អាល្លឺម៉ង់អត្ថបទនេះស្ដីអំពី ប្រទេស។ ចំពោះការប្រើប្រាស់ផ្សេងៗ សូមមើល អាល្លឺម៉ង់ (អសង្ស័យកម្ម)។
ប្រទេសអាល្លឺម៉ង់ (ភាសាអាល្លឺម៉ង់៖ Deutschland) ដែលមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ (អាល្លឺម៉ង់៖ Bundesrepublik Deutschland) គឺជាប្រទេសមួយស្ថិតនៅអនុតំបន់អឺរ៉ុបកណ្ដាលនៃទ្វីបអឺរ៉ុប។ អាល្លឺម៉ង់ជាប្រទេសដែលមានចំនួនប្រជាជនច្រើនបំផុតទីពីរប្រចាំទ្វីបអឺរ៉ុបដោយនៅពីក្រោយតែប្រទេសរុស្ស៊ីប៉ុណ្ណោះ។ ប្រទេសអាល្លឺម៉ង់មានផ្ទៃក្រឡាសរុប ៣៥៧,០២២ គីឡូម៉ែត្រការ៉េ និងមានប្រជាជនចំនួន ៨៣ លាននាក់។ ប្រទេសនេះមានព្រំប្រទល់ជាប់នឹងប្រទេសដាណឺម៉ាកនៅភាគខាងជើង ប្រទេសប៉ូឡូញនិងសាធារណរដ្ឋឆេកនៅភាគខាងកើត អូទ្រីសនិងស្វីសនៅភាគខាងត្បូង ហើយបារាំង លុចសំបួរ បែលហ្សិក និងហុល្លង់នៅភាគខាងលិច។ ទីក្រុងប៊ែរឡាំងគឺជារដ្ឋធានីនិងត្រូវជាទីក្រុងធំបំផុតរបស់អាល្លឺម៉ង់ចំណែកឯមជ្ឈមណ្ឌលហិរញ្ញវត្ថុគឺនៅទីក្រុងហ្វ្រាំងហ្វឺត ហើយតំបន់ទីប្រជុំជនធំបំផុតគឺរួហរ៍។ កុលសម្ព័ន្ធចឺម៉ានិកជាច្រើនបាននាំគ្នាមកតាងទីលំនៅនៅតំបន់ភាគខាងជើងនៃទឹកដីអាល្លឺម៉ង់សព្វថ្ងៃតាំងពីសម័យបុរាណកាលមកម្លេះ។ តំបន់នេះត្រូវបានគេហៅតាមឈ្មោះក្រុមកុលសម្ព័ន្ធទាំងនោះដែរថាចឺម៉ានីហើយវាត្រូវបានកត់ត្រាទុកក្នុងឯកសារប្រវត្តិសាស្ត្រចាប់តាំងពីឆ្នាំ ១០០ មុន គ.ស. ឯណោះ។ នៅអំឡុងសតវត្សទី១០ ទឹកដីអាល្លឺម៉ង់ត្រូវបានគ្របដណ្តប់ដោយនគរតូចធំដែលជាផ្នែកនៃចក្រភពរ៉ូម៉ាំងពិសិដ្ឋ។ នៅដើមសតវត្សទី១៩ ចក្រភពរ៉ូម៉ាំងពិសិដ្ឋត្រូវបានរំលាយចោលដែលជាលទ្ធផលនៃសង្រ្គាមណាប៉ូឡេអូនិកហើយសហព័ន្ធអាល្លឺម៉ង់ក៏ត្រូវបានបង្កើតឡើង។ នៅក្នុងឆ្នាំ១៨៧១ រដ្ឋអាល្លឺម៉ង់ទាំងអស់បានបង្រួបបង្រួមគ្នាឡើងក្លាយជាប្រទេសជាតិរួមមួយហៅថាចក្រភពអាល្លឺម៉ង់ដោយមានព្រុសជាអ្នកដឹកនាំ។ នៅក្រោយសង្គ្រាមលោកលើកទី១ និងបដិវត្តន៍អាល្លឺម៉ង់ឆ្នាំ១៩១៨–១៩១៩ ប្រទេសមួយនេះបានក្លាយជាសាធារណរដ្ឋដែលគេតែងនិយមស្គាល់ថាសាធារណរដ្ឋវ៉ៃម៉ា។ នៅឆ្នាំ១៩៣៣ ប្រទេសអាល្លឺម៉ង់បានធ្លាក់នៅក្រោមរបបផ្តាច់ការនិយមមួយដែលមានបក្សណាស៊ីជាក្បាលដឹកនាំ ប៉ុន្មានឆ្នាំក្រោយមកសង្គ្រាមលោកលើកទី២ ក៏បានផ្ទុះឡើងដែលបង្កឱ្យកើតមានហាយនភាពនៅស្ទើរគ្រប់ផ្នែកនៃទ្វីបអឺរ៉ុប។ បន្ទាប់ពីសង្គ្រាមលោកបានបញ្ចប់ អាល្លឺម៉ង់ត្រូវធ្លាក់ក្រោមការត្រួតត្រាដោយក្រុមសម្ព័ន្ធមិត្តអស់មួយរយៈពេលខ្លីមុនពេលត្រូវបានបែងចែកជារដ្ឋចំនួនពីរដាច់ពីគ្នាគឺសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ដែលគេតែងនិយមហៅថាអាល្លឺម៉ង់ខាងលិច និងសាធារណរដ្ឋប្រជាធិបតេយ្យអាល្លឺម៉ង់ដែលគេតែងនិយមហៅថាអាល្លឺម៉ង់ខាងកើត។ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់គឺជាសមាជិកស្ថាបនិកនៃសហគមន៍សេដ្ឋកិច្ចអឺរ៉ុបហើយនិងសហភាពអឺរ៉ុបខណៈដែលសាធារណរដ្ឋប្រជាធិបតេយ្យអាល្លឺម៉ង់បានក្លាយជារដ្ឋកុម្មុយនិស្តប្លុកខាងលិចនិងជាសមាជិកនៃកតិកាសញ្ញាវ៉ាសូរី។ បន្ទាប់ពីការដួលរលំនៃលទ្ធិកុម្មុយនិស្តនៅឆ្នាំ១៩៨៩–៩០ រដ្ឋអាល្លឺម៉ង់ទាំងពីរក៏បានបង្រួបបង្រួមគ្នាឡើងវិញនៅថ្ងៃទី៣ ខែតុលា ឆ្នាំ១៩៩០ ដោយក្លាយជាសាធារណរដ្ឋសហព័ន្ធអាស្រ័យសភារហូតមកដល់សព្វថ្ងៃ។ បច្ចុប្បន្ន អាល្លឺម៉ង់គឺជាប្រទេសមហាអំណាចមួយដែលមានសេដ្ឋកិច្ចធំបំផុតលំដាប់ទីមួយប្រចាំទ្វីបអឺរ៉ុបនិងសេដ្ឋកិច្ចធំបំផុតទីបួននៅលើពិភពលោក (គិតជាមធ្យម) និងនៅលំដាប់ទីប្រាំ (យអទ)។ ក្នុងនាមជាប្រទេសនាំមុខក្នុងវិស័យឧស្សាហកម្មផ្សេងៗរួមជាមួយនឹងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាផង អាល្លឺម៉ង់គឺជាប្រទេសនាំចូលនិងនាំចេញទំនិញធំជាងគេលំដាប់ទីបីនៅលើពិភពលោក។ លើសពីនេះ អាល្លឺម៉ង់គឺជាប្រទេសអភិវឌ្ឍដែលជាប់លំដាប់ថ្នាក់យ៉ាងខ្ពស់នៅក្នុងសន្ទស្សន៍អភិវឌ្ឍន៍មនុស្សដោយវាបានផ្តល់ប្រជាជនខ្លួននូវសន្តិសុខសង្គម ប្រព័ន្ធថែទាំសុខភាពសកល ការការពារបរិស្ថាន និងការអប់រំនៅឯសាកលវិទ្យាល័យដោយឥតគិតថ្លៃ។ អាល្លឺម៉ង់គឺជាសមាជិកនៃអង្គការសហប្រជាជាតិ អង្គការណាតូ ហ្សេ៧ ហ្សេ២០ និង OECD។ល។ ប្រទេសនេះមានតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូច្រើនបំផុតទីបួន។ ឈ្មោះ
ប្រវត្តិសាស្ត្រតំបន់ដែលមានឈ្មោះថា "Germania" ត្រូវបានរស់នៅដោយជនជាតិអាល្លឺម៉ង់ជាច្រើន ដែលគេបានស្គាល់និងកត់ត្រាក្នុងឯកសារនៅមុនគ.ស. ១០០ ។ នៅសតវត្សទី១០ ទឹកដីអាល្លឺម៉ង់បានបង្កើតជាចំណុចកណ្ដាលនៃចក្រភពរ៉ូមពិសិដ្ឋ (Holy Roman Empire) រហូតដល់ឆ្នាំ១៨០៦ ។ ក្នុងកំឡុងសតវត្សទី១៦ ភាគខាងជើងអាល្លឺម៉ង់បានក្លាយទៅជាមជ្ឈមណ្ឌលនៃការធ្វើកំណែទម្រង់លទ្ធិប្រូតេស្តង់ ។ ប្រទេសអាល្លឺម៉ង់សម័យទំនើបនេះដែរ ត្រូវបានធ្វើការបង្រួបបង្រួមជាលើកដំបូង ដោយជ័យជម្នះក្នុងសង្គ្រាមបារាំង-ព្រុសឆ្នាំ១៨៧១ ។ នៅឆ្នាំ១៩៤៩ (ក្រោយសង្គ្រាមលោកលើកទី២) អាល្លឺម៉ង់ត្រូវបានបែងចែកទៅជារដ្ឋពីរគឺ៖ អាល្លឺម៉ង់ខាងកើត និង អាល្លឺម៉ង់ខាងលិច តាមរយៈខ្សែបន្ទាត់ដែលគ្រប់គ្រងដោយពួកសម្ព័ន្ធមិត្ត (សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស សាធារណរដ្ឋបារាំង និង សហភាពសូវៀត)។ រដ្ឋទាំងពីរនេះ ត្រូវបានបង្រួបបង្រួមសាជាថ្មីនៅឆ្នាំ១៩៩០ ។ អាល្លឺម៉ង់ខាងលិច បានចូលជាសមាជិក "សហគមន៍អឺរ៉ុប" (EC) នៅឆ្នាំ១៩៥៧ ដែលក្រោយមកបានក្លាយទៅជា "សហភាពអឺរ៉ុប" (EU) នៅឆ្នាំ១៩៩៣ ។ អាល្លឺម៉ង់ក៏ជាផ្នែកមួយនៃតំបន់គ្មានព្រំដែនសិនហ្គេន (Shengen Zone) និងបានដាក់ឲ្យចរាចររូបិយប័ណ្ណអឺរ៉ូ នៅឆ្នាំ១៩៩៩ ។ ភូមិសាស្ដ្រ![]() ប្រទេសនេះ មានព្រំប្រទល់ ខាងជើងជាប់នឹងសមុទ្រខាងជើង ប្រទេសដាណឺម៉ាក និងសមុទ្របាលទិក, ខាងកើតជាប់នឹង ប្រទេសប៉ូឡូញ និងសាធារណរដ្ឋឆេក, ខាងត្បូងជាប់នឹង ប្រទេសអូទ្រីស និងស្វីស, និង ខាងលិចជាប់នឹង ប្រទេសបារាំង លុចហ្សំប៊ួរ បែលហ្សិក និង ហុឡង់ដ៍។ សេដ្ឋកិច្ចអាល្លឺម៉ង់ គឺជាមហាអំណាចសេដ្ឋកិច្ចមួយដ៏សំខាន់ ជាមួយផលទុនជាតិសរុប (GDP) ទី៣ (ឬ ទី៤) និង អំណាចទិញ (PPP) ទី៥ លើពិភពលោក។ អាល្លឺម៉ង់ គឺជាអ្នកនាំចេញផលិតផលធំជាងគេទី១ និងនាំចូលធំជាងគេទី២។ ក្នុងរយៈពេលជាក់លាក់មួយ អាល្លឺម៉ង់បានរក្សាទុកថវិកាបម្រុងច្រើនជាងទី២ នៅខណៈដែលការចំណាយលើវិស័យយោធាស្ថិតនៅលំដាប់ទី៦ នៅលើពិភពលោក។ អាល្លឺម៉ង់ ត្រូវបានគេទទួលស្គាល់ថាជាអ្នកឈានមុខជាច្រើនផ្នែក លើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជា។ នយោបាយ
ប្រជាសាស្ត្រ
វប្បធម៌
មើលផងដែរឯកសារយោង
|
Portal di Ensiklopedia Dunia