នូវែលហ្សេឡង់
ប្រទេសនូវែលហ្សេឡង់ (ភាសាអង់គ្លេស៖ New Zealand និងភាសាម៉ាវរី៖ Aotearoa) គឺជាប្រទេសកោះមួយស្ថិតនៅប៉ែកនិរតីនៃមហាសមុទ្រប៉ាស៊ីហ្វិក។ ប្រទេសនេះមានដែនដីធំៗចំនួនពីរគឺ កោះខាងជើង (Te Ika-a-Māui) និងកោះខាងត្បូង (Te Waipounamu) និងបូករួមជាមួយកោះតូចៗចំនួន ៧០០ ទៀត។ នូវែលហ្សេឡង់ជាប្រទេសកោះធំបំផុតទីប្រាំមួយ ដែលគ្របដណ្តប់លើផ្ទៃដីសរុប ២៦៨,០២១ គីឡូម៉ែត្រការ៉េ។ វាស្ថិតនៅប្រមាណ ២០០០ គីឡូម៉ែត្រពីភាគខាងត្បូងប្រទេសអូស្ត្រាលី កាត់សមុទ្រតាស្មាន់ និង ១,០០០ គីឡូម៉ែត្រពីភាគខាងត្បូងនៃកោះនូវែលកាឡេដូនី ហ្វីជី និងតុងកា។ ប្រទេសនេះមានតំបន់ភូមិសាស្ត្រចម្រុះច្រើន និងកំពូលភ្នំមុតស្រួច រួមទាំងភ្នំទឹកកកនៅតាមភាគខាងត្បូងផងដែរ។ រាជធានីរបស់ប្រទេសនូវែលសេឡង់មានឈ្មោះថា វេលីងតុន ហើយទីក្រុងដែលមានប្រជាជនច្រើនជាងគេគឺមានឈ្មោះថា អូកឡិន។ ប្រទេសនូវែលហ្សេឡង់ជាប្រទេសអភិវឌ្ឍន៍មួយដែលមានឋានៈខ្ពស់ បើប្រៀបធៀបទៅនឹងបណ្តាប្រទេសនៅលើអន្តរជាតិដែលជាប្រទេសកំពូលៗ រួមទាំងវិស័យអប់រំ សេរីភាពសេដ្ឋកិច្ច ហើយបង្ហាញនូវចំនួនដ៏ទាបនៃសន្ទស្សន៍នៃអំពើពុករលួយ ។ ទីក្រុងជាច្រើនក៏មានឋានៈខ្ពស់ៗក្នុងចំណោមទីក្រុងមានបំផុតនៅលើពិភពលោក ។ ម្ចាស់ក្សត្រីអេលីសាប៊ែតទី២ ជាព្រះប្រមុខរដ្ឋនៃប្រទេសហើយក៏ជាអ្នកដែលត្រូវបានគេឱ្យតំណាងជាអគ្គទេសាភិបាលដែលកាន់អំណាចបម្រុង ។ ក្សត្រីនិងអភិបាលខេត្តទូទៅកម្រនឹងលុកដៃក្នុងការប្រើអំណាចដោយគ្មានការចេញបញ្ជាពីគណៈរដ្ឋមន្រ្តី នីតិបញ្ញាតិ អំណាចក្នុងនយោបាយ ត្រូវបានជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ ។ រដ្ឋសភានៃប្រទេសនូវែលហ្សេឡង់ ព្រមទាំងអំណាចប្រតិបត្តិដែលធ្វើការយ៉ាងមានប្រសិទ្ឋភាពដោយនាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ និងអ្នកដទៃទៀតនៅជួររដ្ឋមន្ត្រី ។ កំណត់សម្គាល់ឯកសារយោង
|
Portal di Ensiklopedia Dunia