សំយោជនៈ
សំយោជនៈ (Samyojana)សំយោជនៈ (samyojana, mental fetter) ជាគ្រឿងញ៉ាំងចិត្តឲ្យជាប់ដោយកិលេស (kilesa, destructive emotions or mental defilements) ជាគ្រឿងចងក្រៀកសត្វឲ្យជាប់ក្នុងវដ្តសង្សារ គឺការវិលកើតវិលស្លាប់ឥតឈប់ឈរ ។ សំយោជនៈអាចប្រៀបបានទៅនឹងខ្សែច្រវាក់ដែលចងភ្ជាប់កដៃ កជើង មិនឲ្យរួចខ្លួនទៅកាន់ព្រះនិព្វានបាន ។ លុះត្រាតែបុគ្គលអ្នកប្រតិបត្តិធម៌ផ្តាច់សំយោជនៈឲ្យអស់រលីង នោះទើបអាចសម្រេចអរហត្តផល ដែលជាទីបំផុតនៃសេចក្តីទុក្ខ ពោលគឺនិព្វាន ។ សំយោជនៈ ១០ ប្រការក. ឱរម្ភាគិយសញ្ញោជនៈ (orambhāgiya ) : សំយោជនៈជាន់ទាបទាំង ៥
ខ. ឧទ្ធម្ភាគិយសញ្ញោជនៈ (uddhaṃbhāgiya) : សំយោជនៈជាន់ខ្ពស់ទាំង ៥
វិធីកាត់ផ្តាច់សំយោជនៈនៅក្នុងគម្ពីរព្រះត្រៃបិដក អធិប្បាយអំពីការកាត់ផ្តាច់សំយោជនៈក្នុង ៤ ដំណាក់កាល ៖
នៅក្នុងគម្ពីរមជ្ឈិមនិកាយ (MN 64) ព្រះពុទ្ធសំដែងទុកថា មាគ៌ានាំទៅដល់ការបោះបង់ចោលសំយោជនៈជាន់ទាបទាំង ៥ ពោលគឺសំយោជនៈទាំង ៥ ដំបូងគឺធ្វើឡើងតាមរយៈការប្រតិបត្តិឲ្យបានសម្រេចឈាន (jhana attainment) និង ការប្រតិបត្តិវិបស្សនា (vipassana insights) ដែលត្រូវតែធ្វើទាំង ២ ជាមួយគ្នាដោយអាក់ខានមិនបាន ។ នៅក្នុងគម្ពីរសំយុត្តនិកាយ (SN 35.54) ព្រះពុទ្ធបានសំដែងទុកថា ៖ "ការលះកាត់ចោលនូវសំយោជនៈទាំងឡាយ នៅពេលដែលបុគ្គលម្នាក់ដឹង និង មើលឃើញ ភាពមិនទៀងទាត់ (អនិច្ចំ, impermanent) នៃអាយតនៈ (āyatana) ទាំង ១២, នៃវិញ្ញាណ (viññaṇa) ពាក់ព័ន្ធទាំង ៦ (six sense-consciousness), នៃផស្សៈ (phassa, resultant contact) និង វេទនា (vedanā, sensations) ។ ក្នុងន័យស្រដៀងនេះដែរ នៅក្នុងគម្ពីរសំយុត្តនិកាយ (SN 35.55), ព្រះពុទ្ធបានសំដែងទុកថា ៖ "ការជីករំលើងសំយោជន៍ នៅពេលខ្លួនគេដឹងនិងមើលឃើញថា អនត្តា (anatta, non-self) នៃឥន្ទ្រិយទាំង ៦ (sense bases), ឥន្ទ្រិយារម្មណ៍ (sense consciousness), ផស្សៈ (contact) និង អារម្មណ៍រំភើប (sensations)។ ឯកសារយោងព្រះត្រៃបិដក ភាគ១៩ ទំព័រទី ១៣៧ ព្រះត្រៃបិដក ភាគ៣៩ ទំព័រទី ៣ ៖ ឧទ្ធម្ភាគិយសញ្ញោជនៈ ព្រះត្រៃបិដក ភាគ៣៧ ទំព័រទី ១៦៤ ៖ ឱរម្ភាគិយសូត្រ ព្រះត្រៃបិដក ភាគ៣៧ ទំព័រទី ១៦៤ ៖ ឧទ្ធម្ភាគិយសូត្រ |
Portal di Ensiklopedia Dunia