ច័ន្ទតារាវត្តី
ព្រះនាងច័ន្ទតារាវត្តី រឺ ចន្ទ្រាវត្តី ត្រូវបានព្រះអង្គជ័យប្រទានឋានៈជាព្រះរាជអគ្គមហេសី មានព្រះបរមនាមថា សម្ដេចព្រះភគវត្តី សិរីច័ន្ទតារា មហាក្សត្រី។ ព្រះបាទត្រសក់ផ្អែម ព្រះមហាក្សត្រទី២៥ ចូលទិវង្គតនៅឆ្នាំរោង ក្នុងព្រះជន្ម ១២០ វស្សា ក្រោយដែលបានសោយរាជ្យ ៥១ ឆ្នាំ។ តែពង្សាវតារវត្ដទឹកវិលបានសរសេរថា ព្រះអង្គមានព្រះជន្មបានដល់ទៅ ៥០០ វស្សា។ តាត្រសក់ផ្អែមបានយកលំពែង ដែលបានប្រហារជីវិតព្រះសីហនុរាជ ទៅជាប់ជាមួយដែរ។ លំពែងនេះ គេដាក់ឈ្មោះឲ្យថា លំពែងជ័យ។ មិនតែប៉ុណ្ណោះ បើតាមពង្សាវតារសម្ដេចវាំងជួន នាម៉ឺនសព្វមុខមន្ដ្រី បានរៀបចំឲ្យតាត្រសក់ផ្អែម រៀបការជាមួយនឹងព្រះនាងច័ន្ទតារាវត្តី បុត្រីព្រះសីហនុរាជ ព្រះមហាក្សត្រទី២៤។ ថ្ងៃ១១ កើត ខែផល្គុន ឆ្នាំខាល ព.ស ១៨៣៤ ត្រូវជា ម.ស ១២១២ ច.ស៦៥២ និងត្រូវជា គ.ស១២៩០ តាត្រសក់ផ្អែមបានទទួលរាជាភិសេក សោយរាជសម្បត្តិប្រទេសកម្ពុជា។ នាកាលនោះព្រះអង្គបានព្រះជន្ម ៧០ វស្សា។ ព្រះអង្គជាព្រះមហាក្សត្រទី២៥ ហើយព្រះអង្គក៏ជាព្រះមហាក្សត្រដែលបើកយុគ្គសន្ដតិវង្សជាន់ថ្មី មួយទៀត ដាច់ស្រឡះពីព្រះមហាក្សត្រសម័យអង្គរដែរ។ បរមនាមរបស់ព្រះអង្គគឺ ព្រះបាទសម្ដេចមហាបពិត្រ ធម្មិករាជាធិរាជ ជាអង្គម្ចាស់ផែនដីក្រុងកម្ពុជាធិបតី។ ព្រះអង្គគង់នូវមហានគរដដែល ។ ព្រះនាងច័ន្ទតារាវត្តី ត្រូវបានព្រះអង្គប្រទានឋានៈជាព្រះរាជអគ្គមហេសី មានព្រះបរមនាមថា សម្ដេចព្រះភគវត្តី សិរីច័ន្ទតារា មហាក្សត្រី។ ឆ្នាំរោង ព្រះអគ្គមហេសីប្រសូតបានព្រះរាជបុត្រមួយព្រះអង្គព្រះនាមបរមនិព្វានបាទ។ ហើយក្រោយមកក្នុងឆ្នាំមមី ព្រះនាងប្រសូតបានព្រះរាជបុត្រមួយអង្គទៀតព្រះនាមសិទ្ធានរាជ។ កំណត់
មើលផងដែរ
ឯកសារយោង
|
Portal di Ensiklopedia Dunia