អាណាចក្រកំពង់សៀម
អាណាចក្រកំពង់សៀម រឺ អាណាចក្រខាងជើង (គ.ស ១៤៧៥-១៤៨៥) គឺជានគរខ្មែរដែលស្ថិតនៅត្រើយខាងលិចទន្លេធំ ដែលកើតឡើងក្រោយពីមានវិបត្តិរាជវង្សកាលណោះនគរខ្មែរបានបែកខ្ញែកជាបី គឺ អាណាចក្រខាងជើងរបស់ព្រះបាទស្រីរាជា អាណាចក្រត្រើយខាងកើតរបស់ព្រះបាទស្រីសុរិយោទ័យទី២ និង អាណាចក្រខាងត្បូងរបស់ព្រះស្រីធម្មរាជាទី១។ រាជធានីនៃអាណាចក្រនេះស្ថិតនៅខែត្រកំពង់សៀម។ ក្រោយពីទទួលព័ត៌មាននេះ ព្រះបាទស្រីរាជាក៏បានចាត់តាំងកងទ័ពឲ្យថែរក្សាទឹកដីខាងលិចសំរាប់ទប់ទល់នឹងកងទ័ពសៀម ហើយព្រះអង្គក៏លើករេហ៍ពលមកធ្វើសង្គ្រាមជាមួយស្រីសុរិយោទ័យវិញ តាមផែនការចំបាំងស្នើឡើង ដោយពញាធម្មរាជា។ មកដល់ខែត្រអម្រគិរិន្ទបូរ ព្រះអង្គទ្រង់បានបញ្ជូនកងទ័ពឆ្លងទន្លេទៅត្រើយខាងជើង ហើយក៏បានបើកការវាយបណ្ដេញទ័ពបះបោរ ឲ្យបាក់រត់ចេញពីអាណាខែត្រខាងជើង ថយមកនៅត្រើយខាងកើតទន្លេធំ (មេគង្គ) វិញ។ បន្ទាប់មកព្រះអង្គបានសង់បន្ទាយបោះទ័ពគង់នៅក្នុងខែត្រកំពង់សៀម ត្រៀមធ្វើសឹកសង្គ្រាមបន្តទៀត។ រដ្ឋបាលអាណាចក្រនេះមានវិសាលភាពចាប់ពី បណ្តាខែត្រចំណុះព្រះបាទស្រីសុរិយោទ័យទី២ ឋិតក្នុងផែនដីឧត្តរទិសមាន៖
រៀងទៅទល់នឹងដែនសៀម។ ដែលស្ថិតនៅត្រើយខាងលិចទន្លេធំ។ បន្ទាប់ពីបានដួលរលំក្រោយពេលសៀមបានចាប់ខ្លួនព្រះអង្គបញ្ជូនទៅសៀមមក នគរនេះបានបង្រួបប្រួមទៅអាណាចក្រខ្មែរកម្ពុជាធិបតីវិញ។ ឯកសារយោង |
Portal di Ensiklopedia Dunia