ប្រព័ន្ធខ្នាតអន្តរជាតិ មានខ្នាតគោលចំនួន៧ ដែលជាខ្នាតគ្រឹះ និងឯករាជ្យពីគ្នា។ បំបែកចេញពីនេះគេអាចបង្កើត ខ្នាតកំលាយ។
និយមន័យ
ខាងក្រោមនេះជានិយមន័យរបស់ខ្នាតគោលទាំង៧ ដែលគេទទួលស្គាល់ជាអន្តរជាតិ។
ទំហំ
|
និមិត្តសញ្ញា
|
ឈ្មោះដើម របស់ខ្នាត
|
ឈ្មោះជាខ្មែរ របស់ខ្នាត
|
និមិត្តសញ្ញា របស់ខ្នាត
|
និយមន័យ និងកំនត់សំគាល់
|
ប្រវែង
|
l |
mètre |
ម៉ែត្រ |
m
|
មួយម៉ែត្រជាចំងាយចរក្នុងសុញ្ញាកាសរបស់ពន្លឺក្នុងរយៈពេល 1/299 792 458 វិនាទី
និយមម័យផ្លូវការដំបូងរបស់ម៉ែត្រ (ឆ្នាំ១៧៩១) គឺ មួយម៉ែត្រស្មើនឹង 1/20 000 000 នៃប្រវែងខ្សែបណ្ដោយដែលកាត់តាមប៉ារីស។ ពីមុន មួយម៉ែត្រជាប្រវែងប៉ោលទោលដែលយោលបានកន្លះខួបក្នុងរយៈពេលមួយវិនាទី។
|
ម៉ាស់ |
m |
kilogramme |
គីឡូក្រាម |
kg
|
មួយគីឡូក្រាមជាម៉ាស់របស់កូនទំងន់គីឡូក្រាមអន្តរជាតិ។ កូនទំងន់នោះជាសំលោហៈផ្លាទីននិងអ៊ីរីដ្យូម(90%-10%) និងត្រូវបានតំកល់នៅការិយាល័យអន្តរជាតិសំរាប់ទំងន់និងរង្វាស់រង្វាល់នៅប្រទេសបារាំង។
និយមន័យពីមុនគឺ មួយគីឡូក្រាមជាម៉ាស់របស់ទឹកមួយសង់ទីម៉ែត្រគូប (មួយលីត)។ ចំនាំផងដែរថាគីឡូក្រាមជាខ្នាតគោលតែមួយគត់ដែលកំនត់ដោយវត្ថុគំរូ និងមានបុព្វបទ។
|
ពេល |
t |
seconde |
វិនាទី |
s
|
មួយវិនាទីជារយៈពេល 9 192 631 770 ដងនៃការបញ្ចេញរស្មី ដែលត្រូវគ្នានឹងចន្លោះកំរិតថាមពលដ៏មហាស្ដើងពីរនៃស្ថានភាពគ្រឹះរបស់អាតូមសេស្យូម-133 នៅសីតុណ្ហភាព 0 K។
ពីមុន មួយវិនាទីជារយៈពេល 1⁄(24 × 60 × 60) ថ្ងៃ (ស្មើនឹង 1⁄86 400 ថ្ងៃ)
|
ចរន្តអគ្គីសនី |
I |
ampère |
អំពែរ |
A
|
មួយអំពែរជាអាំងតង់ស៊ីតេចរន្តថេរមួយ ដែលឆ្លងកាត់ខ្សែចំលងពីរស្របគ្នា មានប្រវែងអនន្តនិងមានផ្ទៃមុខកាត់អាចចោលបាន ដាក់នៅប្រវែង 1 m ពីគ្នា និងបង្កើតកំលាំងអន្តរកម្មស្មើនឹង 2 × 10–7 ញូតុនក្នុងមួយម៉ែត្រ។
កាលពីមុន មួយអំពែរជាអាំងតងស៊ីតេចរន្តចាំបាច់សំរាប់ធ្វើកំនរប្រាក់ 1.118 មីលីក្រាម ក្នុងរយៈពេលមួយវិនាទី ពីក្នុងសូលុយស្យុងនីទ្រីត។
|
សីតុណ្ហភាព |
T |
kelvin |
កែលវ៉ាំង |
K
|
ខ្នាតសីតុណ្ហភាពទែរម៉ូឌីណាមិច កែលវ៉ាំងជាប្រភាគ 1/273,16 នៃសីតុណ្ហភាពទែរម៉ូឌីណាមិចនៃចំនុចទ្រីបរបស់ទឹក
កាលពីមុន អង្សាសេ (អង្សាសែលស៊ុសឬអង្សាសតភាគ) ត្រូវបានគេប្រើមុខកែលវ៉ាំង។ 1 អង្សាសេ = 1⁄100 នៃគំលាតសីតុណ្ហភាពចំនុចរំពុះនិងចំនុចកំនករបស់ទឹក នៅនីវ៉ូទឹកសមុទ្រ។
|
បរិមាណរូបធាតុ |
n |
mole |
ម៉ូល |
mol
|
មួយម៉ូលជាបរិមាណរូបធាតុនៅក្នុងប្រព័ន្ធមួយដែលមានធាតុឯកតា (អាតូម ម៉ូលេគុល អ៊ីយ៉ុង អេឡិចត្រុង ឬ ភាគល្អិត) ស្មើនឹងចំនួនអាតូមនៅក្នុង កាបូន-12 សុទ្ឋចំនួន 0.012 គីឡូក្រាម។
1 ម៉ូលមានចំនួនធាតុឯកតា 6.0221415(10) × 1023 គ្រាប់ (ចំនួនអាវ៉ូកាដ្រូ)
|
អាំងតង់ស៊ីតេពន្លឺ |
IV
|
candela |
កង់ដេឡា |
cd
|
មួយកង់ដេឡាជាអាំងតង់ស៊ីតេពន្លឺនៅក្នុងទិសដៅកំនត់មួយពីប្រភពពន្លឺដែលបញ្ចេញកាំរស្មីម៉ូណូក្រូម៉ាទិច ដែលមានប្រេកង់ 540·1012 អ៊ែក និងបញ្ចេញអាំងតង់ស៊ីតេថាមពលក្នុងទិសដៅនោះចំនួយ 1/683 វ៉ាត់ ក្នុងមួយ ស្តេរ៉ាដ្យង់។
|
កំនត់សំគាល់
នៅក្នុងនិយមន័យរបស់ខ្នាតគោលទាំងនេះ មានឃើញប្រើខ្នាតគោលដទៃទៀត ឬជួនកាលប្រើខ្នាតកំលាយ។ ហេតុនេះខ្នាតគោលទាំងអស់មិនមែនថាឯករាជ្យគ្នាដាច់ម៉ាត់តែម្ដងទេ។
សូមមើលផងដែរ