លីគកំពូលកម្ពុជា
លីគកំពូលកម្ពុជា (អង់គ្លេស: Cambodian Premier League) គឺជាកម្រិតកំពូលនៃប្រព័ន្ធលីគបាល់ទាត់របស់កម្ពុជា ដែលធ្វើការប្រកួតប្រជែងដោយក្លឹបចំនួន ៨ក្រុម វាដំណើរការលើប្រព័ន្ធផ្សព្វផ្សាយ ជាមួយនិងការកាត់ក្រុមចោលធ្លាក់ទៅ លីគលំដាប់ទី២ ដែលក្លឹបទាំងអស់នឹងត្រូវលេងក្នុងទម្រង់វិលជុំ ៣លើក (ម្ចាស់ផ្ទះ និង ក្រៅដី) ដោយស្មើនិង ១៦៨ប្រកួត ការប្រកួតជាទូទៅគឺពេញនិយមនៅថ្ងៃចុងសប្ដាហ៍ ដែលធ្វើឡើងរៀងរាល់ថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យ ។[១] ការប្រកួតនេះត្រូវបានបង្កើតឡើងជា Metfone Cambodian League ក្នុងឆ្នាំ ២០០៥ បន្ទាប់ពី សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសពីចេតនារបស់ខ្លួនក្នុងការលើកកម្ពស់ និងពង្រីកសហគមន៍បាល់ទាត់ក្នុងស្រុកដែលកំពុងរីកចម្រើនដោយមានក្លឹបអជីបចូលរួម ។ គិតត្រឹមឆ្នាំ ២០២២ នេះ លីគកំពូលកម្ពុជា បច្ចុប្បន្នមាន ក្លឹបចំនួន ៨ ចូលរួម ដែលក្នុងនោះក្លឹបនីមួយៗត្រូវប្រកួត ៣ជុំ (ក្នុងផ្ទះ និង ក្រៅដី) ស្មើនិង ២១ ប្រកួតសម្រាប់ក្រុមនីមួយៗ សរុបទាំងអស់មាន ១៦៨ប្រកួត សម្រាប់រដូវកាលនេះ ដែលចាប់ផ្ដើមពី ដើមខែមីនាដល់ខែកញ្ញា ។[២] ប្រវត្តិលីគLeage History ការប្រមូលផ្ដុំបាល់ទាត់ដំបូង ដែលបែងចែកជាកម្រិតបាល់ទាត់របស់កម្ពុជា ជាមួយនឹងការបង្កើតសាធារណរដ្ឋប្រជាមានិតកម្ពុជា (People's Republic of Cambodia) ដែលការប្រកួតបាល់ទាត់ក្នុងស្រុក ត្រូវបានស្ដារឡើងវិញ ក្នុងឆ្នាំ១៩៨២ ជើងឯកថ្នាក់ជាតិត្រូវបានរៀបចំឡើង តាមប្រព័ន្ធដំណើរការរបស់សភាពសូវៀត (Soviet Union) ដែលប្រទេសកម្ពុជាពេលនោះ ជាសមាជិកនៃប្លុកសង្គមនិយម (Socialist blog) ជាមួយនឹងក្រុមស្ម័គ្រចិត្តជាផ្លូវការណ៍ដែលមានមូលដ្ឋានជុំវិញក្រសួង និងស្ថាប័នកងទ័ព ទោះបីជាកីឡាស្ម័គ្រចិត្តជាផ្លូវការណ៍វានៅតែជាលីគដែលមានការប្រកួតប្រជែងផងដែរ ហើយវាគឺជាការចាប់ផ្ដើមដំបូងរបស់កម្ពុជា ដែលខកខានក្រោយវិបិត្តសង្គ្រាមនៅកម្ពុជា អំឡុងឆ្នាំ (1975-1979) ដែលប្រទេសកម្ពុជាទាំងមូលត្រូវបានគ្រប់គ្រងដោយពួក ខ្មែរក្រហម ហើយវិស័យកីឡាជាតិទាំងអស់ត្រូវបានបញ្ឈប់ទាំងស្រុង ពានជើងឯកបាល់ទាត់កម្ពុជាពេលនោះត្រូបានគេហៅថា៖ ជើងឯកជាតិនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា (National Champions of the Peoples Republic of Kampuchea) ។ ក្នុងឆ្នាំ១៩៨៩ សាធារណរដ្ឋប្រជាមានិតកម្ពុជាត្រូវបានប្តូរឈ្មោះទៅជារដ្ឋកម្ពុជា (State of Cambodia) ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមសន្តិភាពជាមួយពួក ខ្មែរក្រហម និងក្រុមឧទ្ទាមដទៃទៀត រដ្ឋអន្តរកាលគឺមានរយៈពេលរហូតដល់ឆ្នាំ ១៩៩៣ នាសម័យកាល អ៊ុនតាក់ (UNTAC) ការបោះឆ្នោតដែលឧបត្ថម្ភនៅក្នុងប្រទេស ពានជើងឯកបាល់ទាត់កម្ពុជាពេលនោះត្រូបានគេហៅថា៖ ជើងឯកជាតិនៃរដ្ឋកម្ពុជា (National Champions of the State of Cambodia) ។ ក្នុងឆ្នាំ ១៩៩៤ បន្ទាប់ពីការស្ដារព្រះរាជាណាចក្រកម្ពុជាឡើងវិញ និងការវិលទៅរកសេដ្ឋកិច្ចទីផ្សារពេញលេញ ក្រុមថ្មីត្រូវចូលរួមក្នុងលីគ ហើយវាគឺដើម្បីសម្រេចបានឋានៈលីគពាក់កណ្តាលអាជីព ។ គុណភាព និងអ្នកចូលរួមនៅតែមានកម្រិតទាប ក៏ដូចជាការចោទប្រកាន់ផ្សេងៗពីអំពើពុករលួយ ក្នុងរយៈពេល 3 រដូវកាលនេះ មិនមានការប្រកួតបញ្ចប់ទេ ហើយមានក្រុមតិចតួចប៉ុណ្ណោះដែលបានរស់ជីវិតក្នុងយុគសម័យលីគកម្ពុជា អាជីព ដែលមានន័យថា ក្រុមមួយចំនួនត្រូវបានរំសាយចោល ពានជើងឯកបាល់ទាត់កម្ពុជាពេលនោះត្រូវបានគេហៅថា៖ ជើងឯកជាតិនៃព្រះរាជាណាចក្រកម្ពុជា (National Champions of the Kingdom of Cambodia) រហូតដល់ការបិទបញ្ចប់ក្នុងឆ្នាំ ២០០៤ ដោយសារតែការប្រកួតលីគនាពេលនោះ មិនទាន់មានរូបរាង្គពេញលេញជាលីគអជីបនោះទេ ដូចនេះលីគកំពូលកម្ពុជាត្រូវបាន ចាប់ផ្ដើមឡើងវិញក្នុងឆ្នាំ ២០០៥ ដោយមានឈ្មោះថា មិត្តហ្វូនខេមបូឌានលីគ (Metfone Cambodian League) ហៅកាត់ថា (MCL) រហូតដល់ឆ្នាំ ២០២១ ទើបផ្លាសប្ដូរឈ្មោះចុងក្រោយមក ខេមបូឌានព្រីមៀរលីគ (Cambodian Premier League) ហៅកាត់ថា (CPL) ក្នុងឆ្នាំ ២០២២ ជាមួយនិងការរៀបចំឡើងវិញនូវដំណើរការលីគតាមបែបស្តង់ដារផងដែរ ។[៣] ទម្រង់លីគLeague Format ក្លឹប CPL ទាំង៨ ដែលនឹងចូលលេងក្នុងរដូវកាល 2022 នេះ មានក្លឹប ភ្នំពេញក្រោន, បឹងកេត, អង្គរថាយហ្គឺ, ព្រះខ័នរាជស្វាយរៀង, គិរីវង់សុខសែនជ័យ, វិសាខា, Tiffy Army, ណាហ្គាវើល, ក្រុមទាំងប្រាំបីត្រូវបានជ្រើសរើសក្រោមលក្ខណៈវិនិច្ឆ័យនៃការចូលរួមដ៏តឹងរឹងបំផុតដែលត្រូវបានដាក់ឱ្យដំណើរការសម្រាប់លីគកំពូលកម្ពុជា