ខេត្តសុវណ៌ភូមិ

ខេត្តសុវណ៌ភូមិ
ร้อยเอ็ด

ទង់

ត្រា
ផែនទីនៃខេត្តសុវណ៌ភូមិ
ផែនទីនៃខេត្តសុវណ៌ភូមិ
ប្រទេស ថៃ(សៀម)
ទីរួមខេត្តក្រុងសុវណ៌ភូមិ
ផ្ទៃក្រឡា
 • សរុប៧៨៧៣ គម2 (៣.០៤០ ម៉ាយ ការ)
ចំណាត់ថ្នាក់ផ្ទៃក្រឡា២៥
ល្វែងម៉ោងICT (ម.ស.ស.+7)
លេខកូដប្រៃសណីយ៍45xxx
លេខកូដហៅទូរស័ព្ទ043
ក្រមអ.ម.អ. ៣១៦៦TH-45
គេហទំព័រroiet.go.th

ខេត្តសុវណ៌ភូមិ ឬ សុវណ្ណភូមិ (សៀម : ร้อยเอ็ด) គឺជាខេត្តដែលស្ថិតនៅភាគឦសានប្រទេសសៀមៗហៅថាអ៊ីសាន។ខេត្តនេះមានព្រំប្រទល់ជាប់នឹងខេត្តកាលសិន្ធុ ខេត្តមុក្តាហារ ខេត្តយសោធរ ខេត្តសិរីសាកេត ខេត្តសុរិន្ទ្រ និង ខេត្តមហាសារគាម

ខេត្តសុវណ្ណភូមិ គឺជាខេត្តរបស់ខ្មែរនៅសម័យអង្គរដែលបានមកពីពាក្យ សុវណ្ណ + ភូមិ។ពាក្យសុវណ្ណភូមិមានន័យថាដែនដីមាស

  • សុវណ្ណ មានន័យថា មាស
  • ភូមិ មានន័យថា ដែនដី តំបន់

ខេត្តនេះមានទីតាំងស្ថិតនៅតាមបណ្ដោយដងទន្លេមេគង្គលើដែលសម្បូរទៅដោយមច្ឆាជាតិដីមានជីវជាតិល្អដែលអនុគ្រោះដល់វិស័យកសិកម្មនៅក្នុងតំបន់នេះ។បច្ចុប្បន្នខេត្តនេះត្រូវបានប្រទេសសៀមប្តូរឈ្មោះទៅជាខេត្តរ៉យអេតវិញ។

វត្ដប៊ូរ៉ាផាភិរម្យ

ប្រវត្តិ

នៅក្នុងសម័យអង្គរជនជាតិខ្មែរបានមកតាំងទីលំនៅនៅក្នុងតំបន់នេះដូចដែលមានប្រាសាទបុរាណខ្មែរបានបាក់បែកជាច្រើនជាភស្តុតាង។ទោះជាយ៉ាងណាក៏ដោយប្រវត្តិសាស្រ្តសំខាន់នៃខេត្តនេះបានចាប់ផ្តើមឡើងនៅពេលដែលជនជាតិលាវមកពីចម្ប៉ាស័ក្តិបានមកតាំងទីលំនៅនៅជិតខេត្តសុវណ៌ភូមិនេះនៅក្នុងសម័យអយុធ្យា

រដ្ឋបាល

ខេត្តសុវណ៌ភូមិ ចែកចេញជា ២០ ក្រុង/ស្រុក ១៩៣ សង្កាត់/ឃុំ និង ២៣១១ ភូមិ ៖

ផែនទីក្រុងនិងស្រុកនៃខេត្តសុវណ៌ភូមិ
លេខរៀង ឈ្មោះភាសាខ្មែរ ឈ្មោះអក្សរឡាតាំង ឈ្មោះភាសាសៀម
០១ ក្រុងសុវណ៌ភូមិ Mueang Roi Et เมืองร้อยเอ็ด
០២ ស្រុកកសិវិស័យ Kaset Wisai เกษตรวิสัย
០៣ ស្រុកផាធុមរ៉ាត់ Pathum Rat ปทุมรัตต์
០៤ ស្រុកចតុរ៉ាផាកភិម៉ាន Chaturaphak Phiman จตุรพักตรพิมาน
០៥ ស្រុកថាវ៉ាត់បុរី Thawat Buri ธวัชบุรี
០៦ ស្រុកភ្នំប្រៃ Phanom Phrai พนมไพร
០៧ ស្រុលផុនថង Phon Thong โพนทอง
០៨ ស្រុកពោធិ៍ជ័យ Pho Chai โพธิ์ชัย
០៩ ស្រុកណងផក Nong Phok หนองพอก
១០ ស្រុកសិលាភូមិ Selaphum เสลภูมิ
១១ ស្រុកសុវណ្ណភូមិ Suwannaphum สุวรรณภูมิ
១២ ស្រុកមឿងសុ័ង Mueang Suang เมืองสรวง
១៣ ស្រុកផុនសាយ Phon Sai โพนทราย
១៤ ស្រុកអាសាម៉ាត At Samat อาจสามารถ
១៥ ស្រុកម៉ីវ៉ាឌី Moei Wadi เมยวดี
១៦ ស្រុកស្រីសម្ដេច Si Somdet ศรีสมเด็จ
១៧ ស្រុកចង្ហាន់ Changhan จังหาร
១៨ ស្រុកឈៀងក្វាន Chiang Khwan เชียงขวัญ
១៩ ស្រុកណងហ៊ី Nong Hi หนองฮี
២០ ស្រុកដង្ខៅហ្លួង Thung Khao Luang ทุ่งเขาหลวง

ប្រាសាទ

មើលផងដែរ

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya