អាយតនៈ
អាយតនៈអាយតនៈ Āyatana ជាពាក្យបាលី មានន័យថាមូលដ្ឋាននៃវិញ្ញាណ ។ ក្នុងព្រះពុទ្ធសាសនា អាយតនៈចែកចេញជាអាយតនៈក្នុង៦ (អជ្ឈត្តិកានិ អាយតនានិ) និងអាយតនៈ ក្រៅ៦ (ពាហិរានិ អាយតនានិ) ។ ម្យ៉ាងទៀតគេស្គាល់អាយតនៈក្នុង ថាជាបសាទឬទ្វារដែរ រីឯអាយតនៈក្រៅ គេស្គាល់ថាជាអារម្មណ៍របស់វិញ្ញាណ ។ ដូច្នេះអាយតនៈមាន បសាទ-អារម្មណ៍៦គូរគឺ អាយតនៈក្នុង៦និងអាយតនៈក្រៅ៦៖ អាយតនៈក្នុង
អាយតនៈក្រៅ
ក្នុងព្រះពុទ្ធសាសនា បសាទមានទាំងអស់៦ ខុសគ្នាពីក្នុងបច្ចឹមប្រទេស ដែលបសាទមានតែ៥ ។ ក្នុងព្រះពុទ្ធសាសនា មនោ (ទ្វារចិត្ត) រាប់ថាជាអាយតនៈក្នុងមួយដែរ ដែលប្រតិកម្មជាមួយនឹង អាយតនៈក្រៅ ដូចជាផស្សៈ វេទនា សញ្ញា សង្ខារជាដើម ។ ពាក្យសឡាយតនៈ Saḷāyatana ប្រើជាទូរទៅនៅក្នុង បដិច្ចសមុប្បាទ១២ សម្រាប់សំគាល់អាយតនៈ៦គូរ ខាងលើនេះ (នាមរូបប្បច្ចយាសឡាយតនំ) ។ ក្នុងគម្ពីរបាលីក្នុងអរិយសច្ច៤ ព្រះពុទ្ធបានត្រាស់បញ្ជាក់ថា ហេតុដែលនាំឲ្យកើតទុក្ខ គឺតណ្ហា ។ ក្នុងខ្សែច្រវាក់បដិច្ចសមុប្បាទ១២នេះ ព្រះពុទ្ធបញ្ជាក់ថា តណ្ហាកើតឡើងដោយសារវេទនា ដែលកើតឡើងអំពីផស្សៈ នៅត្រង់អាយតនៈ៦ ។ ដូច្នេះដើម្បីរំលត់តណ្ហា និងវិបាករបស់វាគឺសេចក្តីទុក្ខ គេត្រូវតែសង្រូម និងធ្វើការយល់ដឹងក្នុងអាយតនៈ ។ សេចក្តីបរិយាយអំពីអាយតនៈនៅគ្រប់កន្លែងក្នុងគម្ពីរបាលី អាយតនៈបានត្រូវលើក យកមកបរិយាយ ក្នុងសេចក្តីពន្យល់ធម៌រាប់រយ ។ ក្នុងធម្មបរិយាយផ្សេងៗទាំងនេះ អាយតនៈបានលើកយកមក ពោលតាមរបៀបផ្សេងគ្នា ដូចខាងក្រោមនេះ៖ ឆក្កៈ ក្រុមដែលមាន៦សឡាយតនៈរាប់បញ្ចូល បសាទ៦ ឬអាយតនៈក្នុង៦ និងអារម្មណ៍៦ ឬអាយតនៈក្រៅ៦ ។ ដោយអាស្រ័យលើសឡាយតនៈនេះ ចេតសិកមួយចំនួនក៏កើតឡើង ។ ដូច្នេះប្រសិនណា មានត្រចៀក ហើយនិងសម្លង សោតវិញ្ញាណក៏កើតឡើង ។ វត្តមាននៃធាតុ ទាំង៣ (ត្រចៀក សម្លេង សោតវិញ្ញាណ) ជាបច្ច័យឲ្យផស្សៈ (ការពាល់ត្រូវ) កើតឡើងដែលនាំឲ្យកើតវេទនា ជាសុខ ជាទុក្ខ ជាសោមនស្ស ឬទោមនស្ស ។ គឺមកតែអំពីវេទនានេះហើយ ដែលជាហេតុឲ្យតណ្ហាកើតឡើង ។ ការរាប់រៀបបែបនេះអាចរកឃើញ នៅក្នុងឆឆក្កសូត្រ Chachakka Sutta ដែលឆក្កៈឬក្រុម៦ មានបសាទ៦ អារម្មណ៍៦ វិញ្ញាណ៦ ផស្សៈ៦ វេទនា៦ និងតណ្ហា៦ ត្រូវបានយកមកពិនិត្យ ហើយឃើញថាជារបស់អនត្តា Anatta ។ សព្វៈ អ្វីៗទាំងអស់ក្នុងធម្មបរិយាយមួយហៅថាសព្វៈ (សំយុត្តនិកាយ៣៥.២៣) ព្រះពុទ្ធបានប្រកាសថា គ្មានអ្វីៗទាំងអស់នៅក្រៅ អំពីសឡាយតនៈនេះទេ ។ ក្នុងធម្មបរិយាយបន្ទាប់ (សំយុត្តនិកាយ៣៥.២៤) ព្រះពុទ្ធបានត្រាស់ពន្យល់ យ៉ាងល្អិតល្អន់ថា សព្វៈនេះរាប់បញ្ចូលឆក្កៈ៥ ដែលរាប់រួចមកហើយ គឺអាយតនៈក្នុង អាយតនៈក្រៅ វិញ្ញាណ ផស្សៈ និងវេទនា ។ ឯកសារយោងក្នុងរឿងសព្វៈនេះ អាចរកឃើញ ក្នុងសេចក្តីអធិប្បាយបន្ត ។ លើសពីនេះទៀត គម្ពីរព្រះអភិធម្ម និងអក្សរសាស្រ្តក្រោយគម្ពីរបាលី បានលើកយកអាយតនៈ មកសម្រាប់ចាត់ថ្នាក់ កត្តានៃភពទាំងអស់ ។ និទានៈ ហេតុ១២យ៉ាងអាយតនៈគឺជារបស់សំខាន់បំផុត ក្នុងរង្វង់នៃការកើត-ស្លាប់ ដែលគេស្គាល់ថាជាហេតុ១២យ៉ាង ហើយបង្ហាញជារូបភាពក្នុងសង្សារចក្រ ។ សូមមើលរូបលេខ២ខាងស្តាំ ។
ភ្លើងរាគៈ ទោសៈ មោហៈក្នុងអសិវិសសូត្រ Asivisa Sutta (សំយុត្តនិកាយ៣៥.១៩៧) ព្រះពុទ្ធប្រដូចអាយតនៈក្នុងទៅនឹងភូមិទទេ ហើយអាយតនៈក្រៅ ដូចជាពួកចោរប្លន់អ្នកស្រុក ។ ដោយការប្រៀបធៀបនេះ ព្រះពុទ្ធបង្ហាញ លក្ខណៈរបស់ អាយតនៈក្នុងទទេនេះ ថាត្រូវបៀតបៀនដោយអាយតនៈក្រៅ ដែលជាអារម្មណ៍គួរត្រេកអរ និងមិនត្រេកអរ ។ នៅកន្លែងផ្សេងទៀត (សំយុត្តនិកាយ៣៥.១៩១) ព្រះសារីបុត្តបានបំភ្លឺថា សេចក្តីទុក្ខពិតប្រាកដដែលទាក់ទងជាមួយ នឹងអាយតនៈក្នុង និងអាយតនៈក្រៅ មិនមែនជាចំណែករបស់អាយតនៈទេ ប៉ុន្តែមកពីសំយោជនៈ (តណ្ហានិងរាគៈ) ដែលកើតឡើង កាលណាមាន