និងការប្រកួតផ្សេងទៀតដែលស្ថិតនៅក្រោមយុត្តាធិការរបស់ CPL ។ ក្រុមទទួលបាន ៣ពិន្ទុសម្រាប់ការឈ្នះ, ១ពិន្ទុសម្រាប់ការស្មើ, គ្មានពិន្ទុណាមួយត្រូវបានផ្តល់សម្រាប់ការចាញ់នោះទេ ។ ក្រុមត្រូវបានចាត់ថ្នាក់ដោយពិន្ទុសរុប (Total points) បន្ទាប់មកភាពខុសគ្នានៃការស៊ុតបាល់បញ្ចូលទី ឬ គ្រាប់បាល់វិនិច្ឆ័យ (Goal differential) បន្ទាប់មកចំនួនគ្រាប់បាល់បញ្ចូលទី (Goals scored) ។ នៅចុងបញ្ចប់នៃរដូវកាលនីមួយៗ ក្លឹបដែលមានពិន្ទុច្រើនជាងគេគឺគ្រងជើងឯកលីគ ប្រសិនបើពិន្ទុ ខុសគ្នានៃគ្រាប់បាល់ស៊ុតបញ្ចូលទី ហើយលទ្ធផលនាំមុខរវាងក្រុមស្មើគ្នា កំណត់ត្រា លទ្ធផលទៅមក (Head-to-head results) រវាងក្រុមត្រូវបានប្រើប្រាស់ ហើយបន្តដោយកំណត់ត្រាលេងដោយយុត្តិធម៌ប្រសើរជាងមុន ក្លឹបទាំងអស់នឹងត្រូវលេងក្នុងទម្រង់វិលជុំ ៣លើក (ម្ចាស់ផ្ទះ និង ក្រៅដី) ដោយស្មើនិង ១៦៨ប្រកួត សម្រាប់រដូវកាល 2022 នេះ ។[៤] តារាងនៃទម្រង់លីគ ២០២២Table of league forms 2022
អំពីក្លឹប រដូវកាល ២០២៥About Clubs 2022 season ក្លឹបសរុបចំនួន ១៦ បានលេងនៅក្នុងលីគកម្រិតខ្ពស់របស់កម្ពុជា ចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួនក្នុងឆ្នាំ ២០០៥ ។ ក្លឹបចំនួន ៨ ខាងក្រោមកំពុងប្រកួតប្រជែងក្នុងលីគកំពូលកម្ពុជា នារដូវកាលឆ្នាំ ២០២២ នេះ ។[៥]
លីគកម្ពុជា ១៩៨២ - ២០០៤Cambodian League 1982-2004 កំណត់ត្រាលើកពានលីគកន្លងមក[៦]
មិត្តហ្វូនខេមបូឌានលីគ ២០០៥-២០២១Metfone Cambodian League 2005-2021 កំណត់ត្រាលើកពានលីគកម្ពុជា (MCL)
លីគកំពូលកម្ពុជា ២០២២-២០២៤Cambodian Premier League 2022-2024 កំណត់ត្រាលើកពានលីគកំពូលកម្ពុជា (CPL)
ចំនួនប្រកួតក្នុងមួយក្លឹប ២០១០-២០២៤Number of matches per club 2010-2024[៧]
កំណត់ត្រា ក្លឹបឈ្នះពានRecord Club Winning
Placement
ជើងឯកChampion ពានលីគកំពូលកម្ពុជាត្រូវបានរចនាជាពិសេស សម្រាប់ការប្រកួតប្រជែងក្លឹបបាល់ទាត់អជីបនៅកម្ពុជា រូងរាងពានលីគកំពូលកម្ពុជា ត្រូវបានផ្ដើមគំនិតរចនាបថ ដោយលោក សាតូសិ សៃតូ (Satoshi Saito) នាយកប្រតិបត្តិនៃក្រុមហ៊ុនលីគកំពូលកម្ពុជា CPL ។ ការរចនាពាន យកលំនាំតាមក្បាលគោព្រៃ ដែលត្រូវបាន