ខេត្តនៃកម្ពុជា

ព្រះរាជាណាចក្រកម្ពុជា ត្រូវបានបែងចែកទៅជា ២៥ ខេត្ត-រាជធានី ដែលជាបំណែងចែករដ្ឋបាលថ្នាក់ទី ០១។រាជធានីភ្នំពេញមិនមែនជាខេត្តនោះទេតែជាតំបន់រដ្ឋបាលពិសេសហើយត្រូវបានគេចាត់ទុកថាជាខេត្តដោយហេតុថាវាត្រូវបានគ្រប់គ្រងនៅក្នុងកម្រិតដូចគ្នាទៅនឹងខេត្ត ២៤ ទៀតដែរ។ឈ្មោះនៃខេត្តដូចគ្នាទៅនឹងក្រុង(ទីរួមខេត្ត)លើកលែងតែខេត្តកណ្តាល កំពង់ធំ កំពង់ស្ពឺ កោះកុង តាកែវ ត្បូងឃ្មុំ បន្ទាយមានជ័យ មណ្ឌលគិរី រតនគិរី និង ឧត្តរមានជ័យចេញ។

រាជធានីភ្នំពេញមានសន្ទភាពនិងប្រជាជនខ្ពស់បំផុត។ខេត្តដែលមានទំហំផ្ទៃដីធំជាងគេនៅក្នុងប្រទេសកម្ពុជាគឺខេត្តមណ្ឌលគីរីហើយខេត្តដែលមានទំហំផ្ទៃដីតូចជាងគេនៅក្នុងប្រទេសកម្ពុជាគឺខេត្តកែបខេត្តកែបមានអត្រាប្រជាជនទាបបំផុតស្របពេលដែលខេត្តមណ្ឌលគីរីមានសន្ទភាពប្រជាជនទាបបំផុតដូចគ្នាដែរ(ស្ដែងតាមរយៈជំរឿនឆ្នាំ ២០០០)។

ព្រះរាជាណាចក្រកម្ពុជាត្រូវបានបែងចែកជាបន្តបន្ទាប់ទៀតទៅជា ស្រុក ដែលជាបំណែងចែករដ្ឋបាលថ្នាក់ទី ០២ ចំណែកឯ ខណ្ឌ មានតែនៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះ។ចំនួន ស្រុក / ខណ្ឌ នៅក្នុង ខេត្ត-រាជធានី នីមួយៗមានចំនួនខុសៗគ្នារាប់ចាប់តាំងពីខេត្តតូចៗរហូតដល់ខេត្តធំៗ។ខេត្តនីមួយៗត្រូវមានតំបន់រដ្ឋបាលពិសេសមួយផងដែរហៅថាក្រុង(ទីរួមខេត្ត)លើកលែងតែខេត្តកណ្តាល កំពង់ស្ពឺ កំពត ខេត្តបន្ទាយមានជ័យ ព្រះសីហនុ ស្វាយរៀង និង សៀមរាបដែលមានក្រុងច្រើន(ចាប់ពី ០២ ឡើងទៅ)។ ឃុំ / សង្កាត់ គឺជាបំណែងចែករដ្ឋបាលថ្នាក់ទី ០៣ និងចុងក្រោយបង្អស់គឺ ភូមិ ដែលជាបំណែងចែករដ្ឋបាលថ្នាក់ទី ០៤។នៅរាជធានីភ្នំពេញគ្មាន ឃុំ នោះទេដោយប្រើប្រាស់ សង្កាត់ ជំនួសឲ្យ ឃុំ វិញ។

ខេត្ត ឬ ខែត្រ
Province
Khétt
ប្រភេទបំណែងចែករដ្ឋបាលថ្នាក់ទី ០១
ទីតាំង កម្ពុជា
ចំនួនលេខ២៥
ប្រជាជន៤២,៦៦៥ (ខេត្តកែប) – ២,២៨១,៩៥១ (រាជធានីភ្នំពេញ)[]
តំបន់336 km2 (130 sq mi) (ខេត្តកែប) – 14,288 km2 (5,517 sq mi) (ខេត្តមណ្ឌលគីរី)
រដ្ឋាភិបាល
  • រដ្ឋបាលខេត្ត
ការបែងចែករង

បញ្ជីរាជធានី-ខេត្ត

លេខរៀង អក្សរឡាតាំង អក្សរកាត់ អក្សរខ្មែរ អក្សរកាត់ខ្មែរ ទីរួមខេត្ត-រាជធានី
អក្សរឡាតាំង
០១ Phnom Penh PP រាជធានីភ្នំពេញ ភព ដូនពេញ Doun Penh
០២ Banteay Meanchey BMC ខេត្តបន្ទាយមានជ័យ បមជ ក្រុងប៉ោយប៉ែត ក្រុងសិរីសោភ័ណ Krong Poipet, Krong Serei Saophoan
០៣ Battambang BB ខេត្តបាត់ដំបង បប ក្រុងបាត់ដំបង Krong Battambong
០៤ Kampong Cham KC ខេត្តកំពង់ចាម កច ក្រុងកំពង់ចាម Krong Kampong Cham
០៥ Kampong Chhnang KCH ខេត្តកំពង់ឆ្នាំង កឆ ក្រុងកំពង់ឆ្នាំង Krong Kampong Chhnang
០៦ Kampong Speu KS ខេត្តកំពង់ស្ពឺ កស ក្រុងច្បារមន ក្រុងឧដុង្គម៉ែជ័យ Krong Chbar Mon, Krong Odongk Meae Chey
០៧ Kampong Thom KT ខេត្តកំពង់ធំ កធ ក្រុងស្ទឹងសែន Krong Stueng Saen
០៨ Kampot KP ខេត្តកំពត កព ក្រុងកំពត ក្រុងបូកគោ Krong Kampot, Krong Bokor
០៩ Kandal KD ខេត្តកណ្ដាល កណ ក្រុងតាខ្មៅ ក្រុងសំពៅពូន ក្រុងអរិយក្សត្រ Krong Ta Khmau, Krong Sampov Poun, Krong Arey Ksat
១០ Koh Kong KK ខេត្តកោះកុង កក ក្រុងខេមរភូមិន្ទ Krong Khemarak Phoumin
១១ Kep KEP ខេត្តកែប កែប ក្រុងកែប Krong Kep
១២ Kratíe KRC ខេត្តក្រចេះ ក្រច ក្រុងក្រចេះ Krong Kratíe
១៣ Mondulkiri MK ខេត្តមណ្ឌលគីរី មគ ក្រុងសែនមនោរម្យ Krong Senmonorom
១៤ Oddar Meanchey OMC ខេត្តឧត្តរមានជ័យ ឧមជ ក្រុងសំរោង Krong Samraong
១៥ Pailin PL ខេត្តប៉ៃលិន បល ក្រុងប៉ៃលិន Krong Pailin
១៦ Preah Sihanouk SN ខេត្តព្រះសីហនុ សន ក្រុងកំពង់សោម ក្រុងកោះរ៉ុង ក្រុងព្រះសីហនុ Krong Kampong Som, Krong Koh Rong, Sihanoukville(Krong Preah Sihanouk)
១៧ Preah Vihear PV ខេត្តព្រះវិហារ ពវ ក្រុងព្រះវិហារ Krong Preah Vihear
១៨ Pursat PS ខេត្តពោធិ៍សាត់ ពស ក្រុងពោធិ៍សាត់ Krong Pursat
១៩ Prey Veng PRV ខេត្តព្រៃវែង ព្រវ ក្រុងព្រៃវែង Krong Prey Veng
២០ Ratanakiri RK ខេត្តរតនគីរី រគ ក្រុងបានលុង Krong Banlung
២១ Siem Reap SR ខេត្តសៀមរាប សរ ក្រុងរុនតាឯកតេជោសែន ក្រុងសៀមរាប Krong Run Ta EK Techo Sen, Krong Siem Reap
២២ Stung Treng ST ខេត្តស្ទឹងត្រែង សត ក្រុងស្ទឹងត្រែង Krong Stung Treng
២៣ Svay Rieng SVR ខេត្តស្វាយរៀង ស្វរ ក្រុងបាវិត ក្រុងស្វាយរៀង Krong Bavet, Krong Svay Rieng
២៤ Takéo TK ខេត្តតាកែវ តក ក្រុងដូនកែវ Krong Doun Kaev
២៥ Tbong Khmum TKH ខេត្តត្បូងឃ្មុំ តឃ ក្រុងសួង Krong Suong

អភិបាលកិច្ច

រដ្ឋបាលរាជធានី-ខេត្តនីមួយៗត្រូវបានគ្រប់គ្រងដោយក្រុមប្រឹក្សាតាមរយៈការបោះឆ្នោតអសកលពីក្រុមប្រឹក្សាឃុំ/សង្កាត់ដែលឲ្យឈ្មោះថាក្រុមប្រឹក្សារាជធានី-ខេត្តក្រុមប្រឹក្សារាជធានី-ខេត្តគឺជាតំណាងប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ចរាជធានី-ខេត្ត។គណៈអភិបាលរាជធានី-ខេត្តត្រូវតែងតាំងដោយព្រះរាជក្រឹត្យតាមរសំណើពីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃគណៈអភិបាលរាជធានី-ខេត្តត្រូវមានអភិបាលមួយរូបមានតួនាទីដឹកនាំរួមនិងអភិបាលរង(តាមការកំណត់របស់ក្រសួងមហាផ្ទៃ)ជាជំនួយការដឹកនាំអភិបាលលើជំនាញវិស័យនានានៅក្នុងរាជធានី-ខេត្ត។

រដ្ឋបាលរាជធានី-ខេត្តនីមួយៗត្រូវបង្កើតឲ្យមានគណៈកម្មាធិការរបស់ក្រុមប្រឹក្សារាជធានី-ខេត្តតាមលក្ខខ័ណ្ឌនៃច្បាប់ដើម្បីធានាការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដើម្បីសម្របសម្រួលលើវិស័យជំនាញក៏ត្រូវឲ្យមានការបង្កើតគណៈបញ្ជាការឯកភាពរាជធានី-ខេត្តមានសមាសភាពពីមន្ទីរអង្គភាពនានាទាំងអស់នៅក្នុងដែនរាជធានី-ខេត្តសាមីដែលអភិបាលរាជធានី-ខេត្តជាប្រធាន។

ប្រវត្តិ[]

សម័យនគរវ្នំ ឬ ហ្វូណន

ព្រះរាជានគរវ្នំនិយមធ្វើសង្គ្រាមពង្រីកទឹកដីតួយ៉ាងដូចជាព្រះបាទហ្វាន់ឆេម៉ាន់បានលើកទ័ពជើងទឹកទៅវាយរដ្ឋជាច្រើនមកដាក់ជាចំណុះរួមមានរដ្ឋខ្មែរ ខ្លះ មន ខ្លះ ចាមម៉ាឡេយូ។ក្នុងសង្គ្រាមគេច្រើនចាប់ឈ្លើយសឹកមកធ្វើជាទាសាទាសី។ ដោយហេតុនេះហើយទើបយើងហៅអាណាចក្រវ្នំថាជាអធិរាជាណាចក្រហើយស្ដេចមានឋានៈជា មហារាជ ឬជា សាវ៌កៅ (ស្ដេចចក្រវាឡ)។រដ្ឋដែល​ឋិតក្រោមអំណាចរបស់អាណាចក្រវ្នំទាំងនោះមានស្ដេចសោយរាជ្យគ្រប់ៗរដ្ឋទាំងអស់ហើយរដ្ឋទាំងនោះមានតួនាទីលើកសួយសារអាករមកថ្វាយអធិរាជនគរវ្នំរៀងរាល់ឆ្នាំរដ្ឋនេះគេហៅថា សាមន្តរាជ្យ។ហើយរដ្ឋបែបទី ០២ គឺត្រូវគ្រប់គ្រងដោយព្រះរាជបុត្រឬព្រះញាតិវង្សរបស់ស្ដេចអាណាចក្រវ្នំគេហៅថា វិស័យរដ្ឋ ដែលជាសម្បត្តិរបស់អាណាចក្រវ្នំផ្ទាល់ដែលបង្កើតឡើងដោយព្រះបាទកៅណ្ឌិន្យទី ១ ប៉ុន្តែត្រូវបានរំលាយចោលទៅវិញដោយព្រះបាទហ៊ុនប៉ានហួងវិញ។គួរកត់សម្គាល់ផងដែរថារចនាសម្ព័ន្ធនយោបាយបែបនេះគឺមានគ្រោះថ្នាក់ណាស់គឺដោយសារតែពេលណាអំណាចកណ្ដាលចុះខ្សោយនោះ សាមន្តរាជ្យ មួយចំនួននឹងងើបឡើងបះបោរដូចករណី សាមន្តរដ្ឋចេនឡា នៅក្នុងសតវត្សរ៍ទី ០៦។

សម័យនគរកម្វុជ ឬ ចេនឡា

នៅក្នុងរជ្ជកាលព្រះបាទឦសានវរ្ម័នទី ១ ទ្រង់បានតាំងរាជធានីនៅឦសានបុរៈហើយមានគ្រួសារ ២០០០ នាក់រស់នៅ។នៅកណ្ដាលក្រុងមានសាលធំមួយជាទីដែលព្រះរាជាទ្រង់ព្រះប្រទានសវនាការនិងជួបជុំពួកមន្ត្រី សេនាបតី។នៅខាងក្រៅរាជធានីមានក្រុងចំនួន ៣០ ទៀតហើយក្រុងនីមួយៗមានគ្រួសារជាច្រើនពាន់នាក់រស់នៅហើយគ្រប់គ្រងដោយអភិបាលម្នាក់។

សម័យអង្គរ(ចក្រភពខ្មែរ)

ប្រមាណ

បច្ចេកពាក្យ ប្រមាន-ប្រមាណ ត្រូវបានប្រើប្រាស់នៅក្នុងសម័យអង្គរដើម្បីសម្គាល់ឈ្មោះដល់បំណែងចែកទឹកដីដ៏ធំៗ ឬ មួយភូមិភាគនៃកម្ពុជទេស។តាមសិលាចារឹក(អក្សរសិលាចារឹកទំព័រ ៤៧ ៤៨ និង ៤៩)យើងបានឃើញដែនដី ប្រមាណ ប្រហែលជា ២០ គឺជាផែនដីដ៏ធំៗនៃប្រទេស។

នៅក្នុងសិលាចារឹកវត្តព្រៃវែងនៅក្នុងសម័យសតវត្សរ៍ទី ០៧ (សិលាចារឹកអ្នកតា)មានសរសេរឈ្មោះពាក្យថា ប្រមាណមហាត្មល

តើភូមិភាគនេះនៅឯណា ឬ មួយក៏មានទីតាំងនៅកន្លែងវត្តព្រៃវែងសព្វថ្ងៃ?នៅក្នុងសិលាចារឹកនេះទៀតក៏មានសរសេរព្រះនាមព្រះបាទឦសានវរ្ម័នដែលជាព្រះមហាក្សត្រលើមហាក្សត្រសាមន្តរាជ នៃភូមិភាគទាំង ០៣។

តើ ប្រមាណមហាត្មល ជាភូមិភាគមួយនៅក្នុងបណ្ដាភូមិភាគ(ឬទីក្រុង)ទាំង ០៣ កន្លែងដែលមានចារនៅក្នុងសិលាចារឹកវត្តព្រៃវែងដែលឬទេ?

នៅក្នុងបណ្ដាភូមិភាគ ប្រមាណ ០៥ ដែលត្រូវបានពណ៌នាតាមឧទាហរណ៍ខាងលើនេះយើងអាចសង្កេតឃើញថាភូមិភាគ ប្រមាណ ( ប្រមាណ ពាក្យនេះមានន័យ ០២ មានន័យថា រង្វាស់និងការប៉ាន់ស្មាន)មួយចំនួនមានដើមកំណើតពីពាក្យខ្មែរហើយឈ្មោះភូមិភាគចំនួន ១១ មានដើមកំណើតពីសំស្ក្រឹត

ម្យ៉ាងវិញទៀតបើតាមសិលាចារឹក K.៩៨៩ ភូមិភាគ ប្រមាណមួយមានឈ្មោះថា សតគ្រាម ដែលមានន័យថាភូមិចំនួនមួយរយបានសេចក្ដីថាតាមរយៈអត្ថន័យរបស់ភូមិភាគនេះ យើងអាចទាញមតិដែលបញ្ជាក់ទំហំដ៏ធំធេងនៃស្ថាននាមដែលបានប្រើប្រាស់ពាក្យ ប្រមាណ នៅខាងដើម។នៅក្នុងសិលាចារឹកនៃប្រទេសចម្ប៉ានាសម័យអង្គរក៏មានការប្រើប្រាស់ ប្រមាណ សម្រាប់សម្គាល់នូវភូមិភាគផ្សេងៗនៃប្រទេសចម្ប៉ាផងដែរ។

វិសយ

វិសយ ពាក្យសំស្ក្រឹតមានន័យថា តំបន់ ខេត្ត

ពាក្យ វិសយ ប្រើសម្រាប់សម្គាល់នូវបំណែងចែកទឹកដីរដ្ឋការឬក៏បំណែងចែករាជការមួយៗដ៏ច្បាស់លាស់នៅក្នុងសម័យអង្គរ។ តាមសិលាចារឹកនានាពាក្យ វិសយ (Visaya)សម្គាល់នូវទីរួមខេត្តដែលនៅក្នុងនោះមានស្ថាប័នរាជការផ្សេងៗខាងគ្រហស្ថ និងសាសនា។

វិសយ នីមួយៗស្ថិតនៅក្រោមការត្រួតត្រារបស់ ខ្លោញវិសយ(ស្ដេចត្រាញ់ ឬ ចៅហ្វាយខេត្ត)។

រាជការដែលធ្វើការអម ខ្លោញវិសយ គឺមាន ខ្លោញវលវិសយ (Khlon Vala Visaya K.២២១)ខ្លោញ ទទួលបន្ទុកខាងកិច្ចការធញ្ញជាតិគឺមានស្រូវអង្ករជាអាទិភាព។ខ្លោញ ទទួលបន្ទុកខាងកិច្ចការទារប្រេងមានប្រេងធ្វើអំពីរុក្ខជាតិនិងប្រេងធ្វើអំពីខ្លាញ់គោ(សិលាចារឹកទំព័រ ៥១) វ្រីហិបយ៌្យនវិសយ (Vrihi paryyan Visaya K.៤៤៤)ព្រមទាំងមានខ្លោញ ឬមួយក៏អធិបតីទទួលបន្ទុកតុលាការដែលនៅតាមសិលាចារឹកថា សភាវិសយ

បើប្រៀបធៀបទៅនិងសម័យបច្ចុប្បន្នពាក្យ វិសយ មានន័យថាជាបំណែងចែកទឹកដីរដ្ឋបាលដូចជាខេត្តដែរ(សិលាចារឹកទំព័រ ៥១)។

គួរកត់សម្គាល់ផងដែរថាមានឈ្មោះស្ថាននាមខ្លះដែលត្រូវបានបង្កបង្កើតឡើងដោយការប្រើពាក្យ ភូមិសាស្ត្រ ផង ប្រមាណ ផង និង វិសយ ផង

ឧទាហរណ៍ : (សិលាចារឹក ទំព័រ ៥១)

ស្រេស្ឋបុរៈ = បុរីដ៏ល្អ ដ៏ប្រសើរ គឺជាភូមិភាគនៅខាងទិសឧត្ដរនៃកម្ពុជទេសគឺនៅតំបន់វត្តភូឬហៅថាតំបន់បាសាក់នៅខាងភូមិភាគឧត្ដរ។

តាមមតិអ្នកស្រាវជ្រាវខ្លះស្រេស្ឋបុរៈគឺជារាជធានីចាស់នៃប្រទេសចេនឡាហើយព្រះមហាក្សត្រដែលសោយរាជ្យមុនគេនៅទីនោះព្រះនាមថាព្រះបាទស្រេស្ឋវរ្ម័ន

សន្ទុក = ប្រហែលជាចេញមកពីពាក្យ ស្ទុក ស្ដុក មានន័យថា ធំ មាំមួន ប៉ុន្តែន័យរបស់ពាក្យនេះម្យ៉ាងទៀតគឺបឹង។

សព្វថ្ងៃមានពាក្យភ្នំសន្ទុកដែលនៅលើនោះមានប្រាសាទបុរាណតាមសិលាចារឹកក៏មានសរសេរអំពី Mahanasa = អ្នកធ្វើម្ហូបអាហារនៅ វិសយសន្ទុក(Visaya Sanduk)

ប្រសិនបើពាក្យស្រេស្ឋបុរៈនិងសន្ទុកបានត្រូវប្រើប្រាស់សម្រាប់សម្គាល់ភូមិភាគផងខេត្តផងគេអាចសន្និដ្ឋានថានៅតាមសិលាចារឹកមានពាក្យសម្គាល់ភូមិភាគដទៃទៀតដែលត្រូវប្រើសម្រាប់សំគាល់ខេត្ត។យើងបានរកឃើញ ប្រមាណ ប្រហែលចំនួន ២០ ហើយនៅក្នុង ប្រមាណ នីមួយៗមាន វិសយ គឺខេត្តច្រើន។ដូច្នេះ វិសយ នៅក្នុងសម័យបុរាណជាពិសេសនៅសម័យអង្គរមានមិនតិចជាងពាក្យរបស់ជីវ តាក្វាន់ដែលបានសរសេរថានៅក្នុងព្រះរាជាណាចក្រកម្ពុជាមានខេត្តច្រើនជាង ៩០ ខេត្ត។ []

សម័យចតុមុខ និង សម័យលង្វែក

នៅក្នុងសម័យនោះប្រទេសកម្ពុជាលែងជាមហាអំណាចលេខ ០១ ខាងទឹកដីទៀតហើយ។ទឹកដីជាន់ក្រៅគឺស្រុកបច្ចន្តជនបទដូចជាស្រុកសុខោទ័យ ស្រុកអយុធ្យា ស្រុកលពបុរី ស្រុកពិមាឃត្រូវបាត់បង់អស់ទៅហើយរីឯប្រទេស សាមន្តរាជ ដូចជាចាម្ប៉ា អណ្ណាម ជ្វា មនក៏លែងមានទៀតដែរហើយ។ព្រំដែនខាងជើងរបស់ខ្មែរធ្លាក់មកនៅត្រឹមទន្លេមូលឬនៅលើនេះបន្តិចបន្តួចនឹងប្រទេសលាវ។ព្រះនគរខាងលិចទល់នឹងបស្ចឹមបុរី និង រយ៉ងខាងពាយ័ព្យទល់នឹងស្រុកនាងរង នគររាជសីមាខាងកើតទល់នឹងប្រទេសចម្ប៉ាខាងត្បូងទល់នឹងសមុទ្រចិននិងឈូងសមុទ្រសៀម

នៅក្នុងឆ្នាំ ១៤៧៥ នៃគ.សអាណាចក្រខ្មែរចែកចេញជា ០៣ អាណាចក្រ ៖

បើតាមពង្សាវតាររាជាណាចក្រខ្មែរសម័យនោះមានប្រមាណ ៧០ ខេត្តគឺ : លង្វែក អម្រិន្ទបូរ ក្រគរ គ្រង ពោធិ៍សាត់ បាត់ដំបង ឫស្សីសាញ តាមសីមា មង្គលបុរី រយ៉ង សុរិន្ទ្រ សិង្គារ កំពង់សៀម ស្ទឹងត្រែង ជើងព្រៃ គោកសេះ អន្លង់រាជ ព្រហ្មទេព ព្រៃក្ដី ស្ទោង ជីក្រែង រលួស សៀមរាប កំពង់ស្វាយ ម្លូព្រៃ ជាំក្សាន្ត ត្នោត ទឹកជោរ សៀមបូក សម្បុកសម្បូណ៌ ក្រចេះ ឆ្លូង ត្បូង បាសាន ទទឹងថ្ងៃ ព្រៃវែង ត្បូងឃ្មុំ បាភ្នំ រំដួល ស្វាយទាប រោងដំរី ព្រៃនគរ លង់ហោរ ជើងបាដែង សំរោងទង បាទី លើកដែក ទ្រាំង បន្ទាយមាស ថ្ពង បាសាក់ ព្រះសួគ៌ា អូរកាប់ ពាម កោះស្លាកែត កំពត កំពង់សោម ទឹកខ្មៅ ពាមមេសរ ព្រះត្រពាំង ក្រមួនស ដូនណៃ។ល។

គួរកត់សម្គាល់ផងដែរថានៅក្នុងចំណោមខេត្តទាំងប៉ុន្មាននេះខេត្តខ្លះនៅឋានៈជាខេត្តរហូតមកដល់សព្វថ្ងៃនេះដូចជាពោធិ៍សាត់ បាត់ដំបង ស្ទឹងត្រែង សៀមរាប ក្រចេះ ព្រៃវែង។ល។រីឯខេត្តខ្លះធ្លាក់ឋានៈមកស្រុកវិញដូចជាខេត្តមង្គលបុរី ខេត្តស្ទោង ខេត្តជីក្រែង ខេត្តរលួស ខេត្តទឹកជោរ។ល។ចំណែកខេត្តខ្លះទៀតត្រូវបាត់ឈ្មោះរលាយចូលនឹងខេត្តឯទៀតៗអស់ទៅ។

ខេត្តនីមួយៗត្រូវបែងចែកជាស្រុកហើយស្រុកនីមួយៗត្រូវបែងចែកជាឃុំនិងភូមិជាច្រើនទៅទៀត។ប៉ុន្តែខេត្តជាច្រើនត្រូវបានប្រមូលផ្ដុំជាតំបន់ធំៗដែលគេឲ្យឈ្មោះថាដី

ដី>រាជធានី-ខេត្ត>ស្រុក/ខណ្ឌ>ឃុំ/សង្កាត់>ភូមិ

សម័យឧដុង្គ

នៅក្នុងសម័យឧដុង្គឃើញមានខេត្តដូចជា : កំពង់ក្របី កំពង់ចាម កំពង់ឆ្នាំង កំពង់ស្វាយ កំពត ច័ន្ទបុរី ចុងកាល់ ដូនណៃ ទ្រាំង បន្ទាយមាស បាត់ដំបង បាភ្នំ ព្រះសួគ៌ា អូរកាប់ ពោធិ៍សាត់ ព្រៃនគរ មហានគរ រំដួល លង់ហោរ សំរោងទង ស្វាយទាប កំពង់លែង

សម័យអាណានិគមនិយមបារាំង និង សម័យអាណានិគមនិយមជប៉ុន

នៅក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ-មុនីវង្សមានខេត្តនិងភូមិភាគដូចជា ៖

ខេត្ត​

ភូមិភាគរដ្ឋបាល

នៅក្នុង ​គ.ស ​១៩៤៧ មាន​ព្រះរាជ្យក្រម​បង្កើត​ឲ្យ​មាន​ភូមិភាគ​រដ្ឋបាល​ចំនួន ០​៧ ​គឺ ៖

សម័យសង្គមរាស្ត្រនិយម ឬ ព្រះរាជាណាចក្រកម្ពុជាទី ០១

ប្រទេសកម្ពុជាបានបន្សល់ទុកនូវខេត្តដែលសេសសល់ស្រាប់នៅក្នុងសម័យអាណានិគមនិយមបារាំងរហូតមកដល់សម័យសង្គមរាស្ដ្រនិយមមានខេត្តកណ្ដាល កំពង់ចាម បាត់ដំបង កំពត ព្រៃវែង កំពង់ឆ្នាំង តាកែវ ស្វាយរៀង កំពង់ធំ សៀមរាប ក្រចេះ កំពង់ស្ពឺ ពោធិ៍សាត់ ស្ទឹងត្រែង

នៅក្នុង​សម័យសង្គមរាស្ដ្រនិយម​​ខេត្ដចំនួន ០​៥ ត្រូវបានបង្កើតឡើងបន្ថែមទៀតនិង​ក្រុងចំនួន ​០៣ គឺ : ខេត្ត​ព្រះវិហារ[] ខេត្តមណ្ឌលគីរី[] ខេត្ត​រតនគីរី[] ខេត្ត​ឧត្ដរមានជ័យ[](បំបែកចេញពីខេត្តសៀមរាប) ខេត្ត​កោះកុង[] និង ក្រុង​ព្រះសីហនុ[](១៩៥៧) ក្រុង​កែប[១០] និង ក្រុងបូកគោ(១៩៥៩) និង ​ក្រុង​គីរីរម្យ។សរុប ១៩ ខេត្ត និង ០៣ ក្រុង ។

សម័យសាធារណរដ្ឋខ្មែរ ឬ លន់ នល់

ខេត្តនិងក្រុងសល់ពីជំនាន់សង្គមរាស្ត្រនិយមមានខេត្តកណ្ដាល កំពង់ចាម បាត់ដំបង កំពត ព្រៃវែង កំពង់ឆ្នាំង តាកែវ ស្វាយរៀង កំពង់ធំ សៀមរាប ក្រចេះ កំពង់ស្ពឺ ពោធិ៍សាត់ ស្ទឹងត្រែងខេត្ត​ព្រះវិហារ ខេត្តមណ្ឌលគីរី ខេត្ត​រតនគីរី ខេត្ត​ឧត្ដរមានជ័យ(បំបែកចេញពីខេត្តសៀមរាប)ខេត្ត​កោះកុង និង ក្រុង​ព្រះសីហនុ (១៩៥៧ ដល់សាធារណរដ្ឋខ្មែរ ឬ សម័យលន់ នល់ ក្រុងកំពង់សោម) ក្រុង​កែប និង ក្រុងបូកគោ(១៩៥៩) និង ​ក្រុង​គីរីរម្យ

នៅ​ចុង​សម័យសង្គមរាស្ត្រនិយមនិង​សម័យសាធារណរដ្ឋខ្មែរ មាន​បង្កើត​អនុខេត្ត ​១១ និង​ ខេត្ត​ ០១ ដូច​ខាងក្រោម ៖

សម័យកម្ពុជាប្រជាធិបតេយ្យ ឬ ប៉ុល ពត

នៅក្នុងឆ្នាំ ១៩៧៥ រដ្ឋាភិបាលខ្មែរក្រហមបានលុបបំបាត់ចោលបំណែងចែករដ្ឋបាលពីមុនរបស់កម្ពុជាចេញទាំងអស់។ជំនួសឲ្យខេត្តកម្ពុជាប្រជាធិបតេយ្យត្រូវបានបែងចែកទៅជា ០៧ ភូមិភាគគឺភូមិភាគពាយ័ព្យ ឧត្តរ ឦសាន បូព៌ា និរតី បស្ចឹម និង កណ្ដាល[១៤]

ភូមិភាគទាំងនេះត្រូវបានយកតាមបំណែងចែកដែល​បង្កើតឡើងដោយពួកខ្មែរក្រហមនៅពេលដែលពួកគេបានប្រយុទ្ធប្រឆាំងនឹងរបបសាធារណរដ្ឋខ្មែរដឹកនាំដោយ​លោកឧត្តមសេនីយ៍លន់ នល់[១៥]

សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា សម័យរដ្ឋកម្ពុជា និង សម័យអ៊ុនតាក់

លេខរៀង អក្សរឡាតាំង អក្សរខ្មែរ ទីរួមខេត្ត-រដ្ឋធានី
(អាសនៈ)
អក្សរឡាតាំង
០១ Phnom Penh ភ្នំពេញ ដូនពេញ Doun Penh or Daun Penh
០២ Banteay Meanchey បន្ទាយមានជ័យ[១៦] សិរីសោភ័ណ Serei Saophoan
០៣ Battambang បាត់ដំបង បាត់ដំបង Battambong
០៤ Kampong Cham កំពង់ចាម កំពង់ចាម Kampong Cham
០៥ Kampong Chhnang កំពង់ឆ្នាំង កំពង់ឆ្នាំង Kampong Chhnang
០៦ Kampong Speu កំពង់ស្ពឺ កំពង់ស្ពឺ Kampong Speu
០៧ Kampong Thom កំពង់ធំ កំពង់ធំ Kampong Thom
០៨ Kampot កំពត កំពត Kampot
០៩ Kandal កណ្ដាល តាខ្មៅ Ta Khmau
១០ Koh Kong កោះកុង កោះកុង Koh Kong
១១ Kratié ក្រចេះ ក្រចេះ Kratié
១២ Mondulkiri មណ្ឌលគីរី សែនមនោរម្យ Saen Monourom
១៣ Siem Reap - Oddar Meanchey ខេត្តសៀមរាប ឧត្តរមានជ័យ សៀមរាប Siem Reap
១៤ Kampong Saom កំពង់សោម កំពង់សោម Kampong Saom
១៥ Preah Vihear ព្រះវិហារ ភ្នំត្បែងមានជ័យ Phnom Thbeng Meanchey
១៦ Pursat ពោធិ៍សាត់ ស្រុកពោធិ៍សាត់ Pursat
១៧ Prey Veng ព្រៃវែង ព្រៃវែង Prey Veng
១៨ Ratanakiri រតនគីរី លំផាត់ Lumphat
១៩ Stung Treng ស្ទឹងត្រែង ស្ទឹងត្រែង Stung Treng
២០ Svay Rieng ស្វាយរៀង ស្វាយរៀង Svay Rieng
២១ Takéo តាកែវ តាកែវ Takéo

សម័យព្រះរាជាណាចក្រកម្ពុជាទី ០២

នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០០៨ ព្រះបាទនរោត្តម-សីហមុនីទ្រង់បានឡាយព្រះហស្ថលេខាលើព្រះរាជក្រឹត្យមួយដោយបានផ្លាស់ប្ដូរក្រុងកែប ប៉ៃលិន និង ព្រះសីហនុទៅជាខេត្តវិញនិងបានកែសម្រួលព្រំប្រទល់សីមាខេត្តជាច្រើន។[១៧]

នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៣ ព្រះបាទនរោត្តម-សីហមុនីទ្រង់បានឡាយព្រះហស្ថលេខាលើព្រះរាជក្រឹត្យមួយដោយបានបំបែកខេត្តកំពង់ចាមទៅជា ០២ ខេត្តកំពង់ចាម(ត្រើយខាងលិចទន្លេមេគង្គ) និង ខេត្តត្បូងឃ្មុំ(ត្រើយខាងកើតទន្លេមេគង្គ)។[១៨]

ឯកសារយោង

  1. Cite error: Invalid <ref> tag; no text was provided for refs named census2019
  2. "ប្រវត្តិសាស្ត្រខ្មែរ (ត្រឹង ងារ) | PDF". Scribd (in អង់គ្លេស). Retrieved 2025-06-20.
  3. ស្ថាននាមវិទ្យារបស់បណ្ឌិតឡុងសៀម
  4. "Request Rejected". www.preahvihear.gov.kh. Retrieved 2025-06-20.
  5. "Request Rejected". www.mondulkiri.gov.kh. Retrieved 2025-06-20.
  6. "Request Rejected". www.ratanakiri.gov.kh. Retrieved 2025-06-20.
  7. "Request Rejected". www.oddarmeanchey.gov.kh. Retrieved 2025-06-20.
  8. "Rejected Request". kohkong.gov.kh. Retrieved 2025-06-20.
  9. "Request Rejected". sihanoukville.gov.kh. Retrieved 2025-06-20.
  10. "Request Rejected". www.kep.gov.kh. Retrieved 2025-06-20.
  11. "Rejected Request". www.pailin.gov.kh. Retrieved 2025-06-20.
  12. "អនុក្រឹត្យស្ដីពីការបំបែកស្រុកឧដុង នៃខេត្តកំពង់ស្ពឺ លេខ : ២៧១ អនក្រ.បក, 2022-12-23 | MPWT". ក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT) (in kh). Retrieved 2025-06-18.{{cite web}}: CS1 maint: unrecognized language (link)
  13. "ខេត្តខ្មែរសម័យអាណានិគម ដល់ សម័យលន់នល់". Archived from the original on 2015-04-23. Retrieved 2014-03-01.
  14. (ជាkm) ភូមិសាស្ត្ររដ្ឋបាលនៃកម្ពុជាប្រជាធិបតេយ្យ, ៧ ខែវិច្ឆិកា ២០២៣, https://km.wikipedia.org/w/index.php?title=%E1%9E%97%E1%9E%BC%E1%9E%98%E1%9E%B7%E1%9E%9F%E1%9E%B6%E1%9E%9F%E1%9F%92%E1%9E%8F%E1%9F%92%E1%9E%9A%E1%9E%9A%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%94%E1%9E%B6%E1%9E%9B%E1%9E%93%E1%9F%83%E1%9E%80%E1%9E%98%E1%9F%92%E1%9E%96%E1%9E%BB%E1%9E%87%E1%9E%B6%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%87%E1%9E%B6%E1%9E%92%E1%9E%B7%E1%9E%94%E1%9E%8F%E1%9F%81%E1%9E%99%E1%9F%92%E1%9E%99&oldid=302048, បានយកមក 2025-06-20 
  15. James A. Tyner, The Killing of Cambodia
  16. "Request Rejected". www.banteaymeanchey.gov.kh. Retrieved 2025-06-20.
  17. "Decree Creates Three New Provinces". khmerization.blogspot.com. December 2008.
  18. "Rejected Request". www.tboungkhmum.gov.kh. Retrieved 2025-06-20.

តំណខាងក្រៅ


Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya