ពិធា លិមចម្រើនរ័ត្នពិធា លិមចម្រើនរ័ត្ន (ថៃ: พิธา ลิ้มเจริญรัตน์ អានថា ភិថា លីមចារើនរ៉ាត់) កើតថ្ងៃទី 5 ខែកញ្ញា ព.ស. 2523 (គ.ស. 1980) មានឈ្មោះហៅក្រៅថាធិម [១] គឺជាពាណិជ្ជករ និងជាអ្នកនយោបាយថៃ ជាមេដឹកនាំគណបក្សឆ្ពោះទៅមុខ និងជាអតីតសមាជិកសភាតំណាងរាស្រ្ត។ បញ្ជីឈ្មោះគណបក្សនេះធ្លាប់មានទំនាក់ទំនងជាមួយគណបក្សអនាគតថ្មីពីការបោះឆ្នោតសកលក្នុងឆ្នាំ 2019។ គាត់ត្រូវបានគេស្គាល់នៅក្នុងរង្វង់នយោបាយពីការពិភាក្សាអំពីគោលនយោបាយកសិកម្ម "ទ្រឹស្តីនៃ៥ចំណុច" ក្រោមរដ្ឋាភិបាលរបស់លោក ប្រយុទ្ធ ច័ន្ទ្ឱជា ។ បឋមវ័យពិធា កើតនៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ១៩៨០ គាត់ជា[២]កូនប្រុសច្បងរបស់នាយ ពង្សស័ក្ដិ៍ លិមចម្រើនរ័ត្ន អតីតទីប្រឹក្សារដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ ជាមួយលោកស្រី លិលដា លិមចម្រើនរ័ត្ន ហើយក៏ជាចៅប្រុសរបស់លោក ផ្ដុង លិមចម្រើនរ័ត្ន អតីតលេខាធិការរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក តាមចៃ ខាំភតោ អតីតនាយកគ្រប់គ្រងធនាគារ ក្រុងថៃ ដែលជាសាច់ញាតិខាងម្តាយ [៣] ជាមួយប្អូនប្រុសម្នាក់ឈ្មោះ ភាសិណ លិមចម្រើនរ័ត្ន [៤] ពិធា ចូលរៀនថ្នាក់មធ្យមសិក្សានៅសាលាក្រុងទេពគ្រីសស្ទានវិទ្យាល័យ ដោយសារចរិតរប៉ិលរប៉ុចរបស់គាត់ លោកពង្សស័ក្ដិ៍ដែលជាឪពុកបានបញ្ជូនពិធាទៅរៀននៅប្រទេស នូវែលសេឡង់ ពេលគាត់មានអាយុ[៥] 11 ឆ្នាំដោយរស់នៅ Hamilton ជាមួយគ្រួសារចិញ្ចឹមមួយ [៦] ដែលជាហេតុនាំឲ្យពិធាចាប់ផ្តើមចាប់អារម្មណ៍នឹងនយោបាយពីស្ត្រីមេផ្ទះម្នាក់ដែលចូលចិត្តមើលការពិភាក្សារបស់សភារហូត។ ក្រៅពីការសិក្សានៅសាលា លោកពិធាធ្វើការក្រៅម៉ោងដើម្បីរកប្រាក់ដោយការជិះកង់ទៅចែកកាសែត បេះផ្លែស្ត្របឺរី និងទទួលមើលសត្វសុនខឲ្យគេ នៅពេលបញ្ចប់ការសិក្សានៅអនុវិទ្យាល័យ ពិធាបានចូលសិក្សាបន្តនៅឯ មហាវិទ្យាល័យពាណិជ្ជកម្ម និងគណនេយ្យ នៃសាកលវិទ្យាល័យ ធម្មសាស្ត្រ ផ្នែកហិរញ្ញវត្ថុ (កម្មវិធីភាសាអង់គ្លេស) បានបញ្ចប់ការសិក្សាដោយកិត្តិយសថ្នាក់ដំបូង បន្ទាប់មកបន្តទៅសិក្សាថ្នាក់អនុបណ្ឌិតនៅ មហាវិទ្យាល័យនយោបាយ និងអភិបាលកិច្ចនៅ សកលវិទ្យាល័យហារ៍វើដ រួមជាមួយនឹងផ្នែកការគ្រប់គ្រងអាជីវកម្មនៅ វិទ្យាស្ថានបច្ចេកវិទ្យាមែសសាឈូសេត្ត្រ ។ ការងារនយោបាយពិធា