មាស សុខសោភា
មាស សុខសោភា (អង់គ្លេស: Meas Soksophea) (កើតនៅថ្ងៃទី ២៩ ខែ មករា ឆ្នាំ ១៩៨៤) នាងគឺជាតារាចម្រៀងកម្ពុជាមួយរូបដែលបានបង្ហាញខ្លួនក្នុងឆ្នាំ ២០០៤ ឱ្យផលិតកម្ម-រស្មីស្ទឹងសង្កែ យ៉ាងណាទស្សនិជនបានចាប់ផ្ដើមស្គាល់នាងក្នុងអំឡុងឆ្នាំ ២០០៥ តាមរយៈបទចម្រៀងមាន ចំណងជើងថា (១០១ ហេតុផល) ចេញផ្សាយដោយផលិតកម្ម-ចេនឡា ប្រាដឺ (Chenla Brother Production) ដោយការខិតខំប្រឹងប្រែង សុខសោភា បានជំនះ ដាក់បទចម្រៀងរបស់ខ្លួនទៅក្នុងតន្ត្រីវីដេអូអន្តរជាតិ (Video evolution) ហៅកាត់ថា (វេវ៉ូ/Vevo) ក្នុងឆ្នាំ ២០១៣ ។ ជីវិតចាប់ផ្ដើមEarly Life មាស សុខសោភា កើតនៅថ្ងៃទី ២៩ ខែ មករា ឆ្នាំ ១៩៨៤ នៅ ខេត្តកំពង់ស្ពឺ មានឪពុក ឈ្មោះ មាស សារឹម អតីតប្រធានមន្ទីរឧស្សាហកម្ម ខេត្តកំពង់ស្ពឺ ហើយម្ដាយឈ្មោះ សុខ វិលន់ ជាអតីតបុគ្គលិកនៅក្នុងមន្ទីរឧស្សាហកម្មនោះដែរ ។ សុខសោភា មានបងប្អូន ៣ នាក់ ហើយនាងជាកូនទី ២ នៅក្នុងគ្រួសារ ។ កូនច្បងនៅក្នុងគ្រួសារ គឺ លោក មាស សុខរតនៈ ជាអ្នកនិពន្ធបទចម្រៀងផងដែរ បច្ចុប្បន្នលោកគឺជាអ្នកចាត់ការទូទៅប្រចាំផលិតកម្មថោន និង កូនពៅគឺ មាស សុខវណ្ណៈ ជានាយទាហ៊ាន ។ ក្នុងឆ្នាំ ១៩៩០ ក្រុមគ្រួសារ សុខសោភា បានសម្រេចចិត្តផ្លាសពីការរស់នៅ ខេត្តកំពង់ស្ពឺ មកតាំងលំនៅក្នុង ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានមួយរយៈ ឪពុករបស់នាងបានទទួលមរណៈភាព ដូចនេះបន្ទុកផ្គត់ផ្គង់គ្រួសារ បានធ្លាក់ទៅកាន់កូនៗរបស់លោកវិញនោះគឺ សុខសោភាផ្ទាល់ និង បងប្រុសរបស់នាង ដោយហេតុនេះអ្នកទាំងពីរសម្រេចចិត្តទៅច្រៀង នៅតាមរោងមង្គលការផ្សេងៗ ជាមួយនិងប្រាក់ឈ្នួលបន្តិចបន្តួច រហូតមកដល់ឆ្នាំ ២០០០ ប្រទេសកម្ពុជា បានជួបទឹកជំនន់ធំបំផុតក្នុងប្រទេស (Cambodia: Floods 2000) បានប៉ះពាល់ទៅដល់សេដ្ឋកិច្ចកម្ពុជាធ្ងន់ធ្ងរបំផុត ដោយខាតបង់ប្រណាណជា ១៦១ លានដុល្លារ អាមេរិក (loss of approximately $161 million) និងបានប៉ះពាល់ប្រជាពលរដ្ឋប្រមាណជា ៧៥ មុឺននាក់ ។[១] ដោយហេតុនេះ វាបានប៉ះពាល់ទៅដល់ការរកចំនូលរបស់ សុខសោភា ផងដែរ ដោយជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ សុខ សោភា ក៏សម្រេចចិត្តបោះបង់ការសិក្សាត្រឹម ថ្នាក់វិទ្យាល័យ ថ្នាក់ទី១០ ហើយនាងបានផ្លាសទីលំនៅជាលើកទីពីរ ដោយចាកចេញពីខេត្តកណ្ដាល មក ក្រុងភ្នំពេញ ក្នុងឆ្នាំ ២០០២ ហើយបន្តការដើរច្រៀងតាម ភោជនីយដ្ឋាន និង មជ្ឈមណ្ឌលកំសាន្តក្នុងក្រុងភ្នំពេញ រហូតដល់នាងមានឱកាសបានច្រៀងក្នុង ផលិតកម្ម-រស្មីស្ទឹងសង្កែ ក្នុងឆ្នាំ ២០០៤ ។[២] អជីពតន្ត្រីMusic career ភាពពេញនិយម (២០០៥-២០០៩)Popularity (2005-2009) ក្នុងអំឡុងឆ្នាំ ២០០៥ សុខសោភា បានចាកចេញពី ផលិតកម្ម-រស្មីស្ទឹងសង្កែ ទៅចូលរួមក្នុង ផលិតកម្ម-ចេនឡា ប្រាដឺ (Chenla Brother Production) នាងបានចេញបទចម្រៀងជាច្រើនបទ ក្នុងនោះមានបទ (១០១ ហេតុផល) ជាបទដែលនាងទទួលបានការគាំទ្រ និង ពេញនិយមជាច្រើនក្នុងប្រទេសកម្ពុជា ដែលធ្លាប់ដាក់ចូលក្នុងកម្មវិធី តន្ត្រីទូរទស្សន៍អន្តរជាតិ (Music Television) ហៅកាត់ថា MTV ផងដែរ ។[៣] រហូតមកដល់ឆ្នាំ ២០០៧ ផលិតកម្ម ចេនឡា-ប្រាដឺ បានប្រកាសបិទផលិតកម្មរបស់ខ្លួន ជាហេតុធ្វើឱ្យ សុខសោភា បានទៅចូលរួមក្នុងផលិតកម្មយូធូ (U2 Entertantment) មួយរយៈខ្លី នាងបានចេញបទចម្រៀងមួយចំនួន តែហាក់មិនមានការគាំទ្រនោះទេ ដោយសារតែផលិតកម្មយូធូ ប្រកាសបិទទ្វារក្ស័យធុនផងដែរនោះ នាងបានមកចួលរួមក្នុង ផលិតកម្ម-អុឹម (M-Production) ក្នុងឆ្នាំ ២០០៨ ដែលចេញក្នុងអាល់ប៊ុមទី១ គឺបទ "ដោះសារ" បានក្លាយជា Hits album ដែលមានអ្នកចាក់ស្ដាប់ច្រើនបំផុតនៅក្នុងប្រទេសកម្ពុជា ដែលក្លាយជាបទ Hots Song នៅលើកញ្ចក់ទូរទស្សន៍ (TV music show) ជាប់ក្នុងកំពូលបទចម្រៀង ក្នុងទូរទស្សន៍ប៉ុស្ថិ៍លេខ៩ Top1 Music Cambodia TV9 និងបានជាប់ក្នុង Top1 Music Radio FM.97 (2008) by Apsara Radio FM 97 ផងដែរ ។ ហើយបទចម្រៀងរបស់នាងបន្តបន្ទាប់ទៀត គឺបទ "១០០០ រាត្រី" ចេញផ្សាយដោយ ផលិតកម្ម-អុឹម M CD Vol.5 ដែលជាបទចម្រៀងពេញនិយមនាពេលនោះផងដែរ ។[៤] បទភ្លេងខ្មែរពេញនិយម (២០០៩)Khmer Traditional Pop Music (2009) ក្នុងឆ្នាំ ២០០៩ សុខសោភា បានចាកចេញពី ផលិតកម្ម-អុឹម មកចូលរួមក្នុង ផលិតកម្ម-សាន់ដេ (Sunday Production) នាងបានចេញបទចម្រៀងជាច្រើនបទ ដូចជាបទ "រាំលេងបទ Boom" ចេញផ្សាយដោយ ផលិតកម្ម-សាន់ដេ អាល់ប៊ុម CD Vol.101 និង ចេញជាប្រភេទបទចម្រៀង សម្រាប់រដូវកាលនៃ ពិធីបុណ្យចូលឆ្នាំខ្មែរ ផងដែរ (Khmer Traditional Music) ក្នុងនោះបទ "មករាំកន្ទ្រឹមឆ្នាំថ្មី" ចេញផ្សាយដោយ ផលិតកម្ម-សាន់ដេ អាល់ប៊ុម CD Vol.104 ចេញផ្សាយនាដើមឆ្នាំ ២០១០ ហើយក៏ជាបទពេញនិយមមួយផងដែរ សម្រាប់ចង្វាក់ភ្លេងប្រពៃណីជាតិខ្មែរ ដែលមានការពេញនិយមចាក់ស្ដាប់យ៉ាងច្រើនក្នុងអំឡុងពេលនោះ ហើយវាក៏ជាអាល់ប៊ុមចុងក្រោយរបស់នាងផងដែរក្នុង ផលិតកម្ម-សាន់ដេ ។ ដោយមើលឃើញថា សុខសោភា ផ្ទាល់ពេលនោះ ហាក់មិនសូវមានការចាប់អារម្មពីទស្សនិជន និងមិនសូវមានអ្នកគាំទ្រច្រើននោះទេ សុខសោភា ក៏បានចាកចេញពីផលិតកម្ម-សាន់ដេ ទៅចូលរួមក្នុង (ផលិតកម្ម-ថោន/Town Production) នាពាក់កណ្ដាលឆ្នាំ ២០១០ ។[៥] តន្ត្រីទេសចរណ៍ ប្រទេសជប៉ុន (២០១១)Meas Soksophea Music Japan Tour (2011) ក្នុងឆ្នាំ ២០១០ ក្រោយចាកចេញពី ផលិតកម្ម-សាន់ដេ សុខសោភា បានមកចូលរួមក្នុង ផលិតកម្ម ទីក្រុង ភាពយន្ត និងបានចេញបទចម្រៀងក្នុង អាល់ប៊ុម ទី១ របស់នាង មានចំណងជើងថា៖ "I am Sorry" ដែលជាបទចម្រៀងពេញនិយមផងដែរ រហូតមកដល់ឆ្នាំ ២០១១ អ្នកគាំទ្ររបស់នាងបានអញ្ជើញនាង ឱ្យទៅសម្ដែងច្រៀង តន្ត្រីទេសចរណ៍នា ប្រទេសជប៉ុន តាមរយៈ សមាគមន៍ខ្មែរនៅប្រទេសជប៉ុន ហៅកាត់ថា (ស.ខ.ជ) សុខសោភា ក៏ទទួលបានការគាំទ្រយ៉ាងច្រើន ពីបណ្តាលជនជាតិខ្មែរដែលរស់នៅប្រទេសជប៉ុនផងដែរ ។[៦] ពានរង្វាន់ និង សមិទ្ធិផល (២០១២-២០១៣)Accolades and achievements (2012-2013)
អគ្គរដ្ឋទូតសុច្ឆន្ទៈម៉ាកល្បីBrand Ambassador
ក្នុងអំឡុងឆ្នាំ ២០១៥ តារាចម្រៀង មាស សុខសោភា និង តារាចម្រៀងប្រុសកូរ៉េលោក គីម ហ្យុងជុន (Kim Hyung-jun) ដែលត្រូវបានស្គាល់ថាជាក្រុមចម្រៀងកូរ៉េ ដ៏ល្បីមួយ គឺជាសមាជិកនៃក្រុមចម្រៀង កូរ៉េខាងត្បូង (SS501) បានទទួលងារជាអគ្គរដ្ឋទូតសុច្ឆន្ទៈរបស់អង្គការមនុស្សធម៌កូរ៉េ W-Foundation/Cambodia កាលពីថ្ងៃអង្គារទី ៣០ ខែមិថុនា ឆ្នាំ ២០១៥ តាមរយៈគម្រោងមួយហៅថា HIP ដែលផ្តោតសំខាន់លើការជួយកម្មវិធីពិនិត្យថែទាំ និងអប់រំសុខភាពដល់កម្មការិនីខ្មែរកំពុងបម្រើការងារនៅរោងចក្រកាត់ដេរកូរ៉េក្នុងប្រទេសកម្ពុជាផងដែរ ។[១០] កិច្ចការពារបរិស្ថាន (២០១៤-២០១៦)Environmental protection (2014-2016) ក្នុងអំឡុងឆ្នាំ ២០១៤ សុខសោភា បានចូលរួមក្នុងកិច្ចការពារព្រៃឈើ ជាមួយពលរដ្ឋសហគមន៍ក្នុងតំបន់ឱរ៉ាល់ ក្នុង ខេត្តកំពង់ស្ពឺ ដោយរៀបចំឱ្យមានការដាំដើមឈើឡើងវិញ សុខសោភា បានអះអាងថា សកម្មភាពដាំដើមឈើរបស់ខ្លួននេះ ធ្វើឡើងដើម្បីបណ្ដុះគំនិត បំផុសឱ្យមានការស្រឡាញ់ធម្មជាតិឡើងវិញ ។ សុខសោភា បានចេញមុខដោយចាប់ដៃគ្នាជាមួយប្រជាពលរដ្ឋ និងព្រះសង្ឃការពារព្រៃឈើយ៉ាងស្វាហាប់នៅក្នុងតំបន់មួយនៅ ភ្នំឱរ៉ាល់ ស្ថិតនៅ ស្រុកត្រពាំងជោរ ខេត្តកំពង់ស្ពឺ ដែលកំពុងរងការកាប់បំផ្លាញ ការចាប់ដៃគ្នាជាមួយប្រជាជនក្នុងតំបន់ ភ្នំឱរ៉ាល់ ការពារព្រៃឈើនោះ ត្រូវបានធ្វើឡើងនៅក្នុងគម្រោងផ្ទាល់ខ្លួនមួយឈ្មោះថា «ដើមឈើ ១០០០០ ដើម» គម្រោងនេះបានចាប់ផ្តើមក្រោមការគាំទ្រពីក្រសួងបរិស្ថាន និងសហគមន៍ក្នុងតំបន់ ។[១១] ទិវាបិទភ្លើងមួយម៉ោងសម្រាប់ភពផែនដី (២០១៦)Meas Soksophea Earth Hour (2016)
ការឈ្នះពានតន្ត្រី NRG Music Awards (២០១៧-២០១៨)Won NRG Music Awards (2017-2018) ក្នុងអំឡុងឆ្នាំ ២០១៧-២០១៨ មាស សុខសោភា បានឈ្នះពានតន្ត្រី NRG Music Awards ដល់ទៅពីរលើកជាប់គ្នាផ្នែក តារាសិល្បៈស្រីល្អបំផុតប្រចាំឆ្នាំ "Best Female Artist of the Year" ឆ្នាំ 2017 និងបាន បានឈ្នះ ពានអ្នកចម្រៀងស្រីល្អបំផុតប្រចាំឆ្នាំ "Best Female Song of The Year" ឆ្នាំ 2018 ដែលពានរង្វាន់តន្ត្រី NRG គឺជាកម្មវិធីប្រគល់ពានរង្វាន់រៀបចំឡើងក្នុងគោលបំណងលើកទឹកចិត្តដល់យុវជនខ្មែរដែលមានទេពកោសល្យ គំនិតច្នៃប្រឌិត និងមានស្នាដៃក្នុងការតាក់តែងនិពន្ធ ព្រមទាំងផលិតនូវបទចម្រៀងថ្មីៗ ផងដែរ ។ ស្ថានីយវិទ្យុ NRG 89FM ដែលបានរៀបចំកម្មវិធី «NRG MUSIC AWARDS» ដោយបានចាត់ចំណាត់ថ្នាក់ បទចម្រៀងល្បីៗ ដែលទទួលបានការសំណូមពរ ឬ ភាពពេញនិយមខ្លាំង ពីសំណាក់មហាជន និងប្រិយមិត្តអ្នកស្ដាប់ ដោយតារាចម្រៀងល្បីៗទាំងនោះ បានទទួលនូវការលើកទឹកចិត្ត យ៉ាងធំធេង ដោយបានប្រគល់ពានរង្វាន់តន្ត្រីនេះ ចំពោះតារាចម្រៀង ដែលមានប្រជាប្រិយភាពបំផុត ប្រចាំឆ្នាំ ប្រចាំស្ថានីយវិទ្យុ NRG89FM គឺជាស្ថានីយវិទ្យុតន្រ្តីសម័យពេញនិយមលេខ១ទូទាំងប្រទេស ដែលផ្សាយផ្ទាល់២៤ម៉ោងក្នុង១ថ្ងៃ និង ៧ថ្ងៃក្នុង១សប្តាហ៍ NRG89FM វេទិកាតន្រ្តីសុទ្ធ ពីមួយថ្ងៃៗដែលមានចំនួនអ្នកស្តាប់កើនឡើងជាលំដាប់ផងដែរ ។[១៣] ចូលរួមការប្រគុំតន្ត្រីអន្តរជាតិ (២០១៩)Joind International Concert (2019) មាស សុខសោភា ដែលបានតំណាងឱ្យអ្នកចម្រៀងកម្ពុជា ចូលរួមសម្តែងក្នុងព្រឹត្តិការណ៍ "Asean Fantasia" ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅ Changwon ប្រទេសកូរ៉េខាងត្បូង ។ ដោយនៅក្នុងកម្មវិធីនេះមានការចូលរួមពីសំណាក់តារា K-Pop ល្បីៗដូចជា PSY BOA Sandara Park ក្រុម NCT127 ជាដើម និង តារាចម្រៀងមកពីប្រទេសអាស៊ានទាំង៥ផងដែរ មានដូចជា៖ កម្ពុជា, ថៃ, ឥណ្ឌូនេស៊ី, វៀតណាម និង មីយ៉ាន់ម៉ា ។ ការប្រគុំតន្ត្រី Asean Fantasia នេះធ្វើឡើងដើម្បី បង្កើនទំនាក់ទំនងវប្បធម៌ រវាងប្រទេសកូរ៉េខាងត្បូង និង ប្រទេសក្នុងតំបន់អាស៊ាន យោងតាមសេចក្ដីប្រកាសពត៌មាន របស់ក្រសួងវប្បធម៌កូរ៉េ ។[១៤] សមិទ្ធិផលAchievement
កាត់ឡុកតន្ត្រីDiscography
ដូច្នេះAlso ឯកសារយោង
|
Portal di Ensiklopedia Dunia