ខេត្តបឹងកក់ខេត្តបឹងកក់ ដែលសៀមបានធ្វើការផ្លាស់ប្ដូររាជធានីពីខេត្តសុខោទ័យមកខេត្តអយុធ្យារួចបន្តពីខេត្តអយុធ្យាមកខេត្តបឹងកក់នេះដែលសព្វថ្ងៃគឺជាទីក្រុងបាងកកនេះឯងដែលជារាជធានីផ្លូវការរបស់ប្រទេសសៀមបច្ចុប្បន្នហើយរាជធានីនេះត្រូវបានប្ដូរឈ្មោះពីទីក្រុងបាងកកទៅជាទីក្រុងទេពមហានគរ(กรุงเทพมหานคร)វិញ។ប៉ុន្តែសៀមបានទទួលស្គាល់ថាទីក្រុងបាងកកបានកកើតឡើងនៅចន្លោះសតវត្សរ៍ទី ១២ នៅក្នុងរាជ្យសម្តេចព្រះចៅតាកស៊ីនមហារាជ(สมเด็จพระเจ้าตากสินมหาราช)និងព្រះពុទ្ធយ៉តហ្វាចុឡាលោកមហារាជ(พระบาทสมเด็จพระพุทธยอดฟ้าจุฬาโลกมหาราช)។ខេត្តបឹងកក់ដែលជាទីក្រុងបាងកកសព្វថ្ងៃនេះមានព្រំប្រទល់ជាប់នឹងខេត្តនគរបឋមខាងលិចខេត្តនន្ទបុរីនិងខេត្តបទុមធានីខាងជើងខេត្តសមុទ្រប្រាការខាងត្បូងខេត្តសមុទ្រសាគរភាគនិរតីនិងខេត្តស្ទឹងជ្រៅខាងកើត។ នៅក្នុងប្រវត្តិសាស្ត្រខ្មែរថាទីក្រុងបាងកកក៏ធ្លាប់ស្ថិតនៅក្រោមការគ្រប់គ្រងនិងជាអាណាខេត្តរបស់អាណាចក្រខ្មែរចាប់តាំងពីសតវត្សរ៍ទី ០៩-១៤ ដែលមានន័យជាភាសាខ្មែរថាបឹងកក់។ យោងតាមវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជជួនណាតបានឲ្យនិយមន័យថា ៖
រដ្ឋបាលខេត្តបឹងកក់ ឬ ទីក្រុងបាងកក ឬ ទីក្រុងទេពមហានគរ ចែកចេញជា ៥០ ខណ្ឌ និង ១៨០ សង្កាត់ ៖ ![]() ![]() ០១.ខណ្ឌព្រះនគរ ០២.ខណ្ឌឌុសិត ០៣.ខណ្ឌនងចក ០៤.ខណ្ឌបាងរ៉ាក់ ០៥.ខណ្ឌបាងខេន ០៦.ខណ្ឌបាងកៈបិ ១០.ខណ្ឌមីនបុរី ១៤.ខណ្ឌពញាទៃ ១៥.ខណ្ឌធនបុរី ១៦.ខណ្ឌបាងកកយ៉ៃ ១៧.ខណ្ឌហួយខ្វាង ១៨.ខណ្ឌដ្លងសាម ១៩. ខណ្ឌត្លិងជាម ២០. ខណ្ឌបាងកកណយ ២៣.ខណ្ឌនងខែម ២៥.ខណ្ឌបាងផ្លាត ២៦.ខណ្ឌដិនដែង ២៧.ខណ្ឌបឹងកុន ២៨.ខណ្ឌសាទរ ២៩.ខណ្ឌបាងស៊ឺ ៣០.ខណ្ឌចតុច័ក្រ ៣១.ខណ្ឌបាងគរលែម ៣២.ខណ្ឌប្រវេសន៍ ៣៣.ខណ្ឌដ្លងតេយ ៣៤.ខណ្ឌសាមហ្លួង ៣៥.ខណ្ឌចមទង ៣៦.ខណ្ឌដមមឿង ៣៧.ខណ្ឌរាជទេវី ៣៩.ខណ្ឌវឌ្ឍនា ៤០.ខណ្ឌបាងខែ ៤១.ខណ្ឌឡាក់ស៊ី ៤២.ខណ្ឌសាយម៉ៃ ៤៧.ខណ្ឌបាងនា ៤៩.ខណ្ឌធុងគ្រូ ៥០.ខណ្ឌបាងបន រាជវង្សសោយរាជ្យមកដល់ពេលបច្ចប្បន្ននេះរាជវង្សចក្រីសុទ្ធតែបានសោយរាជ្យនៅក្នុងទីក្រុងបាកកឬទីក្រុងទេពមហានគរនេះ ៖
សម័យកាលប្រទេសសៀមបានចាប់ផ្តើមមានអាណាចក្ររបស់ខ្លួននៅពេលដែលអាណាចក្រខ្មែរបានដួលរលំ ៖
មើលផងដែរ
|
Portal di Ensiklopedia Dunia