មហោទរាទេវី
មហោទរាទេវី (អង់គ្លេស: Mohoatora Devi) ជាបុត្រីមួយអង្គក្នុងចំណោម បុត្រីទាំង ៧អង្គ របស់អទិទេព មហាព្រហ្ម (Maha Brahma) ដែលជាអវតារ ព្រហ្មលោកកេរស្វរៈ (Brahma Lokesvara) នៃ ពុទ្ធសាសនា មហាយាន (Buddha Mahayana), ព្រះមាតា របស់នាងមាននាមថា ព្រះម៉ែមន្ទ្រា ជាអវតារ នៃ អវលោកកេតិស្វរៈ (Avalokitesvara) អទិទេពស្រីដែលមានដៃ ១០០០ (១ពាន់) ដែលអាចបែងភាគបានចំនួន ១០៨ អវតារ ដោយនាងជាអទិទេព មិនបង្ករកំណើតកូនដោយការរួមសង្វាសនោះទេ ទើបព្រះមហាព្រហ្ម ផ្ដល់នូវដួងគ្រាប់អង្កាំចំនួន ៧គ្រាប់ ដើម្បីឱ្យនាងអាចបង្ករកំណើតដោយឯងៗបាន នាងបានប្រសូត្របុត្រីទាំង ៧អង្គ ក្រោមដើមរាសីសួគ៌ាដ៏ពិសិដ្ឋមួយ ការផ្ដល់កំណើតដល់បុត្រីទាំង៧ បានតំណាងឱ្យថ្ងៃទាំង៧ នាជម្ពូទ្វីបយើងនេះ ក្នុងលទ្ធិពុទ្ធសាសនា មហាយាន ។[១] មហោទរាទេវី នៃទេវតាសង្ក្រាន្តMohoatora Devi of Devata Sangkran ទំនាក់ទំនង រវាងហិណ្ឌូសាសនា និង ពុទ្ធសាសនា មហាយាន បានចាក់ឬសគល់នៅក្នុងប្រទេសកម្ពុជាយ៉ាងរឹងមាំ ចាប់តាំងពីស.វទី១០ មកម៉្លេះ ដោយជំនឿនៃបរិបទសាសនាទាំងពីរ ត្រូវបានផ្គួបបញ្ចូលគ្នា តាមរយៈរឿងព្រេងទេវៈកថាជាច្រើន ដែលជាស្នាដៃនិពន្ធរបស់អ្នកប្រាជ្ញជនជាតិខ្មែរ ក្នុងការច្នៃ រឿងព្រេងទេវៈកថារបស់សាសនាហិណ្ឌូ ឱ្យទៅជារឿងព្រេងដែលមានចរឹតលក្ខណៈ ខុសប្លែកពីប្រទេសឥណ្ឌា ដើម្បីបង្កើតបាននូវរចនាបថដែលជារបស់ខ្លួនតាមរយៈការប្រែសម្រួល (Versions Edition) បើទោះជាប្រទេសកម្ពុជាទទួលឥទ្ធិពល សាសនា វប្បធម៌ពីប្រទេសឥណ្ឌាយ៉ាងណាក្ដី ក៏ផ្នត់គំនិតនៃបុព្វបុរសខ្មែរ បានធ្វើការប្រែសម្រួលកែច្នៃលម្អនូវសិល្បៈរបស់ខ្លួនឱ្យមានភាពខុសប្លែកដាច់ដោយឡែកពី ប្រទេសឥណ្ឌា ផងដែរ ។ តាមរយៈរឿងទេវៈកថា អំពីចូលឆ្នាំខ្មែរ យើងតែងសង្កេតឃើញថា ដំណើររឿង ធម្មបាលកុមារ ដែលជា អវតារ ព្រះពោធិសត្វ (Bodhisattva) នៃពុទ្ធសាសនាមហាយាន បានភ្នាល់គ្នាអំពីសិរី ទាំងបីប្រការ របស់មនុស្ស ជាមួយនិង មហាព្រហ្ម ដែលជាអទិទេព នៃហិណ្ឌូសាសនា ដែលជាអវតាររបស់ ព្រះព្រហ្ម ដែលភ្នាល់ចាញ់ នូវប្រស្នាទាំងបីប្រការនោះ ហើយព្រះសិរសា របស់ព្រះកុបិលមហាព្រហ្ម ត្រូវបានបុត្រីខ្លួន ទាំង៧អង្គ ផ្លាសវេនគ្នា មកដង្ហែរព្រះសិរសា ដែលជាក្បាលឪពុករបស់ខ្លួនជារៀងរាល់ឆ្នាំ ដែលត្រូវជាថ្ងៃសង្កាន្ត នៃពិធីបុណ្យ ចូលឆ្នាំខ្មែរ ។ អ្នកនិពន្ធកម្ពុជា បានបំប្លែងឱ្យយើងយល់បានថា ព្រះមហាព្រហ្ម ដែលជាហិណ្ឌូសាសនា បានភ្នាល់ចាញ់ ធម្មបាលកុមារ នៃ ព្រះពុទ្ធសាសនា និង បានបែងភាគទៅជាព្រះ ឈ្មោះ លោកកេរស្វរៈ នៃពុទ្ធសាសនាមហាយាន ដែលមានតឹកតាងជា ប្រាសាទបាយ័ន មកដល់សព្វថ្ងៃនេះ ។ មិនថា ហិណ្ឌូសាសនា មិនថា ពុទ្ធសាសនា មហាយាន សុទ្ធតែមានជំនឿគោរពទៅលើព្រះ និង ពួកទេវតា ដែលមានចំនួន ៣៣ពួក ដូចនេះហើយ ទើបហិណ្ឌូសាសនា និង ពុទ្ធសាសនា មហាយាន មានទំនាក់ទំនងនិងគ្នា យូរលង់ណាស់មកហើយ ដោយពាក្យនៃ ទេវតាសង្ក្រាន្ត មានន័យថា ទេវតានៃឆ្នាំថ្មី ដែលត្រូវបានពលរដ្ឋកម្ពុជា រៀបចំគ្រឿងដង្វាយ គោរពបូជាបួងសួងមកដល់ពេលបច្ចុប្បន្ននេះ ។ ដោយការយាងមកដល់ជម្ពូទ្វីបមនុស្សលោករបស់ទេវតា នៃហិណ្ឌូសាសនា និង ទេវតា នៃពុទ្ធសាសនាមហាយាន ទើបកម្ពុជាហៅថៃ្ងនៃការមកដល់នេះថា មហាសង្ក្រាន្ត (Maha Sangkran) ដែលមាននៃថា ឆ្នាំថ្មីដ៏ប្រសើរ (The Great New Year) ដែលធ្វើការហៅសម្គាល់មកដល់ពេលបច្ចុប្បន្ននេះ ។[២] រូបធាតុ នៃទេវតាសង្ក្រាន្តPhysical of Devata Sangkran ទេវតាសង្ក្រាន្ត ជាតួអង្គរូបធាតុមួយ តំណាងឱ្យ រាង្គកាយជាធម្មជាតិ ដែលផ្សារភ្ជាប់ទៅនិង វិជ្ជាហោរាសាស្ត្ររបស់កម្ពុជា គ្រប់តួអង្គអទិទេពទេវៈ របស់កម្ពុជា សុទ្ធតែបង្កើតឡើងតាមច្បាប់ធម្មជាតិ មិនមែនជាការនិពន្ធឱ្យតែបានៗ និងមិនមែនជាការបង្កើតតួអង្គ ដោយមិនមានអត្ថន័យពេញលេញនោះទេ ។ តួអង្គទេវតាសង្ក្រាន្ត គ្រងពណ៌សំលៀកបំពាក់ ទៅតាមចរឹតលក្ខណៈ នៃរូបធាតុ ដែលជារាង្គកាយធម្មជាតិ ដែលកើតមាននៅក្នុងចក្រវាឡ របស់យើងនេះ ដើម្បីផ្សារភ្ជាប់ទៅ និង សង្គមវិទ្យាសាស្ត្រពិត របស់មនុស្សននៅលើផែនដី ។[៣] នាង មហោទរាទេវី គឺជាអទិទេព តំណាងឱ្យ ភពសៅរ៍ និង តំណាងឱ្យ ថ្ងៃសៅរ៍ នៃថ្ងៃទាំង៧របស់ផែនដី ។
ពណ៌មង្គល នៃ ទេវតាសង្ក្រាន្តThe color of happiness of Devata Sangkran ពណ៌មង្គល នៃទេវតាសង្ក្រាន្តទាំង៧អង្គ តំណាងឱ្យពណ៌នៃភាពរុងរឿង តាមច្បាប់ធម្មជាតិ ទៅផ្សារភ្ជាប់និង រូបធាតុ របស់ក្រុមតារានិករ នៅក្នុងប្រព័ន្ធចក្រវាឡ ទេវតាសង្ក្រាន្តទាំង៧ ដែលតំណាងឱ្យថ្ងៃទាំង៧ នៅលើផែនដី ក៏ដូចជាតំណាង ឱ្យភពទាំង៧នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងនេះ ដើម្បីអាចផ្សារភ្ជាប់ ទៅនិងក្បួនវិជ្ជាហោរាសាស្ត្ររបស់កម្ពុជា ដើម្បីអាចធ្វើការបកស្រាយ ចរិតលក្ខណៈ របស់មនុស្សម្នាក់ៗ ទៅតាមពណ៌ដែលតំណាង ឱ្យថ្ងៃកំំណើត របស់ពួកគេ ។ ក្រុមបុរាណាចារ្យ មិនធ្លាប់ជួបទាល់តែសោះ ដែលពណ៌មង្គលរបស់ទេវតា សង្ក្រាន្តត្រូវបាន ក្រុមហោរាសាស្ត្រមួយចំនួននៅកម្ពុជា ផ្លាសប្ដូរជាពណ៌ខ្មៅ ជាពណ៌នៃភាពអពមង្គល និង ជាពណ៌ដែលត្រូវជានិមិត្តសញ្ញារូបធាតុរបស់ពួកបិសាច និង ពណ៌ស ជាពណ៌នៃភាពបរិសុទ្ធ និង ជាពណ៌ដែលត្រូវជានិមិត្តសញ្ញារូបធាតុនៃការបូជា នៅក្នុងកំណត់ត្រាពណ៌ សិរីមង្គលរបស់កម្ពុជា ពណ៌ដែលត្រូវបានដកចេញពីអត្ថន័យពណ៌មង្កល នៅក្នុងវប្បធម៌របស់កម្ពុជា នោះគឺពណ៌ខ្មៅ និង ពណ៌ស ។ ទេវតាសង្ក្រាន្តដែលយាងមកជម្ពូទ្វីបមនុស្សលោក ក្នុងវប្បធម៌កម្ពុជា តែងតែនាំមកសិរីរុងរឿង និង ភាពល្អនៅក្នុងប្រទេសកម្ពុជា ប្រជានុរាស្ត្រឯណាចង់ឃើញទេវតា នាំភាពអពមង្គលចូលមកក្នុងប្រទេសនោះ វាជារឿងដែលមិនអាចទទួលយកបាន ក្នុងការបំភ្លៃពណ៌មង្គលរបស់កម្ពុជា បកស្រាយតាមចិត្តគំនិតរបស់ខ្លួន ហ៊ានអារកាត់វែកញែកបែងចែក ពណ៌មង្គលទេវតាសង្ក្រាន្ត តាមអំពើចិត្ត ។[៤] ទេវតាសង្ក្រាន្តទាំង៧The 7 Devata Sangkran ទេវតាសង្ក្រាន្តទាំង៧ សម្ដែងកិរិយា អំពីការចេញហែរ សិរសា កុបិលមហាព្រហ្ម ដោយកំណត់ទៅតាមពេលវេលាច្បាស់លាស់ ជាមួយនិង ឈ្មោះទេវតាសង្ក្រាន្តទាំង ៧ និង គ្រឿងអាភរណៈ នៃដំណើរមកដល់ដែលបានចងក្រងដោយក្រុម កិច្ចការនៃ ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ ពុទ្ធសនបណ្ឌិត្យកម្ពុជាក្នុងឆ្នាំ ១៩៦០ ។ [៥]
ចនព្រះកាណ៌ មហោទរាទេវីចនព្រះកាណ៌ ទេវតាសង្ក្រាន្ត មានន័យថា ផ្កាលម្អត្រចៀក ផ្កាមានច្រើប្រភេទណាស់ ហេតុអ្វី មហោទរាទេវី លម្អផ្កាត្រកៀត (ផ្កាកំប្លោក) ? មហោទរាទេវី ទេវតាសង្ក្រាន្ត ថ្ងៃសៅរ៍ ដូចនេះក្បួនតារាសាស្ត្រ ថ្ងៃសៅរ៍ តំណាងឱ្យ ផ្កាយនក្ខត្តឫក្ស របស់ព្រហ្មញ្ញសាសនា ឈ្មោះ ព្រះសានី ដែលយកផ្កាត្រកៀត មកធ្វើជាឱសថថ្នាំប្រឆាំង និង ជំងឺអាសន្នរោគផ្សេងៗ បច្ចុប្បន្ន ផ្កាកំប្លោក ត្រូវគេយកធ្វើជាឱ្យសថថ្នាំផងដែរ ។
គ្រឿងអាភរណៈ មហោទរាទេវីគ្រឿងអាភរណៈ មានន័យថា គ្រឿងត្បូង (Gems) ត្បូងប្រដាប់កាយដូចជា៖ ចិញ្ចៀន ក្រវិល ខ្សែរក ខ្សែរដៃ ការដាំត្បូងទៅលើសំលៀកបំពាក់ផ្សេងៗ ។ មហោទរាទេវី ទេវតាសង្ក្រាន្ត ថ្ងៃសៅរ៍ ដូចនេះក្បួនតារាសាស្ត្រ ថ្ងៃសៅរ៍ តំណាងឱ្យ ផ្កាយនក្ខត្តឫក្ស របស់ព្រហ្មញ្ញសាសនា ឈ្មោះ ព្រះសានី (Shani) ដែលបានខេ្វះកែវភ្នែករបស់ខ្លួន ថ្វាយចំពោះព្រះឥសូរ ដោយភាពស្មោះត្រង់ ដូចនេះព្រះឥសូរបានប្រទាននាមថា ព្រះនៃភាពងងឹត (God of Darkness) កែវភ្នែកព្រះសានី បានក្លាយជាគ្រាប់ត្បូងដែលមានពណ៌ខៀវទឹកប៊ិច ដូចនេះហើយទើប នាង មហោទរាទេវី អាភរណៈ ត្បូងកណ្ដៀង (Sapphire) ដែលត្បូងកណ្តៀងត្រូវបានគេជឿថាអាចបង្កើនថាមពលនៃការមើលឃើញនៃចិត្តវិញាណ និង ជួយពង្រឹងចិត្តរបស់អ្នកពាក់ ធ្វើឱ្យអារម្មណ៍របស់ពួកគេមានភាពមុតស្រួច និង ជួយឱ្យពួកគេ មានការត្រិះរិះពិចារណាបានខ្ពស់ដើម្បីបង្កើនភាពច្បាស់លាស់ ។ គ្រឿងអាភរណៈ មិនមែនជាអម្ពរពស្ត្រា របស់ទេវតាសង្ក្រាន្តទេ ឈប់នាំគេវង្វេង គ្រឿងអាភរណៈ គឺជាគ្រឿងត្បូង សម្ដៅលើអំណានផ្លូវចិត្ត ដូចនេះមហាសង្ក្រាន្ត ថ្ងៃសៅរ៍ មហោទរាទេវី អាភរណៈ ត្បូងកណ្ដៀង ។
ភក្សាហារ មហោទរាទេវីភក្សាហារ ទេវតាសង្ក្រាន្ត មានន័យថា អាហាររបស់ទេវតាសង្ក្រាន្ត មហោទរាទេវី សោយសាច់ទ្រាយ (សត្វឈ្លូស) ឈ្លូសតំណាងឱ្យ ភាពមិនល្អ ឬ សេចក្ដី ឧបទ្រុព្ទចង្រៃផ្សេងៗ មហោទរាទេវី ទេវតាសង្ក្រាន្ត ថ្ងៃសៅរ៍ ដូចនេះក្បួនតារាសាស្ត្រ ថ្ងៃសៅរ៍ តំណាងឱ្យ ផ្កាយបាបគ្រោះ ជម្ពូទ្វីបមនុស្សលោក កើតមានអំពើបាបកម្មច្រើន ដោយកាយវាចារចិត្ត ក្បួនតម្រូវឱ្យ នាង មហោទរាទេវី សោយសាច់ទ្រាយ ដើម្បីរំដោះគ្រោះបាបកម្ម ដល់មនុស្សលោក ទើបបុរាណខ្មែរ លោកឱ្យសែនព្រេនតាម ភក្សាហារ ទេវតាសង្ក្រាន្ត ។ដល់ទៅពេលអ្នកមួយចំនួនរៀនមិនដល់ផ្នត់គំនិតដូនតា ទៅដៀលថា សោយសាច់ ជាពួកបីសាច លោកមហាបណ្ឌិតមួយចំនួន បាននិយាយថា ទេវតាគេមានអាហារទិព្វសោយហើយ ដូចនេះ ក្រុមបុរាណាចារ្យ មានចម្ងល់មួយចង់សួរអស់លោកថា ហើយចុះបើលោកយល់ដឹងចឹងហើយ ហេតុអ្វីប្រឹងចម្លងចេញពីដូនតាធ្វើអី ម្ដេចក៏លោកមហាបណ្ឌិត មិនតាក់តែងនិពន្ធសាច់រឿងទេវតាសង្ក្រាន្ត បែបថ្មីស្រឡាងមួយមក ? យកមកបោះពុម្ភលក់យកលុយរាល់ថ្ងៃ និង ចម្លងទេ ម្ដេចមិននិពន្ធខ្លួនឯង ?
ពាហនៈ នៃ មហោទរាទេវីពហនៈ ទេវតាសង្ក្រាន្ត មានន័យថា យាន្តជំនិះរបស់ទេវតាសង្ក្រាន្ត ហេតុអ្វី មហោទរាទេវី គង់លើពាហនៈ មយូរា (សត្វក្ងោក) ? មហោទរាទេវី ទេវតាសង្ក្រាន្ត ថ្ងៃសៅរ៍ ដូចនេះក្បួនតារាសាស្ត្រ ថ្ងៃសៅរ៍ តំណាងឱ្យ ផ្កាយនក្ខត្តឫក្ស របស់ព្រហ្មញ្ញសាសនា ឈ្មោះ ព្រះសានី ដែលមានយាន្តជំនិះជាសត្វក្ងោក ដែលជាយាន្តជំនិះមួយក្នុងចំណោមយាន្តជំនិះជាច្រើនទៀតរបស់ព្រះសានី ត្រង់កន្ទុយសត្វក្ងោកមានជានិមិត្តសញ្ញា រូបកែវភ្នែក (Eye symbols) ផ្សារភ្ជាប់ទៅនិង អំណាចថាមពល នៃការមើលឃើញដោយចិត្តវិញាណ ។
ទៅយករបស់ដូនតាមកវិញថ្មីៗនេះ មានមហាបណ្ឌិត និង ពួកក្មេងៗវប្បធម៌មួយចំនួន នាំគ្នាទៅយករបស់ដូនតាមកវិញ វាជារឿងល្អប្រសើរណាស់ ដូចជាឈ្មោះ មហោធរទេវី... ក៏ប៉ុន្តែពួកក្មេងៗវប្បធម៌ មិនបានដឹងទេថា ព្រះបាទ សុីសុវត្ថិ បានប្រកាសឱ្យបោះបង់ការប្រើពាក្យជាសំនៀងសៀម ក្នុងឥទ្ធិពលសង្គមខ្មែរ ទាំងវប្បធម៌ទំនៀមទម្លាប់ត្រូវញែកបំបែកចេញពីគ្នា ដោយមិនឱ្យប្រើពាក្យជាសំនៀងសៀមក្នុងសង្គមវប្បធម៌ខ្មែរទៀតនោះទេ ដូចនេះក្រុមជុំនុំទំនៀមទម្លាប់ខ្មែរ ត្រូវប្ដូរគ្រប់ពាក្យពេចន៍ដែលហៅតាមសំនៀងសៀម មកជាការហៅតាមបែបសំនៀងខ្មែរទាំងអស់ មហោទរាទេវី (អានថា៖ ម.ហោ.ទ.រ៉ា.ទេវី.) ដោយ ទ មិនអានជា ទៈ ហើយពាក្យ រា មិនអានជា រៀ នោះទេ ឧទាហរណ៍: កុមារា (អានថា៖ កុ.ម៉ា.រ៉ា) មិនអានចេញ (កុ.មា.រៀ) ឬ (កុ.មៀ.រៀ) នោះទេ ។ គត្តិយុត្ត នៃ Video ទេវតាសង្ក្រាន្ត ទទកក្រុមបុរាណាចារ្យ បានមើលឃើញពីការរៀបចំបង្កើត Video ទេវតាសង្ក្រាន្ត របស់ទូរទស្សន៍ជាតិកម្ពុជា ដែលហៅកាត់ថា ទទក , Video ជារៀងរាល់់ឆ្នាំ មើលទៅមិនល្អនោះទេ ធ្វើឱ្យតែរួចពីដៃ ធ្វើឱ្យតែបានៗ ពួកគេមិនគិតថា Video ដែលថតផ្សាយចេញទៅ ជា Video តំណាងឱ្យវប្បធម៌ប្រពៃណីជាតិខ្មែរទូទាំងប្រទេស និង បង្ហាញទៅជនបរទេស នៅក្នុងសកលលោកផងដែរ បើ Video តុបតែងទេវតាតំណាងជាតិអន់ដូចនេះ តើមុខមាត់ ព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងប្រចាំប្រទេស នោះគឺក្រសួងវប្បធម៌ទៅជាយ៉ាងណា ? ចំនុច ដែលអស់លោក គួរពិចារណា
ទំនាយទេវតាសង្ក្រាន្តមហាសង្ក្រាន្ត ២០២៤ ទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី យាងចុះមកដោយកិរិយាផ្ទំុបើកព្រះនេត្រ (ដេក) បើកភ្នែកលើខ្នងមយូរ៉ា តំណាងឱ្យសេចក្ដីគិត ឬ ពិចារណា ជម្ពូទ្វីបមនុស្សលោក មានទុកកង្វល់ច្រើនទាក់ទងនិង សេដ្ឋកិច្ចគ្រួសារ ។ ឆ្នាំនេះភពសៅរ៍ជាអធិបតី ទៅសុំទឹកភ្លៀងពីស្ដេចនាគ បាននាគចំនួន 4 ទឹកមានលំនឹងជាធម្មតា មិនតូចក៏មិនធំ ។ ឆ្នាំនេះព្រះសៅរ៍ ធ្វើដំណើរដោយជិះនាគ ជម្ពូទ្វីបមនុស្សលោក កើតមានគ្រោះរញ្ជួញដីច្រើន ។ ភពសៅរ៍ តំណាងឱ្យផ្កាយព្រះគ្រោះ គ្រោះកើតចេញពីពាក្យសម្ដី ជម្ពូទ្វីបមនុស្សលោក វាយប្រហារគ្នាដោយពាក្យសម្ដី ឬ កើតកលយុគផ្នែកការទូត ។ ទំនាយខាងលើ ទស្សន៍ទាយដោយក្រុមបុរាណាចារ្យ ដូចបានជំរាបជូនខាងលើនេះ សម្រាប់បងប្អូនជនរួមជាតិ ។[៦]
កំណត់ចំណាំមហោទរាទេវី ពស្ត្រាសំលៀកបំពាក់គ្រងទៅតាមពណ៌មង្គល ទាំង៧ថ្ងៃ ពណ៌ព្រីងទុំ ឬ ពណ៌ស្វាយក្រមៅ ។ មហោទរាទេវី មិនគ្រងពណ៌ខៀវ នោះទេ សូមចាំថា សៀវភៅមហាសង្ក្រាន្ត ដែលចងក្រងដោយគណៈកម្មការបុណ្យជាតិ គឺជាការចងក្រងទៅតាមអារម្មណ៍ផ្ទាល់ខ្លួន ខុសពីក្បួនតម្រាជាតិ និង មិនពាក់ព័ន្ធ និង សេចក្ដីចងក្រងក្នុងអត្ថបទវីគីភេឌាខ្មែរ ដោយក្រុមបុរាណាចារ្យ នោះទេ ។ បើទេវតាសង្ក្រាន្ត មហោទរាទេវី គ្រងពណ៌មង្គលខុស ផ្ទុយនិងក្បួនតម្រាជាតិ ហើយលើកទៅតាំងលម្អក្នុងទីស្ថានសក្ការៈធំៗ នោះ និងកើតមានហេតុភេតុចម្លែកជាច្រើនដូចជា៖ ១.កើតមានរដ្ឋប្រហារយោធារ ២.ផ្លាសប្ដូរព្រះមហាក្សត្រ ឬ ផ្លាសប្ដូរថ្នាក់ដឹកនាំជាតិ ៣.កើតកល្លយុគសង្គ្រាម ៤.ឆេះរាជដំណាក់ស្ដេច ឬ ឆេះព្រះរាជវាំង ៥.នគរជួបគ្រោះមហន្តរាយធម្មជាតិផ្សេងៗ សូមបញ្ចាក់ថា ពណ៌មង្គលទេវតាសង្ក្រាន្តមិនអាចផ្លាសប្ដូរតាមអំពើចិត្តរបស់អស់លោកទេ ។
ប្រការសែនទេវតារាល់ពេលមានចម្ងល់ណាមួយ ពីប្រជាពលរដ្ឋកម្ពុជាលើកឡើងក្នុងបណ្ដាញសង្គម ទាក់ទង និង អត្ថបទ (Article) ដែលចងក្រងដោយ ក្រុមបុរាណាចារ្យ, អត្ថបទនោះ និង បន្ថែមមាតិកា ដើម្បីបកស្រាយ ឬ ស្រាយសេចក្ដីងឿងឆ្ងល់ទាំងអស់នោះ ។ សង្គមកម្ពុជាមានការគោរពទៅលើពួកទេវតា ដូចនេះ តើគួរសែនទទួលទេវតា ដែរ ឬ ទេ ? ការសែនទទួលទេវតា គឺជាទំនៀម ការសែន ឬ មិនសែន អាស្រ័យទៅលើការជឿរបស់មនុស្សម្នាក់ៗ បើសិនជាអ្នកមានជំនឿអរូបី ជឿលើ អមនុស្ស ខ្មោច ព្រាយបីសាច អារុក្ខអារក្សអ្នកតា និង ទេវតា តែអ្នកមិនបានសែនព្រេនចំពោះទេវតា ដូចនេះអ្នក និង មានជំងឺមកបៀតបៀនជាបន្តបន្ទាប់ក្នុងរង្វង់ពេញមួយឆ្នាំ អ្នកអាចសង្កេតមើលដោយខ្លួនឯងបាន ។ ឧទាហរណ៍: អាយុអ្នកត្រូវអស់ក្នុងឆ្នាំនេះ ហើយអ្នកបានសែនព្រេនទទួលទេវតា ទេវតាអាចប្រទានពរ ប្រោសព្រំឱ្យអ្នករស់បានច្រើនឆ្នាំបន្តទៀត ។ បើចំពោះជាតិសាសន៍ដទៃ ពួកគេមិនសែនទេវតាក៏បានដែរ ពីព្រោះពួកគេមានជំនឿផ្សេងទៅលើព្រះរបស់ពួកគេ ដូចនេះអំណាចផ្លូវចិត្តខុសគ្នា មិនអាចផ្សារភ្ជាប់ចិត្តវិញាណរបស់ពួកគេ ក្នុងជំនឿផ្ទុយបានឡើយ ។ តើចាំបាច់ក្នុងការសែនព្រេនតាម ភក្សាហារ របស់ទេវតាសង្ក្រាន្តដែរ ឬ ទេ ? ការសែនព្រេនតាម ភក្សាហារ របស់ទេវតាគឺ ជារឿងសំខាន់ ឆ្នាំ ២០២៤ នេះ មហោទរាទេវី សោយសាច់ទ្រាយ គឺ សាច់ឈ្លូស បើមិនមានទេអាចយកសត្វជើងបួនមកសែនជំនួសបានដូចជា សាច់ជ្រូក គោ ពពែ... ចង់ចៀនអាំងស្ងោឆារ ស្រាច់តែចិត្តបងប្អូន ការដែលសំខាន់ គឺ ការពោលពាក្យឧបកិច្ច ភក្សាហារ ដែលយើងបានសែន គឺ តំណាងឱ្យការរំដោះគ្រោះមួយ មានន័យថា ក្នុងរយៈពេលពេញមួយឆ្នាំ អ្នកនិងមានគ្រោះមួយ មិនថារឿងការងារ ការរកសុីលក់ដូរ គ្រោះថ្នាក់ផ្សេងៗ អាចនិងត្រូវបានពួកទេវតាជួយបញ្ជៀសចេញ ។ ឆ្នាំ ២០២៤ នេះ ឆ្នាំរោងធាតុឈើ (តាមរង្វាស់ឆ្នាំចន្ទគតិ) មិនមានគ្រោះរាំងស្ងួតឡើយ ។ ពណ៌ដែលមានធាតុប្រឆាំងនិង ទេវតាឆ្នាំថ្មី មហោទរាទេវី មាន ៣ពណ៌ ទី១ ពណ៌បៃតង ដែលជា ពណ៌អាប់រាសី ប្រើប្រាសពណ៌បៃតងច្រើន ធ្វើឱ្យមានសេចក្ដីមិនល្អ ច្រើនមានគ្រោះដោយអគ្គីភ័យ (ភ្លើងឆេះ) ។ ទី២ ពណ៌ផ្ទៃមេឃ ប្រើប្រាសពណ៌នេះច្រើន ធ្វើឱ្យសង្គមគ្រួសារមិនចុះសម្រុង នឹងគ្នា ។ ទី៣ ពណ៌ខៀវ ប្រើប្រាសពណ៌ពណ៌នេះច្រើន អាចធ្វើឱ្យបាត់បង់លាភសំណាង ។ សូមសង្កេតមើលដោយខ្លួនឯង ។ ចំពោះពណ៌មង្គលទេវតាហេតុអ្វី ថៃ ឡាវ មានតំណាលនិទានទាក់ទង និង ទេវតាសង្ក្រាន្ត ទាំងប្រាំពីរដូចកម្ពុជា ? ពីព្រោះពួកគេទទួល ឥទ្ធិពលនេះ ពីចក្រភពខ្មែរ សម័យអង្គរ និទាន កុបិលមហាព្រហ្ម ទាក់ទង និង ពុទ្ធសាសនា មហាយាន ហើយ ថៃ និង ឡាវ កាន់ពុទ្ធសាសនា ថេរវាទ មិនមានតំណាលនិទានទេវតា ទាំងអស់នេះទេ ។ មហោទរាទេវី ថៃ ហៅ មហាថនទេវី អម្ពរពណ៌ស្វាយ ឬ ពណ៌ព្រីងទុំ គេយកពណ៌មង្គលខ្មែរ ម្ចាស់ដើមយកទៅប្រើតាមក្បួនតម្រា កែជោគវាសនាប្រទេស ប្រទេសគេចផុតសង្គ្រាមគ្រប់សម័យកាល ប្រទេសអភិវឌ្ឈន៍ជឿនលឿន ងាកមកសង្គមខ្មែរយើង តែងតែលាបពណ៌ក្ដិចត្រួយអ្នកចេះដឹង ចូលចិត្តឌឺដងដូនតា ប្ដូរទៅប្រើពណ៌ខៀវ ផ្ទុយពីក្បួនតម្រាជាតិ ប្រទេសតែងតែជួបភាពវឹកវរ និង សង្គ្រាម នោះដោយសារតែ សេចក្ដីប្រមាថរបស់ខ្លួន ចំពោះដូនតា ។ ពួកអុឺរ៉ុប អាមេរិក ចិន ដូចគ្នា ពណ៌ស្លាកសញ្ញា ក្រុមហ៊ុនមួយៗ មិនមែនចេះតែដាក់ទេ សុទ្ធតែសិក្សាទាក់ទងនិង ច្បាប់ស្រូបទាញ ពណ៌តំណាងធាតុអ្វីមួយរបស់ធម្មជាតិ និង ខ្លួនរបស់ពួកគេ ។ មើលផងដែរឯកសារយោង
|
Portal di Ensiklopedia Dunia