សាធារណរដ្ឋកុងហ្គោ
សាធារណរដ្ឋកុងហ្គោ (បារាំង: République du Congo) ឬអាចហៅបានថា កុងហ្គោ-ប្រាហ្សាវីល, កុងហ្គោខាងលិច ឬក៏អាចហៅសាមញ្ញថា កុងហ្គោ គឺជាប្រទេសមួយស្ថិតនៅឆ្នេរប៉ែកខាងលិចនៃតំបន់អាហ្វ្រិកកណ្តាល និងទន្លេកុងហ្គោ។ ប្រទេសនេះមានព្រំប្រទល់ខាងលិចជាប់ប្រទេសកាបុង ប៉ែគពាយ័ព្យជាប់ប្រទេសកាមេរូន នៅភាគឦសានជាប់នឺងសាធារណរដ្ឋអាហ្វ្រិកកណ្តាល អាគ្នេយ៍ជាប់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ខាងត្បូងជាប់នឹងអង់កូឡាត្រង់តំបន់កាបង់ដា និងភាគនិរតីជាប់មហាសមុទ្រអាត្លង់ទិក។ តំបន់នេះត្រូវបានគ្រប់គ្រងដោយកុលសម្ព័ន្ធដែលនិយាយភាសាបានទូ យ៉ាងហោចណាស់ ៣០០០ឆ្នាំមុន ដែលបានកសាងទំនាក់ទំនងពាណិជ្ជកម្មឈានទៅដល់អាងទន្លេកុងហ្គោ។ កុងហ្គោ ពីមុនជាផ្នែកមួយនៃអាណានិគមបារាំងនៃទ្វីបអេក្វាទ័រអាហ្រ្វិក។ សាធារណរដ្ឋកុងហ្គោត្រូវបានបង្កើតឡើងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ១៩៥៨ ហើយបានទទួលឯករាជ្យពីប្រទេសបារាំងនៅឆ្នាំ១៩៦០។ ដែលជារដ្ឋម៉ាក្សនិយម-លេនីននិយមពីឆ្នាំ១៩៦៩ ដល់ឆ្នាំ១៩៩២ ក្រោមឈ្មោះ សាធារណរដ្ឋប្រជាមានិតកុងហ្គោ។ ប្រទេសនេះមានការបោះឆ្នោតពហុបក្សតាំងពីឆ្នាំ១៩៩២ ប៉ុន្តែរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យត្រូវបានបណ្តេញចេញនៅក្នុងឆ្នាំ១៩៩៧ នៃសង្រ្គាមស៊ីវិលសាធារណរដ្ឋកុងហ្គោ។ លោកប្រធានាធិបតី ដេនីស សាស៊ូ ងូអេស៊ូ ដែលឡើងកាន់អំណាចដំបូងក្នុងឆ្នាំ១៩៧៩ បានគ្រប់គ្រងរហូតដល់ឆ្នាំ១៩៩២ ហើយបន្ទាប់មកម្តងទៀតចាប់តាំងពីបន្ទាប់ពីការចូលកាន់តំណែងឡើងវិញ។ [៨][៩] សាធារណរដ្ឋកុងហ្គោ គឺជាសមាជិកសហភាពអាហ្វ្រិក ,អង្គការសហប្រជាជាតិ, ឡា ហ្វ្រង់កូហ្វូនី ,សហគមន៍សេដ្ឋកិច្ចរដ្ឋអាហ្វ្រិកកណ្តាល និងចលនាមិនចូលបក្សសម្ព័ន្ធ។ ដែលបានក្លាយជាប្រទេសផលិតប្រេងធំជាងគេទី៤ នៅឈូងសមុទ្រហ្គីណេ ដែលផ្តល់ឱ្យប្រទេសនូវកម្រិតនៃភាពរុងរឿង ជាមួយនឹងអស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចនៅក្នុងតំបន់មួយចំនួន និងការចែកចាយប្រាក់ចំណូលប្រេងមិនស្មើគ្នានៅទូទាំងប្រទេស។ សេដ្ឋកិច្ចរបស់វាពឹងផ្អែកលើវិស័យប្រេង ហើយកំណើនសេដ្ឋកិច្ចបានធ្លាក់ចុះចាប់តាំងពីការធ្លាក់ចុះតម្លៃប្រេងក្រោយឆ្នាំ២០១៥។ គ្រិស្តសាសនា គឺជាជំនឿដែលគេហៅយ៉ាងទូលំទូលាយបំផុតនៅក្នុងប្រទេស។ ឯកសារយោង
|
Portal di Ensiklopedia Dunia