Manith Jupiter
Manith Jupiter (អានថា: ម៉ានិត ជូពីទ័រ) ឈ្មោះកំណើត ម៉ុង ម៉ានិត (កើតនៅ ថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ១៩៩៦) លោកគឺជាតារាចម្រៀងមួយរូបដ៏មានប្រជាប្រិយភាពនៅក្នុង ប្រទេសកម្ពុជា ដែលទទួលបាននូវការចាប់អារម្មណ៍ពីទស្សនិជន ជាមួយនិងការបង្ហាញខ្លួនរបស់លោកក្នុងឆ្នាំ ២០១២ ដែលគេស្គាល់លោកតាមរយៈការផ្ទុកឡើង នូវបទចម្រៀង Original Song របស់លោកនៅលើបណ្ដាញសង្គម YouTube រហូតដល់បទចម្រៀងរបស់លោកទទួលបានការពេញនិយមផងដែរ តាមរយៈប្រភេទតន្ត្រី R&B ។[១] ជីវិតចាប់ផ្ដើមEarly Life Manith Jupiter កើតនៅ ថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ១៩៩៦ លោកមានទីកន្លែងកំណេីតនៅ ក្រុងភ្នំពេញ មិនមានកំណត់ត្រាពីក្រុមគ្រួសារលោកច្រើនឡើយ "រងចាំឯកសារយោងពីប្រភពផ្សេងៗទៀត ក្នុងការសរសេរបន្ថែម" ។ ម៉ានិត បានបញ្ចប់ការសិក្សាថ្នាក់បឋមសិក្សា និង មធ្យមសិក្សា នៅ វិទ្យាល័យសន្ធរម៉ុក កាលពីកុមារភាព លោកបានបង្ហាញខ្លួនជាលើកដំបូងក្នុងនាមជាតារាសម្តែងកុមារ នៅក្នុងផលិតកម្មក្នុងស្រុកមួយចំនួន និង ការផ្សាយពាណិជ្ជកម្មផ្សេងៗ ផងដែរ ។ លោកត្រូវបានប្រជាជនខ្មែរស្គាល់ថាជាតារាសម្តែងកុមារ បន្ទាប់ពីបានចូលរួមសម្តែងនៅក្នុងភាពយន្តខ្នាតធំមនោសញ្ចេតនាបែបកំប្លែង "រឿងប្តីល្អ" កាលពីឆ្នាំ ២០០៣ ។ បន្ទាប់មក លោកក៏បានបន្តចូលរួមសម្តែងក្នុងភាពយន្តខ្នាតធំ "រឿងទឹកចិត្តម្តាយ" ២០០៣ និង "មមាចប្រលែងភ្លើង" ឆ្នាំ ២០០៥ ។ លោកក៏បានចូលរួមសម្តែងនៅក្នុងរឿងភាគទូរទស្សន៍ដូចជា "រឿងស្នាមស្នេហ៍សមុទ្ររាម" ឆ្នាំ ២០០៦, "រឿងបេះដូងអ្នកប្រដាល់" ឆ្នាំ ២០០៧ និង "រឿងឧត្តមភរិយា" ឆ្នាំ ២០០៩ ហើយលោកក៏ធ្លាប់បានសម្តែងល្ខោននិយាយ ដែលចាក់ផ្សាយតាមវិទ្យុផងដែរ ។ នៅក្នុងឆ្នាំ ២០១០ លោកបានបញ្ចប់អាជីពជាតារាសម្តែង ហើយបានផ្តោតអារម្មណ៍ទៅលើការសិក្សាវិញ ។ ទន្ទឹមនឹងនោះដែរ លោកក៏បានចាប់ផ្តើមសិក្សាតូរតន្ត្រីដោយខ្លួនឯង និង តាមមិត្តភក្តិ ហើយបង្កើតបានជាក្រុមចម្រៀងសិស្សសាលា (Sun-Up) ដែលមានសមាជិក ៦នាក់ ក្រោមស្លាកតន្ត្រី Sun Modeling ហើយក្រោយមកលោកបានប្ដូរមកច្រៀងតែម្នាក់ឯងវិញ តាមរយៈការ Upload បទចម្រៀង ទៅក្នុងបណ្ដាញសង្គម YouTube ហើយវាជាពេលដែលលោកទទួលបានប្រជាប្រិយភាពជាខ្លាំង នូវបទចម្រៀង Original Song ផ្ទាល់ខ្លួន ដែលមានចំណងជើងថា "មាននាងក៏ធុញ គ្មាននាងក៏ធុញ" បានរុញកេរ្តិ៍ឈ្មោះរបស់លោកជាប់ក្នុងកំពូលបទចម្រៀងក្នុងវិទ្យុមួយចំនួនផងដែរ រហូតដល់លោកបានចូលក្នុងផលិតកម្ម Phleng Records ។[២] អាជីពតន្ត្រីការចាប់ផ្ដើមអាជីពតន្ត្រី ក្នុងឆ្នាំ ២០១២ ម៉ានិត បានចេញនូវបទចម្រៀងមួយ មានចំណងជើងថា មាននាងក៏ធុញ គ្មាននាងក៏ធុញ ដែលជាបទ Original Song នៅលើបណ្ដាញសង្គម Youtube ពេលនោះមានការចាប់អារម្មណ៍ពីមហាជនជាច្រើន ដោយការសរសើរគ្រប់គ្នាថាបទនេះពីរោះ ដែលធ្វើឲ្យលោកមានភាពល្បីល្បាញពីចាប់ពេលនោះមក ក្រោយមកលោកក៏បានទៅចូលរួមជាមួយផលិតកម្ម Phleng Records ក្នុងឆ្នាំ ២០១៣ ។ 2013 - 2015ក្នុងឆ្នាំ ២០១៣ ម៉ានិត បានចូលរួមជាមួយនឹងផលិតកម្ម Phleng Records ហើយបានចេញនូវអាល់ប៊ុមចម្រៀងពេញនិយមជាបន្តបន្ទាប់ក្នុងនោះមាន (អាល់ប៊ុម Magical) (អាល់ប៊ុម Closer) (អាល់ប៊ុម G-Light)។ នៅឆ្នាំ ២០១៤ ម៉ានិត (Jupiter) បានចេញនូវអាល់ប៊ុមបន្តបន្ទាប់ទៀតដូចជា (អាល់ប៊ុម ស្នេហ៍ក្បែរផ្ទះ) (អាល់ប៊ុម ស្នេហាស្មើសូន្យ) និង (អាល់ប៊ុម Lollipop) ។ នៅឆ្នាំ ២០១៥ លោកបានបន្តចេញនូវបទចម្រៀងក្នុង Phleng Record បន្តទៀតដូចជា (អាល់ប៊ុម គេអស្ចារ្យហើយ) ដែលជាអាល់ប៊ុមចុងក្រោយរបស់លោកនៅក្នុងផលិតកម្ម Phleng Records ។ 2016 - 2018ក្នុងឆ្នាំ ២០១៦ ម៉ានិត បានចាកចេញពីផលិតកម្ម Phleng Records ហើយក្លាយខ្លួនជាតារាចម្រៀងឯករាជ្យ ហើយលោកព្រមទាំងបានចាប់អាជីពបន្ថែមជាអ្នកនិពន្ធសៀវភៅរឿងប្រលោមលោក ។ នៅឆ្នាំ ២០១៦ លោកបានចេញផ្សាយនូវសៀវភៅប្រលោមលោកដំបូងមានចំណងជើងថា «បេសកកម្មមួយ» ដែលជាស្នាដៃនិពន្ធរបស់លោកផ្ទាល់ ដែលទទួលបានការពេញនិយមអានជាខ្លាំងពីសំណាក់យុវវ័យ និងសិស្សានុសិស្សជាច្រើន ។ សៀវភៅប្រលោមលោកនេះផងដែរ ក៏បានបោះពុម្ពចេញផ្សាយកន្លងទៅនៅក្នុងកម្មវិធី "ពិព័រណ៍សៀវភៅនៅកម្ពុជាលើកទី៥"។ [៣] [៤] ក្នុងឆ្នាំ ២០១៧ ម៉ានិត (Jupiter) មិនសូវចេញបទចម្រៀងនោះទេ ដែលមើលទៅលោកដូចជាស្ងប់ស្ងាត់ រវល់ក្នុងកិច្ចការនិពន្ធសៀវភៅរឿងរបស់លោក ដែលសៀវភៅរឿងទី២ គឺរឿង ផ្ទះកណ្ដាលបឹង [៥] ក្នុងឆ្នាំ ២០១៨ ស្នាដៃនិពន្ធរបស់ ម៉ានិត (Jupiter) គឺសៀវភៅប្រឡោមលោករឿង "បេសកកម្មមួយ" ត្រូវបានចេញផ្សាយជាភាពយន្តភាគផ្លូវការណ៍នៅស្ថានីយប៉ុស្ត៍ទូរទស្សន៍ My-TV ផងដែរ។ [៦] ក្នុងឆ្នាំ ២០១៨ ដដែល ម៉ានិត (Jupiter) បានត្រឡប់មកវិញជាមួយនិងការចេញ អាលប៊ុមថ្មីរបស់គាត់គឺ អាលប៊ុម សមុទ្រ ។ សមិទ្ធិផលAchievement
កាត់ឡុកតន្ត្រីDiscography
ឃើញដូចនេះSee also ឯកសារយោង
|
Portal di Ensiklopedia Dunia