រាជវង្សង្វៀន

ដាយវៀត
Đại Việt
大越國

(១៨០២–១៨០៤)
វៀតណាម
Việt Nam
越南國

(១៨០៤–១៨៣៩, ១៩៤៥)
ដាយណាម
Đại Nam
大南國

(១៨៣៩–១៩៤៥)

១៨០២–១៩៤៥
Flag of រាជវង្សង្វៀន
ព្រះរាជទង់
(ប្រ. ១៩២០–១៩៤៥)
ភ្លេងជាតិ
Đăng đàn cung
("ព្រះរាជាឡើងព្រះរាជបល្ល័ង្ក")
វិសាលភាពកំពូលនៃទឹកដីវៀតណាម (១៨៣៥–១៨៤១)៖ *   ទឹកដីវៀតណាមក្នុងឆ្នាំ១៨៤១ *   ទឹកដីក្រោមឥទ្ធិពលវៀតណាម *​   ទឹកដីក្រោមឥទ្ធិពលវៀតណាម *   សាមន្តរដ្ឋដែលបានបាត់បង់ទៅក្នុងឆ្នាំ១៨៤១
វិសាលភាពកំពូលនៃទឹកដីវៀតណាម (១៨៣៥–១៨៤១)៖
បំណែងចែករដ្ឋបាលវៀតណាមក្នុងឆ្នាំ១៨៣៨ កំឡុងរជ្ជកាលព្រះចៅមិញ ម៉ាង
បំណែងចែករដ្ឋបាលវៀតណាមក្នុងឆ្នាំ១៨៣៨ កំឡុងរជ្ជកាលព្រះចៅមិញ ម៉ាង
រាជធានីហ្វូស៊ួន (បច្ចុប្បន្នហៅ ហ្វេ)
ភាសាផ្លូវការវៀតណាម
វ៉ាន់ង៉ូន
បារាំង (ពីឆ្នាំ១៨៨៤)
សាសនា
មនោគមវិជ្ជារដ្ឋ
ខុងជឺ
ភាគតិច៖
ព្រះពុទ្ធសាសនាមហាយាន លទ្ធិកាវដៃ គ្រិស្តសាសនា សាសនាប្រជាប្រិយ លទ្ធិហឿហាវ ហិណ្ឌូសាសនា ឥស្លាមសាសនា និងលទ្ធិតាវ
រដ្ឋាភិបាលរាជាធិបតេយ្យផ្ដាច់ការ
ក្រោមរដ្ឋបាលអាណានិគមបារាំង
(១៨៨៣–១៩៤៥)
ក្រោមការត្រួតត្រារបស់ជប៉ុន (១៩៤០–១៩៤៥)
ព្រះអធិរាជ 
▪ ១៨០២–១៨២០ (ដំបូង)
យ៉ា ឡុង
▪ ១៨៨៣ (អធិរាជឯករាជ្យចុងក្រោយ)
ហៀប ហ្វា
▪ ១៩២៦–១៩៤៥ (ចុងក្រោយ)
បាវ ដាយ
ព្រះឧបរាជ 
▪ ១៨១៨–១៨២០
មិញ ម៉ាង
▪ ១៨៨៤–១៨៨៥
តូន ថិតធ្វៀត & ង្វៀន វ៉ាន់ទឿង
នាយករដ្ឋមន្ត្រី 
▪ ១៩៤៥
ជិន ចុងគីម
នីតិបញ្ញត្តិគ្មាន (អាស្រ័យអំណាចព្រះរាជក្រឹត្យ)
សម័យកាលប្រវត្តិសាស្រ្តសម័យទំនើប • សង្គ្រាមលោកលើកទី២
▪ ពិធីរាជាភិសេកព្រះចៅយ៉ា ឡុង
១ មិថុនា ១៨០២
២០ កក្កដា ១៨០២
១ កញ្ញា ១៨៥៨
៥ មិថុនា ១៨៦២
២៥ សីហា ១៨៨៣
៦ មិថុនា ១៨៨៤
១១ មីនា ១៩៤៥
២៥ សីហា ១៩៤៥
ក្រឡាផ្ទៃ
១៨៣០៥៥៧០០០ គ.ម (២១៥០០០ ម៉ាយ ក.)
ប្រជាជន
▪ ១៨៣០
១០,៥០០,០០០
▪ ១៨៥៨
១២,០៣១,០០០
▪ ១៨៩០
១៤,៧៥២,០០០
▪ ១៩៤២
២៥,៥៥២,០០០
រូបិយវត្ថុប្រភេទប្រាក់កាកធ្វើអំពីលោហៈទង់ដែង និងស័ង្កសី (ដូចជា ហ្វាន វ៉ាន់, ម៉ែក និងក្វ័ន)
កាកធ្វើអំពីប្រាក់និងមាស និងឆ្ដោរ (ដូចជាហ្វាន ងី ទៀន និងឡាំង / លឿង)
ព្យ៉ាស់បារាំងឥណ្ឌូចិន (ពីឆ្នាំ១៨៨៥)
Preceded by
Succeeded by
កុលសម្ព័ន្ធង្វៀន
រាជវង្សតៃសឺន
១៨៦២៖
កូសាំងស៊ីន
១៨៨៣៖
អណ្ណាម
១៨៨៣៖
តុងកឹង
១៩៤៥៖
វៀតណាមខាងជើង

