បូលីវី

រដ្ឋពហុជនជាតិបូលីវី
Estado Plurinacional de Bolivia (ភាសាអេស្ប៉ាញ)
Puliwya Achka Aylluska Mamallaqta (ភាសាកេជូរ៉ា)
Wuliwya Walja Ayllunakana Marka (ភាសាអៃម៉ារ៉ា)
Tetã Hetate'ýigua Volívia (ភាសាក្វារ៉ានី)
ភ្លេងជាតិ
Himno Nacional del Bolivia (អេស្ប៉ាញ)
("ភ្លេងជាតិបូលីវី")
ទីតាំងប្រទេសបូលីវី (ក្រហម) នៅលើភូគោល
ទីតាំងប្រទេសបូលីវី (ក្រហម) នៅលើភូគោល
រដ្ឋធានីស៊ុយក្រ[ស ១]
មណ្ឌលរដ្ឋបាលឡាប៉ាស[ស ១]
ទីក្រុងធំបំផុតសាន់តាគ្រូសដេឡាស៊ីអេរ៉ា
17°48′S 63°10′W / 17.800°S 63.167°W / -17.800; -63.167
ភាសាផ្លូវការ
ក្រុមជនជាតិ
(ឆ្នាំ ២០០៩)[]
សាសនា
(ឆ្នាំ ២០២០)[]
  • ៦.៥% គ្មានជំនឿសាសនា
  • ០.៧% សាសនាផ្សេងៗទៀត
រដ្ឋាភិបាលឯកត្តរដ្ឋ សាធារណរដ្ឋអាស្រ័យប្រធានាធិបតី
ល្វីស អារសេ
ដាវីដ ឆូកេវ័នកា
អាន់ដ្រូនីកូ រ៉ូឌ្រីហ្គែស
អ៊ីស្រាអែល ហ៊ូអៃតាវី
នីតិបញ្ញត្តិរដ្ឋសភានីតិបញ្ញត្តិពហុជនជាតិ
ព្រឹទ្ធសភា
សភាតំណាងរាស្ត្រ
ទទួលឯករាជ្យពីអេស្ប៉ាញ
- ប្រកាសឯករាជ្យភាព
៦ សីហា ១៨២៥
- ទទួលស្គាល់
២១ កក្កដា ១៨៤៧
៧ កុម្ភៈ ២០០៩
ក្រឡាផ្ទៃ
- ផ្ទៃសរុប
១,០៩៨,៥៨១ គ.ម   (ទី២៧)
- ផ្ទៃទឹក (%)
១.២៩
ប្រជាជន
- ជំរឿន (ឆ្នាំ ២០២៤)
Neutral increase១២,៣១១,៩៧៤[] (ទី៨៤)
​​១០.៤ នាក់/គ.ម   (ទី២២៤)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២៣)
- សរុប
increase ១២៥.៤២៨ ពាន់លានដុល្លារ[] (ទី៩៤)
- ក្នុងម្នាក់
increase ១០,៣៤០ ដុល្លារ[] (ទី១២០)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២៣)
- សរុប
increase ៤៦.៧៩៦ ពាន់លានដុល្លារ[] (ទី៩៦)
- ក្នុងម្នាក់
increase ៣,៨៥៧ ដុល្លារ[] (ទី១២៦)
ជីនី (២០២១)positive decrease ៤០.៩[]
មធ្យម
HDI (២០២២)decrease ០.៦៩៨[]
មធ្យម · ទី១២០
រូបិយវត្ថុបូលីវីអាណូបូលីវី​ (BOB)
ល្វែងម៉ោងUTC−៤ (BOT)
ទិសបើកបរស្ដាំ
កូដហៅទូរស័ព្ទ+៥៩១
កូដ ISO 3166BO
ដែនកម្រិតខ្ពស់.bo
Q750 លើវីគីទិន្នន័យ
មើលជា Q750 លើវីគីទិន្នន័យ

ប្រទេសបូលីវី[ស ២] ដោយមានឈ្មោះជាផ្លូវការថា រដ្ឋពហុជនជាតិបូលីវី គឺជាប្រទេសមួយស្ថិតនៅប៉ែកកណ្តាលនៃទ្វីបអាមេរិកខាងត្បូង។ បូលីវីជាប្រទេសមួយមានសណ្ឋានភូមិសាស្ត្រគ្របដណ្ដប់ដោយវាលទំនាបអាម៉ាហ្សូនធំបំផុតបើប្រៀបនឹងប្រទេសអាមេរិកខាងត្បូងដទៃ តំបន់ភ្នំដែលមានអាកាសធាតុត្រូពិច ខណៈភ្នំអាន់ដេសមួយផ្នែកនៃប្រទេសនេះមានអាកាសធាតុត្រជាក់ និងមានព្រិលធ្លាក់នៅតាមកំពូលខ្ពស់ៗ។ បូលីវីមានព្រំដែនជាប់ប្រទេសប្រេស៊ីលនៅភាគខាងជើងនិងកើត ប្រទេសប៉ារ៉ាគ្វេនៅភាគអាគ្នេយ៍ អាហ្សង់ទីននៅភាគខាងត្បូង ប្រទេសឈីលីនៅភាគនិរតី និងប្រទេសប៉េរូនៅភាគខាងលិច។ ទីអាសនៈរបស់រដ្ឋាភិបាលដូចជា អំណាចនីតិប្រតិបត្តិ នីតិប្បញ្ញត្តិ និងបោះឆ្នោត មានមូលដ្ឋាននៅទីក្រុងឡាប៉ាស ខណៈរដ្ឋធានីធម្មនុញ្ញមានទីតាំងនៅទីក្រុងស៊ុយក្រ។ ទីក្រុងធំបំផុត និងមជ្ឈមណ្ឌលឧស្សាហកម្មដ៏សំខាន់បំផុតនៅក្នុងប្រទេសគឺ សាន់តាគ្រូសដេឡាស៊ីអេរ៉ា ដែលមានទីតាំងស្ថិតនៅតំបន់ទំនាបត្រូពិចប៉ែកខាងកើតនៃប្រទេស។

យោងតាមរដ្ឋធម្មនុញ្ញ រដ្ឋអធិបតេយ្យបូលីវីគឺជាឯកត្តរដ្ឋ ហើយត្រូវបែងចែកទៅជា ៩ តំបន់រដ្ឋបាល ឬដេប៉ាដឺម៉ង់។ មួយភាគបីនៃផ្ទៃប្រទេសបូលីវីគឺគ្របដណ្ដប់ដោយជួរភ្នំអាន់ដេស។ ដោយមានក្រឡាផ្ទៃសរុប ១,០៩៨,៥៨១ គម បូលីវីគឺជាប្រទេសធំជាងគេទីប្រាំនៅលើទ្វីបអាមេរិកខាងត្បូង បន្ទាប់ពីប្រទេសប្រេស៊ីល អាហ្សង់ទីន ប៉េរូ និងកូឡុំប៊ី ហើយជាប្រទេសមួយក្នុងចំណោមប្រទេសតែពីរនៃទ្វីបអាមេរិកទាំងមូលប៉ុណ្ណោះ (ជាមួយប៉ារ៉ាគ្វេ) ដែលគ្មានព្រំដែនជាប់នឹងផ្ទៃសមុទ្រ។ ប្រទេសបូលីវីមានប្រជាជនរស់នៅសរុបជាង ១២​ លាននាក់[១០] ដោយភាគច្រើនជាជាតិសាសន៍ចម្រុះលាយឡំបញ្ចូលគ្នារវាងជនជាតិម្ចាស់ស្រុក ឬជនជាតិដើម នឹងក្រុមជនជាតិផ្សេងដែលមានដើមកំណើតពីប៉ែកអឺរ៉ុប និងអាហ្វ្រិកអេស្ប៉ាញគឺជាភាសាផ្លូវការ និងត្រូវបានប្រជាជនបូលីវីប្រើប្រាស់នៅទូទាំងប្រទេស ខណៈភាសាជនជាតិដើមចំនួន ៣៦​ ភាសាទៀតក៏មានឋានៈស្មើជាភាសាផ្លូវការស្មើនឹងភាសាអេស្ប៉ាញដែរ ដោយក្នុងចំណោមនោះ ភាសាក្វារ៉ានី អៃម៉ារ៉ា និងកេជូរ៉ាជាភាសាជនជាតិដើមដ៏ប្រជាប្រិយបំផុត។

