ពន្លឺនាវាត្រៃលក្ខណ៍ វគ្គទី១០វិបស្សនាបញ្ហាធម្មបរិយាយ វគ្គទី១០
ពលៈ១ ។ ពលៈទាំង៥នេះ ដែលមានកម្លាំងហើយ ស្ទាត់ជំនាញគ្រប់ក្រសួងទាំង៥នោះ មកអំពីការហាត់ចំរើននូវអានាបានស្សតិនេះឯង ដូចយ៉ាងហាត់ចំរើនថា ឃើញ រឿយៗនូវបញ្ចក្ខន្ធថាមិនទៀង -ទុក្ខ -អនត្តាទើបដកដង្ហើមចេញ ឃើញរឿយៗនូវបញ្ចក្ខន្ធថាមិនទៀង -ទុក្ខ -អនត្តា ទើបដកដង្ហើមចូល ។ ត្រង់ដែលឃើញថា ខ្យល់ចេញ ចូលផង ឃើញអនិច្ចំ ទុក្ខំ អនត្តា ក្នុងនាមនិងរូបផង នេះហៅថាបញ្ញាពលៈ ។ ត្រង់ដែលជឿទៅតាមអនិច្ចំ ទុក្ខំ អនត្តា ដែលបញ្ញាឃើញហើយ មានជំរៅទៅ យ៉ាងណា ក៏ ជឿទៅយ៉ាងនោះ មិនកំរើក មិនញាប់ញ័រ ហៅថា សទ្ធាពលៈ ។ ត្រង់ដែលរលឹក ឃើញរឿយៗនូវ អនិច្ចំ ទុក្ខំ អនត្តា ទៅតាមកំរិតរបស់សទ្ធានោះ ហៅថា សតិពលៈ ។ ត្រង់ដែលកំណត់យក អនិច្ចំ ទុក្ខំ អនត្តា មកជាអារម្មណ៍ រំលត់បង់នូវនិមិត្ត ដែលឃើញថាទៀងៗថាសុខៗ ថាអញៗនោះ ឲ្យអស់ហើយ ហៅថា សមាធិពលៈ ។ ត្រង់ដែល ព្យាយាមថែរក្សាទុកនូវបញ្ញាផង ថែរក្សាទុកនូវសមាធិផង ហៅថា វិរិយពលៈ ។
ទៀងមកកំណត់ ហៅថា អនិមិត្តសមាធិ ។ បើកាន់យកអនត្តាមកកំណត់ ហៅថា សុញ្ញត្តសមាធិ ។ពលៈទាំង៥នេះ កាលដែលព្រះពុទ្ធអង្គ ទ្រង់ចំរើនបង្ហាត់បង្វឹក ដោយ អានាបនស្សតិកម្មដ្នាន ក្រោមម្លប់ពោធិព្រឹក្ស ពេលនោះព្រះអង្គបង្ហាត់ពលៈទាំង៥នេះ ឲ្យបានស្ទាត់ជំនាញហើយ ទើបលើកយកសមាធិពលៈ មកកំណត់ក្នុង អនិច្ចំ ទុក្ខំ អនត្តា ហើយទើបយកបញ្ញាពលៈឆ្លុះ បញ្ចាំងមើលសង្ខារ ដែលប្រព្រឹត្តទៅក្នុងភូមិទាំង៣ ឃើញសុទ្ធតែសឹកសត្រូវ ជាកិលេសមារទាំងអស់គឺ កិលេសមារ១ ខន្ធមារ១ អភិ សង្ខារមារ១ មច្ចុមារ១ ទេវបុត្តមារ១ ។ ព្រះអង្គទ្រង់ឆ្លុះបញ្ចាំងមើលទៀតថា មារទាំង៥នេះ ដែលអាស្រ័យនៅបានដោយហេតុណា ទ្រង់ក៏ឃើញច្បាស់ថាមារទាំង៥នេះ អា ស្រ័យនៅបានដោយអារម្មណ៍ គឺកាមារម្មណ៍៦ រូបារម្មណ៍៦ អរូបារម្មណ៍៦ អារម្មណ៍ទាំងនេះហើយដែលមារទាំង៥ប្រព្រឹត្តទៅបាន នៅក្នុងភូមិទាំង៣នេះ ។ ព្រះអង្គក៏ទ្រង់ កំណត់ នូវសមាធិន្ទ្រិយដោយ អប្បណិហិតសមាធិន្ទ្រិយ ទើបទ្រង់ផ្តាច់នូវអារម្មណ៍ជាធម្មតាចោលចេញអស់ ឥតមាននៅសេសសល់ឡើយ ដោយអំណាចនៃការកំណត់ កាន់យកទុក្ខជាអារម្មណ៍ ក្នុងពេលនោះបញ្ញាក៏ត្រាស់ដឹងនូវពោធិបក្ខិយធម៌ ជាសម្ពោធិញាណ ទើបបានទ្រង់ព្រះនាមថា ពុទ្ធោ ទ្រង់ព្រះនាមថា អរហំ ព្រោះព្រះអង្គឈ្នះ សឹកសត្រូវកិលេសមារ ខន្ធមារអភិសង្ខារមារ មច្ចុមារ ទេវបុត្តមារ គឺមារទាំង៥នេះឯង ។
ទៀង ។ ការកើតជាទុក្ខ ការចាស់ជាទុក្ខ ការឈឺក៏ជាទុក្ខ ការស្លាប់ក៏ជាទុក្ខ ។
បើចិត្តសន្សំ អនិច្ចេទុក្ខសញ្ញា រឿយៗហើយ សេចក្តីសំគាល់ក្នុង ការខ្ជិលច្រអូស ទំរន់ធ្វេសប្រហែស មិនព្យាយាម មិនពិចារណា ឲ្យឃើញថាជារបស់ គួរខ្លាចដ៏ពន្លឹក រមែង តាំងឡើង ហាក់ដូចជាពេជ្ឈឃាដដែល យារដាវឡើងបំរុងនឹង ប្រហារជីវិតដូច្នោះឯង ។ ប្រសិនបើចិត្តសន្សំ អនិច្ចេទុក្ខសញ្ញា រឿយៗហើយ សេចក្តីសំគាល់ ក្នុងការខ្ជិល ច្រអូស ទំរន់ប្រហែសធ្វេស មិនព្យាយាម មិនពិចារណាឲ្យ ឃើញថាជា របស់គួរខ្លាចដ៏ពន្លឹក មិនដូចជាពេជ្ឈឃាដ ដែលយារដាវឡើង បំរុងនឹងប្រហារ ជីវិតដូច្នោះទេ គប្បី ដឹងថា អនិច្ចេទុក្ខសញ្ញា អញចំរើនមិនទាន់បានទេ កាលខាងដើមនិងកាលខាងចុង របស់អញមិនទាន់ប្លែកគ្នាទេ ផលនៃការចំរើនរបស់អាត្មាអញ មិនទាន់បានសម្រេចទេ ។ ទុក្ខេអនត្តសញ្ញា ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានផលច្រើន មានអានិសង្សច្រើន ជាគុណឈមទៅរកព្រះនិព្វាន មានព្រះនិព្វានជាទីបំផុត ។ បើចិត្ត សន្សំទុក្ខេអនត្តសញ្ញា រឿយៗហើយ ចិត្តរមែងប្រាសចាកអហង្ការ មមង្ការនិងមានៈ ក្នុងកាយដែលមានវិញ្ញាណនោះផង ក្នុងនិមិត្តទាំងពួងខាងក្រៅផង ជាចិត្តកន្លងបង់នូវ អទ្ធានៈ៣ប្រការ ស្ងប់រម្ងាប់ចាកសឹកសត្រូវ ពោលគឺកិលេសរមែងផុតស្រឡះដោយប្រពៃ ចាកមិច្ឆាវិមុត្តិ ។ ប្រសិនបើចិត្តសន្សំ ទុក្ខេអនត្តសញ្ញា រឿយៗហើយ តែចិត្តមិន ប្រាសចាកអហង្ការ មមង្ការនិងមានៈ ក្នុងកាយដែលមានវិញ្ញាណនោះផង ក្នុងនិមិត្តទាំងពួងខាងក្រៅផង ជាចិត្តមិនកន្លងបង់ នូវអទ្ធានៈ៣ប្រការ មិនស្ងប់រម្ងាប់ មិនផុតទុក្ខ ស្រឡះដោយប្រពៃ គប្បីដឹងថា ទុក្ខេអនត្តសញ្ញា អញចំរើនមិនទាន់បានទេ កាលខាងដើមនិងកាលខាងចុងរបស់អញមិនទាន់ប្លែកគ្នាទេ ផលនៃការចំរើន របស់អាត្មាអញ មិនទាន់បានសម្រេចទេ ។ បើចិត្តសន្សំ ទុក្ខេអនត្តសញ្ញា រឿយៗហើយ ចិត្តក៏ រួចចាកអហង្ការ មមង្ការនិងមានៈ ក្នុងកាយដែលមានវិញ្ញាណនោះផង ក្នុងនិមិត្តទាំងពួងខាង ក្រៅផង ជាចិត្តកន្លងបង់នូវអទ្ធានៈ៣ប្រការ ស្ងប់រម្ងាប់ផុតស្រឡះ ដោយប្រពៃ រមែងបានផលច្រើន បានអានិសង្សច្រើន ជាគុណឈមទៅរកព្រះនិព្វាន មានព្រះនិព្វានជា ទីបំផុត ។
ងារ, ៣-មិនត្រេកអរ មិនខឹងនឹងពាក្យប៉ប៉ាច់ប៉ប៉ោច តិរច្ឆានកថា, ៤-មិនត្រេកអរ មិនខឹងនឹងស៊ីច្រើន, ៥-មិនត្រេកអរ មិនខឹងនឹងងក់ងុយដេក, ៦-ភាពជាអ្នកដឹងប្រមាណ ក្នុងភោជន, ៧-មានសីលជាទីសង្រួម ។ បើមានធម៌ទាំង៧យ៉ាងនេះ ទើបអាចរក្សានូវធម៌ស្ងប់រម្ងាប់បាន ។ តែថាធម៌ស្ងប់រម្ងាប់នេះមាន២ យ៉ាងគឺ ស្ងប់រម្ងាប់ក្នុងនិរោធ សមាបត្តិម៉្យាង ស្ងប់រម្ងាប់ក្នុង និរោធអរិយសច្ចម៉្យាង ។ ឯស្ងប់រម្ងាប់ក្នុងនិរោធសមាបត្តិ៨នេះ មិនមែនជាធម៌រំលត់ទុក្ខបានទេ ។ បើស្ងប់រម្ងាប់ក្នុងនិរោធអរិយសច្ច គឺមគ្គ៤ ផល៤ នេះទើបរំលត់ទុក្ខបាន ។ បុគ្គលដែលរំលត់ទុក្ខបាននេះ ហៅថា អរិយបុគ្គល គឺបុគ្គលដ៏ប្រសើរ បុគ្គលត្រឹមត្រូវ បុគ្គលមានសភាពរាបសារ បុគ្គលរៀបរយល្អ និងជា បុគ្គលតាំងនៅ ក្នុងអរិយធម៌ជានិច្ច ។ ព្រះអរិយបុគ្គលទាំងនោះមាន៨ពួកគឺ ៖