សត្តវិទូអន្តរជាតិ ទទួលស្គាល់ និងដាក់ឈ្មោះដូចគ្នាក្នុងភាសាអង់គ្លេស អេស្ប៉ាញ និង បារាំង គឺប្រើពាក្យថា (Kouprey) សត្វនេះដែរ ត្រូវបានកំណត់ជាសត្វនិមិត្តរូប នៃមរតកធម្មជាតិរបស់កម្ពុជា និងតំណាងឱ្យពពួកថនិកសត្វដែលជិតផុតពូជ នៅលើពិភពលោកផងដែរ ។ ផ្ទៃកណ្ដាល នៃពាននេះ ត្រូវបានរចនាជារូបផែនទីប្រទេសកម្ពុជាដើម្បី បង្ហាញពីការខិតខំប្រឹងប្រែង របស់កីឡាករក្នុងលីគកំពូល ដែលមកពីគ្រប់បណ្តាខេត្តនានា ក្នុងប្រទេសកម្ពុជា ម្យ៉ាងវិញទៀត ក៏ជាការបង្ហាញនូវ វិស័យបាល់ទាត់ ដែលកំពុងរីកដោះដុលពេញផ្ទៃប្រទេសកម្ពុជា ។ រីឯជើងទម្រនៃពាន ត្រូវបានរចនាឡើងដោយផ្អែកទៅលើរឿងទេវៈកថា ក្នុងសាសនាហិណ្ឌូ ដែលបានភ្ជាប់អត្ថន័យតាមរយៈ រឿងកូរសមុទ្រទឹកដោះ ដោយជើងទម្រពាននេះ ត្រូវបានរចនាតាមលំនាំ នៃខ្នងសត្វអណ្ដើកឈ្មោះ កុមិ ដែលជា អវតារ របស់ ព្រះវិស្ណុ ដែលបាននឹងកំពុងទ្រទម្ងន់ ភ្នំមន្ទរៈ ដែលជាចំនុចស្នូលដ៏សំខាន់ ក្នុងបុព្វហេតុនៃការកូរសមុទ្រទឹកដោះនេះ ។ ការរចនាពានលីគកំពូលកម្ពុជាដ៏ស្រស់ស្អាតមួយនេះ មិនត្រឹមជាការរចនា ប្រកបដោយភាពពិនប្រសព្វនោះទេ ហើយក៏ជាការរចនាដ៏ទាក់ទាញនិងមានអត្ថន័យជាពិសេស សម្រាប់លីគកំពូលកម្ពុជាផងដែរ ។[៨] តម្លៃពាន នៃ ប្រាក់រង្វាន់Trophy value of the prize money
ការប្រើពាក្យខ្មែរ ខុសតុងសម្លេងប្រទេសកម្ពុជា លែងសរសេរបកប្រែភាសាអន្តរជាតិជាតុងភាសាបារាំងទៀតហើយ ដូចនេះរាល់ការសរសេរបកប្រែភាសាខ្មែរ ផ្ដោតសំខាន់លើភាសាអង់គ្លេស ដែលជាភាសាអន្តរជាតិ ដើម្បីភាពងាយស្រួលក្នុងការអាន មិនគួរទម្លាប់បន្ថែមព្យញ្ជនៈដែលខុសពីតុងសម្លេងអន្តរជាតិនោះទេ ។ ពាក្យមិនគួរប្រើ
ឧទាហរណ៍ ៖ ក្លឹបបាល់ទាត់ សៀមរាប = Siem Reap FC មិនគួរបកប្រែសរសេរជា ក្លឹបបាល់ទាត់ សៀមរាប អេស្វសុី , FC មានន័យថា Football Club រួចស្រេចហើយ គួរសរសេរថា ក្លឹបបាល់ទាត់ សៀមរាប ឬ សៀមរាប F.C. ។
ពាក្យត្រូវតុងសម្លេង ក្រុមបណ្ឌិតសភាអក្សរសាស្ត្រកម្ពុជា គួរធ្វើបច្ចុប្បន្នភាពអក្សរសាស្ត្រខ្មែរឡើងវិញ គួរសរសេរតាមតុងសម្លេង ជាជាងសរសេរតម្រូវតាមតួពាក្យ បង្ករភាពស្មុកស្មាញដល់អំណាន ។
ប្រការ
និមិត្មសញ្ញាត្រូវផ្ដោតសំខាន់ទៅលើពណ៌ និង អត្ថន័យ ។ មើលផងដែរSee also
ឯកសារយោង
|
Portal di Ensiklopedia Dunia