សាធារណរដ្ឋអេក្វាឌ័រRepública del Ecuador (ភាសាអេស្ប៉ាញ) |
---|
|
បាវចនា- Dios, patria y libertad (អេស្ប៉ាញ)
- Pro Deo, Patria et Libertate (ឡាតាំង)
- "ព្រះជាម្ចាស់ មាតុភូមិ សេរីភាព"
|
|
 ទីតាំងប្រទេសអេក្វាឌ័រ (ក្រហម) នៅលើភូគោល |
រដ្ឋធានី | គីតូ 00°13′12″S 78°30′43″W / 0.22000°S 78.51194°W / -0.22000; -78.51194 |
---|
ទីក្រុងធំបំផុត | វ៉ាយ៉ាគីល |
---|
ភាសាផ្លូវការ | ភាសាអេស្ប៉ាញ[១] |
---|
ភាសាទទួលស្គាល់តាមតំបន់ | កេជូរ៉ា, ស៊ូអារ និងភាសាមួយចំនួនទៀត"ដែលកំពុងប្រើប្រាស់ជាផ្លូវការដោយជនជាតិដើមភាគតិច"[២] |
---|
ក្រុមជនជាតិ | |
---|
សាសនា |
|
---|
រដ្ឋាភិបាល | សាធារណរដ្ឋនិយមប្រធានាធិបតីអាស្រ័យសភាឯកភូត |
---|
| ដានីយ៉ែល ណូបូអា |
---|
| វេរ៉ូនីកា អាបាដ រ៉ូហាស |
---|
នីតិបញ្ញត្តិ | រដ្ឋសភា |
---|
ឯករាជ្យភាព |
---|
- ប្រកាស | ១០ សីហា ១៨០៩ |
---|
| ២៤ ឧសភា ១៨២២ |
---|
| ១៣ ឧសភា ១៨៣០ |
---|
- ទទួលស្គាល់ដោយអេស្ប៉ាញ | ១៦ កុម្ភៈ ១៨៤០[៦] |
---|
| ៥ មិថុនា ១៨៩៥ |
---|
| ២៨ កញ្ញា ២០០៨ |
---|
ក្រឡាផ្ទៃ |
---|
- ផ្ទៃសរុប | ២៨៣,៥៦១ គ.ម២ [៧] (ទី៧៣) |
---|
ប្រជាជន |
---|
- ប៉ាន់ស្មាន (ឆ្នាំ ២០២៣) | ១៧,៤៨៣,៣២៦[៨] |
---|
- ជំរឿន (ឆ្នាំ ២០២២) | ១៦,៩៣៨,៩៨៦[៩] (ទី៧៣) |
---|
| ៦៩ នាក់/គ.ម២ (ទី១៤៨) |
---|
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២៤) |
---|
- សរុប | ២៥២.៥៩០ ពាន់លានដុល្លារ[១០] (ទី៦៨) |
---|
- ក្នុងម្នាក់ | ១៣,៦៤២ ដុល្លារ[១០] (ទី១០៩) |
---|
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២៤) |
---|
- សរុប | ១២២.៧៦២ ពាន់លានដុល្លារ[១០] (ទី៦៣) |
---|
- ក្នុងម្នាក់ | ៦,៦៣០ ដុល្លារ[១០] (ទី៩៥) |
---|
ជីនី (២០២២) | ៤៥.៥[១១] មធ្យម |
---|
HDI (២០២២) | ០.៧៦៥[១២] ខ្ពស់ · ទី៨៣ |
---|
រូបិយវត្ថុ | ដុល្លារអាមេរិកa (USD) |
---|
ល្វែងម៉ោង | UTC−៥ / −៦ (ECT / GALT) |
---|
ទម្រង់កាលបរិច្ឆេទ | dd/mm/yyyy |
---|
ទិសបើកបរ | ស្ដាំ |
---|
កូដហៅទូរស័ព្ទ | +៥៩៣ |
---|
កូដ ISO 3166 | EC |
---|
ដែនកម្រិតខ្ពស់ | .ec |
---|
|
មើលជា Q736 លើវីគីទិន្នន័យ |
ប្រទេសអេក្វាឌ័រ[ស ១] ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋអេក្វាឌ័រ[ស ២] គឺជាប្រទេសមួយស្ថិតនៅភាគពាយ័ព្យនៃទ្វីបអាមេរិកខាងត្បូង ដែលមានព្រំប្រទល់ជាប់ប្រទេសកូឡុំប៊ីនៅភាគខាងជើង ប្រទេសប៉េរូនៅភាគខាងកើតនិងត្បូង និងមហាសមុទ្រប៉ាស៊ីហ្វិកនៅភាគខាងលិច។ ក្រៅពីមានទឹកដីចម្បងស្ថិតនៅអាមេរិកខាងត្បូង អេក្វាឌ័រមានកម្មសិទ្ធិទឹកដីលើកោះហ្កាឡាប៉ាហ្កូសក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដែលមានចម្ងាយប្រហែល ១,០០០ គីឡូម៉ែត្រនៅភាគខាងលិច។ រដ្ឋធានីនៃប្រទេសនេះគឺ គីតូ ខណៈដែលទីក្រុងធំបំផុតគឺ វ៉ាយ៉ាគីល។
ទឹកដីនៃប្រទេសអេក្វាឌ័របច្ចុប្បន្នធ្លាប់ជាទីកន្លែងរស់នៅរបស់ជនជាតិដើមជាច្រើនក្រុម មុនពេលត្រូវកាត់បញ្ចូលបន្តិចម្តងៗទៅក្នុងចក្រភពអាំងកានៅក្នុងសតវត្សរ៍ទី១៥។ ទឹកដីនេះត្រូវបានប្រទេសអេស្ប៉ាញធ្វើអាណានិគមកិច្ចនៅក្នុងសតវត្សរ៍ទី១៦ និងបានទទួលឯករាជ្យនៅក្នុងឆ្នាំ១៨២០ ក្នុងនាមជាផ្នែកមួយនៃមហាកូឡុំប៊ី មុនពេលក្លាយជារដ្ឋអធិបតេយ្យផ្ទាល់នៅក្នុងឆ្នាំ១៨៣០។ កេរដំណែលបន្សល់ពីអាណាចក្រទាំងពីរត្រូវបានឆ្លុះបញ្ចាំងឱ្យឃើញនៅក្នុងប្រជាសាស្ត្រចម្រុះដ៏សម្បូរបែបនៃប្រទេសអេក្វាឌ័រសព្វថ្ងៃ ដោយប្រជាជនសរុប ១៧.៨ លាននាក់ភាគច្រើនជាមេស្ទីហ្សូ ខណៈប្រជាជននៅសល់ទាំងប៉ុន្មានគឺមានដើមកំណើតមកពីអឺរ៉ុប អាមេរិកាំងដើម អាហ្រ្វិក និងអាស៊ី។ ភាសាអេស្ប៉ាញគឺជាភាសាផ្លូវការដែលប្រើប្រាស់ដោយប្រជាជនមួយភាគធំ ហើយមិនតែប៉ុណ្ណោះ ភាសាជនជាតិដើមចំនួន ១៣ ផ្សេងទៀតត្រូវបានទទួលស្គាល់ដោយរដ្ឋ ដូចជា ភាសាកេជូរ៉ា និងស៊ូអារជាដើម។
ប្រទេសអេក្វាឌ័រគឺជាសាធារណរដ្ឋប្រជាធិបតេយ្យតំណាង និងជាប្រទេសកំពុងអភិវឌ្ឍ[១៧] ដែលសេដ្ឋកិច្ចជាតិច្រើនតែពឹងផ្អែកលើការនាំចេញទំនិញផ្សេងៗដូចជា ប្រេងកាត និងផលិតផលកសិកម្មមួយចំនួន។ អេក្វាឌ័រជាសមាជិកស្ថាបនិកនៃអង្គការសហប្រជាជាតិ អង្គការរដ្ឋអាមេរិកាំង មែរកូសួរ ប្រូសួរ (PROSUR) និងចលនាមិនចូលបក្សសម្ព័ន្ធ។ល។ យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងគោលនយោបាយចន្លោះពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១៦ បានបង្ហាញថា ភាពក្រីក្រនៅអេក្វាឌ័របានថយចុះពី ៣៦.៧% មកត្រឹម ២២.៥% ខណៈកំណើនផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗប្រចាំឆ្នាំគឺ ១.៥% (ធៀបនឹង ០.៦% ក្នុងរយៈពេលពីរទសវត្សរ៍មុន)។ ទន្ទឹមនឹងនេះដែរ សន្ទស្សន៍ជីនីនៃវិសមភាពសេដ្ឋកិច្ចក្នុងប្រទេសបានថយចុះពី ០.៥៥ ទៅ ០.៤៧។[១៨]
ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសមហាចម្រុះទាំង ១៧ នៅលើពិភពលោក[១៩][២០] អេក្វាឌ័រមានរុក្ខជាតិ និងសត្វដោយតំបន់ជាច្រើនប្រភេទ ដូចជានៅលើកោះហ្កាឡាប៉ាហ្កូសជាដើម។ ដើម្បីទទួលស្គាល់បេតិកភណ្ឌអេកូឡូស៊ីពិសេសរបស់ជាតិ រដ្ឋធម្មនុញ្ញថ្មីនៃឆ្នាំ២០០៨ គឺជារដ្ឋធម្មនុញ្ញប្រជាជាតិដំបូងបង្អស់ដែលទទួលស្គាល់សិទ្ធិធម្មជាតិតាមផ្លូវច្បាប់។[២១]
កំណត់សម្គាល់
ឯកសារយោង
- ↑ Cite error: Invalid
<ref>
tag; no text was provided for refs named CIA
- ↑ "Constitución Política de la República del Ecuador". Archived from the original on 17 October 2015. Retrieved 4 May 2024. ;
- ↑ "Censo de Población y Vivienda 2022". 21 September 2023. https://app.powerbi.com/view?r=eyJrIjoiNWUzMjQwOWMtZjFhOS00NjczLTk0YTItNjcwZmRmY2YxMjkyIiwidCI6ImYxNThhMmU4LWNhZWMtNDQwNi1iMGFiLWY1ZTI1OWJkYTExMiJ9.