យោជនៈ១ វិចិកិច្ឆាសំយោជនៈ១ សីលពត្តបរាមាសសំយោជនៈ១ រួមជា៣ លះបានអនុសយៈ២គឺ ទិដ្នានុសយៈ១ វិចិកិច្ឆានុសយៈ១ រួមជា២ លះបានកាមឆន្ទៈនិងព្យាបាទៈ ជាចំណែកគ្រោតគ្រាតដែលឲ្យកើតទុច្ចរិត៣ ជាអបាយគាមិ ។ បច្ចវេក្ខណៈ ការពិចារណារបស់ សោតាបន្នបុគ្គលមាន៥យ៉ាងគឺ មគ្គំបច្ចវេក្ខតិ ព្រះសោតាបន្នបុគ្គល រមែង ពិចារណានូវមគ្គ១ ផលំបច្ចវេក្ខតិ ពិចារណានូវផល១ បហីនកិលេស បច្ចវេក្ខតិ ពិចារណានូវកិលេសដែលលោកលះបង់បានហើយ១អវសិដ្នកិលេសេបច្ចវេក្ខតិ ពិចា រណា នូវកិលេសដែលនៅសល់១ និព្វានំបច្ចវេក្ខតិ ពិចារណានូវអមតៈមហានិព្វាន១ រួមត្រូវជា បច្ចវេក្ខណៈរបស់ សោតាបន្នបុគ្គលមាន៥ ។ សោតាបន្នបុគ្គលនោះចែកចេញជា ៣ពួកគឺឯកពីជិ១ កោលំកោលៈ១ សត្តក្ខត្តុំបរមៈ១ ។ ឯកពីជិ លោកដែលមានពូជគឺភពតែ១ គឺនៅកើតក្នុង មនុស្សលោកតែ១ជាតិទៀត ហើយធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ផល លែងមានកំណើតទៅមុខទៀត ។ កោលំកោលៈ លោកដែលទៅពីត្រកូល១ទៅកាន់ត្រកូល១ទៀត គឺលោកដែលនៅកើតទៀត ២ជាតិឬ៣ជាតិទៀត ទើបបានធ្វើឲ្យ ជាក់ច្បាស់នូវអរហត្តផល ។ សត្តក្ខត្តុំបរមៈ លោកដែលត្រាច់រង្គាត់ ទៅកើតក្នុងមនុស្សលោក និងទេវលោក យ៉ាងច្រើនបំផុត ត្រឹម៧ជាតិទៀត ទើបបានធ្វើ ឲ្យជាក់ច្បាស់ នូវអរហត្តផល ដោយខន្ធនិព្វាន ក្នុងជាតិជាគំរប់៧ ពិតប្រាកដ ។
ដូច្នេះ ពីព្រោះមានវិបស្សនាផ្សេងគ្នា គឺឯកពីជិ មានវិបស្សនាក្លៀវក្លាបំផុត កោលំកោលៈ មានវិបស្សនាក្លៀវក្លាយ៉ាងកណ្តាល សត្តក្ខត្តុំបរមៈ មានវិបស្សនាទន់ខ្សោយបំ ផុត ។ សោតាបន្នបុគ្គលទាំងនោះ លោកបរិបូណ៌ដោយសីល ។ សោតាបន្នបុគ្គល នៅមានចែកចេញទៅទៀត បើចែកចេញតាមឈ្មោះដើម មានតែ៣ដូចពោលមកហើយ តែបើចែកតាមខណៈចិត្ត ដែលលះកិលេសបាន ផ្សេងគ្នាមាន២៤ដូច្នេះគឺ យកបដិបទា៤ និងធុរៈ២មកគុណ ឯកពីជិមានបដិបទា៤ កោលំកោលៈ មានបដិបទា៤ សត្តក្ខត្តុំ បរមៈ មានបដិបទា៤ រួមត្រូវជា១២ ចែកជាសទ្ធាធុរៈ១២ បញ្ញាធុរៈ១២ រួមបានជា២៤ ។
យោជនៈ១ ត្រូវជា២ ។ លះបានអនុសយៈ២គឺ កាមរាគានុសយៈ១ បដិឃានុសយៈ១ រួមជា២ ។ លះរាគៈ ទោសៈ មោហៈ បានដោយស្រាលស្តើង ។ សកទាគាមិបុគ្គល នេះ រមែងមកកើតក្នុង កាមភពនេះម្តងទៀត ទើបធ្វើឲ្យជាក់ច្បាស់ នូវអរហត្តផល ជាទីបំផុតនៃទុក្ខ ហើយទើបបានរំលត់ខន្ធ ចូលកាន់និព្វាន ។ ឯបច្ចវេក្ខណៈ របស់សក ទាគាមិបុគ្គល ក៏មាន៥ ដូចសោតាបន្នបុគ្គលដែរ ហើយលោកបរិបូណ៌ ដោយសីលដូចគ្នា ។ សកទាគាមិបុគ្គល បើចែកតាមខណៈចិត្ត ដែលលះកិលេសបាន មាន១២គឺ ក្នុងសកទាគាមិបុគ្គលមួយៗ មានវិមោក្ខ៣ ក្នុងវិមោក្ខមួយៗ មានបដិបទា៤ ត្រូវជា១២ ។
រាគានុសយៈ១ បដិឃានុសយៈ១ ដោយដាច់ស្រឡះ ។ ឯបច្ចវេក្ខណៈរបស់ អនាគាមិបុគ្គលនេះ ចែកចេញជា៥ពួកគឺ អន្តរបរិនិព្វាយី១ ឧបហច្ចបរិនិព្វាយី១ អសង្ខារបរិនិព្វា យី១ សសង្ខារបរិនិព្វាយី១ ឧទ្ធំសោតោអកនិដ្នគាមី១ ។ អន្តបរិនិព្វាយី លោករំលត់ក្នុងចន្លោះ គឺលោកដែលកើត ក្នុសទ្ធាវាសព្រហ្មលោកហើយ នៅមិនទាន់បាន ពាក់ កណ្តាលអាយុ ក៏ញ៉ាំងអរហត្តមគ្គ ឲ្យកើតឡើង លះសំយោជនៈ ខាងលើបាន ។ ឧបហច្ចបរិនិព្វាយី លោកកន្លងពីថ្នាក់នោះ បន្តិចទៅទៀត គឺលោកដែលមានអាយុ ជាង ពាក់កណ្តាលឡើងទៅ ដល់កាលទៀបនឹងអស់អាយុ ទើបញ៉ាំងអរហត្តមគ្គ ឲ្យកើតឡើង ដើម្បីលះសំយោជនៈ ខាងលើទាំង៥ ។ អសង្ខារបរិនិព្វាយី លោករំលត់ដោយអ សង្ខារ គឺលោកដែលញ៉ាំង អរហត្តមគ្គឲ្យកើតឡើង លះសំយោជនៈទាំង៥ ខាងលើបានដោយងាយ មិនបាច់ប្រកបព្យាយាម តឹងតែងពេក ។ សសង្ខារបរិនិព្វាយី លោកជា អ្នករំលត់ ដោយសង្ខារ គឺលោកដែល ញ៉ាំងអរហត្តមគ្គ ឲ្យកើតឡើង បានដោយកម្រ ទាល់តែប្រកបដោយ សេចក្តីព្យាយាមយ៉ាងធំ ។ ឧទ្ធំសោតោអកនិដ្នគាមី លោកជាអ្នក មាន ខ្សែឰដ៏ខាងលើ ទៅកាន់ភពអកនិដ្ន គឺច្យុតចាកព្រហ្មលោក ឈ្មោះអវិហាហើយ ទៅកាន់អតប្បា ព្រហ្មលោកទៀត លុះច្យុតចាក អតប្បាព្រហ្មលោកហើយ ទៅកាន់ សុទស្សាព្រហ្មលោកទៀត លុះច្យុតចាកព្រហ្មលោក ឈ្មោះសុទស្សាហើយ ទៅកាន់សុទស្សីព្រហ្មលោកទៀត លុះច្យុតចាកសុទស្សីព្រហ្មលោកហើយ ទៅកាន់អកនិដ្ន ព្រហ្មលោកទៀត ទើបញ៉ាំងអរហត្តមគ្គ ឲ្យកើតឡើង លះសំយោជនៈ ខាងលើក្នុងព្រហ្មលោកនោះ រួមគ្នាផង ត្រូវជាអនាគាមិបុគ្គល៥ពួក ។ ក្នុងស្ថានអវិហា៥ អតប្បា៥ សុទស្សា៥ សុទស្សី៥ អកនិដ្នៈ៤ លើកឧទ្ធំសោតៈ១ចេញ រួមជាអនាគាមិបុគ្គលមាន២៤ គុណទៅទៀតជា សទ្ធាធុរៈ២៤ បញ្ញាធុរៈ២៤ ទើបបានជា អនាគាមិបុគ្គលមាន៤៨ ។ ព្រះអនាគាមិបុគ្គល លោកបរិបូណ៌ដោយសមាធិ ។
រាគានុស័យ អវិជ្ជានុស័យ ដាច់ស្រឡះពីខន្ធសន្តាន ។ បច្ចវេក្ខណ (ការពិចារណា) របស់ព្រះអរហន្ត មាន៤យ៉ាងគឺ មគ្គំ បច្ចវេក្ខតិ លោកពិចារណានូវមគ្គ១ ផលំ បច្ចវេក្ខតិ ពិចារណានូវផល១ បហីនកិលេសេបច្ចវេក្ខតិ ពិចារណានូវកិលេស ដែលលះបានហើយ១ និព្វានំបច្ចវេក្ខតិ ពិចារណានូវព្រះនិព្វាន១ រួមត្រូវជា៤ ។ ព្រះអរហត្តទាំងនោះ ចែកចេញជា៤ពួកគឺ ៖
មួយឡើយ មួយពួក ។
យឺតយូរវិញ១ ទុក្ខាបដិបទាខិប្បាភិញ្ញា កាលប្រតិបត្តិលំបាក ត្រាស់ដឹងឆាប់១ សុខាបដិបទាខិប្បាភិញ្ញា កាលប្រតិបត្តិងាយ ត្រាស់ដឹងឆាប់១ ។ បដិបទាផ្សេងគ្នាដោយ យឺតយូរ និងឆាប់រហ័សយ៉ាងនេះ ព្រោះបុគ្គលដែលប្រតិបត្តិនោះ មានឥន្រ្ទិយនិងកិលេសផ្សេងគ្នា គឺ
ព្រៃ ដល់វេលាឃើញគោ ក៏ឃើញក្នុងព្រៃ យ៉ាងណាមិញ ទុក្ខាបដិបទាទន្ធាភិញ្ញាបុគ្គល ក៏យ៉ាងនោះដែរ ។ បុរសទី២ ដើរទៅរកគោតាមផ្លូវធ្លាស្រួល ដល់ឃើញគោ បែរជា ឃើញក្នុងព្រៃវិញ យ៉ាងណាមិញ សុខាបដិបទាទន្ធាភិញ្ញាបុគ្គល ក៏យ៉ាងនោះដែរ ។ បុរសទី៣ស្វែងរកគោ ដើរកាត់ព្រៃ ដល់ឃើញគោបែរជា ឃើញក្នុងទីវាលវិញ យ៉ាង ណាមិញ ទុក្ខាបដិបទាខិប្បាភិញ្ញាបុគ្គល ក៏យ៉ាងនោះដែរ ។ បុរសទី៤ ដើរទៅរកគោតាមផ្លូវធ្លា ដល់ឃើញគោក៏ឃើញក្នុងទីវាល យ៉ាងណាមិញ សុខាបដិបទាខិប្បាភិញ្ញា បុគ្គល ក៏យ៉ាងនោះដែរ ។
ខុសគ្នា ដូចបានសម្តែងមកមកនេះ ។
|
Portal di Ensiklopedia Dunia