នគរឆាវ
នគរឆាវ រឺ ថ្ឝោ (ចិនសម័យ: 曹国; ចិនបុរាណ: 曹國; ភិងអ៊ិង: Cáo Guó) គឺជារដ្ឋចំណុះមួយនៅចិនកំឡុងសម័យរាជវង្សចូវ (១០៤៦-២២១ម.គ.) ។ រដ្ឋនេះត្រូវបានស្ថាបនាឡើងពេលមួយនៅសតវត្សទី១១ម.គ.ដោយឆោឝ៊ូ-ចឹនទ័រ (ស.១០៥៣ម.គ.) (曹叔振鐸) បុត្រនៃស្ដេចចូវវ៉ឹន និងជាអនុជនៃស្ដេចចូវវូ ។ ជាមួយរាជធានីរបស់ខ្លួននៅថោឈៀវ (陶丘) រដ្ឋឆោនេះប្រហែលជាគ្របដណ្ដប់តំបន់អាណាស្រុកទិងថោសម័យទំនើបនេះ ខេត្តឝានទុង ។ ដែលបានតាំងលើទីជនបទរាបស្មើនៃវាលរាបចិនខាងជើងប្រហែល៨០.៤៦គីឡូម៉ែត្រ (៥០ម៉ាយ) ខាងកើតនៃចំណុចដែលជាផ្លូវឆ្លងកាត់ថ្មីនៃទន្លេលឿងផ្លាស់ប្ដូរពីខាងកើតទៅឦសាន ។ ទល់នឹងទិសពាយព្យគឺវ៉ិយ ទល់នឹងទិសឦសានគឺលូនិងទៅភាគអាគ្នេយ៍គឺស៊ុង ។
ប្រវត្តិសាស្ត្រតាមលទ្ធផលមួយនៃភាពទន់ខ្សោយទាក់ទងរបស់រដ្ឋឆោនេះ ដែលជំនាន់ក្រោយបានសរសេរកំណត់ត្រាតិចតួចលើ ព្រឹត្តិការណ៍នានាអំពីប្រវត្តិរបស់រដ្ឋនេះ ។ ព្រឹត្តិការណ៍តែមួយហើយសំខាន់បានកត់ត្រានៅក្នុងកំណត់ត្រាមហាប្រវត្តិទូកំឡុងសម័យរាជវង្សចូវខាងលិច (១០៤៦-៧៧០ម.គ.) គឺនៅឆ្នាំ៨២៦ម.គ.នៅពេលនោះគុណព្រះឆោយ៉ូវត្រូវបានសម្លាប់ដោយប្អូនប្រុសរបស់លោក គឺគុណព្រះឆោតាយ ។[១] នៅក្នុងការផ្ដើមនៃរាជវង្សចូវខាងកើត (៧៧០ម.គ.) រដ្ឋឆោនេះបានរងគ្រោះដោយចលាចលផ្ទៃក្នុង ។ នៅឆ្នាំ៧៦០ម.គ. អ្នកឧកញ៉ាឆោមុបានសម្លាប់បងប្រុសរបស់លោក គឺគុណព្រះឆោផ្វិ ហើយបានតែងតាំងខ្លួនជាអ្នកគ្រប់គ្រងទីដប់មួយ ។ លោកគឺជាអ្នកគ្រប់គ្រងទីមួយហើយនៃរដ្ឋឆោដែលទទួលគោរម្យងារ អ្នកឧកញ៉ា/ចៅពញា (公) ។ កំឡុងសម័យរដូវផ្ការីកនិងស្លឹកឈើជ្រោះ រដ្ឋឆោបានដណ្ដើមតស៊ូយកអនុត្តរភាពរវាងរដ្ឋជិននិងឈូក ។ នៅឆ្នាំ៦៣៧ម.គ. ជុងអឺក បុត្រនៃអ្នកឧកញ៉ាជិនសៀនបានប្រែទៅជាមានភាពពិបាក នៅពេលឆ្លងកាត់រដ្ឋឆោហើយត្រូវបានទទួលយ៉ាងតឹងតែងដោយអ្នកឧកញ៉ាឆោគង់ (Cáo Gòng) ។ ប្រហែលជាឆ្នាំ៦៣០ វាធ្លាប់ចំណុះ រឺក៏ ជាសម្ព័ន្ធមិត្តរបស់ឈូក ។ នៅពេលនោះឈូកបានវាយប្រហារស៊ុង ជិនបានធ្វើការវាយប្រហារបញ្ឆោតលើឆោ ។ បន្ទាប់ជិនបានកម្ចាត់ឈូកនៅឯសមរភូមិឆឹងភូកនៅឆ្នាំ៦៣២ម.គ. ជិនបានកម្ទេចរដ្ឋឆោ ហើយបានជួយសង្គ្រោះរដ្ឋស៊ុងនិងចាប់អ្នកឧកញ៉ាឆោគង់ដាក់ជាអ្នកទោស ។ បន្ទាប់ពីការកម្ចាត់រដ្ឋឈូក ឆោបានបន្តតាមលំដាប់នៃអ្នកជិតខាងដែលជិត រដ្ឋជិន ។ ក្រោយៗបន្តមក រដ្ឋឆោនិងស៊ុងបានក្លាយជាសត្រូវនឹងគ្នាទៅវិញទៅមក ។ អ្នកឧកញ៉ាស៊ុងជិងបានចាប់បានអ្នកឧកញ៉ាឆោតោនៅឆ្នាំ៥១៥ម.គ.និងបានឃុំជាអ្នកទោសរហូតដល់មរណភាពរបស់លោក ។ ដោយហេតុនេះហើយ ភាពគ្មានសណ្ដាប់ធ្នាប់បានផ្ទុះចេញនៅឯឆោ ពួកអ្នកស្នងបន្តរបស់អ្នកឧកញ៉ាតោគឺអ្នកឧកញ៉ាឆោឝឹង និងអ្នកឧកញ៉ាឆោយិនត្រូវបានសម្លាប់មួយម្ដងៗបន្តបន្ទាប់គ្នា ។ អ្នកឧកញ៉ាឆោផ្វិយបានក្លាយជាអ្នកគ្រប់គ្រង ហើយបានក្បត់រដ្ឋជិនដោយការលុកលុយរដ្ឋស៊ុង ។ ជាលទ្ធផលវិញ អ្នកឧកញ៉ាស៊ុងជិងបានវាយប្រហារឆោវិញ ។ គ្មានកងទ័ពពីរដ្ឋជិនមកដើម្បីធ្វើការសង្គ្រោះ ដូច្នេះហើយរដ្ឋឆោត្រូវបានបំផ្លាញចោលនៅឆ្នាំ៤៨៧ម.គ.បន្ទាប់ពីការចាប់បានអ្នកឧកញ៉ាឆោផ្វិយ ។ កេរ្តិ៍ដំណែលកូនចៅនៃប្រជាជនឆោបានរក្សាទុកឈ្មោះនៃអតីតរដ្ឋរបស់ខ្លួន ។ នេះគឺកំណើតមួយនៃនាមត្រកូលចិន 曹 (ឆោ រឺ Cáo) ។ អ្នកគ្រប់គ្រងឆោ
ឯកសារយោងតំណភ្ជាប់ខាងក្រៅ
|
Portal di Ensiklopedia Dunia