ឡេមន្ធ៏
ឡេមន្ធ៏ (ភូមា: လိပ်မွတ်ထော, បញ្ចេញសំឡេង [leiʔ mʊ̀ɴ tʰɔ́] [ឡេមន្ធ៏]; មន: မမောဟ်ထာဝ်; រ. ១៤៣២–១៤៥៤) គឺជាព្រះមហាក្សត្រទី១៤នៃនគរហង្សាវត្តីពគោនៅភូមាសោយរាជ្យបានរយៈពេលប្រាំពីរខែក្នុងឆ្នាំ១៤៥៣-៥៤។ ព្រះអង្គបានឡើងកាន់អំណាចដោយការធ្វើឃាតព្រះភាតាអយ្យកោមួយរបស់ទ្រង់ ព្រះបាទពញាចាន់។ ពញាចាន់ខ្លួនព្រះអង្គឯងបានឡើងកាន់អំណាចក្នុងឆ្នាំ១៤៥១ ដោយធ្វើឃាតព្រះភាតាអយ្យកោមួយរបស់ទ្រង់ ព្រះបាទពញាហ្វារ្យូ ហើយបានបន្តកាប់សំលាប់ព្រះសាច់សែលោហិតជាព្រះឱរសខាងព្រះបាទរាជាធិរាជចោល។[២] ឡេមន្ធ៏ ជាបុត្រានៃព្រះបាទពញារាមទី១ និង ជាព្រះនត្តានៃព្រះបាទរាជាធិរាជបានជ្រែករាជ្យពញាចាន់ ដែលពញាចាន់ក៏ត្រូវជាព្រះនត្តានៃព្រះបាទរាជាធិរាជខាងព្រះរាជបុត្រច្បងរបស់ព្រះអង្គ។ ឡេមន្ធ៏បានបន្តសំលាប់គូសត្រូវជាច្រើនទៀត។ នៅដើមឆ្នាំ១៤៥៤ ពួកមន្ត្រីវាំងបានធ្វើគតព្រះឡេមន្ធ៏ ដែលទ្រង់មិនបានបន្សល់ទុកនូវរជ្ជទាយាទជាព្រះឱរសនៃខ្សែស្រឡាយរបស់រាជាធិរាជមួយអង្គណាសោះ។ ពួកមន្ត្រីទាំងនោះក៏បានជ្រើសរើសបុត្រីរបស់ព្រះអង្គ ព្រះនាងឝ៊ីនចៅពូឱ្យឡើងសោយរាជ្យជាអ្នកគ្រងហង្សាវត្តីបន្ត។[៣] សង្ខេបពង្សាវតារភូមាផ្សេងៗមិនបានស្របគ្នានូវកាលបរិច្ឆេទសំខាន់ៗអំពីខ្សែជីវិតរបស់ព្រះមហាក្សត្រអង្គនេះឡើយ។ ជាការពិតទៅ មហារាជវង្ស និង ប្រាសាទកែវរាជវង្ស រាយការណ៍អញ្ចេះ អញ្ចុះក្នុងអត្ថបទសំណេររៀងៗខ្លួន។
កំណត់ឯកសារយោងគន្ថនិទ្ទេសន៍
|
Portal di Ensiklopedia Dunia