ធរណីន្ទ្រវម៌្មទី១
វ្រះបាទធរណីន្ទ្រវម៌្មទី១ រជ្ជកាល (គ.ស ១១០៧-១១១៣) ព្រះនាមពេលសោយរាជ្យ ធូលីវ្រះបាទ ធូលីជេងវ្រះកម្រតេង អញឝ្រីធរណីន្ទ្រវម្ម៌ទេវ។ ព្រះបាទធរណីន្ទ្រវម៌្មទី១ ស្ដេចស្ថិតនៅក្នុងរាជសម្បត្តិបានតែត្រឹម ៥ ឆ្នាំក៏ស្ដេចសោយទិវង្គតទៅតាមយថាកម្ម, រាជបណ្ឌិតថ្វាយព្រះនាមព្រះបរមសពថា ព្រះបរមមរណនាម បរមនិស្កល្បទ។ ព្រះបាទយុវរាជគ្មានព្រះរាជបុត្រសំរាប់ស្នងរាជ្យបន្តទេ។ ដូច្នេះរាជសម្បត្តិត្រូវធ្លាក់មកលើព្រះបាទធរណីន្ទ្រវម៌្មទី១ ដែលជាបងបង្កើតរបស់ព្រះបាទជយវម៌្មទី៦ និងព្រះបាទយុវរាជ។ បរិយាកាសនៃការឡើងសោយរាជ្យ កាលនោះ ព្រះធរណីន្ទ្រវម៌្មទី១ នៅសាងផ្នួសជាព្រះសង្ឃនៅឡើយ។ កាលនោះ ព្រះអង្គបានដាក់ចិត្តគំនិតរូបរាងកាយសំរាប់បូជាថ្វាយចំពោះ ព្រះពុទ្ធសាសនារួចជាស្រេចដែរ។ ព្រះអង្គត្រូវសឹកចាកសិក្ខាបទ មកទទួលព្រះរាជាភិសេកជាព្រះមហាក្សត្រ។ គឺព្រាហ្មណ៍ទិវាករបណ្ឌិតទៀតដែលបានរៀបចំប្រារព្ធធ្វើព្រះរាជាភិសេកស្រោចទឹក តែងតាំងថ្វាយព្រះអង្គតាមលក្ខណៈប្រពៃណីសាសនា ដើម្បីឲ្យបានទៅជាព្រះមហាក្សត្រពេញច្បាប់។ សិលាចារឹកបានកត់ទុកមកថា “ព្រះអង្គមិនដែលប៉ងប្រាថ្នាចង់បានរាជបល្លង្កទេ។ តែដោយសារមនុស្សម្នាជាច្រើន គ្មានអ្នកការពារ គ្មានទីពំនាក់ បានមកអង្វរព្រះអង្គ ព្រះអង្គក៏សុខចិត្តទទួលរាជសម្បត្តិតាមសំណូមពរ” ។ ព្រះអង្គគ្រប់គ្រងប្រទេសជាតិដោយសច្ចៈ យុត្តិធម៌ និងប្រុងប្រយ័ត្នជានិច្ច។ ការផែនដី: -ព្រះបាទធរណីន្ទ្រវម៌្មទី២ ទ្រង់ទទួលគ្រងរាជសម្បត្តិក្នុងវ័យជរាណាស់ទៅហើយ។ តាមប្រក្រតីអំពីដើមមក ទ្រង់មានកិរិយាសុភាពជាសប្បុរស សព្វព្រះរាជហ្ឫទ័យនិពន្ធពាក្យកាព្យ តែពាក្យកាព្យរបស់ព្រះអង្គទាំងប៉ុន្មាននោះ មិនបានប្រាកដមាននៅមកដល់វេលានេះទេ។ មកក្នុងបច្ឆិមវ័យនេះព្រះរាជហ្ឫទ័យរបស់ព្រះអង្គដេកដួលទៅតែក្នុងផ្លូវធម៌។ ការផែនដី ទ្រង់គ្រាន់តែថ្ងបទុក មិនឲ្យលិចលង់ទៅហួសពេក, ការកសាងរបស់សំខាន់ៗ ដែលព្រះហាក្សត្រិយ៍មុនៗ ធ្លាប់ធ្វើមក នឹងការកំរាបពួកបះបោរនៅតាមបច្ចន្តរដ្ឋ ដូចយ៉ាងពួកសៀមតាំងឥស្សរភាពនៅយោនកជើងសែននោះ ទ្រង់មិនបានសំដែងស្នាព្រះហស្ថទុកទេ ប្រាកដតែថា ទ្រង់បានបន្ធូរបន្ថយតំលៃមុខពន្ធដារក្នុងព្រះនគរឲ្យតិចចុះ ជាហេតុឲ្យធូរស្រួលដល់បណ្ដារាស្ត្រអ្នកបង់ពន្ធ ដោយអំណាចសេចក្ដីសប្បុរសរបស់ព្រះអង្គ។ ព្រះអង្គគោរពគ្រប់ច្បាប់វិន័យក្រឹត្យក្រមដែលមាននៅក្នុងសង្គមជាតិ។ ហេតុដូច្នេះហើយ ទើបបានជាព្រះអង្គសុខចិត្តរៀបអភិសេកជាមួយនឹងមហេសីរបស់ព្រះបាទយុវរាជ ដែលត្រូវជាប្អូន។ បើតាមសិលាចារឹកដើមឡើយ ព្រះនាងត្រូវជាមហេសីរបស់ព្រះបាទជយវម៌្មទី៦។ បន្ទាប់មក ព្រះនាងបានក្លាយជាមហេសីរបស់ព្រះបាទយុវរាជ។ ក្រោយដែលព្រះយុវរាជបានចូលទិវង្គត ព្រះមហេសីដដែលនេះបានក្លាយទៅជាព្រះអគ្គមហេសីរបស់ព្រះបាទធរណីន្ទ្រវម៌្មទី១។ មហេសីអង្គនោះព្រះនាម វិជយេន្ទ្រលក្ឝ្មី។ ក្នុង រជ្ជកាលព្រះអង្គ គេសង្កេតពុំឃើញមានឯកភាព ឬការចុះសំរុងស៊ីសង្វាក់គ្នារវាងខ្មែរនឹងខ្មែរឡើយ។ ការបែកបាក់ទាស់ទែងខ្វែងគំនិតគ្នា ការបែងចែកជាក្រុមបក្សពួកបដិបក្ខ ក៏កើតមានដែរ។ ដែលជាហេតុធ្វើឲ្យយើងដឹងថា មាននាម៉ឺនមន្ត្រី អ្នកកាន់សាសនាតូចធំ មិនបានពេញចិត្តនឹងព្រះមហាក្សត្រទេ។ ឯបុព្វហេតុវិញ គេពុំអាចដឹងជាមកអំពីអ្វីដែរ។ គេគ្រាន់តែដឹងថា ព្រាហ្មណ៍ទិវាករបណ្ឌិតដែលធ្លាប់តែស្មោះត្រង់បំរើព្រះបាទជយវម៌្មទី៦ ព្រះបាទយុវរាជ រហូតមកដល់ព្រះអង្គចូលទិវង្គត បែរជាក្បត់រួមកំលាំងជាមួយនិងព្រះបាទសូយ៌្យវម៌្មទី២ ទំលាក់ និងធ្វើឃាតព្រះអង្គទៅវិញ ។ ក្រោយ ដែលសោយរាជសម្បត្តិនគរកម្ពុជាបាន ៥ ឆ្នាំ ព្រះបាទធរណីន្ទ្រវម៌្មទី១ ត្រូវអស់ព្រះជន្មក្នុង គ.ស ១១១២ ដោយព្រះបាទសូយ៌្យវម៌្មទី២ធ្វើឃាត(ចៅសម្លាប់តា?)។ សិលាចារឹកប្រាសាទជ្រុង ដែលស្ថិតនៅក្នុងនគរធំ បានបញ្ជាក់ថា មានការផ្ទុះអាវុធ ប្រយុទ្ធគ្នាយ៉ាង សាហាវខ្លាំងក្លាអស្ចារ្យ។ តែក្នុងរយៈពេលមួយថ្ងៃប៉ុណ្ណោះ ការផ្ទុះអាវុធក៏ត្រូវចប់ទៅវិញ។ គឺព្រះបាទសូយ៌្យវម៌្មទី២ ត្រូវជាព្រះនត្តារបស់ព្រះអង្គ សំរេចជោគជ័យ ដណ្ដើមយកបានរាជសម្បត្តិពីព្រះបាទធរណីន្ទ្រវម៌្មទី១។ ព្រឹត្តិការណ៍នេះត្រូវបានបង្ហើបឡើងដោយសិលាចារឹកភូមិធាតុ។ [១][២] ពង្សាវលី
ឯកសារយោង
|
Portal di Ensiklopedia Dunia