ខេត្តសិរីសាកេត

ខេត្តស្រីស្លាកែត ឬ សិរីស្លាកែត ឬ សិរីសាកេត (សៀម : ศรีสะเกษ , ខ្មែរសុរិន្ទ្រ : ซีซะเกด) គឺជាអតីតខេត្តរបស់ប្រទេសកម្ពុជាដែលចំណុះឲ្យសៀមនៅក្នុងអំឡុងសតវត្សរ៍ទី ១៨ ដល់សតវត្សរ៍ទី ១៩។បច្ចុប្បន្នខេត្តសិរីសាកេតត្រូវបានប្រទេសសៀមប្ដូរឈ្មោះទៅជាខេត្តស៊ីសាកេតវិញ។ខេត្តនេះមានព្រំប្រទល់ជាប់នឹងខេត្តសុរិន្ទ្រ ខេត្តសុវណ៌ភូមិ ខេត្តយសោធរ ខេត្តឧប្បលរាជធានី ខេត្តព្រះវិហារ និង ខេត្តឧត្តរមានជ័យ

ខេត្តសិរីសាកេត
ศรีสะเกษ(សៀម)
ซีซะเกด(ខ្មែរសុរិន្រ្ទ)

ទង់

ត្រា
ផែនទីនៃខេត្តសិរីសាកេត
ផែនទីនៃខេត្តសិរីសាកេត
ប្រទេស ថៃ(សៀម)
ទីរួមខេត្តក្រុងសិរីសាកេត
ផ្ទៃក្រឡា[]
 • សរុប៨៩៣៦ គម2 (៣៤៥០ ម៉ាយ ការ)
ចំណាត់ថ្នាក់ផ្ទៃក្រឡា២១
ល្វែងម៉ោងICT (ម.ស.ស.+7)
លេខកូដប្រៃសណីយ៍33xxx
លេខកូដហៅទូរស័ព្ទ045
ក្រមអ.ម.អ. ៣១៦៦TH-33
គេហទំព័រsisaket.go.th

ប្រវត្តិ

សំណង់ប្រាសាទបុរាណជាច្រើនរបស់ខ្មែរដែលបានរកឃើញនៅក្នុងខេត្តនេះបានបង្ហាញថាតំបន់នេះធ្លាប់ឋិតនៅក្រោមការគ្រប់គ្រងរបស់អាណាចក្រខ្មែរនិងមានសារៈសំខាន់ចំពោះប្រទេសកម្ពុជាយ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី ១២ បើទោះបីជាតំបន់នេះមានប្រជាជនរស់នៅមិនសូវច្រើនក៏ដោយ។បើតាមទំនៀមទម្លាប់ប្រពៃណីនៅក្នុងខេត្តនេះត្រូវបានស្គាល់ថាជាស្រីនគររំដួល។ក្រោយមកត្រូវបានគេហៅថាខេត្តគោកខ័ណ្ឌវិញបន្ទាប់ពីទីក្រុងមួយបានកសាងនៅចុងសតវត្សរ៍ទី ១៥ នៃគ.សនៅក្នុងរជ្ជកាលព្រះបាទបរមរាជាធិរាជទី ៣ នៃទីក្រុងអយុធ្យាជនជាតិលាវបានចាប់ផ្ដើមមកតាំងទីលំនៅភាគខាងជើងនៃខេត្តនេះហើយនៅក្នុងឆ្នាំ ១៧៨៦ ក្រុងសិរីសាកេតត្រូវបានបង្កើតឡើងដោយស្ថិតនៅក្រោមអំណាចខេត្តគោកខ័ណ្ឌ។នៅក្នុងឆ្នាំ ១៩០៤ ខេត្តសិរីសាកេតត្រូវបានប្ដូរឈ្មោះទៅជាខេត្តគោកខ័ណ្ឌខណៈដែលខេត្តគោកខ័ណ្ឌពីដើមត្រូវប្ដូរឈ្មោះទៅជាហួយនឿវិញ។

មណ្ឌលឧត្តរធានីត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩១២ ហើយបានគ្រប់គ្រងកាន់កាប់តំបន់ជាច្រើន។នៅក្នុងឆ្នាំ ១៩៣៣ ប្រព័ន្ធគ្រប់គ្រងមណ្ឌលត្រូវបានបញ្ចប់ហើយខេត្តគោកខ័ណ្ឌត្រូវបានគ្រប់គ្រងដោយផ្ទាល់ពីរាជធានីបាងកក(ខេត្តបឹងកក់)។ ០៥ ឆ្នាំក្រោយមកឈ្មោះក្រុងនិងស្រុកត្រូវបានដាក់ឲ្យត្រឡប់ទៅជាខេត្តសិរីសាកេតវិញខណៈដែលស្រុកនៅក្នុងហួយនឿត្រូវបានគេប្ដូរឈ្មោះទៅជាស្រុកគោកខ័ណ្ឌវិញ។

ទំនប់ទឹករ៉ាស៊ីសាឡៃដែលបានសាងសង់នៅទីនេះក្នុងឆ្នាំ ១៩៩៤ ត្រូវបានផ្អាកដំណើរការនៅខែកក្កដា ឆ្នាំ ២០០០ បន្ទាប់ពីមានការខូចខាតនិងបំផ្លិចបំផ្លាញដល់ភូមិកសិកម្មក្នុងស្រុក។

រដ្ឋបាល

ខេត្តសិរីសាកេត ចែកចេញជា ២២ ក្រុង/ស្រុក ២០៦ សង្កាត់/ឃុំ និង ២៤១១ ភូមិ ៖

ផែនទីក្រុងនិងស្រុកនៃខេត្តសិរីសាកេត
លេខរៀង ឈ្មោះស្រុកជាអក្សរខ្មែរ ឈ្មោះស្រុកជាអក្សរឡាតាំង ឈ្មោះស្រុកជាអក្សរសៀម
០១ ក្រុងសិរីសាកេត

Mueang Sisaket
០២ ស្រុកយ៉ាងឈុមណយ Yang Chum Noi
០៣ ស្រុកកាន់ថារ៉ារម្យ Kanthararom
០៤ ស្រុកភ្នំដងរែក Kantharalak กันทรลักษ์
០៥ ស្រុកគោកខ័ណ្ឌ KhuKhan
០៦ ស្រុកព្រៃបឹង Phrai Bueng
០៧ ស្រុកប្រាសាទប្រាង្គគូ Prang Ku
០៨ ស្រុកឃុនហាន Khun Han
០៩ ស្រុករ៉ាស៊ីសាឡៃ Rasi Salai
១០ ស្រុកឧទុម្ពរពិស័យ Uthumphon Phisai
១១ ស្រុកបឹងបូរណ៍ Bueng Bun
១២ ស្រុកហួយថាប់ថាន់ Huai Thap Than
១៣ ស្រុកណនឃុន Non Khun
១៤ ស្រុកសិរីរតនៈ Si Rattana
១៥ ស្រុកណាំឃ្លាំង Nam Kliang
១៦ ស្រុកវ៉ាងហ៊ិន Wang Hin
១៧ ស្រុកភូសិង្ហ Phu Sing
១៨ ស្រុកមឿងច័ន្ទ Mueang Chan
១៩ ស្រុកបេនចាឡាក់ Benchalak
២០ ស្រុកគ្រញូង Phayu
២១ ស្រុកស្រីសុវណ្ណ Pho Si Suwan
២២ ស្រុកសីលាឡាដ Sila Lat

ប្រាសាទ

មើលផងដែរ

  1. "Table 2 Forest area Separate province year 2019". Royal Forest Department. Retrieved 6 April 2021.
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya