ស្រេតដ្ឋា ទវីសិន
ស្រេតដ្ឋា ទវីសិន (ថៃ៖ เศรษฐา ทวีสิน, ប្រកប៖ ស្រេត-ថា ថា-វី-ស៊ីន, កើតថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៩៦២) នាមហៅក្រៅថា និដ (ថៃ៖ นิด, អានថា៖ នីត) គឺជាអ្នកជំនួញអចលនទ្រព្យ និងអ្នកនយោបាយថៃមួយរូប ដែលធ្លាប់បានបម្រើការជានាយករដ្ឋមន្ត្រីនៃប្រទេសថៃចាប់ពីឆ្នាំ២០២៣[១] រហូតដល់ពេលត្រូវតុលាការធម្មនុញ្ញថៃដកហូតតំណែងនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ដោយសារតែលោកបានតែងតាំងរដ្ឋមន្ត្រីម្នាក់ដែលធ្លាប់មានទោសជាប់ពន្ធនាគារជាសមាជិកនៃគណៈរដ្ឋមន្ត្រី។[២] លោកធ្លាប់ធ្វើជានាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុនអចលនទ្រព្យ សែនសិរី។[៣] លោកបានក្លាយជាសហស្ថាបនិកនៃក្រុមហ៊ុនសែនសិរីនៅក្នុងឆ្នាំ១៩៨៨ ដែលសព្វថ្ងៃត្រូវជាក្រុមហ៊ុនជំនួញអចលនទ្រព្យដ៏ធំបំផុតនៅប្រទេសថៃ ពោលជាហេតុនាំឱ្យលោកស្រេតដ្ឋាក្លាយជាមហាសេដ្ឋីអចលនទ្រព្យថៃដ៏លេចធ្លោម្នាក់។[៤] មិនតែប៉ុណ្ណោះ លោកគឺជាមនុស្សម្នាក់ដែលគេតែងស្គាល់ថាជាអ្នកជំនិតនឹងអតីតនាយករដ្ឋមន្ត្រីថៃ ទក្សិណ ជិនវ័ត្រ។ ឯកសារយោង
|
Portal di Ensiklopedia Dunia