លូ (ចិនបុរាណ: 魯國; ភិងអ៊ិង: Lǔ Guó, រង្វង់១០៤២-២៤៩ម.គ.) គឺជារដ្ឋចំណុះមួយកំឡុងរាជវង្សចូវនៃចិនបុរាណ ។ បានស្ថាបនាឡើងនៅសតវត្សទី១១ម.គ. ពួកអ្នកគ្រប់គ្រងនៃរដ្ឋនេះចាប់ពីសាខាកូនពៅនៃត្រកូល ជី (姬) ដែលគ្រប់គ្រងរាជវង្សចូវ ។ អ្នកឧកញ៉ាដំបូងគេគឺ ព័រឈិន (伯禽) គឺជាបុត្រអ្នកឧកញ៉ាចូវ បងប្អូនស្ដេចចូវវូវុ និងជារាជានុសិទ្ធិរបស់ស្ដេចចូវឆឹង ។[១]
រាជធានីរដ្ឋគឺនៅឈិភ្វុ និងទឹកដីរបស់រដ្ឋនេះច្រើនតែបានគ្របដណ្ដប់តំបន់កណ្ដាល និងនិរតីនៃអ្វីដែលឥឡូវគឺជាខេត្តឝានតុង ។ រដ្ឋនេះមានព្រំដែនខាងជើងទល់នឹងរដ្ឋរដ្ឋដ៏មានអំណាច និងខាងត្បូងទល់នឹងរដ្ឋឈូកដ៏មានឥទ្ធិពល ។ ទោះបីជាការលុកលុយរបស់ឈីត្រូវបានកម្ចាត់ចោលនៅក្នុងសមរភូមិឆាងឝោនៅឆ្នាំ៦៨៤ម.គ.ក៏ដោយ ក៏រដ្ឋនេះស្ថិតនៅក្នុងឱនភាពដែរកំឡុងសម័យរដូវផ្ការីកនិងស្លឹកឈើជ្រុះ ។ អំណាចនយោបាយនៃលូនៅទីបញ្ចប់ត្រូវបែកខ្ញែកក្នុងចំណោមបក្សពួកសក្ដិភូមិនៃជីស៊ុន ម៉ឹងស៊ុន និង ឝ៊ូស៊ុន ដ៏មានឥទ្ធិពល (ត្រូវបានគេហៅថាពួកហួនទាំងបីដោយសារតែពួកគេគឺជាជំនាន់ក្រោយនៃអ្នកឧកញ៉ាលូហួន) រហូតដល់អ្នកឧកញ៉ាលូមូបង្កើតបានកំណែទម្រង់មួយ ដែលកាលណោះដែនដីនៃម៉ឹងស៊ុន និងឝ៊ូស៊ុនត្រូវបានកាន់កាប់ ដោយឈី ហើយត្រកូលជីស៊ុនបានបង្កើតឡើងនូវរដ្ឋរបស់ខ្លួនដែលមានឈ្មោះថា ផ្វី (费) ។ លូត្រូវបានបញ្ចូលនៅឆ្នាំ២៥៦ម.គ.ដោយរដ្ឋឈូក ។
លូគឺរដ្ឋកំណើតនៃលោកខុងជឺ ។ វស្សាប្បវត្តិរដូវផ្ការីកនិងស្លឹកឈើជ្រុះត្រូវបានសរសេរដើម្បីកត់ត្រាប្រវត្តិសាស្ត្រលូ ។ ស្នាដៃដ៏អស្ចារ្យនៃប្រវត្តិសាស្ត្រចិនមួយទៀត គឺលោកហ្សួ-ជ័នក៏ត្រូវបានសរសេរជាភាសាលូដែរ ។
អ្នកគ្រប់គ្រង
លូ សតវត្សទី៥ម.គ.
សំណល់នៃកំពែងទីក្រុងនៃទីក្រងធានី របស់លូ ដែលសេសសល់លើជាយនៃឈិភ្វុ
បញ្ជីនៃអ្នកគ្រប់គ្រងលូផ្អែកលើកំណត់ត្រាមហាប្រវត្តិវិទូដោយលោកស៊ឺម៉ា-ឈៀន:[២][១]
គោរម្យងារ
|
នាមដាក់
|
រជ្ជកាល
|
ទំនាក់ទំនង
|
|
ព័រឈិន |
រ.១០៤២-៩៩៧ម.គ. |
បុត្រអ្នកឧកញ៉ាចូវ
|
អ្នកឧកញ៉ាខោ |
យ៉ូវ |
៩៩៨-៩៩៥ម.ស. |
បុត្ររបស់ព័រឈិន
|
អ្នកឧកញ៉ាយ៉ាង |
ឝ៊ី រឺ អ៊ី |
៩៩៤-៩៨៩ម.គ. |
បងប្អូនអ្នកឧកញ៉ាខោ
|
អ្នកឧកញ៉ាយ៉ូវ |
ហ្សាយ រឺ យូ |
៩៨៨-៩៧៥ម.គ. |
បុត្រអ្នកឧកញ៉ាយ៉ាង
|
អ្នកឧកញ៉ាវ៉ី |
ផ្វេយ |
៩៧៤-៩២៥ម.ស. |
បងប្អូនអ្នកឧកញ៉ាយ៉ូវ
|
អ្នកឧកញ៉ាលី |
ហ៊្ស័រ រឺ ទី |
៩២៤-៨៨៨ម.ស. |
កូនអ្នកឧកញ៉ាវ៉ី
|
អ្នកឧកញ៉ាឝៀន |
ជឺក |
៨៨៧-៨៥៦ម.ស. |
បងប្អូនអ្នកឧកញ៉ាលី
|
អ្នកឧកញ៉ាឝឹន |
ពី រឺ ជឺ |
៨៥៥-៨២៦ម.គ. |
បុត្រអ្នកឧកញ៉ាឝៀន
|
អ្នកឧកញ៉ាវូ |
អោ |
៨២៥-៨១៦ម.គ. |
បងប្អូនអ្នកឧកញ៉ាឝឹន
|
អ្នកឧកញ៉ាអ៊ី |
ឝ៊ិ |
៨១៥-៨០៧ម.គ. |
បុត្រអ្នកឧកញ៉ាវូ
|
គ្មាន |
ព័រយូវ |
៨០៦-៧៩៦ម.គ. |
ក្មួយប្រុសអ្នកឧកញ៉ាអ៊ី
|
អ្នកឧកញ៉ាឝ៊ាំវ |
ឆឹង |
៧៩៦-៧៦៩ម.គ. |
បងប្អូនអ្នកឧកញ៉ាអ៊ី
|
អ្នកឧកញ៉ាហួយ |
ភ្វូផ្វាង រឺ ភ្វូឝឹង |
៧៦៨-៧២៣ម.គ. |
បុត្រនៃអ្នកឧកញ៉ាឝ៊ាំវ
|
អ្នកឧកញ៉ាយិន |
ស៊ិគូ |
៧២២-៧១២ម.គ. |
បុត្រនៃអ្នកឧកញ៉ាហួយ
|
អ្នកឧកញ៉ាផ្វាន |
យ៊្អូន |
៧១១-៦៩៤ម.គ. |
បងប្អូនអ្នកឧកញ៉ាយិន
|
អ្នកឧកញ៉ាជ័ង |
ថាំង |
៦៩៣-៦៦២ម.គ. |
បុត្រនៃអ្នកឧកញ៉ាផ្វាន
|
ហ៊្សឺប៉ាន |
ប៉ាន |
៦៦២ម.គ. |
បុត្រនៃអ្នកឧកញ៉ាជ័ង
|
អ្នកឧកញ៉ាមិន |
ឈីក |
៦៦១-៦៦០ម.គ. |
បុត្រនៃអ្នកឧកញ៉ាជ័ង
|
អ្នកឧកញ៉ាឝ៊ិ |
ឝឹន |
៦៥៩-៦២៧ម.គ. |
បុត្រនៃអ្នកឧកញ៉ាជ័ង
|
អ្នកឧកញ៉ាវ៉ឹនទី១ |
ឝ៊ិង |
៦២៦-៦០៩ម.គ. |
បុត្រនៃអ្នកឧកញ៉ាឝ៊ិ
|
អ្នកឧកញ៉ាឝៀន |
វ័រ |
៦០៨-៥៩១ម.គ. |
បុត្រនៃអ្នកឧកញ៉ាវ៉ឹនទី១
|
អ្នកឧកញ៉ាឆឹង |
ហិយកូង |
៥៩០-៥៧៣ម.គ. |
បុត្រនៃអ្នកឧកញ៉ាឝៀន
|
អ្នកឧកញ៉ាឝ៊ាំង |
វូ |
៥៧២-៥៤២ម.គ. |
បុត្រនៃអ្នកឧកញ៉ាឆឹង
|
ហ៊្សឺយ៉េក |
យ៉េក |
៥៤២ម.គ. |
បុត្រនៃអ្នកឧកញ៉ាឝ៊ាំង
|
អ្នកឧកញ៉ាចោវ |
ឆុវ |
៥៤១-៥១០ម.គ. |
បុត្រនៃអ្នកឧកញ៉ាឝ៊ាំង
|
អ្នកឧកញ៉ាទិង |
ស៊ុង |
៥០៩-៤៩៥ម.គ. |
បងប្អូននៃអ្នកឧកញ៉ាចោវ
|
អ្នកឧកញ៉ាអាយ |
ជាំង |
៤៩៤-៤៦៧ម.គ. |
បុត្រនៃអ្នកឧកញ៉ាទិង
|
អ្នកឧកញ៉ាតោ |
និង |
៤៦៦-៤២៩ម.គ. |
បុត្រនៃអ្នកឧកញ៉ាអាយ
|
អ្នកឧកញ៉ាយៀន |
ជាំរ |
៤២៨-៤០៨ម.គ. |
បុត្រនៃអ្នកឧកញ៉ាតោ
|
អ្នកឧកញ៉ាមុ |
ឝៀន |
៤០៧-៣៧៧ម.គ. |
បុត្រនៃអ្នកឧកញ៉ាយៀន
|
អ្នកឧកញ៉ាគុង |
ផ្វឹន |
៣៧៦-៣៥៣ម.គ. |
បុត្រនៃអ្នកឧកញ៉ាមុ
|
អ្នកឧកញ៉ាខាង |
ធឺន |
៣៥២-៣៤៤ម.គ. |
បុត្រនៃអ្នកឧកញ៉ាគុង
|
អ្នកឧកញ៉ាជិង |
យាន |
៣៤៣-៣២៣ម.គ. |
បុត្រនៃអ្នកឧកញ៉ាខាង
|
អ្នកឧកញ៉ាភិង |
ឝ៊ូ |
៣២២-៣០៣ម.គ. |
បុត្រនៃអ្នកឧកញ៉ាជិង
|
អ្នកឧកញ៉ាវ៉ឹនទី២ |
ជាំរ |
៣០២-២៧៨ម.គ. |
បុត្រនៃអ្នកឧកញ៉ាភិង
|
អ្នកឧកញ៉ាឈិង |
ឆុវ |
២៧៧-២៤៩ម.គ. |
បុត្រនៃអ្នកឧកញ៉ាវ៉ឹនទី២
|
ឯកសារយោង