ចូលប្រឡូកក្នុងឆាកនយោបាយក្នុងនាមជាទីប្រឹក្សាទីស្តីការនាយករដ្ឋមន្ត្រីប្រចាំនៅក្រសួងពាណិជ្ជកម្ម និងក្រសួងហិរញ្ញវត្ថុ ក្រោយមក ពិធាបានដាក់ពាក្យចូលជាសមាជិក គណបក្សអនាគតថ្មី និងបានឈរឈ្មោះបោះឆ្នោតជាសមាជិកសភាក្នុងបញ្ជីគណបក្សលេខរៀងទី៤ ហើយត្រូវបានជ្រើសតាំងជាសមាជិកសភាជាលើកដំបូង [៧] ដោយពិធាត្រូវបានជ្រើសតាំងជាប្រធានគណៈកម្មាធិការដែនដី ធនធានធម្មជាតិ និងបរិស្ថាន សភាតំណាងទី 25 ក្នុងសមាមាត្រនៃគណបក្សអនាគតថ្មី [៨] នៅថ្ងៃទី 25 ខែកក្កដា ឆ្នាំ 2019 ពិធាបានរួមពិភាក្សាជាលើកដំបូងនៅក្រុមប្រឹក្សាគោលនយោបាយកសិកម្មនៃ រដ្ឋាភិបាលរបស់លោកប្រាយុទ្ធ ជាពិសេស «បញ្ហាទ្រឹស្តីនៃ៥ចំណុច» បានទទួលការសរសើរពីប្រជាជន និងសមាជិកសភាតំណាងរាស្រ្ត ពិធាផ្តល់ជូនដំណោះស្រាយដល់កសិករដោយការភ្ជាប់ជាមួយ ទ្រឹស្តីនៃ៥ចំណុច៖ ដីធ្លី បំណុលកសិកម្ម សារធាតុគីមីនិងការធានារ៉ាប់រងតម្លៃដំណាំ ការកែច្នៃ និងនវត្តកម្ម និងកសិទេសចរណ៍ [៧] ពីការពិភាក្សារបស់គាត់ លោក នាយឧត្តមសេនីយ៍ អនុពង្ស ផោចិន្តា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ បានសរសើរការពិភាក្សារបស់ពិធាអំពីការលើកឡើងថាបញ្ហាក្រុមជនជាតិភាគតិច និងបញ្ហាដីធ្លីមានការពាក់ព័ន្ធ [៩] [១០] បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញក្នុងការរំលាយគណបក្សអនាគតថ្មីនៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២០ បន្ទាប់មកទៀតនៅថ្ងៃទី ៨ ខែមីនា លោកពិធា បានផ្លាស់ទៅ គណបក្សឆ្ពោះទៅមុខ រួមជាមួយនឹងអតីតសមាជិកគណបក្សចំនួន ៥៤ នាក់ផ្សេងទៀត ដែលលោកពិធាបានកាន់តំណែងជាប្រធានគណបក្ស។ [១១] បន្ទាប់ពី ការបោះឆ្នោតសកលឆ្នាំ 2023 ក្នុងសភាតំណាងរាស្រ្តថៃ កាលពីថ្ងៃទី 15 ឧសភា លោកពិធា បានប្រកាសថាលោកត្រៀមខ្លួនជានាយករដ្ឋមន្ត្រី បន្ទាប់ពីគណបក្សឆ្ពោះទៅមុខទទួលបានសំឡេងភាគច្រើន ហើយបានអញ្ជើញ គណបក្សភឿថៃ រួមជាមួយនឹងគណបក្សមួយចំនួនទៀតបង្កើត រដ្ឋាភិបាលចម្រុះ ។ [១២] ជីវិតឯកជនពិធាពីមុនធ្លាប់រៀបការជាមួយតារាសម្ដែង ជុតិមា ទីបៈមាថ(ชุติมา ทีปะนาถ) នៅឆ្នាំ 2012 [១៣] និងបានលែងលះគ្នាក្នុងឆ្នាំ 2018 [១៣] ដោយមានកូនស្រីម្នាក់គឺ ភិភិម [១៤] ដែលអ្នកទាំងពីរមានសិទ្ធិមើលថែស្មើគ្នា។ ឯកសារយោង
|
Portal di Ensiklopedia Dunia