មុនអាណានិគមកិច្ចអេស្ប៉ាញ មួយភាគបីនៃតំបន់ខ្ពង់រាបប្រទេសបូលីវីបច្ចុប្បន្នត្រូវស្ថិតនៅក្រោមរដ្ឋបាលទីហ័រណាកូបុរាណរហូតដល់ប្រមាណឆ្នាំ ១០០០ នៃ គ.ស។ សង្គ្រាមកូយ៉ា–អ៊ីនកាឆ្នាំ១៤៤០ បានពង្រីកអំណាចគ្រប់គ្រងនៃអាណាចក្រអ៊ីនកាដល់បូលីវីប៉ែកខាងលិច។ តំបន់វាលទំនាបភាគខាងកើត និងជើងនៃប្រទេសបូលីវីសព្វថ្ងៃត្រូវជាទីជម្រករបស់កុលសម្ព័ន្ធអាម៉ាហ្សូន និងក្វារ៉ានី។ ប៉ុន្តែមកដល់សតវត្សរ៍ទី១៦ ពួកកុនគីស្តាឌ័រអេស្ប៉ាញក៏បានចូលមកកាន់កាប់តំបន់ទាំងនេះ។

នៅក្រោមអាណានិគមអេស្ប៉ាញ រ៉ែប្រាក់បានក្លាយជាអាជីវកម្មដ៏សំខាន់នៅបូលីវី ដែលនាំឱ្យអេស្ប៉ាញរឹតបន្តឹងអំណាចគ្រប់គ្រងពួកគេកាន់តែខ្លាំង។ បន្ទាប់ពីការបះបោរប្រឆាំងនឹងអេស្ប៉ាញនៅទីក្រុងស៊ុយក្របានទទួលបរាជ័យនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៨០៩ ចលនាតស៊ូបះបោរក៏បានផ្ទុះឡើងនៅតាមតំបន់ជាច្រើនដោយអូសបន្លាយអស់រយៈពេល ១៥ ឆ្នាំ មុនពេលរបបសាធារណរដ្ឋឯករាជ្យថ្មីមួយបានបង្កើតឡើងដោយយកឈ្មោះតាមវីរបុរសឯករាជ្យលោកស៊ីម៉ន បូលីវ៉ា[១១] នៅអំឡុងសតវត្សរ៍ទី១៩ និងដើមសតវត្សរ៍ទី២០ ប្រទេសបូលីវីបានបាត់បង់ទឹកដីនៅជាយប្រទេសមួយចំនួនទៅកាន់ប្រទេសជិតខាង ដូចជាទឹកដីអាក្រេទៅប្រទេសប្រេស៊ីល និងសង្រ្គាមប៉ាស៊ីហ្វិក (១៨៧៩) ដែលនាំឱ្យប្រទេសឈីលីដណ្តើមកាន់កាប់តំបន់ឆ្នេរជាប់មហាសមុទ្រប៉ាស៊ីហ្វិក។

នៅក្នុងសតវត្សរ៍ទី២០ ប្រទេសបូលីវីត្រូវឆ្លងកាត់ការផ្លាស់ប្តូររដ្ឋាភិបាលយោធា និងស៊ីវិលទៅវិញទៅមក ប៉ុន្តែមកដល់ឆ្នាំ១៩៧១ អំណាចនយោបាយត្រូវបានផ្ទេរទៅរបបយោធាផ្ដាច់ការទាំងស្រុងបន្ទាប់ពីលោកហ៊ូហ្គោ បាន់ហ្ស៊ែរបានដឹកនាំរដ្ឋប្រហារដោយមានការគាំទ្រពីសហរដ្ឋអាមេរិកផ្ដួលរំលំរដ្ឋាភិបាលសង្គមនិយមរបស់លោកហ័ន​ ហូសេ​ តូរែស។ របបលោកបាន់ហ្ស៊ែរបាននាំមកនូវការបោសសម្អាតពួកក្រុមឆ្វេងនិយម និងបក្សប្រឆាំងផ្សេងៗ ដោយប្រើប្រាស់វិធីសាស្ត្រធ្វើទារុណកម្ម និងឃាតកម្ម។ បាន់ហ្ស៊ែរត្រូវបានគេផ្តួលរំលំនៅក្នុងឆ្នាំ១៩៧៨ ហើយម្ភៃឆ្នាំក្រោយមក លោកក៏បានត្រឡប់មកកាន់អំណាចវិញក្នុងនាមជាប្រធានាធិបតីជាប់ឆ្នោត (១៩៩៧–២០០១)។ នៅក្រោមអាណត្តិប្រធានាធិបតីអេវ៉ូ ម៉ូរាលែសពីឆ្នាំ២០០៦–២០១៩ សេដ្ឋកិច្ចប្រទេសបូលីវីបានហក់ឡើងយ៉ាងគួរឱ្យកត់សម្គាល់រួមជាមួយនឹងស្ថិរភាពនយោបាយ ប៉ុន្តែទោះជាយ៉ាងណាលោកត្រូវបានគេចោទប្រកាន់ថាកំពុងធ្វើឱ្យលទ្ធិប្រជាធិបតេយ្យធ្លាក់ចុះ[១២][១៣] និងអាចនាំមកនូវរបបផ្ដាច់ការថ្មី។[១៤][១៥][១៦] អង្គការវិមានសេរីភាព (Freedom House) បានចាត់ទុកប្រទេសបូលីវីក្នុងក្រុមប្រទេសប្រជាធិបតេយ្យសេរីមួយភាគនៅក្នុងឆ្នាំ២០២៣ ដោយទទួលបានពិន្ទុ ៦៦/១០០។[១៧]

ប្រទេសបូលីវីបច្ចុប្បន្នត្រូវសមាជិកនៃចលនាមិនចូលបក្សសម្ព័ន្ធ[១៨] អង្គការរដ្ឋអាមេរិកាំង អង្គការសន្ធិសញ្ញាសហប្រតិបត្តិការអាម៉ាហ្សូន ធនាគារប៉ែកខាងត្បូង សម្ព័ន្ធភាពបូលីវ៉ារីដើម្បីប្រជាជនអាមេរិកាំងយើង និងសហភាពប្រជាជាតិអាមេរិកខាងត្បូង។ បូលីវីនៅតែជាប់ឈ្មោះជាប្រទេសកំពុងអភិវឌ្ឍន៍ និងជាប្រទេសក្រីក្របំផុតទីពីរនៅទ្វីបអាមេរិកខាងត្បូង តែក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ បូលីវីបានកាត់បន្ថយអត្រាភាពក្រីក្រក្នុងប្រទេសបានច្រើន ហើយក៏កំពុងតែមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតមួយនៅទ្វីបអាមេរិកខាងត្បូងផងដែរ (គិតជា ផសស)។ ធនធានសេដ្ឋកិច្ចសំខាន់ៗនៃប្រទេសបូលីវីរួមមាន៖ កសិកម្ម ព្រៃឈើ ការនេសាទ ការជីកយករ៉ែ និងទំនិញផ្សេងៗដូចជា វាយនភ័ណ្ឌនិងសម្លៀកបំពាក់ លោហធាតុចម្រាញ់ និងប្រេងចម្រាញ់។ល។ បើគិតតាមភូគព្ភសាស្ត្រវិញ បូលីវីជាប្រទេសសម្បួរទៅដោយរ៉ែដែលផលិតសំណប៉ាហាំង ប្រាក់ លីចូម និងទង់ដែងជាដើម។ ប្រទេសនេះត្រូវបានគេស្គាល់ដែរថាជាប្រទេសពូកែដាំរុក្ខជាតិកូកា និងផលិតកូកាអ៊ីនចម្រាញ់។ នៅក្នុងឆ្នាំ២០២១ ដីសម្រាប់ដាំដុះកូកាមានប្រមាណ ៣៩,៧០០ ហិកតា ចំណែកឯផលិតកម្មកូកាវិញបាន ៣១៧ គ.ក។[១៩]

