សង្គ្រាមស៊ីវិលឡាវ
|
ផ្នែកនៃសង្គ្រាមវៀតណាម សង្គ្រាមឥណ្ឌូចិន និងសង្គ្រាមត្រជាក់
|
 តំបន់ក្រហមដែលស្ថិតនៅក្រោមការកាន់កាប់របស់ចលនាប៉ៈថេតឡាវត្រូវបានកងកម្លាំងជើងអាកាសសហរដ្ឋអាមេរិកទម្លាក់គ្រាប់បែកក្រាលព្រំពីលើជារឿយៗ។
|
|
ភាគីសង្គ្រាម
|
ព្រះរាជាណាចក្រឡាវ កងកម្លាំងប្រដាប់អាវុធអព្យាក្រឹត (១៩៦២–១៩៦៦)
សហរដ្ឋអាមេរិក
វៀតណាមខាងត្បូង
ថៃ គាំទ្រដោយ៖
ហ្វីលីពីន
តៃវ៉ាន់
អូស្ត្រាលី
នូវែលសេឡង់
ឥណ្ឌូនេស៊ី
បារាំង
|
ប៉ៈថេតឡាវ កងកម្លាំងប្រដាប់អាវុធអព្យាក្រឹត (១៩៦០–១៩៦២) អ្នកស្នេហាជាតិអព្យាក្រឹតនិយម (ពីឆ្នាំ១៩៦៣)
វៀតណាមខាងជើង គាំទ្រដោយ៖
សហភាពសូវៀត
អាល្លឺម៉ង់ខាងកើត
គុយបា
ឆេកូស្លូវ៉ាគី
រ៉ូម៉ានី
ចិន
|
មេបញ្ជាការ និង មេដឹកនាំ
|
សុវណ្ណភូមា
ភូមិ ណូសាវណ្ណ
វាំង បាវ
ប៊ុន អ៊ូម
គង់ ឡេ
លីនដុន ប៊ី. ចនសុន
រីឆាដ និចសុន
រ៉ូប៊ឺត ម៉ាកណាម៉ារ៉ា
ក្លាក ឃ្លីហ្វត
ម៉ែលវីន ឡែត
|
សុផានុវង្ស
កៃសន ព្រហ្មវិហារ
ភូមិ វង្សវិចិត្រ
ឌៀន ស៊ុនណាឡាត នូហាក់ ភូមសៈវ៉ាន់
|
កម្លាំង
|
ទាហានចំនួន ៥០,០០០ នាក់ (១៩៥៤)[១] កម្លាំងភតិការីចំនួន ២១,០០០ នាក់ (១៩៦៣)[២]
កងជីវពលហ្មុងចំនួន ១៩,០០០–២៣,០០០ នាក់ (១៩៦៤)[៣]
|
៨,០០០ (១៩៦០)[៤]
៤៨,០០០ (១៩៧០)[៤]
១០,០០០+ (១៩៧០)
|
សហេតុភាព និង ការខាងបង់
|
កងទ័ពខេមរភូមិន្ទឡាវប្រមាណ ~១៥,០០០ នាក់[៥]
|
គ្មានទិន្នន័យច្បាស់លាស់
៣,០០០+[៦]
|
ចំនួនមរណភាពសរុប ២០,០០០–៦២,០០០[៧]
|
សង្គ្រាមផ្ទៃក្នុងឡាវ ឬសង្គ្រាមស៊ីវិលឡាវ (១៩៥៩-១៩៧៥) គឺជាជម្លោះសង្រ្គាមស៊ីវិលរវាងបក្សពួកកុម្មុយនីស្តប៉ៈថេតឡាវ (គាំទ្រដោយវៀតណាមខាងជើង) និងរាជរដ្ឋាភិបាលឡាវពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩៥៩ រហូតដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៥។ សង្គ្រាមនេះបានទទួលឥទ្ធិពលពីសង្គ្រាមវៀតណាមដូចនឹងសង្គ្រាមផ្ទៃក្នុងកម្ពុជាដែរ។ វាត្រូវបានគេហៅថា សង្រ្គាមសម្ងាត់ ដោយមជ្ឈមណ្ឌលសកម្មភាពពិសេសសេអ៊ីអា (CIA) និងក្នុងចំណោមអតីតយុទ្ធជនហ្មុងមួយចំនួន។[៨]
ឫសគល់នៃជម្លោះនេះអាចត្រូវបានគេរម្លឹកទៅក្រោយសង្គ្រាមលោកលើកទី២ នៅពេលដែលបារាំងបានដាក់អាណានិគមឡើងវិញលើប្រទេសឡាវ។ ពួកប៉:ថេតឡាវ ដែលត្រូវបានគាំទ្រដោយរដ្ឋាភិបាលកុម្មុយនិស្តវៀតណាមខាងជើង បានចាប់ផ្តើមយុទ្ធនាការទ័ពព្រៃប្រឆាំងនឹងបារាំង និងរដ្ឋាភិបាលឡាវនៅដើមទសវត្សរ៍ឆ្នាំ១៩៥០។ នៅឆ្នាំ១៩៥៤ កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវត្រូវបានចុះហត្ថលេខា ដែលបានបញ្ចប់សង្រ្គាមឥណ្ឌូចិនលើកទីមួយ និងបានផ្តល់ឯករាជ្យដល់ប្រទេសឡាវ។ ទោះបីជាយ៉ាងណា កិច្ចព្រមព្រៀងនេះក៏បានអនុញ្ញាតឱ្យពួកប៉ៈថេតឡាវរក្សាវត្តមានក្នុងប្រទេសបាន ហើយជម្លោះនៅតែបន្ត។ ការប្រយុទ្ធគ្នាកាន់តែខ្លាំងនៅក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ដោយសហរដ្ឋអាមេរិកបានចូលរួមចំណែកកាន់តែខ្លាំងឡើងក្នុងកិច្ចប្រឹងប្រែងមួយដើម្បីការពារប្រទេសឡាវពីការធ្លាក់ទៅក្នុងលទ្ធិកុម្មុយនិស្ត។ សហរដ្ឋអាមេរិកបានផ្តល់ជំនួយយោធាដល់រដ្ឋាភិបាលឡាវ ហើយក៏បានអនុវត្តយុទ្ធនាការទម្លាក់គ្រាប់បែកដ៏ធំប្រឆាំងនឹងកងកម្លាំងប៉ៈថេតឡាវ និងវៀតណាមខាងជើងផងដែរ។ នៅឆ្នាំ១៩៧៣ បទឈប់បាញ់ត្រូវបានព្រមព្រៀងគ្នា ហើយពួកប៉ថេតឡាវត្រូវបានបញ្ចូលទៅក្នុងរដ្ឋាភិបាលចម្រុះជាមួយរដ្ឋាភិបាលឡាវ។ ទោះជាយ៉ាងណាក៏ដោយ សន្តិភាពមានរយៈពេលខ្លី ហើយប៉ៈថេតឡាវបានបើកការវាយលុកចុងក្រោយនៅឆ្នាំ១៩៧៥ ដែលបានវាយលុកកងទ័ពឡាវដែលនៅសេសសល់យ៉ាងឆាប់រហ័ស។ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៥ ពួកប៉ៈថេតឡាវបានប្រកាសបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលនៅតែជារដ្ឋាភិបាលរបស់ប្រទេសរហូតមកដល់សព្វថ្ងៃនេះ។ ជម្លោះនេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រទេសឡាវ ដោយមានការប៉ាន់ប្រមាណថា មួយភាគបីនៃចំនួនប្រជាជនរបស់ប្រទេសនេះត្រូវបានផ្លាស់ទីលំនៅ ឬត្រូវបានសម្លាប់ក្នុងអំឡុងពេលសង្រ្គាម។ [៩]
ផ្ទៃក្នុង
ឯកសារយោង