ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣
ការបោះឆ្នោតសកលជ្រើសតាំងតំណាងរាស្ត្រ អណត្តិទី៥ នឹងត្រូវប្រព្រឹត្តិទៅនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៣ [១]។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ. ប) បានប្រកាសថាប្រជាជនកម្ពុជាចំនួន ៩,៦៧ លាននាក់នឹងត្រូវបានទទួលបានសិទ្ធិដើម្បីបោះឆ្នោតសម្រាប់អសនៈរដ្ឋសភាជាតិចំនួន១២៣អសនៈ[២]។ នាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីហ៊ុន សែនដែលកំពុងកាន់តំណែងមានសិទ្ធិទទួលបានការកាន់អំណាចបួនអណត្តិជាប់ៗគ្នា។ ការិយាល័យបោះឆ្នោតចាប់បើកពីម៉ោង៧:០០ព្រឹក និងបិទនៅម៉ោង ៣:០០ល្ងាច។ នៅម៉ោង ៧:៤០ល្ងាច លោកខៀវ កាញ្ញារិទ្ធិដែលជារដ្ឋមន្ត្រីក្រសួងព័ត៌មានបានប្រកាសក្រៅផ្លូវការថា គណបក្សប្រជាជនកម្ពុជា បានឈ្នះ៦៨អាសនៈហើយចំណែកឯគណបក្សសង្គ្រោះជាតិដែលជាគូប្រជែងឈ្នះត្រឹម៥៥អាសនៈប៉ុណ្ណោះ[៣]។ ព្រឹត្តិការណ៍មុនការបោះឆ្នោតមុននៅក្នុងឆ្នាំ ២០០៨ ត្រូវបានឈ្នះដោយគណបក្សប្រជាជនកម្ពុជា ដោយបានឈ្នះបានចំនួនអសនៈភាគច្រើនដាច់ខាត ចំនួន ៩០អាសនៈលើ១២៣អាសនៈ។ បើទោះបីជាឈ្នះចំនួនអសនៈភាគច្រើនដាច់ខាត, គណបក្សប្រជាជនកម្ពុជាបានជ្រើសរើសបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិចដែលបានឈ្នះ ២ អាសនៈ។ គណបក្សប្រឆាំងគឺ គណបក្សសមរង្ស៊ីនិងគណបក្សសិទ្ធិមនុស្សបានឈ្នះសរុបបញ្ចូលគ្នាចំនួន២៩ អាសនៈ។ នៅឆ្នាំ២០១២ គណៈបក្សប្រឆាំងទាំង២បានច្របាច់បញ្ចូលគ្នាដើម្បីបង្កើតគណបក្សថ្មីមួយដោយដាក់ឈ្មោះថា គណបក្សសង្គ្រោះជាតិ ដោយមានលោកសម រង្ស៊ីជាប្រធាននិងលោកកឹម សុខាជាអនុប្រធាន។ ប្រធានគណបក្សលោកសម រង្ស៊ីគ្មានឈ្មោះបេក្ខជនតំណាងរាស្ត្រទេ។ នេះដោយសារលោកបាននិរទេសខ្លួនទៅក្រៅប្រទេសបន្ទាប់ពីមានការចោទប្រកាន់ដោយតុលាការនៅឆ្នាំ២០១០។ លោកបានត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃទី១៩ កក្កដា ២០១៣ បន្ទាប់ពីមានការលើកលែងទោសពីព្រះមហាក្សត្រ ព្រះបាទនរោត្ដម សីហមុនី[៤] ប៉ុន្តែលោកសម រង្ស៊ីគ្មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ហើយមិនមានបេក្ខភាពដើម្បីឈរឈ្មោះក្នុងការបោះឆ្នោតនេះឡើយ។[៥] គណបក្សនយោបាយចំនួននៃគណបក្សនយោបាយដែលបានចុះបញ្ជីផ្លូវការក្នុងការប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជាតិបានធ្លាក់ចុះជាលំដាប់។ នៅក្នុងការបោះឆ្នោតឆ្នាំ២០០៣ មាន២៣គណបក្ស ធ្លាក់មកត្រឹម ១១គណបក្សនៅក្នុងការបោះឆ្នោតឆ្នាំ២០០៨ និង មកត្រឹម ៨គណបក្សក្នុងឆ្នាំ២០១៣នេះ។ បេក្ខភាពនាយករដ្ឋមន្ត្រីបេក្ខជនដែលបានប្រកាសប្រណាំងប្រជែងដើម្បីតំណែងនាយករដ្ឋមន្ត្រី៖
កិច្ចពិភាក្សាតទល់ប្រទេសកម្ពុជាមានការជជែកពិភាក្សាគ្នាតាមទូរទស្សន៍លើកដំបូងរបស់ខ្លួននៅលើទី ២០និង២១ ខែកក្កដា ។ វិទ្យាស្ថានប្រជាធិបតេយ្យជាតិ (National Democratic Institute ហៅកាត់ថា NDI) ដែលជាស្ថាប័នឧបត្ថម្ភដោយអាមេរិច នឹងរៀបចំការពិភាក្សាតុមូលចំនួន៩ ដោយមានការចូលរួមពីសំណាក់បេក្ខជនតាមខេត្តពីស្ទើរគ្រប់គណបក្ស។ ភាពចំរូងចំរាសនានាមុខការបោះឆ្នោតបញ្ហាបញ្ជីចុះឈ្នោះបោះឆ្នោតដោយហេតុថា កម្ពុជាមិនបានរាប់ប្រជាជនជាផ្លូវការអស់រយៈពេល៥ឆ្នាំមកហើយ តួលេខអត្រាប្រជាជនក្នុងផ្ទៃប្រទេសដែលមានចំនួនកំណត់បាននាំទៅដល់ការបង្ហាញភាពមិនត្រឹមត្រូវចំពោះអ្នកមានលទ្ធភាពបោះឆ្នោត ដែលធ្វើឱ្យមានភាពលំបាកដល់គណៈកម្មាការជាតិរៀបចំការបោះឆ្នោតដឹងអោយប្រាកដនូវចំនួនជាក់ស្ដែងនៃអ្នកបោះឆ្នោតដែលគួរតែចុះបញ្ជីក្នុងបញ្ជីបោះឆ្នោតរបស់កម្ពុជា។ កង្វះខាតនៃការរាប់ប្រជាជនជាក់ស្ដែងបាននាំទៅដល់ការបោះឆ្នោតលួចបន្លំ ដូចជាអ្នកបោះឆ្នោតបោះឆ្នោតនៅក្នុងមណ្ឌលជាច្រើនដោយការប្រើប្រាស់ឈ្មោះផ្សេងៗគ្នា។[៦] តាមរយៈគណបក្សប្រឆាំងឈ្មោះរវាង១,២ ទៅ ១,៣លាននាក់ត្រូវបានលុបចោលពីបញ្ជីបោះឆ្នោត។[៧] បញ្ហាទឹកថ្នាំជ្រលក់ម្រាមដៃលទ្ធផលនៃការបោះឆ្នោតលទ្ធផលបឋមពី គជបយោងទៅតាមលទ្ធផលបឋមពី គជប គណបក្សកាន់អំណាចបក្សប្រជាជន ទទួល ៤៤,៤៥% នៃសន្លឹកឆ្នោតទាំងអស់ ដែលស្មើនឹង ៦៨អាសនៈ ហើយគណបក្សប្រឆាំងបក្សសង្គ្រោះជាតិវិញ ទទួលបាន ៤៨,៧៩% ស្មើនឹង ៥៥អាសនៈ។ តាមរយៈលទ្ធផលបឋមនេះ គេសង្កេតឃើញថា គណបក្សប្រជាជនបាត់បង់ចំនួន ២៨អសនៈ បើប្រៀបធៀបនឹងលទ្វផលបោះឆ្នោតអណត្តិមុន ដែលជាភាគរយតិចបំផុតនៃអសនៈដែលខ្លួនធ្លាប់ទទួលបាននៅក្នុងរដ្ឋសភាជាតិ ចាប់តាំងពីឆ្នាំ១៩៩៨[៧]។ គណបក្សផ្សេងៗ រួមមាន គណបក្សហ៊្វុនស៊ិនប៉ិច និង គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដែលរួមបញ្ចូលគ្នាបាន ០ អាសនៈ ៦,៣%ក្នុងចំណោមសំឡេងឆ្នោត។[៨]
ឯកសារយោង
តំណភ្ជាប់ខាងក្រៅ
|
Portal di Ensiklopedia Dunia