កំណត់សម្គាល់

  1. ១,០ ១,១ ស៊ុយក្រគឺជារដ្ឋធានីក្នុងរដ្ឋធម្មនុញ្ញ និងទីអាសនៈនៃអំណាចតុលាការ ខណៈអំណាចប្រតិបត្តិ នីតិប្បញ្ញត្តិ និងបោះឆ្នោតគឺមានមូលដ្ឋាននៅទីក្រុងឡាប៉ាស។
  2. ភាសាអេស្ប៉ាញ៖ Bolivia; ភាសាក្វារ៉ានី៖ Mborivia; ភាសាអៃម៉ារ៉ា៖ Wuliwya; ភាសាកេជូរ៉ា៖ Puliwya

ឯកសារយោង

  1. León, Ana María; Herscher, Andrew (2021). "Indigenous Modernities: The Tocapu and Other American Grids". Spatial Concepts for Decolonizing the Americas. Cambridge Scholars. p. 43. ល.ស.ប.អ. 978-1-5275-7653-7. https://books.google.com/books?id=F9BJEAAAQBAJ&dq=wiphala+bolivian+dual+flag&pg=PA43។ បានយកមក 27 December 2024. 
  2. Galván, Javier A. (2011). Culture and Customs of Bolivia. Abc-Clio. p. xxiii. ល.ស.ប.អ. 978-0-313-38364-9. https://books.google.com/books?id=7RHY5j45GcAC&dq=wiphala+bolivian+dual+flag&pg=PR23។ បានយកមក 27 December 2024. 
  3. "Bolivia (Plurinational State of)'s Constitution of 2009, English translation" (PDF). constituteproject.org. Constitute (Oxford University Press). Archived (PDF) from the original on 9 October 2022. Retrieved 27 December 2024.
  4. {{{2}}} ច្រកចូលនៅក្នុង សៀវភៅការពិតពិភពលោក
  5. "National Profiles | World Religion". Archived from the original on 12 March 2024. Retrieved 27 December 2024.
  6. {{{2}}} ច្រកចូលនៅក្នុង សៀវភៅការពិតពិភពលោក
  7. ៧,០ ៧,១ ៧,២ ៧,៣ "World Economic Outlook Database, October 2023 Edition. (Bolivia)". មូលនិធិរូបិយវត្ថុអន្តរជាតិ. 10 October 2023. Archived from the original on 31 October 2023. Retrieved 27 December 2024.
  8. Gini index
  9. "Human Development Report 2021/2022" (PDF). កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. 8 September 2022. Archived (PDF) from the original on 9 October 2022. Retrieved 27 December 2024.
  10. {{{2}}} ច្រកចូលនៅក្នុង សៀវភៅការពិតពិភពលោក
  11. "Salem Press". 25 August 2013. Archived from the original on 25 August 2013. Retrieved 14 January 2025. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  12. (2021)"Latin America Erupts: When Does Competitive Authoritarianism Take Root?". Journal of Democracy 32 (3): 63–77. ISSN 1086-3214. DOI:10.1353/jod.2021.0034.
  13. Weyland, Kurt (2013). "Latin America's Authoritarian Drift: The Threat from the Populist Left". Journal of Democracy 24 (3): 18–32. ISSN 1086-3214. DOI:10.1353/jod.2013.0045.
  14. Cameron, Maxwell A. (2018). "Making Sense of Competitive Authoritarianism: Lessons from the Andes". Latin American Politics and Society 60 (2): 1–22. ISSN 1531-426X. DOI:10.1017/lap.2018.3.
  15. (2013)"Populism and competitive authoritarianism in the Andes". Democratization 20 (1): 107–136. ISSN 1351-0347. DOI:10.1080/13510347.2013.738864.
  16. Sánchez-Sibony, Omar (2021). "Competitive Authoritarianism in Morales's Bolivia: Skewing Arenas of Competition". Latin American Politics and Society 63 (1): 118–144. ISSN 1531-426X. DOI:10.1017/lap.2020.35.
  17. "Bolivia: Freedom in the World 2023 Country Report". Freedom House. Archived from the original on 28 April 2024. Retrieved 2024-01-16.
  18. "Non-Aligned Movement (NAM) – The Nuclear Threat Initiative". The Nuclear Threat Initiative. https://www.nti.org/education-center/treaties-and-regimes/non-aligned-movement-nam. 
  19. "ONDCP Releases Data on Coca Cultivation and Production in the Andean Region | ONDCP". The White House. 14 July 2022. Archived from the original on 2 October 2023. Retrieved 16 January 2025. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya