កិរិណីទេវី
កិរិណីទេវី (អង់គ្លេស: Kirinei Devi) ជាបុត្រីមួយអង្គក្នុងចំណោម បុត្រីទាំង ៧អង្គ របស់អទិទេព មហាព្រហ្ម (Maha Brahma) ដែលជាអវតារ ព្រហ្មលោកកេរស្វរៈ (Brahma Lokesvara) នៃ ពុទ្ធសាសនា មហាយាន (Buddha Mahayana), ព្រះមាតា របស់នាងមាននាមថា ព្រះម៉ែមន្ទ្រា ជាអវតារ នៃ អវលោកកេតិស្វរៈ (Avalokitesvara) អទិទេពស្រីដែលមានដៃ ១០០០ (១ពាន់) ដែលអាចបែងភាគបានចំនួន ១០៨ អវតារ ដោយនាងជាអទិទេព មិនបង្ករកំណើតកូនដោយការរួមសង្វាសនោះទេ ទើបព្រះមហាព្រហ្ម ផ្ដល់នូវដួងគ្រាប់អង្កាំចំនួន ៧គ្រាប់ ដើម្បីឱ្យនាងអាចបង្ករកំណើតដោយឯងៗបាន នាងបានប្រសូត្របុត្រីទាំង ៧អង្គ ក្រោមដើមរាសីសួគ៌ាដ៏ពិសិដ្ឋមួយ ការផ្ដល់កំណើតដល់បុត្រីទាំង៧ បានតំណាងឱ្យថ្ងៃទាំង៧ នាជម្ពូទ្វីបយើងនេះ ក្នុងលទ្ធិពុទ្ធសាសនា មហាយាន ។[១] កិរិណីទេវី នៃទេវតាសង្ក្រាន្តKirinei Devi of Devata Sangkran ទំនាក់ទំនង រវាងហិណ្ឌូសាសនា និង ពុទ្ធសាសនា មហាយាន បានចាក់ឬសគល់នៅក្នុងប្រទេសកម្ពុជាយ៉ាងរឹងមាំ ចាប់តាំងពីស.វទី១០ មកម៉្លេះ ដោយជំនឿនៃបរិបទសាសនាទាំងពីរ ត្រូវបានផ្គួបបញ្ចូលគ្នា តាមរយៈរឿងព្រេងទេវៈកថាជាច្រើន ដែលជាស្នាដៃនិពន្ធរបស់អ្នកប្រាជ្ញជនជាតិខ្មែរ ក្នុងការច្នៃ រឿងព្រេងទេវៈកថារបស់សាសនាហិណ្ឌូ ឱ្យទៅជារឿងព្រេងដែលមានចរឹតលក្ខណៈ ខុសប្លែកពីប្រទេសឥណ្ឌា ដើម្បីបង្កើតបាននូវរចនាបថដែលជារបស់ខ្លួនតាមរយៈការប្រែសម្រួល (Versions Edition) បើទោះជាប្រទេសកម្ពុជាទទួលឥទ្ធិពល សាសនា វប្បធម៌ពីប្រទេសឥណ្ឌាយ៉ាងណាក្ដី ក៏ផ្នត់គំនិតនៃបុព្វបុរសខ្មែរ បានធ្វើការប្រែសម្រួលកែច្នៃលម្អនូវសិល្បៈរបស់ខ្លួនឱ្យមានភាពខុសប្លែកដាច់ដោយឡែកពី ប្រទេសឥណ្ឌា ផងដែរ ។ តាមរយៈរឿងទេវៈកថា អំពីចូលឆ្នាំខ្មែរ យើងតែងសង្កេតឃើញថា ដំណើររឿង ធម្មបាលកុមារ ដែលជា អវតារ ព្រះពោធិសត្វ (Bodhisattva) នៃពុទ្ធសាសនាមហាយាន បានភ្នាល់គ្នាអំពីសិរី ទាំងបីប្រការ របស់មនុស្ស ជាមួយនិង មហាព្រហ្ម ដែលជាអទិទេព នៃហិណ្ឌូសាសនា ដែលជាអវតាររបស់ ព្រះព្រហ្ម ដែលភ្នាល់ចាញ់ នូវប្រស្នាទាំងបីប្រការនោះ ហើយព្រះសិរសា របស់ព្រះកុបិលមហាព្រហ្ម ត្រូវបានបុត្រីខ្លួន ទាំង៧អង្គ ផ្លាសវេនគ្នា មកដង្ហែរព្រះសិរសា ដែលជាក្បាលឪពុករបស់ខ្លួនជារៀងរាល់ឆ្នាំ ដែលត្រូវជាថ្ងៃសង្កាន្ត នៃពិធីបុណ្យ ចូលឆ្នាំខ្មែរ ។ អ្នកនិពន្ធកម្ពុជា បានបំប្លែងឱ្យយើងយល់បានថា ព្រះមហាព្រហ្ម ដែលជាហិណ្ឌូសាសនា បានភ្នាល់ចាញ់ ធម្មបាលកុមារ នៃ ព្រះពុទ្ធសាសនា និង បានបែងភាគទៅជាព្រះ ឈ្មោះ លោកកេរស្វរៈ នៃពុទ្ធសាសនាមហាយាន ដែលមានតឹកតាងជា ប្រាសាទបាយ័ន មកដល់សព្វថ្ងៃនេះ ។ មិនថា ហិណ្ឌូសាសនា មិនថា ពុទ្ធសាសនា មហាយាន សុទ្ធតែមានជំនឿគោរពទៅលើព្រះ និង ពួកទេវតា ដែលមានចំនួន ៣៣ពួក ដូចនេះហើយ ទើបហិណ្ឌូសាសនា និង ពុទ្ធសាសនា មហាយាន មានទំនាក់ទំនងនិងគ្នា យូរលង់ណាស់មកហើយ ដោយពាក្យនៃ ទេវតាសង្ក្រាន្ត មានន័យថា ទេវតានៃឆ្នាំថ្មី ដែលត្រូវបានពលរដ្ឋកម្ពុជា រៀបចំគ្រឿងដង្វាយ គោរពបូជាបួងសួងមកដល់ពេលបច្ចុប្បន្ននេះ ។ ដោយការយាងមកដល់ជម្ពូទ្វីបមនុស្សលោករបស់ទេវតា នៃហិណ្ឌូសាសនា និង ទេវតា នៃពុទ្ធសាសនាមហាយាន ទើបកម្ពុជាហៅថៃ្ងនៃការមកដល់នេះថា មហាសង្ក្រាន្ត (Maha Sangkran) ដែលមាននៃថា ឆ្នាំថ្មីដ៏ប្រសើរ (The Great New Year) ដែលធ្វើការហៅសម្គាល់មកដល់ពេលបច្ចុប្បន្ននេះ ។[២] រូបធាតុ នៃទេវតាសង្ក្រាន្តPhysical of Devata Sangkran ទេវតាសង្ក្រាន្ត ជាតួអង្គរូបធាតុមួយ តំណាងឱ្យ រាង្គកាយជាធម្មជាតិ ដែលផ្សារភ្ជាប់ទៅនិង វិជ្ជាហោរាសាស្ត្ររបស់កម្ពុជា គ្រប់តួអង្គអទិទេពទេវៈ របស់កម្ពុជា សុទ្ធតែបង្កើតឡើងតាមច្បាប់ធម្មជាតិ មិនមែនជាការនិពន្ធឱ្យតែបានៗ និងមិនមែនជាការបង្កើតតួអង្គ ដោយមិនមានអត្ថន័យពេញលេញនោះទេ ។ តួអង្គទេវតាសង្ក្រាន្ត គ្រងពណ៌សំលៀកបំពាក់ ទៅតាមចរឹតលក្ខណៈ នៃរូបធាតុ ដែលជារាង្គកាយធម្មជាតិ ដែលកើតមាននៅក្នុងចក្រវាឡ របស់យើងនេះ ដើម្បីផ្សារភ្ជាប់ទៅ និង សង្គមវិទ្យាសាស្ត្រពិត របស់មនុស្សននៅលើផែនដី ។[៣] នាង កិរិណីទេវី គឺជាអទិទេព តំណាងឱ្យ ភពព្រហស្បតិ៍ និង តំណាងឱ្យ ថ្ងៃព្រហស្បតិ៍ នៃថ្ងៃទាំង៧របស់ផែនដី ។
ពណ៌មង្គល នៃ ទេវតាសង្ក្រាន្តThe color of happiness of Devata Sangkran ពណ៌មង្គល នៃទេវតាសង្ក្រាន្តទាំង៧អង្គ តំណាងឱ្យពណ៌នៃភាពរុងរឿង តាមច្បាប់ធម្មជាតិ ទៅផ្សារភ្ជាប់និង រូបធាតុ របស់ក្រុមតារានិករ នៅក្នុងប្រព័ន្ធចក្រវាឡ ទេវតាសង្ក្រាន្តទាំង៧ ដែលតំណាងឱ្យថ្ងៃទាំង៧ នៅលើផែនដី ក៏ដូចជាតំណាង ឱ្យភពទាំង៧នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងនេះ ដើម្បីអាចផ្សារភ្ជាប់ ទៅនិងក្បួនវិជ្ជាហោរាសាស្ត្ររបស់កម្ពុជា ដើម្បីអាចធ្វើការបកស្រាយ ចរិតលក្ខណៈ របស់មនុស្សម្នាក់ៗ ទៅតាមពណ៌ដែលតំណាង ឱ្យថ្ងៃកំំណើត របស់ពួកគេ ។ ក្រុមបុរាណាចារ្យ មិនធ្លាប់ជួបទាល់តែសោះ ដែលពណ៌មង្គលរបស់ទេវតា សង្ក្រាន្តត្រូវបាន ក្រុមហោរាសាស្ត្រមួយចំនួននៅកម្ពុជា ផ្លាសប្ដូរជាពណ៌ខ្មៅ ជាពណ៌នៃភាពអពមង្គល និង ជាពណ៌ដែលត្រូវជានិមិត្តសញ្ញារូបធាតុរបស់ពួកបិសាច និង ពណ៌ស ជាពណ៌នៃភាពបរិសុទ្ធ និង ជាពណ៌ដែលត្រូវជានិមិត្តសញ្ញារូបធាតុនៃការបូជា នៅក្នុងកំណត់ត្រាពណ៌ សិរីមង្គលរបស់កម្ពុជា ពណ៌ដែលត្រូវបានដកចេញពីអត្ថន័យពណ៌មង្កល នៅក្នុងវប្បធម៌របស់កម្ពុជា នោះគឺពណ៌ខ្មៅ និង ពណ៌ស ។ ទេវតាសង្ក្រាន្តដែលយាងមកជម្ពូទ្វីបមនុស្សលោក ក្នុងវប្បធម៌កម្ពុជា តែងតែនាំមកសិរីរុងរឿង និង ភាពល្អនៅក្នុងប្រទេសកម្ពុជា ប្រជានុរាស្ត្រឯណាចង់ឃើញទេវតា នាំភាពអពមង្គលចូលមកក្នុងប្រទេសនោះ វាជារឿងដែលមិនអាចទទួលយកបាន ក្នុងការបំភ្លៃពណ៌មង្គលរបស់កម្ពុជា បកស្រាយតាមចិត្តគំនិតរបស់ខ្លួន ហ៊ានអារកាត់វែកញែកបែងចែក ពណ៌មង្គលទេវតាសង្ក្រាន្ត តាមអំពើចិត្ត ។[៤] ទេវតាសង្ក្រាន្តទាំង៧The 7 Devata Sangkran ទេវតាសង្ក្រាន្តទាំង៧ សម្ដែងកិរិយា អំពីការចេញហែរ សិរសា កុបិលមហាព្រហ្ម ដោយកំណត់ទៅតាមពេលវេលាច្បាស់លាស់ ជាមួយនិង ឈ្មោះទេវតាសង្ក្រាន្តទាំង ៧ និង គ្រឿងអាភរណៈ នៃដំណើរមកដល់ដែលបានចងក្រងដោយក្រុម កិច្ចការនៃ ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ ពុទ្ធសនបណ្ឌិត្យកម្ពុជាក្នុងឆ្នាំ ១៩៦០ ។ [៥]
កំណត់ចំណាំកិរិណីទេវី សាស្ត្រាវុធក្នុងព្រះហត្ថ ៖ ឆ្វេងកាន់ "កាំភ្លើង" (វជ្រ) ដែលដូចគ្នាទៅ និង ចរិយា របស់ទេវៈ ព្រហស្បតិ៍ ក្នុងគម្ពីរវេទ ដែលពាក្យ កាំភ្លើង អាចមានន័យថា កាំរស្មីនៃភ្លើង ឬ អាចកាន់ដុំភ្លើង តាមការយល់ឃើញរបស់លោកបណ្ឌិត មីសែលត្រាណេ ឆ្នាំ 2001 ។ តាមការយល់ឃើញរបស់ អ្នកមួយចំនួន កាំភ្លើង មានន័យថា ទម្រង់ព្រះអគ្គី នៅក្នុងឯកសារអំពីប្រការកិរិយា នាង កិរិណីទេវី មិនបានបញ្ចាក់ថា នាងកិរិណីទេវី ត្រូវកាន់ កាំភ្លើងយន្ត កាំភ្លើងស្នារ កាំភ្លើងឈើ ឬ កាំភ្លើងធំនោះទេ ដោយសរសេរត្រឹម ពាក្យកាំភ្លើង ដែលអាចមានន័យថា កាំរស្មីនៃភ្លើង ឬ កាំរន្ទះនេះឯង ដើម្បីទាក់ទងប្រការប្រុងប្រយ័ត្ន ទៅនិង បាតុភូតធម្មជាតិ កើតឡើងដោយគ្រោះ រន្ទះបាញ់ ឬ ព្យុះភ្លៀងរន្ទះ តាមការទស្សន៍ទាយ របស់ក្បួនហោរាផ្សេងៗ ដែលត្រូវប្រយ័ត្នពី ប្រការខ្យល់ព្យុះធំៗ ពេញមួយឆ្នាំនេះ ។ ហើយអ្នកមួយចំនួន បានលើកឡើងថា វជ្រវុធ កាន់បានតែ ព្រះឥន្ទ្រ ប៉ុនណោះ ដែលជាការយល់ខុសទាំងស្រុង នៅក្នុងគម្ពីរ ព្រហ្មញ្ញសាសនា អវុធទេព របស់ អង្គទេពនីមួយៗ ត្រូវភ្ជាប់និងឈ្មោះអង្គទេពនោះផងដែរ ដូចជា វជ្រ មិនមែនជាអាវុធផ្ដាច់មុខ របស់ព្រះឥន្ទ្រនោះទេ ត្បិតព្រះ គ្រឹះស្នា ក៏កាន់បាន ព្រះព្រហស្បតិ៍ ក៏អាចកាន់បានដូចគ្នា...។ ប្រការយល់
ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១១មក ក្រុមជំនុំទំនៀមទម្លាប់ខ្មែរនៃពុទ្ធសាសនបណ្ឌិត្យលែងមានភារកិច្ចរៀបចំចងក្រងបោះពុម្ពប្រតិទិន និងមហាសង្ក្រាន្តទៀតហើយ ។ ក្រុមជំនុំទំនៀមទម្លាប់ខ្មែរនៃពុទ្ធសាសនបណ្ឌិត្យ ដែលបានបោះពុម្ពចេញផ្សាយកន្លងមក មិនដែលគូរ កិរិយា កិរិណីទេវី កាន់កាំភ្លើងយន្តនោះទេ ។ គត្តិយុត្ត នៃ Video ទេវតាសង្ក្រាន្ត ទទកក្រុមបុរាណាចារ្យ បានមើលឃើញពីការរៀបចំបង្កើត Video ទេវតាសង្ក្រាន្ត របស់ទូរទស្សន៍ជាតិកម្ពុជា ដែលហៅកាត់ថា ទទក , Video ជារៀងរាល់់ឆ្នាំ មើលទៅមិនល្អនោះទេ ធ្វើឱ្យតែរួចពីដៃ ធ្វើឱ្យតែបានៗ ពួកគេមិនគិតថា Video ដែលថតផ្សាយចេញទៅ ជា Video តំណាងឱ្យវប្បធម៌ប្រពៃណីជាតិខ្មែរទូទាំងប្រទេស និង បង្ហាញទៅជនបរទេស នៅក្នុងសកលលោកផងដែរ បើ Video តុបតែងទេវតាតំណាងជាតិអន់ដូចនេះ តើមុខមាត់ ព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងប្រចាំប្រទេស នោះគឺក្រសួងវប្បធម៌ទៅជាយ៉ាងណា ? ចំនុច ដែលអស់លោក គួរពិចារណា
មើលផងដែរឯកសារយោង
|
Portal di Ensiklopedia Dunia