ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ គឺជាការបោះឆ្នោតសកល (បោះដោយផ្ទាល់ពីប្រជាពលរដ្ឋដែលមានសិទ្ធិ ១៨ឆ្នាំឡើងទៅ) សម្រាប់ការជ្រើសរើសតំណាងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន គឺឃុំ-សង្កាត់ ។ ជាទូទៅនៅប្រទេសកម្ពុជា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់មានអាណត្តិ៥ឆ្នាំម្តង។ គណបក្សដែលទទួលបានអាសនៈ ឬការគាំទ្រច្រើនជាងគេនឹងទទួលបានការដឹកនាំ ឬជាមេឃុំ-ចៅសង្កាត់ គណបក្សឈ្នះបន្ទាប់នឹងទទួលបានតួនាទីជាជំទប់ ឬចៅសង្កាត់រង ទី១ និងទី២។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅក្នុងប្រទេសកម្ពុជាចាប់ផ្តើមឡើងដំបូងនៅឆ្នាំ២០០២។ សារៈសំខាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅប្រទេសកម្ពុជាតើអ្វីទៅជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់? ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ គឺជាដំណើរការប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំឡើង ដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋប្រើសិទ្ធិអំណាចរបស់ខ្លួនជ្រើសរើសមេឃុំ ឬចៅសង្កាត់ ព្រមទាំងក្រុមប្រឹក្សាឃុំ ឬសង្កាត់ ដែលជាក្បាលម៉ាស៊ីនដឹកនាំនៅតាមឃុំ-សង្កាត់ ដែលពួកគេកំពុងរស់នៅ។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ គឺជាការបោះឆ្នោតដ៏មានសារៈសំខាន់ទី២ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ។ ក្រុមប្រឹក្សាឃុំ-សង្កាត់ គឺជាអ្នកដឹកនាំថ្នាក់មូលដ្ឋាន ដែលទទួលអំណាចពីរាជរដ្ឋាភិបាល។ ក្រុមប្រឹក្សាឃុំ-សង្កាត់ តាមឃុំ-សង្កាត់នីមួយៗមានសមាជិកពី ៥ ដល់ ១១នាក់ ដែលសមាមាត្រទៅនឹងចំនួនប្រជាជននៅក្នុងតាមឃុំ-សង្កាត់។ ក្រុមប្រឹក្សាឃុំ-សង្កាត់ ដឹកនាំដោយប្រធានមួយរូបដែលត្រូវបានជ្រើសរើសចេញ ពីគណបក្សដែលទទួលបានសំឡេងគាំទ្រពីប្រជាជនច្រើនជាងគេ។ ការបង្កើតឱ្យមានក្រុមប្រឹក្សាឃុំ-សង្កាត់ តាមរយៈការបោះឆ្នោតជាសាកល គឺជារបត់នយោបាយដ៏សំខាន់មួយនៅកម្ពុជា។ សំខាន់នៅត្រង់ថា អាជ្ញាធរមូលដ្ឋានជាអ្នកដឹកនាំផ្ទាល់ និងនៅកៀកប្រជាពលរដ្ឋនោះ ធ្លាប់តែទទួលការតែងតាំងពីថ្នាក់លើ។ ប៉ុន្តែចាប់តាំងពីឆ្នាំ២០០២មក ក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវបានប្រជាពលរដ្ឋជាអ្នកបោះឆ្នោតជ្រើសរើសដោយផ្ទាល់។ តាមរយៈការបោះឆ្នោតនេះ មន្ត្រីឃុំ-សង្កាត់ ត្រូវតែបង្ហាញការទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋឱ្យបានច្រើន បើមិនដូច្នោះទេ ពួកគេនឹងត្រូវប្រជាពលរដ្ឋទម្លាក់ចេញពីអំណាចតាមរយៈសន្លឹកឆ្នោត៥ឆ្នាំម្តង។
លក្ខខណ្ឌដើម្បីអាច បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់បានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវបានធ្វើឡើងយ៉ាងទៀងទាត់រៀងរាល់៥ឆ្នាំម្តង។ យោងតាមនីតិវិធីនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ដើម្បីអាចចូលរួមឈ្មោះឱ្យគេបោះឆ្នោត និងចូលរួមបោះឆ្នោតបាន ត្រូវ៖ បេក្ខភាពក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាអ្នកឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវបានជ្រើសមកពីគណបក្សនយោបាយ ដែលបានចុះបញ្ជីចូលរួមបោះឆ្នោតជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ បេក្ខភាពក្រុមប្រឹក្សាឃុំ-សង្កាត់ ក៏ត្រូវបានចុះបញ្ជីឈ្មោះជាមួយ គ.ជ.ប ផងដែរ។ ប្រជាពលរដ្ឋ ឬអ្នកដែលអាចបោះឆ្នោតបាន ត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់ អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត។ ប្រវត្តិនៃ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ខាងក្រោមនេះ គឺជាទិន្នន័យនៃលទ្ធផលបោះឆ្នោត៤អាណត្តិកន្លងទៅ៖ * អាណត្តិទី១ ៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី១ ដែលធ្វើឡើងនៅឆ្នាំ២០០២ មានគណបក្សចំនួន ៨ បានចូលរួមប្រកួតប្រជែង ហើយមានតែគណបក្ស ៤ ប៉ុណ្ណោះ ដែលទទួលបានអាសនៈ សរុបចំនួន ១១.២៦១ អាសនៈ។ អាសនៈរបស់គណបក្សនយោបាយ ដែលទទួលបានពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី១ រួមមាន៖
* អាណត្តិទី២ ៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី២ ដែលធ្វើឡើងនៅឆ្នាំ២០០៧ មានគណបក្សនយោបាយចូលរួមចំនួន១២ ប៉ុន្តែមានគណបក្សតែ ៥ ប៉ុណ្ណោះ ទទួលបានអាសនៈ សរុបចំនួន ១១,៣៥៣ អាសនៈ។ អាសនៈរបស់គណបក្សនយោបាយ ដែលទទួលបានពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី២ រួមមាន៖
* អាណត្តិទី៣ ៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ ដែលធ្វើឡើងនៅឆ្នាំ២០១២ មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន១០ ប៉ុន្តែមានគណបក្សនយោបាយចំនួន ៧ ប៉ុណ្ណោះ ទទួលបានអាសនៈសរុប ១១,៤៥៩ អាសនៈ ដែលមានឃុំ-សង្កាត់ សរុប ចំនួន ១,៦៣៣ ។ អាសនៈរបស់គណបក្សនយោបាយ ដែលទទួលបានពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី២ រួមមាន៖
* អាណត្តិទី៤ ៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ដែលធ្វើឡើងនៅឆ្នាំ២០១៧ មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន១២ ប៉ុន្តែគណបក្សនយោបាយចំនួន ៧ ប៉ុណ្ណោះ ទទួលបានអាសនៈសរុប ១១,៥៧២ អាសនៈ ដែលមានឃុំ-សង្កាត់ សរុប ចំនួន ១,៦៤៦ ។
* អាណត្តិទី៥ ៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលធ្វើឡើងនៅឆ្នាំ២០២២ មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន១៧ ប៉ុន្តែគណបក្សនយោបាយចំនួន ៩ ប៉ុណ្ណោះ ទទួលបានអាសនៈសរុប ១១,៦២២ អាសនៈ ដែលមានឃុំ-សង្កាត់ សរុប ចំនួន ១,៦៥២ ។
ឯកសារយោង ៖
|
Portal di Ensiklopedia Dunia