បច្ចេកទេសកែច្នៃចំណីអាហារសារៈប្រយោជន៍នៃការកែច្នៃអាហារ- ដើម្បីអោយផលិតផលកែច្នៃទុកបានយូរ - ដើម្បីអោយផលិតផលអាហារកែច្នៃមានគ្រប់រដូវ - ដើម្បីអោយរសជាតិចំណីអាហារកាន់តែឆ្ងាញ់ពិសារ - ដើម្បីបំពេញចំណង់ចំនូលចិត្ត ឬតម្រូវការអោយកាន់តែទូលំទូលាយ - វត្ថុធាតុដើមមានតម្លៃថោក - ដើម្បីបន្ថយភាពខ្ជះខ្ជាយវត្ថុធាតុដើម - បច្ចេកទេសមានការងាយស្រួល និងសាមញ្ញ - មានឳកាសដើម្បីរកប្រាក់ចំណេញ និងសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ - សន្សំសំចៃពេលវេលាក្នុងការរៀបចំជីវភាពរស់នៅ - ដើម្បីផលិតនូវចំណីអាហារគ្មានគ្រោះថ្នាក់(មានអនាម័យ) - ដើម្បីកាត់បន្ថយនូវការនាំចូលផលិតផលអាហារកែឆ្នៃពីប្រទេសក្រៅ គោលការនៃការកែច្នៃចំណីអាហារអ្វីទៅជាកាកែឆ្នៃចំណីអាហារ? ការកែច្នៃគឺជាការធ្វើអោយចំណីអាហារទុកបានយូររាប់អាទិត្យ រាប់ខែ រាប់ឆ្នាំ។ គោលការនៃការកែច្នៃមានពីរប្រភេទ៖ ១ សម្រាប់ហូបក្នុងគ្រួសារ ២ សម្រាប់លក់ ការរៀបចំសម្រាប់គ្រួសារ- បរិមាណតិចតួច - គុណភាព និងរសជាតិច្រើនយ៉ាង(ប្រៃ ជូរ ផ្អែម) - មិនចាំបាច់ប្រើម៉ាស៊ីនអ្វីឡើយក្នុងការផលិត - មិនត្រូវការប្រដាប់វេចខ្ចប់ - ក្រុមគ្រួសារជាអ្នកប្រើប្រាស់ - មិនត្រូវការស្លាកសញ្ញា ឬយីហោរ - មិនត្រូវការទុកយូរពេក - គុណភាព និងរសជាតិចំណីអាហារ មិនទាមទារខ្ពស់ពេក ការរៀបចំសម្រាប់លក់- បរិមាណច្រើន - ត្រូវអោយគុណភាព ឬរសជាតិដូចៗគ្នាក្នុងពេលផលិត(ថ្ងៃនេះ ដូចម្សិលមិញ ដូចថ្ងៃស្អែក) - ចាំបាច់ប្រើម៉ាស៊ីន និងឧបករណ៍ផ្សេងទៀតសម្រាប់ផលិត ឬកែឆ្នៃ - ត្រូវការសម្ភារវេចខ្ចប់(ដប ថង់ កែវ…) - អតិថិជន(អ្នកទិញ)ជាអ្នកប្រើប្រាស់ មិនដឹងអ្នកណា? ពេលណា? ទីកន្លែងណា? ដែលប្រើប្រាស់ ឬបរិភោគផលិតផលរបស់យើង - ត្រូវការស្លាកសញ្ញា(អស័យដ្ឋាន លេខទូរស័ព្ទ និងកាលបរិច្ឆេតផលិត) - ទាមទាររយៈពេលទុកអោយបានយូរ(១អាទិត្យ ១ខែ ១ឆ្នាំ-ល-)។ - ទាមទារគុណភាព និងរសជាតិផលិតខ្ពស់។ អនាម័យក្នុងការធ្វើចំណីអាហារ- ចំណីអារហារត្រូវរក្សាទុកអោយបានល្អ នៅក្នុងបន្ទប់ផ្ទះបាយ។ កាកសំណល់ត្រូវចោលក្នុងធុងសម្រាមរួចគ្របអោយជិត។ ទ្វាបន្ទប់ទឹក(បង្គន់)ត្រូវបិទអោយជិតជានិច្ច។ - ឧបករណ៍ សម្ភារៈសម្រាប់ធ្វើចំណីអាហារ ត្រូវតែស្អាតជានិច្ច មិនអនុញ្ញាតអោយយកសម្ភារៈណាដែលមានច្រេះ កខ្វក់ ឬបែកបាក់ទៅប្រើទេ ព្រោះវាបណ្ដាលអោយចម្លងភាពមិនស្អាតទៅលើចំណីអាហាររបស់យើង។ - តាមលក្ខណៈបច្ចេកទេសមុនពេលចាប់ផ្ដើមធ្វើចំណីអាហារ យើងត្រូវមានអាវចុងភៅ និងមួកឬសំលៀកបំពាក់ ជាធម្មតាត្រូវអោយស្អាត។ ដៃត្រូវលាងអោយស្អាតជាមួយសាប៊ូមុនពេលចាប់ផ្ដើមការងារ។ - ស្លៀកសំលៀកបំពាក់អោយបានសមរម្យ ចំណែកសក់ត្រូវគៀប ឬចងកុំអោយជ្រុះមកលើចំណីអាហារ។ ក្រចកត្រូវកាត់អោយខ្លី និងមិនត្រូវពាក់គ្រឿងអល័ង្ការក្នុងពេលធ្វើចំណីអាហារឡើយ។ - ចំពោះមុខរបួស ឬដំបៅនៅលើដៃ ឬជើងត្រូវលាបថ្នាំ និងរំបង់នៅលើមុខរបួស ឬដំបៅអោយជិតជៀសវាងការជ្រាបទឹកចូល។ ករណីរបួសចំកន្លែងមិនអាចធ្វើការងារបាន ត្រូវសម្រាកមួយរយៈរង់ចាំរបួសជាសះស្បើយ។ - នៅពេលក្អក ឬកន្ដាស់ក្នុងពេលធ្វើចំណីអាហារ អ្នកត្រូវបែរមុខចេញពីចំណីអាហារ ហើយត្រូវមានកូនកន្សែងសម្រាប់ខ្ទប់មាត់ ដើម្បីកុំអោយឆ្លងទៅចំណីអាហារដែលយើងកំពុងធ្វើ។ - នៅតាមបង្អួច ឬទ្វារត្រូវសម្អាតអោយស្អាត មិនត្រូអោយមានធូលី ឬពីងពាង។ ក្រោយពេលធ្វើរួច នៅជំវិញតុ និងផ្ទះបាយត្រូវរៀបចំអោយបានត្រឹមត្រូវ កុំអោយមានផលិតផលកំពប់រាយប៉ាយក្នុងផ្ទះបាយ ជាហេតុបណ្ដាលអោយមានគ្រោះថ្នាក់ដូចជារអិលដួល ហើយម្យាងទៀតវាអំណោយផលដល់ពពួកសត្វល្អិតចង្រៃខ្លះដូចជាកណ្ដុរ កន្លាត ឬស្រមោចជាដើម-ល-។ - នៅក្នុងករណីយើងធ្វើចំណីអាហារច្រើនសម្រាប់បម្រុងទុក យើងត្រូវមានឃ្លាំងសម្រាប់ទុកដាក់ផលិតផលអោយមានរបៀបរៀបរយ ដោយដាក់ក្នុងពាង ក្រឡ កញ្ចប់ ឬថង់ ហើយរក្សារទុកទៅតាមប្រភេទចំណីអារហារ។ ឃ្លាំងត្រូវមានពន្លឺ និងខ្យល់ចេញចូលគ្រប់គ្រាន់ ដើម្បីងាយស្រួលក្នុងកាងារថែរក្សាផលិតផល។ ប្រភេទផ្សេងៗនៃអាហារអាហារផ្អាប់ការកែច្នៃជ្រក់ត្រសក់ ការកែច្នៃជ្រក់ស្ពៃ ទឹកជ្រលក់ និងគ្រឿងជ្រលក់អាហារបំពងការកែច្នៃចេកឆាប ការកែច្នៃត្រាវឆាប ការកែច្នៃដំឡូងឆាប ភេសជ្ជៈការកែច្នៃទឹកសណ្តែកខៀវ ការកែច្នៃទឹកម្នាស់ ការកែច្នៃទឹកត្រឡាច ការកែច្នៃទឹកពោត ការកែច្នៃទឹកល្ពៅ |
Portal di Ensiklopedia Dunia