| អត្ថបទនេះមិនត្រូវបានដកស្រង់ឯកសារយោងចេញពីប្រភពណាមួយឡើយ សូមជួយកែលម្អអត្ថបទនេះដោយបន្ថែមការដកស្រង់ទៅប្រភពដែលអាចទុកចិត្តបាន សម្ភារៈដែលមិនមានប្រភពអាចត្រូវបានជំទាស់ និងដកចេញុ។ Lua error in Module:Find_sources at line 48: attempt to index local 'links' (a boolean value). (ខែកុម្ភៈ ២០១១) |
នគរតាវ រឺ តោវ (ចិនសម័យ: 道国; ចិនបុរាណ: 道國; ភិងអ៊ិង: Dào Guó) គឺជានគរចំណុះមួយរបស់ចិនកំឡុងសម័យរាជវង្សចូវ (១០៤៦ – ២២១ម.គ.) ស្ថិតនៅប៉ែកខាងត្បូងនៃអាណាស្រុកយួណាន ហឿណាន។ តាវមានអត្ថិភាពក្នុងស្រមោលនៃនគរឈូជិតខាងដ៏មានឥទ្ធិពល ដែលនគរតាវត្រូវបានកាន់កាប់ត្រួតពិនិត្យដោយនគរឈីដែលមានឥទ្ធិពលដូចគ្នាដែរ។ ខណៈនោះ អ្នកឧកញ៉ាហ៊្ស្ឈីកហ៊័ន នៅតែជាអនុត្តររាជមួយអង្គក្នុងចំណោមអនុត្តររាជទាំងប្រាំ ឈីក៏បានថែរក្សាទំនាក់ទំនងជាមិត្តជាមួយ តាវ រួមជាមួយនឹងនគរតូចៗដទៃទៀត ដូចជា ជាំង (江国) ហ៊័ង (黄国) និង ប៉ាយ (柏国) ចំណោមបណ្ដានគរដទៃទៀត។ នៅពេលអ្នកឧកញ៉ាបានសោយទិវង្គតទៅនៅឆ្នាំ៦៤៣ម.គ. ភាពច្របូកច្របល់ផ្ទៃក្នុងក៏បានផ្ទុះឡើងនៅឈី នគរឈូបានច្បាមយកឱកាសដើម្បីពង្រីកទឹកដីរបស់ខ្លួនទៅភាគខាងជើង។ ពួកអ្នកស្រុក តាវ បានតាំងទីលំនៅឡើងវិញនៅកន្លែងមួយដែលគេហៅថាជិងទី (荊地) រហូតដល់ស្ដេចឈ្ហ្រូភ្ហ្រិងបានឡើងសោយរាជ្យហើយបានប្រគល់ឱ្យតាវនូវទឹកដីពីមុនវិញ។ នៅក្នុងទស្សនៈខ្លះលើកឡើងថា តាវ នៅទីបំផុតត្រូវបានកម្ទេចចោលដោយឈូ ទោះបីជាពេលវេលាកើតហេតុមិនត្រូវបានគេដឹងច្បាស់លាស់នាពេលបច្ចុប្បន្ននេះក៏ដោយ។
ឯកសារយោង
- (ជាភាសាចិន) យ៉ាំងព័រជឺន (杨伯峻), ដែលបានរៀបរាប់ក្នុងហ៊្ស័រឈ័ន