ស៊ីហ្គេម![]() ការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថាស៊ីហ្គេម (មកពីពាក្យអង់គ្លេស Southeast Asian Games ឬ SEA Games) គឺជាព្រឹត្តិការណ៍កីឡាពហុជាតិសាសន៍នៃបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ទាំង១១។ ស៊ីហ្គេមត្រូវគេប្រារព្ឋធ្វើឡើងរៀងរាល់២ឆ្នាំម្ដង ដោយប្រទេសជាសមាជិកផ្លាស់ប្ដូរវេនគ្នាធ្វើជាម្ចាស់ផ្ទះ។ ព្រឹត្តិការណ៍នេះរៀបចំឡើងដោយ សហព័ន្ឋកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ (Southeast Asian Games Federation) ក្រោមការត្រួតពិនិត្យពី គណកម្មការអូឡាំពិកអន្តរជាតិ (International Olympic Committee ហៅកាត់ថា IOC ) និង ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (Olympic Council of Asia)។ ប្រទេសដែលចូលរួម
1-គិតតាំងពីវៀតណាមខាងត្បូង ប្រវត្តិស៊ីហ្គេមមានដើមកំណើតតពីការប្រកួតកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ (Southeast Asian Peninsular Games ឬ SEAP Games)។ នៅថ្ងៃទី២២ ឧសភា ឆ្នាំ១៩៥៨ ប្រតិភូមកពីបណ្ដាប្រទេសឧបទ្វីបអាស៊ីអាគ្នេយ៍ដែលបានចូលរួមការប្រកួតកីឡាអាស៊ី (អាស៊ីហ្គេម Asian Games)លើកទី៣ នៅតូក្យូ ប្រទេសជប៉ុន បានបើកកិច្ចប្រជុំមួយនិងបានព្រមព្រៀងគ្នាបង្កើតអង្គការកីឡាមួយ។ SEAP Games ត្រូវបានផ្ដួចផ្ដើមគំនិតដោយលោកលួងសុខុមណៃប្រាដិត ដែលពេលនោះជាអនុប្រធានគណកម្មការអូឡាំពិចថៃ។ មូលហេតុនៃការស្នើបង្កើតនោះគឺដើម្បីធ្វើសហប្រតិបត្តិការលើកស្ទួយព្រឹត្តិការណ៍កីឡាក្នុងតំបន់និងរឹតចំនងមិត្តភាពនិងការយល់ដឹងពីគ្នារវាងបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍។ សមាជិកដំបូងៗមាន ថៃ ភូមា(បច្ចុប្បន្នមីយ៉ាន់ម៉ា) ម៉ាឡាយ៉ា(បច្ចុប្បន្នម៉ាឡេស៊ី) ឡាវ វៀតណាមខាងត្បូង សិង្ហបុរី និងកម្ពុជា។ ប្រទេសទាំងនេះយល់ព្រមអោយរៀបចំការប្រកួតកីឡារៀងរាល់២ឆ្នាំម្ដង។ គណកម្មការកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍បានលេចរូបរាងឡើង។ កីឡាឧបទ្វីបអាស៊ីអាគ្នេយ៍លើកទី១ធ្វើឡើងនៅបាងកក ពីថ្ងៃទី១២ដល់១៧ ខែធ្នូឆ្នាំ១៩៥៩ ដែលមានកីឡាករនិងមន្ត្រីច្រើនជាង៥២៧នាក់មកពីប្រទេសថៃ ភូមា ម៉ាឡេស៊ី សិង្ហបុរី វៀតណាមខាងត្បូងនិងឡាវបានចូលរួម ក្នុងព្រឹត្តិការណ៍កីឡា១២វិញ្ញាសា។ នៅក្នុងព្រឹត្តិការណ៍កីឡាឧបទ្វីបអាស៊ីអាគ្នេយ៍លើកទី៨ក្នុងឆ្នាំ១៩៧៥ គណកម្មការកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍បានពិចារណារាប់បញ្ជូលឥណ្ឌូនេស៊ី និងហ្វីលីពីន។ នៅឆ្នាំ១៩៧៧ ប្រទេសទាំង២នេះបានចូលជាផ្លូវការ ហើយគណកម្មការនេះក៏ប្ដូរឈ្មោះជា គណកម្មការកីឡាអាស៊ីអាគ្នេយ៍ (Southeast Asian Games Federation (SEAGF)) ហើយព្រឹត្តិការណ៍កីឡាក៏ប្ដូរឈ្មោះជា កីឡាអាស៊ីអាគ្នេយ៍ រឺ ស៊ីហ្គេម (Southeast Asian Games) ទៅ។ ប៊្រុយណេត្រូវបានអនុញ្ញាតអោយចូលនៅស៊ីហ្គេមលើកទី១០នៅចាការតា ឥណ្ឌូនេស៊ី ចំនែកទីម័រខាងកើតត្រូវបានអនុញ្ញាតអោយចូលរួមនៅស៊ីហ្គេមលើកទី២២នៅហាណូយ វៀតណាម។ ព្រឹត្តិការណ៍សូមមើលផងដែរ ព្រឹត្តិការណ៍កីឡានៅស៊ីហ្គេម ប្រវត្តិធ្វើជាម្ចាស់ផ្ទះ
+រាប់បញ្ចូលទាំងពេលអនាគតឆាប់ៗនេះ។ ពត៌មានផ្សេងៗកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍
កំនត់ត្រាមេដាយមាសជ័យលាភីរួម
ចំនាត់ថ្នាក់លេខ២
ចំនាត់ថ្នាក់លេខ៣
ចំនាំ៖ កំនត់ត្រានេះគិតពីកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ក្នុងចន្លោះឆ្នាំ ១៩៥៩ដល់១៩៧៥។ ម៉ាឡេស៊ីនិងម៉ាឡាយ៉ាគឺគិតតែមួយ កីឡាអាស៊ីអាគ្នេយ៍ ឬ ស៊ីហ្គេមគណកម្មការស៊ីហ្គេមបានកំនត់ឈ្មោះប្រទេសដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមរហូតដល់ឆ្នាំ២០១៩ ទោះជាប្រទេសទាំងនោះមិនទាន់បានសំរេចច្បាស់លាស់ពីទីកន្លែងសំរាប់ប្រារព្ឋស៊ីហ្គេមក៏ដោយ។ 1 ប្ដូរឈ្មោះនៅពេលហ្វីលីពីននិងឥណ្ឌូនេស៊ីត្រូវបានអនុញ្ញាតអោយចូលរួម។ កំនត់ត្រាពីមេដាយមាសជ័យលាភីរួម
ចំនាត់ថ្នាក់លេខ២
ចំនាត់ថ្នាក់លេខ៣
ចំនាំ៖ កំនាត់ត្រាគិតតាំងពីស៊ីហ្គេមឆ្នាំ១៩៧៧តែប៉ុណ្ណោះ ចំនួនមេដាយសរុប
កំនត់សំគាល់
សូមមើលផងដែរ
ឡាអាស៊ីខាងកើត]] តំនភ្ជាប់ក្រៅ
|
Portal di Ensiklopedia Dunia