សិទ្ធានរាជា
ព្រះបាទសិទ្ធានរាជា រឺ សុទ្ធានរាជា (គ.ស ១៣០៩-១៣៤៦) រជ្ជកាល (គ.ស ១៣៤៥-១៣៤៦) ព្រះរាជ អភិសេកត្រូវបានរៀបចំធ្វើនៅថ្ងៃ ១១កើត ខែផល្គុន ឆ្នាំរកា ព.ស១៨៨៩, ម.ស ១២៦៧, ច.ស ៧០៧ និងត្រូវជាគ.ស ១៣៤៥។ ព្រះសិទ្ធានរាជាបានទទួលព្រះបរមនាមថា ព្រះបាទសម្ដេច ព្រះសិទ្ធានរាជាធិរាជ រាមាធិបតី។ ព្រះអង្គជាព្រះមហាក្សត្រខ្មែរទី២៧។ ព្រះអង្គគង់នៅមហានគរដដែល។ មុននឹងឡើងសោយរាជ្យ ព្រះអង្គមានព្រះរាជបុត្រមួយព្រះអង្គព្រះនាមព្រះលំពង្ស។ សោយរាជ្យ បានប្រមាណ៣ខែ ព្រះអង្គក៏ធ្លាក់ខ្លួនមានជំងឺឈឺធ្ងន់ មើលមិនជា ហើយព្រះអង្គក៏បានចូលទិវង្គតទៅ នៅក្នុងឆ្នាំច ព.ស ១៨៩០។ បើតាមឯកសារមហាបុរសខ្មែឬ ព្រះសិទ្ធានរាជា មានព្រះរាជបុត្រា ពីរព្រះអង្គ មួយព្រះអង្គទ្រង់ព្រះនាម ព្រះលំពង្សរាជា មួយព្រះអង្គទៀត ទ្រង់ព្រះនាមព្រះសុរិយោទ័យ។ ឯកសារយោង
|
Portal di Ensiklopedia Dunia