រាជវង្សង្វៀន (ភាសាវៀតណាម៖ Nhà Nguyễn ឬ Triều Nguyễn, ឈូណូម៖ 茹阮, ឈូហាន៖ 阮朝) គឺជារាជវង្សវៀតណាមចុងក្រោយគេបង្អស់ដែលគ្រប់គ្រងរដ្ឋប្រទេសវៀតណាមដោយឯករាជ្យពីឆ្នាំ១៨០២ រហូតដល់ឆ្នាំ១៨៨៤។ ព្រះអធិរាជនៃរាជវង្សមួយនេះគឺត្រូវជាសមាជិកនៃរាជត្រកូលង្វៀនហ្វុក។ ក្នុងមួយអត្ថិភាពរបស់វា រដ្ឋអំណាចមួយនេះបានពង្រីកវាតទីមកកាន់កាប់ទឹកដីកម្ពុជាក្រោម ប្រទេសកម្ពុជា និងឡាវស្ទើរទាំងមូល តាមរយៈយុទ្ធនាការណាំទៀន និងសង្គ្រាមសៀម-វៀតណាមដែលបានអូសបន្លាយជិតមួយសតវត្សរ៍។ បន្ទាប់ពីបារាំងបានចូលមកដល់វៀតណាម រាជវង្សង្វៀនត្រូវបង្ខំបោះអធិបតេយ្យភាពខ្លួនលើទឹកដីភាគខាងត្បូងទៅបារាំងនៅក្នុងឆ្នាំ១៨៦២ និងម្តងទៀតនៅក្នុងឆ្នាំ១៨៧៤ ហើយទីបំផុតត្រូវធ្លាក់ក្រោមអាណាព្យាបាលភាពបារាំងទាំងស្រុងនៅក្នុងឆ្នាំ១៨៨៣។ ដោយមានការគាំទ្រពីចក្រភពជប៉ុន ព្រះចៅអធិរាជង្វៀនចុងក្រោយព្រះនាមបាវ ដាយបានលុបសន្ធិសញ្ញាអាណាព្យាបាលជាមួយបារាំងចោល ហើយបានប្រកាសវៀតណាមជារដ្ឋឯករាជ្យរហូតដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ១៩៤៥។

រាជវង្សង្វៀនហ្វុកដំបូងឡើយបានឡើងគ្រប់គ្រងលើទឹកដីវៀតណាមភាគខាងត្បូងនៅក្នុងសតវត្សរ៍ទី១៦ ហើយទីបំផុតក៏បានរើបម្រះផ្ដួលរំលំរាជវង្សតៃសឺន និងបានគ្រប់គ្រងរដ្ឋប្រទេសវៀតណាមទាំងមូលនៅក្នុងសតវត្សរ៍ទី១៩។ អំណាចរាជវង្សង្វៀនលើប្រទេសវៀតណាមត្រូវបានចាប់ផ្ដើមនៅពេលដែលព្រះចៅយ៉ា ឡុងឡើងសោយរាជ្យសម្បត្តិនៅក្នុងឆ្នាំ១៨០២ ក្នុងនាមជាព្រះអធិរាជវៀតណាម។ នៅចុងពាក់កណ្ដាលនៃសតវត្សរ៍ទី១៩ ទឹកដីនិងអំណាចនៃរាជវង្សង្វៀនត្រូវ​បាន​បារាំង​ស្រូប​កាន់កាប់បន្តិចម្តងៗ ដោយ​ចាប់​ផ្តើម​ពីយុទ្ធនាការ​កូសាំងស៊ីននៅក្នុង​ឆ្នាំ១៨៥៨ ដែល​នាំ​ឱ្យ​បារាំងក្ដោបក្ដាប់យកទឹកដីកម្ពុជាក្រោមពីវៀតណាម។ តាមរយៈសន្ធិសញ្ញាទីក្រុងសៃហ្គនឆ្នាំ១៨៦២ ទឹកដីកម្ពុជាក្រោមបានក្លាយជាទឹកដីអាណានិគមរបស់បារាំងដែលហៅថា កូសាំងស៊ីន ហើយសន្ធិសញ្ញាទីក្រុងហ្វេឆ្នាំ១៨៦៣ បានផ្តល់សិទ្ធិឱ្យបារាំងចូលគ្រប់គ្រងកំពង់ផែ និងបង្កើនអំណាចគ្រប់គ្រងលើកិច្ចការបរទេសវៀតណាម។ នៅទីបំផុត តាមរយៈសន្ធិសញ្ញាឆ្នាំ១៨៨៣ និងឆ្នាំ១៨៨៤ ប្រទេសវៀតណាមត្រូវបានបែងចែកជាបីផ្នែកក្រោមរដ្ឋបាលបារាំងមានដូចជា កូសាំងស៊ីន អណ្ណាម និងតុងកឹង។ នៅក្នុងឆ្នាំ១៨៨៧ ទឹកដីវៀតណាមទាំងបីផ្នែកនេះរួមជាមួយទឹកដីអាណាព្យាបាលកម្ពុជាក៏ត្រូវផ្គុំបញ្ចូលគ្នាបង្កើតបានជាទឹកដីឥណ្ឌូចិនបារាំង

ចំណែកឯរាជវង្សង្វៀនវិញគឺមានតែឈ្មោះជាក្បាលដឹកនាំអណ្ណាម និងតុងកឹងនៅក្នុងឥណ្ឌូចិនតែប៉ុណ្ណោះរហូតដល់សង្គ្រាមលោកលើកទី២ ផ្ទុះឡើង។ ដោយសហការជាមួយបារាំង ជប៉ុន​បានចូលមកត្រួតត្រាឥណ្ឌូចិននៅ​ក្នុង​ឆ្នាំ១៩៤០ ប៉ុន្តែដោយសារខ្លួនបានចាប់ផ្ដើមចាញ់សង្រ្គាមបណ្ដើរៗ ដូច្នេះជប៉ុនក៏​បាន​ផ្តួលរំលំ​រដ្ឋបាល​របស់បារាំង​នៅថ្ងៃទី៩ ​ខែមីនា ឆ្នាំ១៩៤៥ ហើយ​អំណាចរាជវង្សង្វៀនក៏ត្រូវបានស្ដារឡើងវិញនៅពីរថ្ងៃក្រោយ។ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ១៩៤៥ ទឹកដីកូសាំងស៊ីនក៏បានភ្ជាប់ជាមួយប្រទេសវៀតណាមវិញ។ ចក្រភព​វៀតណាម​ក្រោមព្រះចៅបាវ ដាយគឺជារដ្ឋឯករាជ្យតែឈ្មោះប៉ុណ្ណោះ​ តែតាមការពិតគឺជា​រដ្ឋ​អាយ៉ងរបស់​ជប៉ុន​នៅបំណាច់​សង្រ្គាមលោកលើកទី២។ ចក្រភពវៀតណាមត្រូវបានរំលាយនៅពេលដែលព្រះចៅបាវ ដាយបានដាក់រាជ្យក្រោយឮថាជប៉ុនបានប្រកាសចុះចាញ់សង្គ្រាម។ អំណាចរាជវង្សង្វៀនទាំងស្រុងត្រូវបានបាត់បង់នៅក្នុងបដិវត្តខែសីហាដែលផ្ដួចផ្ដើមឡើងដោយក្រុមកុម្មុយនីស្តវៀតមិញនៅខែសីហា ឆ្នាំ១៩៤៥ បិទបញ្ចប់របបរាជវង្សង្វៀនដែលមានអាយុកាល ១៤៣ ឆ្នាំ។[]

ឈ្មោះ

វៀតណាម

ពាក្យថា វៀតណាម (Việt Nam, ឈូហាន៖ 越南) គឺជាទម្រង់ឈ្មោះមួយទៀតនៃពាក្យ ណាមវៀត (Nam Việt, 南越, ដែលមានន័យថា ខាងត្បូងមហិមាមហាត្បូង) ​ដែលមាន​ដើមកំណើតកើតចេញពីសម័យរាជវង្សឈីវកាលពីសតវត្ស​រ៍ទី​ពីរ​មុន ​គ.ស. មកម៉្លេះ។[] ពាក្យ វៀត (Việt, ចិនសរសេរថា 越) គឺត្រូវបានគេឃើញប្រើប្រាស់ដំបូងនៅក្នុងសម័យរាជវង្សសាងនៃប្រទេសចិន (ប្រមាណឆ្នាំ ១២០០ ម.គ.) ដែលកាលនុះជាពាក្យសម្ដៅលើក្រុមមនុស្សដែលរស់នៅទិសពាយព្យនៃចិនសាង។[]​ នៅដើមសតវត្សរ៍ទី៨ ម.គ. កុលសម្ព័ន្ធមួយនៅតំបន់កណ្ដាលនៃដងទន្លេយ៉ង់សេត្រូវបានចិនហៅថា យ៉ាងយួន (揚越) ដែលក្រោយៗមក គេក៏បានប្រើពាក្យនេះដើម្បីសម្ដៅលើក្រុមជនជាតិរស់នៅប៉ែកខាងត្បូងនៃតំបន់នោះ។[] នៅរវាងសតវត្សរ៍ទី៧ និងទី៤ ម.គ. ពាក្យ យួន/វៀត គឺត្រូវគេសម្ដៅទៅលើរដ្ឋយួនដែលមានទីតាំងនៅភាគខាងត្បូងទន្លេយ៉ង់សេ និងប្រជាជនរបស់វា។[][] ចាប់ពីសតវត្សរ៍ទី៣ ម.គ. ពាក្យ យួន ត្រូវបានប្រើសម្ដៅទៅលើក្រុមជនជាតិផ្សេងក្រៅពីជនជាតិចិនដែលរស់នៅភាគខាងត្បូង និងនិរតីនៃប្រទេសចិន និងព្រមទាំងប៉ែកខាងជើងនៃប្រទេសវៀតណាមបច្ចុប្បន្នផងដែរ។ ក្រុមជនជាតិ "យួន" ទាំងអស់នោះមានដូចជា​ មីងយួ អូយួ និងឡូយួជាដើម (ដែលវៀតណាមតែងហៅថា ឡាកវៀត នោះ) ហើយជារួមត្រូវបានគេហៅថា ប៉ៃយួ (Bách Việt, 百越)។[][][] នៅសតវត្សរ៍ទី១៧ និងទី១៨ នៃ គ.ស. បញ្ញវន្តជនជាតិវៀតណាមបានចាប់ផ្ដើមហៅជនជាតិខ្លួនថា ងឿយវៀត និង ងឿយណាម (người Việt/Nam) ដែលរួមបញ្ចូលគ្នាក្លាយជា ងឿយវៀតណាម (ប្រែថា មនុស្សវៀតណាម)។ ប៉ុន្តែសូមរំលឹកដែរថាកាលសម័យនុះ​ពាក្យនេះគឺគេប្រើសម្ដៅតែលើជនជាតិគេប៉ុណ្ណោះ មិនមែនទៅលើរដ្ឋប្រទេសរបស់គេនោះទេ។[]

ប្រវត្តិសាស្ត្រ

ឯកសារយោង

  1. Lockhart, Bruce (2001). "Re-assessing the Nguyễn Dynasty". Crossroads: An Interdisciplinary Journal of Southeast Asian Studies 15 (1): 9–53.
  2. Woods 2002, p. 38.
  3. ៣,០ ៣,១ ៣,២ ៣,៣ Meacham 1996.
  4. ៤,០ ៤,១ Norman & Mei 1976.
  5. Yue Hashimoto 1972, p. 1.
  6. Lieberman (2003), p. 405.

ប្រភព

សៀវភៅ

អត្ថបទ

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya