ទីក្រុងព្រែកឫស្សីCần Thơ ជាទីក្រុងមួយនៅក្នុងភាគខាងត្បូងនៃប្រទេសវៀតណាម។
![]() ភូមិសាស្ត្រCần Thơ ជាទីក្រុងមួយ ឋិតនៅ ក្នុងតំបន់វាលទំនាបនៃដងទន្លេមេគង្គ មានទីតាំងលាតសន្ធឹង ខាងស្តាំ មាត់ទនេ្លបាសាក់ (យួន:Sông Hậu) ចម្ងាយ ពីទីក្រុងព្រៃនគរ ប្រមាណ ១៦៩ គីឡូម៉ែត្រ ឆ្ពោះទៅទិស និរតី។ ទីក្រុងCần Thơ មានផ្ទៃដី ១.៣៨៩,៥៩ គីឡូ ម៉ែត្រការ៉េ។ ធាតុអាកាសទីក្រុងCần Thơ គឺជាតំបន់ ដែលមានធាតុអាកាសក្តៅ៖
ប្រជាសាស្ត្រទីក្រុងCần Thơ មានប្រជាជនចំនួន១.១២១.១៤១ នាក់ ក្នុងនោះ ប្រុសមាន ៥៥០.៣៣៤ ស្រី មាន ៥៧០.៨០៧ នាក់ ។ ប្រវត្តិសាស្ត្រCần Thơ មុនសម័យបារាំងចូលធ្វើអាណានិគមលើ គឺជាដីមួយភាគនៃទឹកដីAn Giang ដែលជាខេត្តមួយក្នុងចំ ណោមខេត្តទាំង ៦ នៅកម្ពុជាក្រោម។ ពេលបារាំង ចូលធ្វើអាណានិគមនៅកម្ពុជាក្រោមនាឆ្នាំ ១៨៦៧ ខេត្ត An Giang ត្រូវចែកចេញញជា ៦ ខេត្តតូចៗ គឺ៖
ឆ្នាំ១៩៧៦ រដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយម វៀតណាមបាន បូករួមខេត្តទាំងបីគឺ ខេត្តព្រែកឫស្សី (Phong Dinh) ខេត្តជឿងទៀង (Chương Thiện) និង ខេត្តឃ្លាំថ (Ba Xuyên) នៃសាធារណរដ្ឋវៀតណាម ទៅជា ហូវយ៉ាង (Hậu Giang)។ រដ្ឋបាលCần Thơ ចែកចេញជា ៩ ទីចាត់ការរដ្ឋបាលគឺ ៥ សង្កាត់ និង ៤ ខណ្ឌ។ សរុបទីរួមស្រុក ឃុំ ខណ្ឌ ទាំងអស់មាន ៦៨ ក្នុង នោះមាន ៤ ទីរួមស្រុក ៣០ ខណ្ឌ និង ៣៤ ឃុំ៕ |
Portal di Ensiklopedia Dunia