អារម្មណ៍ត្រូវការបង
ផលិតកម្ម ទីក្រុង ភាពយន្ត (Town Production) បានចេញផ្សាយអាល់ប៊ុមបទចម្រៀងថ្មីស្នាដៃថ្មីសុទ្ធសាធរបស់ខ្លួន Town CD Vol 47 ដែលមានចំណងជើងថា អារម្មណ៍ត្រូវការបង ដែលមានកញ្ញា មាស សុខសោភា និងលោក សុគន្ធ ថេរ៉ាយុ នៅថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៤នេះ។ បទ អារម្មណ៍ត្រូវការបង នេះ ជាស្នាដៃថ្មីរបស់អ្នកនិពន្ធបទភ្លេង អ្នកនិពន្ធទំនុកច្រៀង និងដឹកនាំសម្ដែងរបស់ផលិតកម្ម ទីក្រុង ភាពយន្ត គឺលោក Noly។ តារាចម្រៀង
អ្នកនិពន្ធទំនុកច្រៀង
អ្នកនិពន្ធបទភ្លេងចំណងជើងបទចម្រៀង
អត្តបទចម្រៀង១. បេះដូងនិងចិត្ត គិតដល់បង មានអារម្មណ៍ថាអូនស្នេហ៍ថ្លៃ ពេលបានបងនៅជិត អារម្មណ៍ហាក់ភ័យ ចិត្តចង់បានប្រុសថ្លៃនៅក្បែរ ២. ពេលនៅម្នាក់ឯង ចិត្តឯកា អារម្មណ៍ប្រាប់ថា ត្រូវការស្នេហ៍ ចង់ឱ្យបងបានយល់ពីចិត្តអូនដែរ ដែលចង់ក្បែរចង់ថែប្រុសថ្លៃ ៣. កែវភ្នែកបងបានសម្លឹងអូន បានបញ្ជាក់ប្រាប់ពីអត្ថន័យ ថាចិត្តថ្លៃក៏មានអូនខ្លាំងដែរមែនទេ ទោះវាមិនមែនជាការពិត ក៏អស់ចិត្តដែរ សុំត្រឹមលួចស្នេហ៍ថ្នមថែក្នុងក្ដីស្រមៃ ៤. សួរត្រង់ពេលនេះតើមានគេទេ? អារម្មណ៍មាសមេគិតអូនខ្លះទេថ្លៃ ឯអូនវិញលង់ស្នេហ៍បងរវើរវាយរាល់តែថ្ងៃ ចិត្តស្រមើស្រមៃម្នាក់ឯង ៥. បើសិនពេលនេះ បងជាសង្សារអូន អូននឹងថ្នាក់ថ្នមឱ្យអស់ពីចិន្ដា ដៃបងមិនឱ្យអ្នកណាប៉ះ ហាមមើលគេក្រៅពីអូនណា សង្ឃឹមថាក្លាយជាការពិត... |
Portal di Ensiklopedia Dunia