ខេត្តលពបុរី
ខេត្តលពបុរី ឬ ពលបុរី (សៀម : ลพบุรี) គឺជាខេត្តមួយនៅភាគកណ្តាលនៃប្រទេសសៀម។ខេត្តនេះមានព្រំប្រទល់ជាប់នឹងខេត្តពេជ្របូរណ៍ ខេត្តជ័យភូមិ ខេត្តនគររាជសីមា ខេត្តស្រៈបុរី ខេត្តព្រះនគរស្រីអយុធ្យា ខេត្តឧទង ខេត្តសិង្ហបុរី និង ខេត្តនគរសួគ៌។ ខេត្តលពបុរី គឺជាខេត្តដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រទាំងខ្មែរនិងសៀមដែលមានសំណង់ស្ថាបត្យកម្មប្រវត្តិសាស្ត្រវត្ថុបុរាណរបស់ខ្មែរជាច្រើនបានបន្សល់ទុកនៅទីនោះនិងការមកតាំងទីលំនៅរបស់មនុស្សនៅក្នុងសម័យបុរេប្រវត្តិក៏ត្រូវបានគេរកឃើញនៅទីនោះផងដែរ។កាលពីអតីតកាលខេត្តលពបុរីគឺជាទឹកដីរបស់ខ្មែរ។ខេត្តលពបុរីត្រូវបានគេហៅតាមឈ្មោះនគរល្វោ។ព្រះរាជាណាចក្រនេះត្រូវបានគ្រប់គ្រងដោយរបបរាជានិយមផ្តាច់ការ។ក្រុងលវបុរៈគឺជាទីក្រុងនៅសម័យអង្គរ។ដើមឡើយជាខេត្តលពបុរីរបស់ខ្មែរក្រោយសម័យអង្គរ។ដែលបច្ចប្បន្នស្ថិតនៅក្នុងខេត្តលបប៊ូរី ប្រទេសសៀម។ ប្រវត្តិឈ្មោះលវោត្រូវបានគេស្គាល់ជាច្រើននៅក្នុងប្រវត្តិសាស្ត្រទាំងខ្មែរនិងសៀមទីក្រុងលវបុរៈប្រហែលជាវត្តមានតាំងសម័យបុរេប្រវត្តិ។ [១] ឈ្មោះថាលវោគឺមានប្រភពចេញពីរាជធានីនៃនគរល្វោជានគរមនបុរាណនៃសម័យទ្វាវតី(សតវត្សរ៍ទី ០៦ ដល់ទី ១១ នៃគ.ស)។ [២] អាណាចក្រខ្មែរបានពង្រីកទឹកដីនិងបានគ្រប់គ្រងទៅដល់តំបន់នេះហើយបានសាងសង់សំណង់ប្រាសាទបុរាណដែលគួរឲ្យចាប់អារម្មណ៍ជាច្រើននៅក្នុងទីក្រុងនេះនាសម័យដែលចក្រភពខ្មែរគ្រប់គ្រងនៅទីនេះ។ប៉ុន្តែមិនយូរប៉ុន្មានចក្រភពខ្មែរបានចុះខ្សោយនិងដួលរលំហើយទឹកដីនេះបានក្លាយជាផ្នែកមួយនៃអាណាចក្រសុខោទ័យនិងក្រោយមកជាផ្នែកមួយនៃអាណាចក្រអយុធ្យាគ្រប់គ្រងវិញ។ នៅក្នុងសម័យអយុធ្យា ព្រះបាទរាមាធិបតីទី ១ បានបញ្ជូនព្រះចៅរាមេសូរ(ក្រោយមកជាស្ដេច)ជាព្រះឧបរាជឲ្យទៅសោយរាជ្យនៅលពបុរី។នៅក្នុងឆ្នាំ ១៦៦៦ ព្រះបាទនរាយណ៍មហារាជបានបញ្ជាឲ្យសាងសង់ព្រះបរមរាជវាំងថ្មីមួយនៅច្រាំងខាងកើតនៃទន្លេលពបុរីនិងធ្វើឲ្យទីក្រុងនេះក្លាយជារាជធានីទី ០២ នៃប្រទេសខណៈពេលដែលអយុធ្យាត្រូវបានគំរាមកំហែងដោយប្រទេសហូឡង់។ក្រោយពីព្រះបាទនរាយណ៍សោយទិវង្គតទៅទីក្រុងនេះស្ទើរតែត្រូវបានគេបោះបង់ចោលហើយរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរ។ នៅក្នុងឆ្នាំ ១៨៥៦ ព្រះមហាក្សត្រមង្គុតនៃរាជវង្សចក្រីបានបញ្ជាឲ្យជួសជុលព្រះបរមរាជវាំងរបស់ព្រះបាទនរាយណ៍ឡើងវិញ។នៅទីបំផុតទីក្រុងនេះបានវិលត្រឡប់មកវិញនិងជាទីក្រុងដែលមានសារៈសំខាន់ជាខ្លាំងនៅក្នុងឆ្នាំ ១៩៣៧ នៅពេលដែលសេនាប្រមុខ ប្លែក ពិបូលសង្គ្រាម បានជ្រើសរើសទីក្រុងនេះធ្វើជាមូលដ្ឋានយោធាដ៏ធំបំផុតនៅក្នុងប្រទេសសៀមហើយធ្លាប់ត្រូវបានគេពិចារណាជ្រើសរើសធ្វើជារាជធានីថ្មីរបស់ប្រទេសសៀមបន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទី ០២ ។ [៣] សិល្បៈលពបុរីលពបុរី ជាឈ្មោះរចនាបថសិល្បៈមួយរបស់សៀមដែលត្រូវបានជនជាតិសៀមស្គាល់ថាជារចនាបទសម័យលពបុរីដោយមានបញ្ជាក់ភ្ជាប់មកផងដែរថាជាសិល្បៈខ្មែរនៅក្នុងប្រទេសសៀម។ បើតាមវចនានុក្រមខ្មែររបស់ពុទ្ធសាសនបណ្ឌិតបានឲ្យនិយមន័យចំពោះពាក្យលពបុរីនេះថា ៖
បើតាមការអធិប្បាយពន្យល់របស់សាមន្ទីរជាតិទីក្រុងបាងកក ប្រទេសសៀមនៅក្នុងអគារមហាសុរសិង្ហនាថ(มาหสุรสิงหนาท)នាបន្ទប់សិល្បៈលពបុរី(ศิลปะลพบุรี)បានឲ្យនិយមន័យរចនាបថលពបុរី នេះថា ៖
លពបុរី ជាឈ្មោះបែបផែនសិល្បៈមួយប្រភេទដែលបានប្រទះឃើញនៅក្នុងប្រទេសសៀមដែលមានកំណើតមកពីឈ្មោះក្រុងឬរដ្ឋ លវបុរៈ ឬ លវបុរី ដែលប្រាកដរូបដំបូងឡើងមកនៅក្នុងសតវត្សរ៍ទី ១២ តមកបានរីកចម្រើនរុងរឿងនៅក្នុងបរិវេណភាគកណ្ដាល ភាគខាងកើត និង ភាគខាងកើតឆៀងខាងជើងរបស់ប្រទេសសៀម(ភាគឦសាន)ដោយបានលេចឡើងនូវភស្ដុតាងខាងស្ថាបត្យកម្មនិងបដិមាកម្មភ្លាមៗឡើងមកដែលទាក់ទងទៅនឹងសាសនាហិណ្ឌូនិងព្រះពុទ្ធសាសនាផ្នែកមហាយាននៅក្នុងសតវត្សរ៍ទី ១២–១៨ ឬ ប្រមាណ ៨០០–១៤០០ ឆ្នាំកន្លងមកក្រៅពីនេះនៅមានការប្រទាក់ក្រឡាគ្នាជាមួយនឹងវប្បធម៌របស់ខ្មែរបុរាណក្នុងប្រទេសកម្ពុជាទាំងការទទួលនិងមានឥទ្ធិពលរវាងគ្នាទៅវិញទៅមកក្នុងរយៈពេលយ៉ាងយូរដូច្នេះហើយរចនាបថសិល្បៈក៏មានភាពស្រដៀងគ្នាក្នុងគ្រាខ្លះដែលអាចហៅបានម្យ៉ាងទៀតថាសិល្បៈខ្មែរបុរាណនៅក្នុងប្រទេសសៀមទោះបីជាយ៉ាងណាក៏ដោយទម្រង់សិល្បៈរួមសម័យជាមួយគ្នាដែលប្រទះឃើញនៅក្នុងប្រទេសកម្ពុជានិងប្រទះឃើញនៅក្នុងប្រទេសសៀមក៏មានន័យខុសគ្នាដែរឬមានលក្ខណៈពិសេសប្រចាំតំបន់របស់ខ្លួន។ រដ្ឋបាលខេត្តលពបុរី ចែកចេញជា ១១ ក្រុង/ស្រុក ១២២ សង្កាត់/ឃុំ និង ១១២៦ ភូមិ ៖ ![]() ០១.ក្រុងលពបុរី ០៥.ស្រុកថាវង ០៦.ស្រុកបានម៉ី ០៧.ស្រុកថាហ្លួង ១១.ស្រុកណងមឿង ប្រាសាទឯកសារយោង
|
Portal di Ensiklopedia Dunia