រឿងផ្កាស្រពោនរឿងផ្កាស្រពោន គឺជាប្រលោមលោកដ៏ប្រជាប្រិយមួយនៅប្រទេសកម្ពុជា ហើយរឿងនេះក៏ត្រូវបានថតជាខ្សែភាពយន្តផងដែរ។ ប្រលោមលោកដ៏ប្រជាប្រិយនេះ គឺជាស្នាដៃដ៏ឆ្នើមរបស់កវីនិពន្ធ នូហាច ដែលបាននិពន្ធឡើងនៅព.ស.២៤៩០ ត្រូវនឹងគ.ស.១៩៤៧ ឧទ្ទិសប្រលោមលោកនេះ បានក្រងកើតឡើងក្នុងសម័យដែលប្រទេសកម្ពុជាត្រូវបែងចែកអាណាខែត្រខាងលិច ទៅនៅក្រោមអំណាចប្រទេសជិតខាង គឺរវាង៧ឆ្នាំមកហើយ។
ជម្រាបអ្នកអានសៀវភៅដែលលោក-អ្នក ចាប់ផ្ទាត់ទំព័រមើលក្នុងពេលនេះបាននិពន្ធរួចជាយូរឆ្នាំមកហើយ តែពុំមានឱកាសនឹងបោះពុម្ពនោះ។កាលពីថ្ងៃទី១៩ កក្កដា គ.ស១៩៤៧ កាសែតកម្ពុជា បានចុះផ្សាយបន្តិចម្តងៗ រាល់ថ្ងៃសៅរ៍ ដរាបដល់ថ្ងៃ២៧ កញ្ញា ឆ្នាំដដែលទើបចប់ តែដោយឃើញថា ជាការរាត់រាយពេក ទើបមានមិត្រជាច្រើននាក់សុំឲ្យប្រមូលបោះពុម្ពជាសៀវភៅឡើង។
សាច់រឿង |
Portal di Ensiklopedia Dunia