សាល អូហ្គុស្ទីន ដឺ គូឡុំ
សាល អូហ្គុស្ទីន ដឺ គូឡុំ (Charles Augustin de Coulomb) (១៤ មិថុនា ១៧៣៦ - ២៣ សីហា ១៨០៦) ជាមន្ត្រី វិស្វករនិងអ្នករូបវិទ្យាបារាំង។ គាត់ត្រូវបានគេស្គាល់ថាជាអ្នកបង្កើតច្បាប់គូឡុំ (ច្បាប់នៅក្នុងអេឡិចត្រូស្តាទិច ដែលនិយាយពីកំលាំងអន្តរកម្មរវាងអង្គធាតុផ្ទុកបន្ទុកអគ្គីសនី)។ គូឡុំដែលជាខ្នាតរបស់បន្ទុកអគ្គីសនីនៅក្នុងប្រព័ន្ធខ្នាតអន្តរជាតិត្រូវបានដាក់ឈ្មោះតាមគាត់។ ជីវប្រវត្តិសាល អូហ្គុស្ទីន ដឺ គូឡុំ ជាកូនប្រុសរបស់ ហង់រី គូឡុំ(Henry Coulomb) (ជាអធិការនៅ Domaines Royaux originaire de Montpellier) និង កាតឺរីន បាហ្សេ(Catherine Bajet) (អ្នកជំនួសរោមចៀម)។ កាលពីកុមារភាព គ្រួសារគាត់ទាំងមូលបានរើទៅនៅប៉ារីស ដែលនៅទីនោះគាត់បានចូលរៀននៅ Collège des Quatre-Nations ដ៏ល្បី។ នៅទីនោះគាត់បានរៀនសូត្រពីគណិតវិទ្យាជាមួយលោកគ្រូ Pierre Charles Monnier ជាហេតុធ្វើអោយគាត់សំរេចចិត្តជ្រើសរើសផ្នែកគណិតវិទ្យានិងមុខវិជ្ជាទាក់ទិននឹងគណីតវិទ្យាជាជំនាញ។ ពីឆ្នាំ១៧៥៧ដល់ឆ្នាំ១៩៥៩ គាត់បានទៅនៅជាមួយគ្រួសារឪពុកលោកនៅម៉ុងប៉េលីយ៉េ ដើម្បីធ្វើការនៅបណ្ឌិតសភាក្រុង។ គាត់បានរៀនបន្ថែមពីគណិតវិទ្យាជាមួយលោក Augustin Danyzy ដែលជាគ្រូគណិតវិទ្យានៅទីនោះ។ នៅឆ្នាំ១៧៥៩ ដោយមានការឯកភាពពីឪពុក គាត់បានត្រលប់ទៅប៉ារីសវិញ ដើម្បីរៀនត្រៀមប្រលងចូលសាលាយោធាមួយឈ្មោះ École du génie de Mézières។ បន្ទាប់ពីបញ្ចប់ការសិក្សនៅសាលាយោធានោះនៅឆ្នាំ១៧៦១ គាត់បានចូលរួមក្នុងបេសកកម្មគូរផែនទីច្រាំងសមុទ្រប្រទេសអង់គ្លេស។ នៅឆ្នាំ១៧៦៤ គាត់ត្រូវបានគេបញ្ជួនទៅធ្វើបេសកកម្មនៅម៉ាទីនីក ដើម្បីទៅជួយសាងសង់បន្ទាយបួកបុង(Fort Bourbon) ដោយសារតែបន្ទាប់ពីសង្គ្រាម៧ឆ្នាំ កងទ័ពបារាំងបានដាច់ទ័ពដោយឡែក នៅចំកណ្ដាលដែនដីអង់គ្លេសនិងអេស្ប៉ាញ។ គូឡុំបានដឹកនាំការងារនោះរយៈពេល៨ឆ្នាំ។ ក្នុងរយៈពេលនោះគាត់បានធ្វើពិសោធន៍ជាច្រើនទាក់ទិននឹងកំលាំងកកិតរវាងដុំអិដ្ឋ និងលក្ខណៈរបស់ជញ្ជាំងទំរ។ បន្ទាប់ពីត្រលប់មកមាតុប្រទេសវិញក្នុងឋានៈជាកាពីតែននោឆ្នាំ១៧៧២ គាត់បានសំរេចចាប់យកអាជីពថ្មីក្នុងផ្នែកវិទ្យាសាស្ត្រ ដោយបានសរសេររបាយការណ៍ស្ដីពីកិច្ចការស្រាវជ្រាវទាំងអម្បាលមានរបស់លោកទៅបណ្ឌិតសភាវិទ្យាសាស្ត្រ។ របាយការណ៍នោះមានចំនងជើងថា Essai sur une application des règles de maximis et de minimis à quelques problèmes de Statique relatifs à l'Architecture (1773) (អត្ថបទសាកល្បងស្ដីពីការអនុវត្តន៍វិធានធំតូច ក្នុងការដោះស្រាយចំនោទមួយចំនួនក្នុងស្តាទិចទាក់ទិននិងស្ថាបត្យកម្ម។ គូឡុំបានប្រើប្រាស់ការគណនាឌីផេរ៉ង់ស្យែលដើម្បីសិក្សាពីហ្វ្លិចស្យុងរបស់ធ្នឹមជាដើម។ ពីឆ្នាំ១៧៧៤ដល់ឆ្នាំ១៧៨០ គូឡុំទទួលបន្ទុកក្នុងការជួសជុលបន្ទាយទ័ពនៅកោះîle d'Aix។ នៅទីនោះគាត់បានធ្វើពិសោធន៍ជាច្រើនអំពីខ្សែកាប ហើយនៅឆ្នាំ១៧៨១ គាត់បានទទួលរង្វាន់ពីបណ្ឌិតសភាវិទ្យាសាស្ត្រ សំរាប់ស្នាដៃក្នុងការកំនត់ច្បាប់កំលាំងកកិតនិងតំនឹងខ្សែកាប។ ស្នាដៃនៅឆ្នាំ១៧៨៤ គាត់បានចេញផ្សាយនិក្ខេបបទមានចំនងជើងថាRecherches théoriques et expérimentales sur la force de torsion et sur l'élasticité des fils de metal (ការស្រាជ្រាវផ្នែកទ្រឹស្ដីនិងពិសោធន៍លើកំលាំងរមួលនិងភាពយឺតនៃខ្សែកាប។ នៅក្នុងនិក្ខេបបទនេះ គាត់បានបរិយាយពីប្រភេទរបស់លំនឹងកំលាំងរមួល។ គាត់បានប្រើឧបករណ៍ទាំងនេះប្រកបដោយជោគជ័យនៅក្នុងការពិសោធន៍របស់គាត់ក្នុងសិក្សាពីរបាយបន្ទុកអគ្គីសនីលើផ្ទៃ និងច្បាប់នានាទាក់ទិននឹងកំលាំងអគ្គីសនីនិងម៉ាញ៉េទិច។ នៅឆ្នាំ១៧៨៥ គូឡុំបានចេញរបាយការណ៍ចំនួន៣ និយាយពីអគ្គីសនីនិងម៉ាញ៉េទិច៖
|
Portal di Ensiklopedia Dunia