ផស្សៈរវាងអាយតនៈក្នុង និងអាយតនៈក្រៅ ។ ការរំលត់ភ្លើងទុក្ខព្រះពុទ្ធបានបង្រៀនថា ដើម្បីរត់ចេញពីគ្រោះថ្នាក់នៃអាយតនៈ គេត្រូវតែអាចយល់អំពី អាយតនៈដោយមិនមានកិលេស ។ នៅក្នុង” ការបោះបង់សំយោជនៈ “ (សំយុត្តនិ កាយ៣៥.៥៤) ព្រះពុទ្ធបានប្រកាសថា គេបោះបង់សំយោជនៈចោល កាលណាគេដឹង ហើយឃើញ...ថាមិនទៀង (បាលីថាអនិច្ចា) អាយតនៈក្នុង អារម្មណ៍ វិញ្ញាណ ផស្សៈ និងវេទនាទាំង៦ ។ ក៏ដូចគ្នាដែរនៅក្នុង “ ការផ្តាច់ឫសសំយោជនៈ “ (សំយុត្តនិកាយ៣៥.៥៥) ព្រះពុទ្ធបានប្រកាសថា គេផ្តាច់ឫសសំយោជនៈ កាលណាគេដឹង ហើយឃើញ...ថាមិនមែនខ្លួន (បាលីថាអនត្តា) ឆក្កៈ៥ដែលពោលរួចមកហើយ ។
ដើម្បីធ្វើឲ្យការដឹងនិងឃើញបែបនេះ កាន់តែចម្រើនឡើង ហើយនិងផលនៃការរំដោះចេញពីទុក្ខ នៅក្នុងសតិប្បដ្ឋានសូត្រ (មជ្ឈឹមនិកាយ១០) ព្រះពុទ្ធបង្រៀនពួកភិក្ខុ ឲ្យធ្វើសមាធិលើអាយតនៈ ហើយនិងសំយោជនៈ ដែលបច្ច័យឲ្យកើតឡើង ដូចតទៅនេះ៖
ម្នាលភិក្ខុ! តើភិក្ខុអង្គមួយរស់នៅ ដោយពិចារណាអារម្មណ៍ ក្នុងអារម្មណ៍ទាំងឡាយ នៃអាយតនៈក្នុង និងអាយតនៈក្រៅ យ៉ាងដូចម្តេច? ការយល់ដឹងអំពីអាយតនៈក្នុងកាលណាព្រះពុទ្ធមានព្រះបន្ទូល ពីការយល់ដឹង អំពីភ្នែក ត្រចៀក ច្រមុះ អណ្តាត និងកាយ តើមានន័យយ៉ាងដូចម្តេច?
គម្ពីរសង្គហព្រះវិសុទ្ធិមគ្គ ពីគ្រឹស្តសតវត្ស៍ទី៥ បានផ្តល់ពត៌មានប្រហែលគ្នា ដូចជាទំហ៊ុំក្បាលចៃ សម្រាប់បញ្ជាក់កន្លែងចក្ខុបសាទ (ស្គាល់ម្យ៉ាងទៀតថាគ្រឿងដឹង ភ្នាក់ងារនៃវិញ្ញាណ ផ្ទៃវិញ្ញាណ) ហើយនិងកន្លែង រាងដូចក្រចកជើងពពែ សម្រាប់ឃានបសាទ (វិ សុទ្ធិមគ្គ១៤,៤៧-៥៣) ។ ជាការបន្ថែម ព្រះវិសុទ្ធិមគ្គរាប់រៀបអាយតនៈក្នុង តាមន័យ៤យ៉ាងខាងក្រោមនេះ៖
ដូច្នេះឧទាហរណ៍ដូចជា គម្ពីរនេះរាប់រៀបអំពីចក្ខុដូចតទៅ៖ ឫសគល់នៃបញ្ញាក្នុងអត្ថកថានៃព្រះវិសុទ្ធិមគ្គ ពីគ្រិស្តសតវត្សទី ៥ ព្រះពុទ្ធឃោសៈបានបញ្ជាក់ថា ការដឹងអំពីអាយតនៈ គឺជាផ្នែកដីស្រែ នៃបញ្ញានៃការរួចរំដោះ ។ ចំណែកផ្សេងទៀតនៃដីស្រែនេះ គឺខន្ធ ឥន្រ្ទិយ អរិយសច្ច៤ និងបដិច្ចសមុប្បាទ១២ ។ ឯកសារយោង |
Portal di Ensiklopedia Dunia