ខេត្តជ័យភូមិ

ខេត្តជ័យភូមិ
ชัยภูมิ

ទង់

ត្រា
ផែនទីនៃខេត្តជ័យភូមិ
ផែនទីនៃខេត្តជ័យភូមិ
ទីរួមខេត្តក្រុងជ័យភូមិ
ផ្ទៃក្រឡា[]
 • សរុប១២៦៩៨ គម2 (៤៩០៣ ម៉ាយ ការ)
ចំណាត់ថ្នាក់ផ្ទៃក្រឡា០៨
ល្វែងម៉ោងICT (ម.ស.ស.+7)
លេខកូដប្រៃសណីយ៍36xxx
លេខកូដហៅទូរស័ព្ទ044
ក្រមអ.ម.អ. ៣១៦៦TH-36
គេហទំព័រchaiyaphum.go.th

ខេត្តជ័យភូមិ (សៀម : ชัยภูมิ)​ គឺជាខេត្តនៅភាគឦសានរបស់ប្រទេសសៀមខេត្តនេះមានព្រំប្រទល់ជាប់នឹងខេត្តខនកែន ខេត្តនគររាជសីមា ខេត្តលពបុរី និង ខេត្តពេជ្របូរណ៍។ឈ្មោះខេត្តនេះមានន័យថាទឹកដីនៃជ័យជម្នះ

ប្រវត្តិ

ប្រវត្តិសាស្រ្តរបស់ទីក្រុងជ័យភូមិមានតាំងពីសម័យអាណាចក្រខ្មែរនៅក្នុងសតវត្សរ៍ទី​ ១២ មកម្ល៉េះនៅពេលដែលវាជាទីក្រុងតូចមួយនៅលើផ្លូវទៅពីរាជធានីអង្គរទៅប្រាសាទសិង្ហ(ខេត្តកញ្ចនបុរី)។

នៅក្នុងឆ្នាំ ១៨១៧ តំបន់នេះត្រូវបានជនជាតិលាវមកតាំងទីលំនៅដែលដឹកនាំដោយណាយឡែជាមន្ត្រីរបស់ស្តេចអនុវង្សនៃទីក្រុងវៀងច័ន្ទន៍​​ដែលជារដ្ឋដៃទន្លេរបស់ស្តេចសៀមពួកគេបានចាប់ផ្ដើមមករស់នៅក្នុងភូមិបានណាំឃុនហ្នងអ៊ីចាន់នៃខេត្តនគររាជសីមា​ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​ត្រូវបាន​ចាកចេញទៅវិញហើយទៅរស់នៅបានហ្លួង​(ទីក្រុងជ័យភូមិបច្ចុប្បន្ន)វិញ​នៅក្នុងឆ្នាំ ១៨២៦ ស្តេចអនុវង្សបានបះបោរប្រឆាំងនឹងស្ដេចចេស្ដាបតិន្ទ្រ(រាមាទី ៣)ដើម្បីស្វែងរកឯករាជ្យពេញលេញ។នៅពេលនោះណាយឡែត្រូវបានតែងតាំងផ្ដល់ងារជាចៅព្រះយ៉ា(ឋានៈខ្ពស់មួយនៅសម័យសៀមបុរាណ)ដោយព្រះមហាក្សត្រសៀមនិងបានគាំទ្រទៅលើកងទ័ពសៀមចៅពញាឡែបានពលីជីវិតដើម្បីការពារទីក្រុងរបស់លោកប្រឆាំងនឹងកងទ័ពអនុវង្សហើយស្ដេចអនុវង្សត្រូវបានបរាជ័យដោយកង​ទ័ពសៀម​ប៉ុន្មាន​សប្តាហ៍​ក្រោយមក​ស្ដេចអនុវង្សត្រូវចាប់ខ្លួនហើយបញ្ជួនទៅ​ទីក្រុងបាងកក(ខេត្តបឹងកក់)ស្តេចរាមាទី​ ៣ ទ្រង់បានចងចាំនូវភាពស្មោះត្រង់របស់ចៅពញាឡែហើយព្រះអង្គបានប្រោសប្រទានថ្វាយ​ព្រះ​ឋានៈ​ជាព្រះយាភក្តីជុម្ពល។រូបលោកត្រូវបានប្រជាជននៅតែចងចាំនិងនៅតែជាវីរៈបុរសនៅក្នុងតំបន់នេះហើយរូបសំណាករបស់លោកបានក្លាយជានិមិត្តរូបរបស់ខេត្តនេះរហូតមកដល់សព្វថ្ងៃ។

រដ្ឋបាល

ខេត្តជ័យភូមិ ចែកចេញជា ១៦ ក្រុង/ស្រុក ១២៤ សង្កាត់/ឃុំ និង ១៣៩៣ ភូមិ ៖

ផែនទីក្រុងនិងស្រុកនៃខេត្តជ័យភូមិ
លេខរៀង ឈ្មោះភាសាសៀម ឈ្មោះភាសាខ្មែរ ឈ្មោះតួរ៉ូម៉ាំង អានថា
០១ เมืองชัยภูมิ ក្រុងជ័យភូមិ
Mueang Chiang Rai មឿងឆៃយ៉ាក់ភូម
០២ บ้านเขว้า បានខ្វៅ Ban Khwao បានខ្វៅ
០៣ คอนสวรรค์ គនសួគ៌ Khon Sawan ខនសៈវ៉ាន់
០៤ เกษตรสมบูรณ์ ក្សេត្រសម្បូណ៌ Kaset Sombun កៈសេតសុំប៊ូន
០៥ หนองบัวแดง ហ្នងបួដែង Nong Bua Daeng ណងបួដែង
០៦ จัตุรัส ចតុរស Chatturat ចាត់ទុរ៉ាត់
០៧ บำเหน็จณรงค์ បំនេចណរង្គ Bamnet Narong បាំនេតណៈរ៉ុង
០៨ หนองบัวระเหว ហ្នងបួរហ្វេ Nong Bua Rawe ណងបួរៈវ៉េ
០៩ เทพสถิต ទេពស្ថិត Thep Sathit ធេបសៈធីត
១០ ภูเขียว ភូខៀវ Phu Khiao ភូខៀវ
១១ บ้านแท่น បានទែន Ban Thaen បានធែន
១២ แก้งคร้อ កែងគ្រ Kaeng Khro គែងខ្ររ
១៣ คอนสาร គនសារ Khon San ខនសាន
១៤ ภักดีชุมพล ភក្តីជុម្ពល Phakdi Chumphon ផាក់ឌីឈុំផុន
១៥ เนินสง่า នើនស្ងា Noen Sa-nga ណឺនសៈង៉ា
១៦ ซับใหญ่ សាប់យ៉ៃ Sap Yai សាប់យ៉ៃ

ឯកសារយោង

មើលផងដែរ

  1. "ตารางที่ 2 พี้นที่ป่าไม้ แยกรายจังหวัด พ.ศ.2562" [Table 2 Forest area Separate province year 2019]. Royal Forest Department (in Thai). 2019. Retrieved 6 April 2021, information, Forest statistics Year 2019, Thailand boundary from Department of Provincial Administration in 2013{{cite web}}: CS1 maint: postscript (link) CS1 maint: unrecognized language (link)
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya