នីហ្សេរីយ៉ាប្រទេសនីហ្សេរីយ៉ា (ភាសាអង់គ្លេស៖ Nigeria) ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ា (Federal Republic of Nigeria) គឺជាប្រទេសមួយស្ថិតនៅក្នុងតំបន់អាហ្រ្វិកខាងលិច។ វាត្រូវជាប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេនៅទ្វីបអាហ្រ្វិក។ នីហ្សេរីយ៉ាមានទីតាំងភូមិសាស្ត្រនៅរវាងវាលលំហសាហែលទៅភាគខាងជើង និង ឈូងសមុទ្រគីនេនៅភាគខាងត្បូងក្នុងមហាសមុទ្រអាត្លង់ទិក ដោយគ្របដណ្ដប់លើផ្ទៃដីសរុប ៩២៣,៧៦៩ គីឡូម៉ែត្រការ៉េ និងមានប្រជាជនជាង ២១១ លាននាក់។ នីហ្សេរីយ៉ាមានព្រំដែនជាប់នឹងប្រទេដនីហ្សេនៅភាគខាងជើង ប្រទេសឆាដនៅភាគឦសាន កាមេរូននៅភាគខាងកើត និងបេណាំងនៅភាគខាងលិច។ នីហ្សេរីយ៉ាគឺជា សាធារណរដ្ឋសហព័ន្ធ ដែលមានរដ្ឋចំនួន ៣៦ និងដែនដីរដ្ឋធានីសហព័ន្ធមួយពោលគឺទីក្រុង អាប៊ូសា។ ទីក្រុងធំបំផុតនៅក្នុងប្រទេសនីហ្សេរីយ៉ាគឺទីក្រុងឡាហ្គោសដែលជាទីក្រុងមួយក្នុងចំណោមទីក្រុងធំៗទាំងអស់នៅលើពិភពលោក និងធំបំផុតទីពីរប្រចាំទ្វីបអាហ្វ្រិក។
នីហ្សេរីយ៉ា គឺជាទីលំនៅរបស់រដ្ឋនិងអាណានិគមជនជាតិដើមភាគតិចជាច្រើនចាប់តាំងពីសហសវត្សទី២ មុនគ្រឹស្តសករាជដោយមានអរិយធម៌ន័ក នៅសតវត្សទី១៥ មុនគ្រឹស្តសករាជ ដែលជាការសម្គាល់ការបង្រួបបង្រួមផ្ទៃក្នុងជាលើកដំបូងនៅក្នុងប្រទេស។ រដ្ឋទំនើបមានដើមកំណើតពីអាណានិគមរបស់អង់គ្លេសនៅសតវត្សទី១៩ ដោយយករូបរាងទឹកដីបច្ចុប្បន្នជាមួយនឹងការបញ្ចូលគ្នានៃអាណាព្យាបាលនីហ្សេរីយ៉ាខាងត្បូង និងអាណាព្យាបាលនីហ្សេរីយ៉ាភាគខាងជើង ក្នុងឆ្នាំ១៩១៤។ ជនជាតិអង់គ្លេសបានបង្កើតរចនាសម្ព័ន្ធរដ្ឋបាល និងផ្លូវច្បាប់ ខណៈពេលដែលកំពុងអនុវត្តការគ្រប់គ្រងដោយប្រយោល តាមរយៈការដឹកនាំបែបប្រពៃណីនៅក្នុងតំបន់នីហ្សេរីយ៉ា។ នីហ្សេរីយ៉ាបានក្លាយជាសហព័ន្ធឯករាជ្យជាផ្លូវការនៅថ្ងៃទី១ ខែតុលា ឆ្នាំ១៩៦០។ វាបានឆ្លងកាត់សង្រ្គាមស៊ីវិលពីឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៧០ បន្ទាប់មកដោយការបន្តបន្ទាប់នៃរបបផ្តាច់ការយោធា និងរដ្ឋាភិបាលស៊ីវិលដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ រហូតដល់សម្រេចបាននូវលទ្ធិប្រជាធិបតេយ្យស្ថិរភាពនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ១៩៩៩។ ការបោះឆ្នោតសកលឆ្នាំ២០១៥ គឺជាលើកទីមួយដែលប្រធានាធិបតីដែលកំពុងកាន់អំណាចនឹងចាញ់ការបោះឆ្នោតឡើងវិញ។ នីហ្សេរីយ៉ា គឺជារដ្ឋពហុជាតិសាសន៍មួយដែលរស់នៅដោយក្រុមជនជាតិភាគតិចជាង២៥០ ដែលនិយាយ៥០០ ភាសាខុសៗគ្នា ដែលទាំងអស់កំណត់អត្តសញ្ញាណជាមួយនឹងវប្បធម៌ចម្រុះ។ ក្រុមជនជាតិភាគតិចធំជាងគេទាំងបីគឺ ហូសានៅភាគខាងជើង យ៉ូរូបានៅភាគខាងលិច និងអ៊ីកបូ នៅភាគខាងកើត រួមជាមួយនឹងជាង៦០% នៃចំនួនប្រជាជនសរុប។ ភាសាផ្លូវការគឺភាសាអង់គ្លេសដែលត្រូវបានជ្រើសរើសដើម្បីជួយសម្រួលដល់ការរួបរួមភាសានៅកម្រិតជាតិ។ រដ្ឋធម្មនុញ្ញរបស់ប្រទេសនីហ្សេរីយ៉ា ធានានូវសេរីភាពខាងសាសនា ហើយវាជាជម្រកសម្រាប់ប្រជាជនម៉ូស្លីម និង គ្រិស្តសាសនាធំជាងគេមួយចំនួនរបស់ពិភពលោកក្នុងពេលដំណាលគ្នា។ នីហ្សេរីយ៉ាត្រូវបានបែងចែកជាពាក់កណ្តាលរវាងអ្នកកាន់សាសនាឥស្លាម ដែលភាគច្រើនរស់នៅភាគខាងជើង និងគ្រិស្តសាសនា ដែលភាគច្រើនរស់នៅភាគខាងត្បូង។ សាសនាជនជាតិដើម ដូចជាជនជាតិដើមរបស់ អ៊ីកបូ និងយ៉ូរូបា គឺស្ថិតនៅក្នុងជនជាតិភាគតិច។ ប្រវត្តិសាស្ត្រភូមិសាស្ត្រមើលផងដែរឯកសារយោង
|
Portal di Ensiklopedia Dunia