ធរណីន្ទ្រវម៌្មទី២
វ្រះបាទធរណីន្ទ្រវម៌្មទី២ រជ្ជកាល (១១៥០-១១៦០) ព្រះអង្គជាបុត្រព្រះអង្គម្ចាស់ មហិធរាទិត្យ ជាចៅវ្រះបាទធរណីន្ទ្រវម៌្មទី១ និងជាភាតាអយ្យកាមួយវ្រះបាទសូយ៌្យវម៌្មទី២ដែលជាបច្ឆាជនវ្រះបាទភវវម៌្មទី១ មានន័យថាក្សិតេន្ទ្រាទិត្យ និងមហិធរាទិត្យជាព្រះភាតានឹងគ្នា។ វ្រះបាទធរណីន្ទ្រវម៌្មទី២ ដែលជាភាតាអយ្យកាមួយបង្កើតនឹងវ្រះបាទសូយ៌្យវម៌្មទី២ ត្រូវបានតែងតាំងជាព្រះមហាក្សត្រខ្មែរក្នុងគ.ស ១១៥០។ ព្រះអង្គមានបច្ឆាមរណនាមថា វ្រះបាទមហាបរមនិវ៌្វានបទ។ ព្រះអង្គអនុវត្តនយោបាយបន្តសង្គ្រាមនឹងនគរចាម្ប៉ាដដែល។ កងទ័ពទាហានខ្មែរដែលចេញទៅប្រយុទ្ធនឹងចាមត្រូវស្ថិតនៅក្រោម បទបញ្ជារបស់ព្រះរាជបុត្រព្រះអង្គ ដែលថ្ងៃក្រោយក្លាយទៅជាវ្រះបាទជយវម៌្មទី៧។ កាលណោះ ព្រះអង្គព្រះជន្មទើបតែបាន ២៥ វស្សាតែប៉ុណ្ណោះ។ ក្នុងពេលដែលព្រះអង្គកំពុងតែលើកទ័ពចូលប្រយុទ្ធនៅមុខព្រះរាជធានីចាម វិជយ ព្រះអង្គបានទទួលដំណឹងយ៉ាងចុកចាប់មកថា បិតាព្រះអង្គសុគត ហើយព្រះយឝោវម៌្មទី២បានឡើងគ្រងរាជសម្បត្តិនគរកម្ពុជា គឺនៅក្នុង គ.ស ១១៦០។ ព្រះអង្គនៅស្ងៀមស្ងាត់ មិនបញ្ចេញឥរិយាបថក្រេវក្រោធឡើយ។ ព្រះអង្គបែរជាគោរពបូជា និងតាំងចិត្តស្មោះត្រង់ភក្ដីចំពោះព្រះរាជាថ្មីជានិច្ច។ ព្រះអង្គនៅតែបន្តការវាយប្រហារ ប្រយុទ្ធនឹងកងទ័ពចាម។ ព្រះជយវម៌្មបានវាយកំទេចបំផ្លាញខេត្តខណ្ឌចាមអស់ជាច្រើន។[១] សព្វវចនាធិប្បាយអ្យីហាយកត់ត្រាថានៅឆ្នាំ ១១៥៥ “ចឹនឡាលួកហ៊ូ” (នោះគឺកម្វុជទេឝ) បានបញ្ជូនថ្វាយដំរីពីរក្បាលជាសួយដល់អធិរាជសុង។[២]
ពង្សាវលី
សូមមើលផងឯកសារយោង
តំណខាងក្រៅ
|
Portal di Ensiklopedia Dunia