Populations Worldwide". Mepc.org. 1 December 2005. Archived from the original on 14 ធ្នូ 2006. Retrieved 21 មីនា 2022. ;
- ↑ Abdullahi 2001, ទ. 1.
តំណភ្ជាប់ក្រៅ
|