ស៊ីហ្គេមលើកទី២៣
|
[[Image:|{{{Size}}}px|ស៊ីហ្គេមលើកទី២៣]]
|
ទីក្រុងនិងប្រទេសម្ចាស់ផ្ទះ
|
ហ្វីលីពីន
|
ចំនួនប្រទេសដែលចូលរួម
|
១១
|
ចំនួនកីឡាករដែលចូលរួម
|
៥៣៣៦នាក់
|
ចំនួនព្រឹត្តិការណ៍កីឡា
|
៤០
|
ពិធីបើកការប្រកួត
|
២៧ វិច្ឆិកា ២០០៥
|
ពិធីបិទការប្រកួត
|
៥ ធ្នូ ២០០៥
|
បើកការប្រកួតជាផ្លូវការដោយ
|
ហ្គ្លូរ៉ូយ៉ា ម៉ាកាប៉ាហ្គាល់ អាររ៉ូយ៉ូ
|
អាជ្ញាកណ្ដាលធ្វើសច្ចាប្រណិធាន
|
កាអេសារ ម៉ាតេអូ
|
អ្នកអុជគុបភ្លើង
|
ម៉ារី អេនត័នណិត រីវើរ៉ូ (តៃខ្វាន់ដូ)
|
កន្លែងបើកការប្រកួត
|
សួនច្បាររីហ្សាល់
|
ស៊ីហ្គេមលើកទី២៣ ធ្វើឡើងនៅប្រទសហ្វីលីពីន ពីថ្ងៃទី២៧ វិច្ឆិកា ដល់ថ្ងៃទី ៥ ធ្នូ ២០០៥។ នេះជាលើកទីមួយហើយនៅស៊ីហ្គេមដែលពិធីបើកនិងបិទការប្រកួត ធ្វើឡើងនៅទីវាល។ ថ្វីបើហ្វីលីពីនមានពហុកីឡាដ្ឋានច្រើនក៏ដោយ អ្នករៀបចំកម្មវិធីសំរេចចិត្តធ្វើនៅទីវាលបែបនេះ ដើម្បីអាចទទួលទស្សនិកជិនដ៏ច្រើនលើសលបបាន។ ជាលទ្ឋផល ស៊ីហ្គេមលើកទី២៣នេះ មានអ្នកទស្សនាច្រើនជាងគេបំផុតក្នុងប្រវត្តិស៊ីហ្គេម ដោយមានទស្សនិកជនជាង២សែននាក់ ចូលរួមពិធីបើកនិងបិទការប្រកួត។
នេះជាលើកទីបីហើយដែលហ្វីលីពីនបានធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម។ លើកទី១គឺនៅឆ្នាំ ១៩៨១ (ស៊ីហ្គេមលើកទី១១) និងលើកទី២នៅឆ្នាំ១៩៩១ (ស៊ីហ្គេមលើកទី១៦)។ ទាំង២លើកមុននេះភាគច្រើននៃព្រឹត្តិការណ៍កីឡាទាំងអស់ធ្វើឡើងនៅក្នុងនិងក្បែររដ្ឋធានីម៉ានីល។ តែលើកនេះ គេសំរេចពង្រាយព្រឹត្តិការណ៍កីឡាទៅបណ្ដាទីក្រុងជាង១០នៅទូទាំងប្រទេស។ កត្តានេះធ្វើអោយប្រទេសចូលរួមមានការបារម្ភអំពីផលវិបាកនៃការធ្វើដំនើរនិងការហូបចុកស្នាក់នៅ។ ប៉ុន្តែគេមិនឃើញមានបញ្ហាអ្វីចោទទេនៅពេលដែលពួកគេបានទៅដល់នោះ។
ចំនួនមេដាយ
(ប្រទេសម្ចាស់ផ្ទះត្រូវបានដាក់ពណ៌)
ព្រឹត្តិការណ៍កីឡា
ចំនាំ៖ បាល់បោះដែលជាកីឡាពេញនិយមនៅហ្វីលីពីន ត្រូវបានដកចេញពីស៊ីហ្គេមលើកទី២៣នេះ ដោយសារសហព័ន្ឋបាល់បោះអន្តរជាតិបានដាក់ទណ្ឌកម្មមិនអោយហ្វីលីពីនចូលរួមប្រកួតកីឡាបាល់បោះជាអន្តរជាតិឡើយ។
តំនភ្ជាប់ក្រៅ
|
---|
| កីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ | |
---|
| កីឡាអាស៊ីអាគ្នេយ៍ | |
---|
|