ស្លឹកគ្រៃស្លឹកគ្រៃ (អង់គ្លេស:Cymbopogon) គឺតិណជាតិមួយប្រភេទ ដែលដុះបែកចេញពីគុម្ពជាដំណាំដែលមានស្លឹកវែងៗ ក្លិនប្រហើរឈ្ងុយ ក្នុងនោះស្លឹកនិងគល់ប្រើការជាគ្រឿងផ្សំឲ្យម្ហូបមានរសឆ្ងាញ់ និងធ្វើជាឱសថព្យាបាលរោគថែមទៀតផង។ ស្លឹកគ្រៃ គឺជាប្រភេទរុក្ខជាតិមានកំណើតនៅតំបន់ អាស៊ីអាគ្នេយ៍ អាស៊ី អាហ្វ្រិក អូស្ត្រាលី និងតំបន់កោះត្រូពិច ស្ថិតនៅក្នុងគ្រួសារតិណជាតិ ឬ ពពួកស្មៅ។[១][២][៣][៤] ![]() ដើមរបស់វា ត្រូវបានគេប្រើជាភ្នាក់ងារក្លិន និងរសជាតិដែលជាគ្រឿងផ្សំទូទៅក្នុងការចម្អិនម្ហូបរបស់ជនជាតិអាស៊ី។ស្លឹកគ្រៃមានគុណប្រយោជន៍ជាច្រើនចំពោះសុខភាពដោយសារ វាមានសារធាតុគីមី រ៉ែ និងវីតាមីនដែលត្រូវបានគេដឹងថាមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងការពារជំងឺ។ [៥] គេអាចចាប់ផ្តើមដាំនៅរវាងខែវិច្ឆិកា ឬធ្នូ ហើយប្រមាណ៣ឬ៤ខែក្រោយមក ទើបគេគាស់យកទៅលក់។ មុននឹងដាំគេកាប់ ឬភ្ជួរដី ហើយបើយកល្អត្រូវចាំរហូតដល់ដាច់ទឹកភ្លៀងសិន ព្រោះបើពុំដូច្នោះទេ ដីស្អិតពេក។ ក្នុងមួយរណ្តៅៗគេអាចដាក់៣ទៅ៤ដើម គុម្ពស្លឹកគ្រៃកើនបាន៣០ឬ៤០គុម្ព ហើយវាអាចមានកម្ពស់ចាប់ពី១ម៉ែត្រទៅ១កន្លះផងដែរ គឺអាស្រ័យទៅលើធនធាន បច្ចេកទេសដាំដុះ និងរបបទឹកគ្រប់គ្រាន់ ។ [៦] សូមមើលផងដែរ• ខ្ញី • មង្ឃុត • ត្រកួន • ននោង • ត្រឡាច • ស្ពៃតឿ ឯកសារយោង
|
Portal di Ensiklopedia Dunia