- ↑ "Más mestizos, menos afros y pocos blancos: así se ven los ecuatorianos". Primicias. 22 September 2023. Archived from the original on 14 November 2023. Retrieved 4 May 2024.
- ↑ "Religion affiliations in Ecuador 2020". Archived from the original on 6 July 2022. Retrieved 4 May 2024.
- ↑ España (1 January 1841). "Tratado de paz y amistad celebrado entre España y la República del Ecuador: en 16 de febrero de 1840". en la Imprenta Nacional. Archived from the original on 16 November 2016. Retrieved 4 May 2024 – via Google Books.
- ↑ "Ecuador". Central Intelligence Agency. 27 February 2023. Archived from the original on 10 January 2021. Retrieved 4 May 2024 – via CIA.gov.
- ↑ {{{2}}} ច្រកចូលនៅក្នុង សៀវភៅការពិតពិភពលោក
- ↑ "Inicio". ecuadorencifras.gob.ec. Archived from the original on 13 November 2019. Retrieved 4 May 2024.
- ↑ ១០,០ ១០,១ ១០,២ ១០,៣ "World Economic Outlook Database, October 2023 Edition. (Ecuador)". IMF.org. IMF. 10 October 2023. Archived from the original on 15 October 2023. Retrieved 4 May 2024.
- ↑ "Gini Index". World Bank. Archived from the original on 14 June 2020. Retrieved 4 May 2024.
- ↑ "Human Development Report 2023/24" (PDF). UNDP. 13 March 2024. Retrieved 4 May 2024.
- ↑ "Constitución de la República del Ecuador en Shuar". Issuu. 27 June 2011. Archived from the original on 4 April 2019. Retrieved 5 May 2024. ;
- ↑ "¡Iniuri seamkur!, Ayamrumamu nuyá Iniankasrik Ayamruma Papi" (PDF). INREDH. Archived from the original (PDF) on 21 February 2019. Retrieved 5 May 2024. ;
- ↑ "(ជាភាសាស៊ូអារ) Chicham atiakur metek atin turakur, pénke takakainiachu tuke enentaimtusartiniaitji" (PDF). Secretaría Nacional de Planificación y Desarrollo. 2014. Archived from the original (PDF) on 20 December 2019. Retrieved 5 ឧសភា 2024. ;
- ↑ Pellizzaro, Siro M.; Nàwech, Fàusto Oswaldo (2003). Chicham: Dictionario Enciclopédico Shuar-Castellano. Wea Nekaptai.
- ↑ "World Economic Outlook Database, April 2019". IMF.org. IMF. Archived from the original on 10 October 2020. Retrieved 5 May 2024.
- ↑ "Decade of Reform: Ecuador's Macroeconomic Policies, Institutional Changes, and Results" (PDF). Archived (PDF) from the original on 20 December 2019. Retrieved 5 May 2024.
- ↑ "South America Banks on Regional Strategy to Safeguard Quarter of Earth's Biodiversity". Archived from the original on 11 October 2007. Retrieved 5 May 2024.
{{cite web}}
: CS1 maint: bot: original URL status unknown (link), Conservation.org (16 September 2003).
- ↑ "Oficialmente Ecuador es el país de las orquídeas- Noticias de Cuenca – Azuay – Ecuador – Eltiempo de Cuenca". Archived from the original on 29 November 2014. Retrieved 5 May 2024. ;
- ↑ "Ecuador Adopts New Constitution – With CELDF RIGHTS of NATURE Language". Archived from the original on 3 October 2008. Retrieved 5 May 2024. ; , Community Environmental Legal Defense Fund. Retrieved 7 September 2009.
តំណភ្ជាប់ក្រៅ